<<ប៉ុន្តែ ខ្ញុំចង់ធ្វើការរកលុយដោយខ្លួនឯង>>
ថេយ៉ុងតបដោយមិនបាច់គិតច្រើន ជឿចុះថាចាយលុយខ្លួង ស្រួលជាងចាយលុយគេរាប់មុឺនដង ទោះស្ថិតក្នុងទំនាក់ទំនងប្ដីប្រពន្ធហើយក៏ដោយ។ កុំឲ្យគេនិយាយថា យើងមិនចេះរកស្អី ចេះតែធ្វើខ្លួននៅផ្ទះតែម្យ៉ាង។
<<ក៏ឃើញថាគេចង់បញ្ឃប់មិនអ៊ីចឹង>>
<<មិនខ្វះកន្លែងការងារដែលត្រូវការខ្ញុំទេ>>
<<អ៊ីចឹងឬ?>>
<<មែនហើយ តែថាលោកមិនបានទៅណាទេឬ?>>
<<ល្ងាចបន្ដិចទៅមើលការងារនៅក្រុមហ៊ុន ឬចង់ទៅជាមួយ ខ្លាចយើងលួចលាក់មានស្រី>>
<<សាកតែមានល៎មើល>>
<<កាចមែនឯងនេះ>>
<<ទៅហើយ យប់បន្ដិចមកវិញ>>
និយាយរួច ថេយ៉ុងក៏បើកទ្វាចេញ ដោយមិនភ្លេចយកសោឡានខ្លួនឯងចេញទៅជាមួយ។ចំណាយពេលមិនប៉ុន្មានផង ក៏បើកមកដល់កន្លែងការងារ នឹងឃើញ កាំងឈុល នឹងអ្នកផ្សេងកំពុងរងចាំនៅទីនោះ។
<<យ៉ាងម៉េចហើយ មានបញ្ហាអ្វី?>>ថេយ៉ុង ដើរចូលមកសួរកាំងឈុលភ្លាម។
<<ពេលនេះ ដោះស្រាយរួចរាល់>>
<<ចុះថាគេចង់បញ្ឃប់ ជួលខ្ញុំថត?>>
<<មិនដឹងអ្វី គេស្រាប់តែកែប្រែ ប៉ុន្តែឬថាយកតារាថ្មីនោះ មកថតជាមួយអូនដែល>>កាំងឈុលនិយាយទាំងដកដង្ហើមធំ ព្រោះខ្លាចមានរឿងមិនចុះសម្រុងគ្នា។
<<ក៏ល្អ ខ្ញុំក៏ចង់ឃើញមុខដែល ប្រហែលជាស្អាតខ្លាំង>>
កាំងឈុលមិនឆ្លើយ ដោយសារមិនទាន់ដឹងព័ត៌មានច្បាស់នៅឡើយ មិនដឹងជាលាក់អីណាស់ណា ប៉ុន្តែមិនយូនឹងឆាប់ តារារះថ្មីនោះនឹងមកដល់ទីនេះមិនប៉ុន្មានថ្ងៃក្រោយ។ក្រោយចេញពីកន្លែងការងារ ថេយ៉ុងក៏ឆ្លៀតទៅដើរសបភីងលេងតាមទម្លាប់ រហូតដល់ល្បាក់ព្រលប់ ទើបត្រឡប់មកផ្ទះវិញ នឹងបានឮអ្នកបម្រើថា ជុងហ្គុកចេញទៅមើលការងារ ប្រហាក់ប្រហែលនឹងខ្លួនចេញទៅដែល។
ថេយ៉ុងខ្ជិលនិយាយច្រើន ក៏ឡើងទៅខាងលើ ងូតទឹកសម្អាតខ្លួន ឡើងដេកនៅលើគ្រែ យកទូរស័ព្ទមកចុចមើល ព័ត៌មានផ្សេងៗ។
ក្រាក!!
សម្លេងបើកទ្វាឮឡើង តាមដោយរាងកាយមាំដើរចូលក្នុងបន្ទប់ ដើរមកដល់ ក៏ដាក់ខ្លួនដេកនៅលើគ្រែ ហាក់ដូចហត់នឿយណាស់អ៊ីចឹង។
<<យ៉ាងម៉េចនឹង?ហត់ឬ?>>
<<នៅក្រុមហ៊ុន ការងាររអាក់រអួលបន្ដិចបន្ដួច>>
<<ចុះពេលនេះយ៉ាងម៉េចហើយ>>
<<កំពុងតែព្យាយាមរកមុខមើល អ្នកលួចរបាយការណ៍យកទៅលក់ឲ្យក្រុមហ៊ុនផ្សេង>>
<<ជនដៃដល់នោះ សាហាវណាស់ ហើយគេលួចយ៉ាងម៉េច?>>
ថេយ៉ុងមិនដឹង នឹងមិនយល់ពីការងាររបស់គេ ប៉ុន្តែចេះតែសួរនាំ ពេលគេនិយាយ ក៏ចេះតែអឺអើតាម ធ្វើខ្លួនជាអ្នកស្ដាប់ដល់ល្អម្នាក់។
<<បើដឹងថាលួចយ៉ាងម៉េច ស្មើរនេះចាប់បានបាត់ទៅហើយ>>
<<អា...ខ្ញុំភ្លេច>>
សួរហើយ ចង់តែខោកក្បាលខ្លួនឯង។ ក៏មនុស្សមិនដឹងរឿងក្រុមហ៊ុន រឿងឯកសារ ដឹងតែពីរឿងការងាររបស់ខ្លួន ថតចប់ យកលុយ ហ្នឹងណា។ ថេយ៉ុងរំកិលខ្លួនទៅក្បែរ ថើបថ្ពាល់គេខ្សឺតៗ ឃើញថាគេមិនបាន រើឬហាម ក៏ថើបបបូរមាត់បន្ដិច។
<<ចិត្តល្អម្ល៉េះថ្ងៃនេះ>>
ជុងហ្គុកជ្រួញចិញ្ចើមបន្ដិច ចាប់ទាញដៃថេយ៉ុង ផ្ដួលខ្លួនដេកក្បែរគេដែល។
<<ចង់យកចិត្តប្ដី ឃើញថាហត់>>
<<មានអីក្រៅពីថើបឬអត់?>>
កែវភ្នែកគេមានពន្លឺផ្លេកៗ ស្នាមញញឹមលើមាត់ក៏លេចឡើងលាក់កំនួច ធ្វើឲ្យថេយ៉ុងសើចហេះៗ ទាំងមិនសូវសមប៉ុន្មាន ប៉ុន្តែក៏ព្រមប្រគល់ក្ដីសុខទៅឲ្យគេ ដោយមិនបានធ្វើខ្លួនគួរឲ្យធុញទ្រាន់។2ថ្ងៃក្រោយមក
ថេយ៉ុងនៅញាំអាហាររួមតុជាមួយជុងហ្គុកនៅពេលព្រឹក នឹងត្រូវជូនដំណើរគេឡើងឡាន ទៅក្រុមហ៊ុនរួចរាល់ ទើបងាកមកតែងខ្លួន ទៅធ្វើការខ្លួនឯងវិញម្ដង ដោយជ្រើសរើសយកឡាន ស្ពតពណ៍ខ្មៅក្រិប ដែលលោកប៉ាទិញឲ្យកាលពីការបញ្ចប់សិក្សារ មកបើក។
<<ដារានោះមោហើយឬនៅ>>
ថេយ៉ុងសួរអ្នកចាប់ការរបស់ខ្លួន ខណៈដែលកំពុងតែដើរទៅកាន់កន្លែងថត។
<<នៅទេ ឮថាស្អែកមកដល់ តែថ្ងៃនេះអូនត្រូវថតម្នាក់ឯងសិន>>
<<ខ្ញុំគ្មានបញ្ហាស្រាប់ហើយ>>
ថេយ៉ុងជាមនុស្សគ្មានបញ្ហាទៅលើការងារ មិនកិកកុកច្រើន ឲ្យតែលុយ នឹងខោអាវ ស្លៀកពាក់សម្រាប់ថតសមរម្យ ក៏រៀបរយទៅហើយ។ មិនដូចដារាខ្លះ ស៊ូយសាយយកងាប់យករស់ រអ៊ូរទាំ ខ្លាចបាក់កាលីប។
ថ្ងៃនេះ បន្ទាប់ពីថតស្ពាយផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនទូរស័ព្ទរួចរាល់ ក៏ចេញត្រឡប់ទៅវិញ ប៉ុន្តែត្រូវភ្ញាក់ផ្អើល ឡើងស្លេកមុខ ពេលឃើញឡានរបស់ខ្លួន មានប្រលាក់ឈាមឡើងពេញនោះ ថែមទាំងមានសរសេរអក្សរថា Fuck!!