+មួយអាទិត្យក្រោយមក
" លោកប្រធាននេះទិន្នន័យសម្រាប់ខែនេះ" ជេគ យកឯកសារមកឲ្យថេយ៉ុងដែលកំពុងអង្គុយមើលកុំព្យូទ័រ
" ទុកត្រង់នេះហើយថ្ងៃនេះមានណាត់ជាមួយអ្នកណាឬអត់" ថេយ៉ុង សួរទៅលេខារបស់ខ្លួនទាំងដែលនៅមើលទិន្នន័យក្នុងកុំព្យូទ័រនៅឡើយ
" គឺមិនមានទេលោកប្រធាន " ជេគ
" ឯងរកមើលអី" ថេយ៉ុង ក្រោយបញ្ចប់កិច្ចការងារក្នុងកុំព្យូទ័រហើយនាយក៏យកឯកសារដែលជេគយកមកឲ្យដើម្បីពិនិត្យមើលតែក៏ឃើញថាគេកុំពុងតែសម្លឹងរកអ្នកណាមិនដឹង អើតឆ្វេងផងស្ដាំផងដូចជាចង់រករបស់
" លោកប្រធានថ្ងៃនេះហូស៊ុកមិនមកទេឬ" ជេគ ថេយ៉ុងយកហូស៊ុកឲ្យធ្វើជាជំនួយការបានពីរនាក់ជេគព្រោះផ្នែកផ្សេងទៀតពេញអស់ហើយទើបនាយឲ្យគេធ្វើជាជំនួយការវិញនឹងបាននៅជិតៗគ្នាផង
" អឺ! មែនហើយគេថានឹងមកតាមក្រោយតែនេះជិតថ្ងៃត្រង់ហើយមិនទាន់ឃើញមកទៀត" ថេយ៉ុងតុក តុក
" គេមកហើយទេដឹងលោកប្រធាន" ជេគ ឮសំឡេងគោះទ្វារហើយគេក៏ប្រញាប់ទៅបើកទ្វារព្រោះគិតថាប្រហែលជាហូស៊ុកមកដល់ហើយ
" បងថេនៅដែរទេ " ជូសុី ទ្វារបើកមកឃើញមនុស្សស្រីពីរនាក់នៅឈរពីខាងក្រៅចាំឲ្យអ្នកខាងក្នុងមកទ្វារបើកឲ្យ
" អ្នកនាងមានការអីជាមួយលោកប្រធានឬ" ជេគ
" យើងសួរឯងមិចមិនឆ្លើយមក" ជូសុី
" លោកប្រធាននៅខាងក្នុងបាទ " ជេគ
" ចៀសចេញពីផ្លូវយើង " ជូសុី នាងដើរចូលទៅក្នុងបន្ទប់ធ្វើការថេយ៉ុងជាមួយមីននីហើយបិទទ្វារបន្ទប់មិនឲ្យជេគចូលទៅដែរទេ" បងស៊ុកយប់នេះហ្គុកគីសុំគេងជាមួយផងណា" ហ្គុកគី ហូស៊ុកបណ្ដើរហ្គុកគីក្មេងតូចដើរមករកបន្ទប់ដែលថេយ៉ុងធ្វើការដែលពេលនេះជេគកំពុងតែនៅរេរ៉ពេញបន្ទប់
" ល្អណាស់ចឹងហ្គុកគីយប់នេះមកបន្ទប់ពួកបងមកណា" ហូស៊ុក ដៃកាន់បាយប្រអប់មកជាមួយដើរផងនិយាយជាមួយក្មេងតូចហ្គូកគីផងមើលទៅពិតជាអារម្មណ៍ល្អដល់ហើយ
" ហូស៊ុកឯងទើបមកពីណាអីក៏យូរខ្លាំងម្ល៉េះ " ជេគ មើលឃើញហូស៊ុកនឹងហ្គុកគីកំពុងដើរចូលមកទើបរត់ទៅសួរទាំងអន្ទះអន្ទែង
" បាទ! ខ្ញុំទើបមកពីផ្ទះនឹងណាខ្ញុំធ្វើអាហារខ្លះយកមកទើបយឺតបន្តិចទៅ" ហូស៊ុក
" បានហើយឲ្យវាមកយើងហើយឆាប់ចូលទៅរកលោកប្រធានទៅពេលនេះអ្នកនាងជូសុីស្អីគេនោះកំពុងនៅខាងក្នុងជាមួយលោកប្រធាន" ជេគ នាយស្រវ៉ាយកប្រអប់បាយពីដៃហូស៊ុកនឹងរុញឲ្យគេចូលទៅខាងក្នុង
" បងថាម៉េចនាងមករកគេដល់ក្រុមហ៊ុនទៀតហើយ" ហូស៊ុក
" នឹងហើយឆាប់ចូលទៅ " ជេគ
YOU ARE READING
មន្តស្នេហ៍ Omega ឆ្នាស់ឆ្នើម (ចប់)✅
ChickLitមនុស្សពីរនាក់ជួបគ្នាដោយចៃដន្យនៅតាមដងផ្លូវមួយយ៉ាងស្ងប់ស្ងាត់ទាំងកណ្ដាលយប់តែបានពេលជួបមុខគ្នាភ្លាមក៏មានរឿងឈ្លោះប្រកែកគ្នាភ្លាមរហូតមកដល់ឥឡូវឲ្យតែបានជួបមុខគ្នាពេលណាគឺដឹងតែពាក់មុខយក្សដាក់គ្នាតែរឿយៗ តើទៅថ្ងៃខាងមុខពួកគេអាចនឹងឈប់ឈ្លោះប្រកែកគ្នាហើយបែរជាមកត្រូ...