ភាគទី 34

293 40 2
                                    

" ស៊ុកបង.." ថេយ៉ុង នាយព្រមប្រលែងដៃហូស៊ុកឲ្យមានសេរីភាពវិញទាំងមើលទៅអ្នកដែលងាកមុខចេញពីនាយ
" អួយ.. " ហូស៊ុក បង្រុមនឹងងើបដើរចេញពីពូកតែដៃមាំក្រាស់ក៏ប្រញាប់ចាប់អោបក្រសោបមកវិញ
" Good night sweet dreams my love " ថេយ៉ុង ចាប់យកកាតតូចស្ដើងមកគេងអោបយ៉ាងណែននៅឆ្លៀតថើបថ្ពាល់អ្នកនៅក្នុងរង្វង់ដៃទាំងគ្មានការអនុញ្ញាតទៀត
" ថេយ៉ុង កុំអោបខ្លាំងពេកថប់ដង្ហើមណាស់ " ហូស៊ុក ដៃតូចៗប្រឹងរើបម្រាស់ចេញពីការអោបរឹតសឹងតែរកខ្យល់ដកដង្ហើមមិនចង់បាន តែអ្នកដែលកំពុងធ្វើពុតជាគេងលក់នោះមិនបានខ្វល់អី្វឡើងនៅអោបរឹតខ្លាំងដូចដើម ដោយហេតុថាចង់ឈ្នះថេយ៉ុងនៅធ្វើពុតសម្ងំគេងរហូតដោយអ្នកដែលព្យាយាមរើបម្រាស់នៅប្រឹងរើចុះរើឡើងដដែលដល់យូរៗទៅក៏ងងុយគេងខ្លួនឯងទើបព្រមបិទភ្នែកគេងដែរនៅលើកដៃតូចៗដែលប្រឹងបេះដៃមាំក្រាស់ចេញលូកទៅអោបចង្កេះមាំវិញយ៉ាងស្និទ្ធស្នាល ជាហេតុនាំឲ្យនាយក្រាស់ថេយ៉ុងដែលមិនទាន់គេងលក់នោះលួចញញឹមទាំងការពេញចិត្ត ។
_____________

ពន្លឺនៃព្រះចន្ទបានលាចាកទៅកាន់ទីកន្លែងមួយផ្នែកទៀតនៃភពផែនដីដោយមានពន្លឺព្រះអាទិត្យមួយយ៉ាងធំសម្បើមកំពុងមកជំនួសកន្លែងដែលព្រះចន្ទបានរះបំភ្លឺនាពេលរាត្រីដែលងងឹតសូន្យសឹងពេលនេះប្រែជាមានពណ៍លឿងទុំកំពុងគ្រប់គ្រងដោយមានពន្លឺចែងចាំតាមស្លឹកឈើធំៗមកកាន់បន្ទប់មួយយ៉ាងធំទូលាយដែលកំពុងមានមនុស្សពីនាក់នៅគេងអោបក្រសោបគ្នាយ៉ាងស្និទ្ធស្នាល

"អឹម~ហុឹម សឺត " នាយកម្លោះសង្ហារងើបឡើងមកនៅក្នុងរង្វង់ដៃកំពុងមានអ្នកណាម្នាក់គេងជាមួយទើបងោនទៅថើបស្រង់ក្លិនអ្នកដែលកំពុងលង់លក់ទាំងមិនដឹងខ្លួន
" អឹ្ហម~ លោកភ្ញាក់យូរហើយមែនទេនឹង " ហូស៊ុក បើកភ្នែកមកឃើញថេយ៉ុងកំពុងតែសម្លឹងមើលមកគេមិនដាក់ភ្នែកទើបសួរទៅនាយទាំងយកដៃស្ងាបមិនឈប់
" មិនយូរទេគ្រាន់តែមុនអូនតែប៉ុណ្ណឹង ជុប*" ថេយ៉ុង អោនមុខមកជិតហើយក៏ឆ្លៀតឧកាសថើបអ្នកនៅចំពោះមុខទាំងប្រហុឺន 
" យើងចង់ទៅងួតទឹក ហើយ "ហូស៊ុក គេធ្វើខ្លួនមិនត្រូវពេលដែលថេយ៉ុងថើបគេទាំងមិនបានសុំមុនចឹងនោះ ហើយក៏ប្លែកសម្រាប់ខ្លួនឯងដែរដែលថេយ៉ុងលួចឆ្មក់មកថើបខ្លួនហើយតែបែរជាគ្មានអារម្មណ៍ខឹងនឹងនាយទៅវិញ
" ល្អងួតជាមួយគ្នាទៅ " ថេយ៉ុង
" អត់ទេបើឯងចង់ងួតក៏ងួតមុនទៅយើងចាំងួតតាមក្រោយក៏បាន " ហូស៊ុក
" អត់ចង់ងួតម្នាក់ឯងចង់ងួតជាមួយអូនបានទេ" ថេយ៉ុង
" អត់បានទេ "ហូស៊ុក
" មិនបានក៏ត្រូវតែបានដែរ មក " ថេយ៉ុង មិនបង្អង់យូរក៏លើកបីហូស៊ុកយកទៅក្នុងបន្ទប់ទឹកដើម្បីងូតទឹកទៅ

មន្តស្នេហ៍ Omega  ឆ្នាស់ឆ្នើម (ចប់)✅Where stories live. Discover now