ភាគទី5:ជួបគ្នាសាជាថ្មី
3ឆ្នាំក្រោយ
បន្ទាប់ពីចំណាយពេលទៅលើរឿងការងារ ជុងហ្គុកគ្មានពេលគិតពីអ្វីទាំងអស់ មុនដំបូងអាចនិយាយថានៅអារម្មណ៍ជ្រួលជ្រើម តាមបែបធម្មជាតិដែលទើបពេញវ័យ ប៉ុន្តែពេលនេះ ស្ថិតក្នុងវ័យលេខ3ទៅហើយ អារម្មណ៍ទាំងនោះក៏រសាយម្ដងបន្ដិចៗរហូតដល់អស់។ រយះពេលកន្លងមក គេគ្មានអ្នកណា ជីវីតនៅលីវរស់ស្រួលបំផុត ពេលអារម្មណ៍ទាមទារតាមបែបធម្មជាតិ គេក៏ជ្រើសរើសមនុស្សស្រីមកកំដរ រួចហើយក៏បំបែកជើងគ្នា គ្មានចំណងមកពាក់ព័ន្ធឈឺក្បាលនោះឡើយ។
<<ម៉ាក់ គិតថាម៉ាក់ទ្រាំលែងបានហើយ>>
អ្នកស្រី អឺនសន និយាយឡើង ទាំងមុខក្រម៉ូវ ដោយកូនប្រុសដូចជាមិនសូវយកចិត្តទុកដាក់ស្ដាប់ប៉ុន្មាន បន្ដឈ្ងោកមុខមាត់សុីញ៉េឯកសារធ្វើមិនដឹង។
<<ម៉ាក់ទ្រាំមើលឯង គ្មានបេះដូងលែងបានហើយ វ័យក៏ច្រើនដែល រកម្នាក់ណាប្រាកដប្រជាមួយបានទេ ឲ្យម៉ាក់បានដកដង្ហើមបានស្រួលខ្លះ>>
<<ខ្ញុំមិនទាន់ពេញចិត្តអ្នកណាទេ>> ជុងហ្គុកឆ្លើយហីៗ ព្រោះមិនខ្វល់ពីរឿងរៀបការសូម្បីតែបន្ដិច ដូចដែលនិយាយ គឺគេមិនទាន់ដាក់ចិត្តស្រឡាញ់អ្នកណាប្រាកដប្រជានោះឡើយ។
<<ចុះស្រីដែលបណ្ដើរអស់នោះ មិនត្រូវសូម្បីតែម្នាក់ទេឬយ៉ាងមិច?>>
<<អត់ទេ>>
<<បែបណា ស្ទាយឯងចូលចិត្ត ចាំម៉ាក់រកឲ្យ សារភាពតាមត្រង់ថាម៉ាក់ខ្វល់ពីរឿងប្រពន្ធរបស់ឯងមែនទែន>>
<<គ្មានទេ>>គេក្រវីក្បាលតិចៗ មិនហ៊ានស្រមៃរូបភាពមនុស្សស្រីដែលគេចូលចិត្ត ហើយបើម៉ាក់ឮប្រាកដជាដួលទាំងជំហរមិនខានឡើយ។
<<អញ្ចេះចុះ ម៉ាក់មានក្មេងម្នាក់ទើបរៀនចប់ថ្មី បើឯងចាប់អារម្មណ៍ចាំម៉ាក់ទាក់ទងឲ្យ ប៉ុន្តែគេជាតារាល្បី ស្អាតណាស់>>
និយាយត្រឹមនេះ ជុងហ្គុកក៏ងើបមុខឡើង សម្លឹងមើលទៅអ្នកម៉ាក់ ហើយលេបទឹកមាត់ក្អឹកៗផ្សើមបំពង់ក ខួក្បាលលោតគ្រប់រូបរាងកាយវិការ របស់តារាវ័យក្មេង ដែលគេធ្លាប់ជួបកាលពី3ឆ្នាំមុនភ្លាម។
<<ម៉ាក់ឈប់គិតទៅ បើខ្ញុំស្រឡាញ់អ្នកណា ខ្ញុំនឹងសុំគេរៀបការដោយខ្លួនឯង>>
<<ប៉ុន្តែពាក្យនេះ ម៉ាក់ឮកូននិយាយ2ឆ្នាំជាប់គ្នាហើយ មិត្តភក្តិក៏មានប្រពន្ធកូនគ្រប់គ្នាហើយ សូម្បីតែជនជេ នៅឡើយតែកូន>>
<<ទុកពេលឲ្យខ្ញុំរើសប្រពន្ធខ្លួនឯង វាមិនហួសពេលទេ បើសិនជា1-2ឆ្នាំទៀត>>
អ្នកស្រីដកដង្ហើមធំ ទឹកមុខមួហ្មង អស់ជម្រើស ក៏ក្រោកឈរឡើងពេញកម្ពស់ ចាប់កាន់កាបូប ដើរចេញទៅក្រៅបន្ទប់ភ្លាម ព្រោះមិនចង់និយាយជាមួយបន្ដទៀត។ ជុងហ្គុកសម្លឹងមើលទៅទ្វាដែលបានបិទ រួចដកដង្ហើមធំ ឈ្ងោកមុខធ្វើការបន្ដ ដោយខួក្បាល គ្មានពាក្យថា <<ប្រពន្ធ>> ដក់ក្នុងខួក្បាលសូម្បីតែបន្ដិច ព្រោះមានតែគេនិងការងារកើតមកដើម្បីគ្នា។នៅពេលយប់ កម្មវិធីរៀបការរបស់កូនលោករដ្ឋមន្ត្រីប្រារព្ធឡើងនៅក្នុងសណ្ឋាគារល្បីឈ្មោះមួយកន្លែង ដោយមានភ្លៀវដែលបានកោះអញ្ចើញ ចូលរួមណែនណាន់ ដោយក្នុងនោះថេយ៉ុងក៏ត្រូវគេកោះអញ្ចើញ ដើម្បីឡើងច្រៀងអប់អរ ប្ដីប្រពន្ធថ្មីថ្មោងផងដែល។ សម្លេងស្រួចឡែម មានទឹកដម ស្រទន់ ទន់ល្មើយ បន្លឺឡើង អមជាមួយភ្លេងដែលបានប្រគុំឡើងដោយដៃអ្នកក្រុមប្រគុំតន្ដ្រី ពិរោះរន្ដុំ នាំអារម្មណ៍ទាំងឡាយបានធូស្បើយភ្លាម។ កូនកំលោះកូនក្រមុំរាំនៅលើឆាក យោលខ្លួនតិចៗ សើចញញឹមដាក់គ្នាយ៉ាងអៀនព្រាន រហូតដល់ចប់ភ្លេង ទើបចុះពីលើឆាក ដើររាក់ទាក់ភ្ញៀវវិញម្ដង។ ថេយ៉ុងចុះពីលើឆាកវិញ ពេលច្រៀងបាន3បទរួចហើយ នឹងកំពុងដើរសម្ដៅមករកតុមិត្តភក្ដិ ដែលអង្គុយនៅស្លាបខាងឆ្វេង នៅគៀនជញ្ជាំង។
<<ស្ដាប់នៅមិនទាន់អស់ចិត្តផង>>
<<ចំមែនហើយឯងនេះ ស្ដាប់យើងច្រៀងតាំងតូចហើយនៅមិនទាន់ធុញឬយ៉ាងមិច?>>
បុរសសក់ពណ៍មាសក្រវីក្បាលតិចៗ ភ្ញាក់ជាមួយស្នាមញញឹម បញ្ជាក់ថាមិនធុញអ្វីឡើយ ទើបថេយ៉ុងសើចតាមតិចៗ ដោយដៃចាក់បៀរចូលកែវ។
<<ផឹកអស់ប៉ុន្មានដបហើយ>>
<<ទើបតែ1ដបទេ>>
<<ល្អណាស់ ដាក់ឲ្យដាំដូងទៅ ខានផឹកជុំគ្នាយូហើយ>>
ជីមីនសើច លើកកែវស្រាទល់ជាមួយថេយ៉ុង ហើយលើកផឹកក្អឹកៗ លើកដាច់ៗ សើចផង សប្បាយផង ទាល់តែទន់ភ្នែករៀងៗខ្លួន ពិធីជិតចប់ ម៉ោង10យប់ទៅហើយ ទើបបំបែកជើងរៀងៗខ្លួន។
ថេយ៉ុងដើរចូលខាងក្នុងជណ្ដើរយន្ដ ដើម្បីឡើងទៅជាន់លើសម្រាក ព្រោះមិនត្រូវការបើកបរយប់ពេលស្រវឹង ខ្លាចគ្មានសុវត្ថិភាព ប៉ុន្តែទ្វារជណ្តើរយន្ដជិតនឹងបិទទៅហើយ បាតដៃធំក៏លើកមកដាក់ឃាំងភ្លាម ពេលទ្វាបើកសាជាថ្មី បុរសមាឌធំដូចយក្សក៏ដើរចូលខាងក្នុងជាមួយ។
ថេយ៉ុងងើយមុខមើល ឃើញថាដូចធ្លាប់ស្គាល់គ្នា ទើបជ្រឹមភ្នែក ក្រវីក្បាលពីរបីដង ក្រែងល៎យល់ច្រឡំអីទៅ តែងាប់ហើយ...កាន់តែច្បាស់មែនទែនហើយ អាបុិនេះហើយដែលប្លន់ស្នាមថើបខ្លួនកាលពី3ឆ្នាំមុន។