" បងស៊ុកមិញនេះបងថេធ្វើអីបងទៅ " ហ្គុកគី
" គឺ..គឺ គេ..មិនបានធ្វើអីបងទេហ្គុកគីសួរធ្វើអី" ហូស៊ុក ពេលក្មេងសួរចំៗមកបែបនេះគេរកនឹកនិយាយមិនត្រូវណាមួយបើហ្គុកគីដឹងនោះគេខ្មាស់ក្មេងស្លាប់ហើយ
" បងស៊ុកកុហក់បើបងថេមិនបានធ្វើអីទេម៉េចក៏បងខ្លាចគាត់ "ហ្គុកគី គ្រប់ពេលដែលហូស៊ុកនឹងថេយ៉ុងឈ្លោះគ្នាគេតែងតែឃើញហូស៊ុកជេបងប្រុសរបស់ខ្លួនតែរហូតទាល់តែម៉ាក់ហូស៊ុកមកស្ដីឲ្យទើបហូស៊ុកព្រមឈប់តែថ្ងៃនេះគេបែរជាមិនសូវហ៊ានទៅវិញពេលដែលថេយ៉ុងដើរមកជិត
" បងនិយាយពិតមែនណា" ហូស៊ុក យកដៃអេះក្បាលនឹងញញឹមដើម្បីឲ្យក្មេងជឿ
" បងសុ៊កប្រាប់ហ្គុកគីមកណាហ្គុកគីចង់ដឹងណាណា" ហ្គុកគី កាន់ដៃហូស៊ុកក្រវីក្រវាត់ដើម្បីឲ្យហូស៊ុកប្រាប់ខ្លួនតែគិតឬថាហូស៊ុកប្រាប់នោះ
" គឺគេវៃបង "ហូស៊ុក កុហក់ក្មេងព្រោះតែមិនអាចប្រាប់បានព្រោះគេខ្មាស់មិនអាចនិយាយត្រង់បានទេ
" ហាសបងថេហ៊ានវៃបងស៊ុកផង រួចចុះបងស៊ុកឈឺដែរទេ" ហ្គុកគី ដូចចាស់លោកថាក្មេងជាក្រដាស់បើយើងលាបពណ៍អីគឺពណ៍នោះហើយ ហ្គុកគីជឿពាក្យដែលហូស៊ុកនិយាយទាំងអស់ នឹងអោបហូស៊ុកជាប់ថែមទាំងយកដៃមកអង្អែលខ្នងហូស៊ុកថែមទៀត
" បងមិនអីតែហ្គុកគីថ្ងៃក្រោយកុំទៅចោលបងទៀតណា" ហូស៊ុក អោបក្មេងដែលមកខ្លួនរួចក៏ប្រាប់កុំឲ្យទៅចោលគេទៀតព្រោះខ្លាចថេយ៉ុងបំពានទៀតនោះអី
" បាទហ្គុកគីមិនទៅណាចោលបងស៊ុកទៀតទេ ហើយចាំហ្គុកគីទៅវៃបងថេសងសឹកឲ្យបងវិញណា" ហ្គុកគី ក្ដាប់ដៃលើកឡើងនឹងនិយាយទៅរកវៃថេយ៉ុងដើម្បីសងសឹកឲ្យហូស៊ុកតែហូស៊ុកបែរជាអស់សំណើចទៅវិញ
" មិនបាច់ទេណាហ្គុកគីបងមិនមានកើតអីឯណា" ហូស៊ុក
" មិនបានទេហ្គុកគីត្រូវតែសងសឹកឲ្យបងស៊ុក "ហ្គុកគី រំពេចនោះថេយ៉ុងក៏ចេញមកពីប្រជុំល្មមតែថាបើកទ្វារចូលមកភ្លាមត្រូវក្មេងតូចដែលជាប្អូនដើរមកជិតរួចវៃនាយមួយចំពោះភ្លាមៗជាហេតុធ្វើឲ្យនាយឆ្ងល់ជាខ្លាំងនេះគ្រាន់តែចូលមកវិញត្រូវប្អូនវៃភ្លាម
" ហ្គុកគី មកវៃបងធ្វើអី " ថេយ៉ុង មួយដៃមុននេះនាយមិនបានឈឺអីទេគ្រាន់តែនាយចង់ដឹងមូលហេតុថាហេតុគ្រាន់តែនាយចូលមកដល់ភ្លាមក៏រត់មកវៃនាយភ្លែតបែបនឹង
" មែនហើយអ្នកប្រុសតូចហ្គុកគីហេតុអីក៏មកវៃលោកប្រធានទៅវិញ " ជេគ ដើរចូលមកជាមួយថេយ៉ុងនាយក៏រៀងភាំងដែរពេលឃើញហ្គុកគីមកវៃថេយ៉ុងចឹងនោះ
" មកពីបងថេមកវៃបងស៊ុកហ្គុកគីធ្វើអី "ហ្គុកគី ហេតុតែត្រូវហូស៊ុកកុហក់ដោយមិនបានដឹងរឿងក៏និយាយតាមដែលហូស៊ុកប្រាប់ ពេលឮបែបនេះថេយ៉ុងក៏ងើបមុខងាកមកមើលហូស៊ុកដែលកំពុងលានអណ្ដាតឌឺដងនាយទាំងញញឹម
" ឯងប្រាប់អីដល់ក្មេង "ថេយ៉ុង ដើរមករកហូស៊ុករួចនាយក៏ចាប់ករដៃហូស៊ុកជាប់ទើបនិយាយ
" គ្មានទេ " ហូស៊ុក
" បើគ្មានចុះហេតុអីហ្គុកគីនិយាយបែបនឹង " ថេយ៉ុង
" យើងមិនដឹង " ហូស៊ុក
"ឌឺខ្លាំងណាស់ណ៎ "ថេយ៉ុង
" ហ្គុកគីឆាប់ប្រាប់បងមកថាគេប្រាប់អីដល់ហ្គុកគីខ្លះ" ថេយ៉ុង ដៃនៅតែចាប់ករដៃហូស៊ុកជាប់តែនាយក៏ងាកមកសួរប្អូនវិញ
" បងស៊ុកប្រាប់ថាបងថេវៃគាត់ ពេលបងទាំងពីរឈ្លោះគ្នា" ហ្គុកគី និយាយមកត្រង់ៗធ្វើឲ្យហូស៊ុកចាប់ផ្ដើមភ័យខ្លួនហើយ
" រួចចុះហ្គុកគីចង់ដឹងទេថាបងធ្វើអីទៅលើគេ "ថេយ៉ុង ពេលបានដឹងហើយនាយញញឹមចេញមកនេះចេះនិយាយកុហក់ក្មេងទៅកើត
" បងថេចង់វៃបងស៊ុកទៀតមែនទេហ្គុកគីមិនឲ្យបងវៃទេណា" ហ្គុកគី
"អ្នកណាថាបងវៃគេទៅហ្គុកគីចង់ដឹងទេថាបងធ្វើយ៉ាងម៉េច " ថេយ៉ុង ញញឹមមិនដាច់ឯដៃក៏កាន់តែរឹតកាន់ករដៃហូស៊ុកកាន់តែខ្លាំងព្រោះហូស៊ុកចាប់ផ្ដើមរើបម្រាស់ចេញពេលនាយមើលមកមុខគេម្ដងៗ
" ហ្អឹម ~" ថេយ៉ុង បបូរមាត់ក្រាស់ចាប់ផ្ដើមគ្រប់គ្រងបបូរមាត់តូចស្ដើមដែលមិនបានត្រៀមទុកមុនទាំងភ្លាមៗធ្វើឲ្យហូស៊ុកបើកភ្នែកធំៗមើលមកអ្នកដែលថើបខ្លួនជាលើកទី2នេះនាយហ៊ានថើបខ្លួននៅចំពោះមុខប្អូននឹងលេខាខ្លួនផងមិនគិតថាខ្មាស់គេទេអី ជេគនឹងហ្គុកគីយកដៃមកបិទភ្នែកព្រោះតែខ្មាស់ជំនួស+កាត់មកផ្ទះវិញ
" ក្មួយស៊ុក " អ៊ំដា ហូស៊ុកមិនឆ្លើយទេថែមទាំងដើរទៅហួសយ៉ាងលឿនសម្ដៅទៅខាងលើបាត់
" អ្នកប្រុសតូចនៅលេងទីនោះតែម្ដងមែនទេទើបមិនផ្ទះ" អ៊ំដា
"បាទ "ហ្គុកគី
"អ៊ំ ហូស៊ុកកើតអីទើបមិននិយាយរកខ្ញុំអញ្ចឹងហើយដើរទៅឡើងលឿន "ចែម មុននេះនាងចេញពីផ្ទះបាយមកក៏ជួបនឹងហូស៊ុកដែលដើរទៅខាងលើហើយនាងក៏និយាយរកហូស៊ុកមិនតបទេ
" យើងក៏មិនដឹងដែរគេក៏មិនឆ្លើយនឹងយើងដែរតែថាចម្លែកម្ល៉េះ " អ៊ំដា
" អ៊ំកុំទៅខ្វល់អីបន្តិចទៀតលែងអីហើយ "ថេយ៉ុង នាយក៏ឡើងទៅខាងលើដែរបាត់ទៅ
" បងស៊ុកកំពុងខឹងនឹងបងថេណាអ៊ំ" ហ្គុកគីឱនខ្សឹបប្រាប់តិចៗ
" ហូស៊ុកខឹងអ្នកប្រុសថេហើយគេខឹងរឿងអី " ចែម ភ្លាត់សំឡេងនិយាយយ៉ាងឮ
" នាងចែមឯងមាត់តិចៗទៅថី"អ៊ំដា មិញនេះក៏គាត់ភ្ញាក់នឹងសំឡេងចែមដែរ
" សុំទោសអ៊ំខ្ញុំនេះវាឆ្ងល់ "ចែម
" មែនហើយរួចចុះហូស៊ុកខឹងអ្នកប្រុសថេធ្វើអីទៅ "អ៊ំដា
" គឺ ..ហ្គុកគីអត់ប្រាប់ទេ "ហ្គុកគី ឆ្លើយតែប៉ណ្ណេះរួចក៏រត់ឡើងទៅខាងលើរកហូស៊ុកបាត់ទៅ។ឯអ៊ំដានឹងចែមក៏ត្រឡប់ចូលទៅធ្វើម្ហូបវិញទៅព្រោះមិនបានដឹងរឿងអីតទៀតផង+ខាងលើ
" ចប់ហើយស្នាមថើបដំបូងរបស់យើងត្រូវអាមុខស្វាវាយកទៅបាត់ហើយ ហ្អឹកៗ ~" ហូស៊ុក មកដល់បន្ទប់ក៏ឡើងទៅដេករមូលពេញពូកនឹងកប់ខ្នើយឡើងរប៉ាត់រប៉ាយរាយពេញបន្ទប់
" នៅមានហ្គុកគីនឹងលេខាម្នាក់នោះឃើញទៀតតើឲ្យយើងយកមុខទុកឯណាទៅ ហុឺយ "ហូស៊ុក
" បងស៊ុកហាបើកទ្វារ " ហ្គុកគី គោះទ្វារហៅហូស៊ុកពីខាងក្រៅមិនព្រមឈប់ទើបហូស៊ុកដើរទៅបើកឲ្យ
" ហុឺយឯងមកធ្វើអីទៀត " ហូស៊ុក បើកទ្វារមកមិនមែនមានតែហ្គុកគីទេនៅមានថេយ៉ុងម្នាក់ទៀតកំពុងឈរផ្អែកជញ្ជាំង
" យើងមកប្រាប់ថាអាទិត្យក្រោយទៅកម្មវិធីជាមួយយើង " ថេយ៉ុង
" យើងមិនទៅឯងទៅតែឯងទៅ "ហូស៊ុក
" សាកមិនទៅលមើលទៅយើងនឹងដឹងគ្នាហើយ" ថេយ៉ុង
" ឯងចង់យ៉ាងម៉េច "ហូស៊ុក
" បបូរមាត់ឯងទន់ផ្អែមណាស់ " ថេយ៉ុង និយាយបែបព្រានហើយនៅឈ្ងោកមុខមករកហូស៊ុកដែរ
" អារោគចិត្ត" ហូស៊ុក
" បងថេនឹងបងស៊ុកកុំឈ្លោះគ្នាមួយពេលបានទេ "ហ្គុកគី
" ហ្គុកគីចូលមកបងមិនចង់នៅជិតអារោគចិត្តនេះទេ" ហូស៊ុក កាន់ដៃក្មេងឲ្យចូលមកក្នុងបន្ទប់រួចក៏បិទទ្វារជាប់
" ប្រយ័ត្នបានអារោគចិត្តនេះធ្វើប្ដីណា" ថេយ៉ុង នៅនិយាយញ៉ោះពីខាងក្រៅទៅថែមទៀត រួចក៏ដើរទៅបន្ទប់នាយវិញបាត់ ឯហ្គុកគីក៏គេងជាមួយធម្មតាសូមខន្តីអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គង🙏
សរសេរដោយ: IN RANEY
YOU ARE READING
មន្តស្នេហ៍ Omega ឆ្នាស់ឆ្នើម (ចប់)✅
ChickLitមនុស្សពីរនាក់ជួបគ្នាដោយចៃដន្យនៅតាមដងផ្លូវមួយយ៉ាងស្ងប់ស្ងាត់ទាំងកណ្ដាលយប់តែបានពេលជួបមុខគ្នាភ្លាមក៏មានរឿងឈ្លោះប្រកែកគ្នាភ្លាមរហូតមកដល់ឥឡូវឲ្យតែបានជួបមុខគ្នាពេលណាគឺដឹងតែពាក់មុខយក្សដាក់គ្នាតែរឿយៗ តើទៅថ្ងៃខាងមុខពួកគេអាចនឹងឈប់ឈ្លោះប្រកែកគ្នាហើយបែរជាមកត្រូ...