" លោក..លោកចេញមកពីណា " ហូស៊ុក គាំងរកពាក្យនិយាយមិនចង់ចេញខំលួចរអ៊ូម្នាក់ឯងព្រោះគិតថានៅតែគេម្នាក់ឯងក្នុងបន្ទប់តែមិនទៅដឹងថាថេយ៉ុងទៅនៅត្រង់ណាទើបគេមើលមិនឃើញ
" ក៏នៅម្ដុំៗនេះឯង "ថេយ៉ុង
" លោកកុហក់ចុះម៉េចក៏ខ្ញុំមិនឃើញ "ហូស៊ុក
" បើអូនឃើញបងម៉េចនឹងអាចស្ដាប់ឮអូនរអ៊ូទៅ"ថេយ៉ុង
" ខ្ញុំមិនបានរអ៊ូលោកស្ដាប់ច្រឡំហើយ" ហូស៊ុក
" រួចចុះមុននេះអ្នកណាទៅដែលថាបើបងទៅរកស្រីឲ្យទៅដេកក្រៅបន្ទប់នោះ" ថេយ៉ុង ឱនមុខមករកមុខហូស៊ុកឡើងជិតៗនៅឆ្លៀតញាក់ចញ្ចើមនឹងញញឹមឌឺដាក់ហូស៊ុកដែលកំពុងអៀនប្រៀននោះទេ
" គឺ ខ្ញុំវាយ៉ាងម៉េច " ហូស៊ុក
" ប្រចណ្ឌ័បងមែនទេ "ថេយ៉ុង
" អត់មានប្រចណ្ឌអីទេកុំគិតតែផ្ដាស" ហូស៊ុក មាត់នុងថាអត់ទេតែមុខវិញឡើងក្រហមអស់ហើយ
" ញញឹមស្អី " ហូស៊ុក ថេយ៉ុងបានឃើញចឹងផងនោះញញឹមបិទមាត់មិនជិត
" ញញឹមព្រោះឃើញក្មេងកំពុងអៀននឹងណា"ថេយ៉ុង
" លែងបានឬនៅចង់ទៅគេង? "ហូស៊ុក បើនៅតែបែបនេះទៀតគេប្រាកដជានិយាយមិនឈ្នះថេយ៉ុងទេទើបសួរទៅរាងក្រាស់ដែលនៅតែអោបចង្កេះខ្លួនជាប់មិនព្រមលែងទាល់តែសោះថេយ៉ុងក៏ដូចគ្នាបានអោបគេហើយគេមិនបេះចេញផងនឹងសម្ងំអោបជាប់រហូតតែម្ដងហើយ
" បានតែសុំថើបមួយសិនមក" ថេយ៉ុង ចង់ចំណេញដល់ហើយនេះបានគេឲ្យអោបហើយនៅសុំថើបគេទៀត
" មិនឲ្យថើបទេប្រយ័ត្នខ្ញុំគុណលុយនឹងពីរណា" ហូស៊ុក គម្រាមប៉ុណ្ណឹងហើយបើនៅរឹងទៀតត្រូវថែមលុយឲ្យហូស៊ុកមិនខានទេ(លុយ10លានវ៉ុនដែលព្រមព្រាងយល់ព្រមធ្វើសង្សារក្លែងក្លាយ)
" ចង់គុណនឹងដប់ក៏បងមិនថាដែរ ជុប " ថេយ៉ុង
" អ្ហឹម~ "
" ខ្ញុំទៅគេងបានឬនៅ? " ហូស៊ុក ពេលមាត់មានសេរីភាពមកវិញក៏មិនបានខឹងច្រលោតនឹងនាយអ្វីដែរបែរជាសួរនាយថាគេអាចទៅគេងបានឬនៅព្រោះបើនៅយូរទៀតគេអៀនកាន់តែខ្លាំងហើយមើលមុខចុះឡើងក្រហមដូចម្ទេសទុំហើយពេលនេះ
" ........" ថេយ៉ុងមិនមាត់កអ្វីតែងក់ក្បាលយល់ព្រមនឹងញញឹមរីករាយពេលដែលហូស៊ុកមិនតមាត់ឬរករឿងឈ្លោះនឹងនាយទៀត
" អេ លោកអោបខ្ញុំធ្វើអីទៀតហើយ " ហូស៊ុក ដាក់ខ្លួនដេកមិនទាន់ដឹងអីផងថេយ៉ុងក៏ចូលមកគេងអោបយ៉ាងណែនដៃ
" អោបប្រពន្ធមិនបានទេឬក្រែងអូនថាចង់គេងមិនចឹងអីក៏ឆាប់គេងទៅនៅតមាត់ដល់ណាទៀត" ថេយ៉ុង
" លោកអោបខ្ញុំបែបនេះគេងមិនលក់ទេស្អុះណាស់"ហូស៊ុក
" មានស្អុះមកពីណារងារចង់ស្លាប់ហើយឆាប់គេងទៅបើថាអូនមិនគេងទេធ្វើអីផ្សេងក៏បាន" ថេយ៉ុង
" អត់ទេៗគេងហើយៗ" ហូស៊ុក គ្រាន់តែថេយ៉ុងសសៀដៃទៅប៉ះនឹងអាវដេកយប់ក៏ឆាប់ឃាត់នឹងបិទភ្នែកគេងយ៉ាងលឿនដូចចុប ពេលយប់ងងឹតអាកាសធាតុចុះត្រជាក់កាន់តែខ្លាំងទើបបណ្ដាលឲ្យអ្នកដែលគេងនៅលើគ្រែតែមួយជាមួយគ្នាក៏ក្រសោបអោបគ្នាឡើងណែនដើម្បីឲ្យមានកម្ដៅបំបាត់ភាពត្រជាក់រហូតមកដល់ពេលព្រឹក
ESTÁS LEYENDO
មន្តស្នេហ៍ Omega ឆ្នាស់ឆ្នើម (ចប់)✅
Chick-Litមនុស្សពីរនាក់ជួបគ្នាដោយចៃដន្យនៅតាមដងផ្លូវមួយយ៉ាងស្ងប់ស្ងាត់ទាំងកណ្ដាលយប់តែបានពេលជួបមុខគ្នាភ្លាមក៏មានរឿងឈ្លោះប្រកែកគ្នាភ្លាមរហូតមកដល់ឥឡូវឲ្យតែបានជួបមុខគ្នាពេលណាគឺដឹងតែពាក់មុខយក្សដាក់គ្នាតែរឿយៗ តើទៅថ្ងៃខាងមុខពួកគេអាចនឹងឈប់ឈ្លោះប្រកែកគ្នាហើយបែរជាមកត្រូ...