12:លូកលាន់

3.8K 248 1
                                    

<<លោកឆ្គួតទេឬយ៉ាងមិច នេះមិនទាន់ដល់ថ្ងៃរៀបការ ខ្ញុំចង់មានថាលក្ខខណ្ឌធ្វើ ក្រោយពេលពួកយើងរៀបការជាមួយគ្នារួចហើយ>>
ថេយ៉ុងឈានជើងថយក្រោយ ដើរគេចេះតែតាមមកកៀកៗ រហូតដល់កំភួនជើងស្រឡូនដូចភ្លៅកង្កែបប៉ះនឹងសាឡុង ទើបភ្ញាក់ព្រើត បើកភ្នែកធំៗ រហ័សយកដៃទប់ទ្រូងគេ ព្រោះខ្លាចគេទម្លាក់ទម្ងន់មករក ខ្លាចដួលលើគ្មានៅលើសាឡុងមួយនេះ។
<<ថយចេញ ត្រចៀកថ្លង់ឬយ៉ាងមិច>>
ថេយ៉ុងគំហកឲ្យឡើងប៉ោងសរសៃក ប៉ុន្តែជុងហ្គុកបែរជាមិនខ្វល់ ធ្វើជាមិនដឹងមិនឮ រួចបន្ទាបខ្លួនទៅរក ដោយទឹកមុខច្រលើម ដៃវិញរវាម ស្រវ៉ាអោបចង្កេះតូចភ្លាម។
<<លែង...លែង>>
ម្រាមដៃតូចៗខំគក់ទ្រូងហាប់ណែនឌឹបៗ ខាំមាត់ខាំក ព្រោះតែខឹង តែមើលគេធ្វើចុះ។
<<ស្រែកឡូឡាធ្វើស្អី មិនដឹងទេឬថាគ្មានមាយាទ>>
គេធ្វើជាស្ដីឲ្យរឿងមាយាទ ដោយសារតែថេយ៉ុងពូកែស្រែកខ្លាំងពេក ដល់ថ្នាក់ហឹងត្រចៀកទៅហើយ។
<<លែងខ្ញុំភ្លាម ចន ជុងហ្គុក កុំថាខ្ញុំមិនបានប្រាប់>>
<<ឆឺស..កាពិតក៏មិនបានចង់ប៉ះអីដែល ប៉ុន្តែឮថាដាក់តម្លៃ ទើបចង់សាករបស់បន្ដិចនឹងណា ក្រែងល៎វាដូចស្រីៗម៉ូដែលអស់នោះឬអត់>>
ជុងហ្គុកងើបឈរត្រង់ខ្លួន អោបដៃចូលគ្នា មើលទៅថេយ៉ុង ដោយក្រសែភ្នែកកំពុងវាយតម្លៃ ហាក់ដូចជារបស់ដាក់លក់ ថែមទាំងយកទៅប្រៀបផ្ទឹម ជាមួយតារ៉ាផ្សេងទៀត ដែលគេតែងយកមកធ្វើជាមិត្តលើគ្រែ។
<<ខ្ញុំស្អាតស្អំ មិនដូចដែលលោកគិត>>
<<អ៊ីចឹងសុំសាក>>គេឆ្លើយផូងភ្លាម ដោយមិនបាច់គិតច្រើន បន្ទាប់មកដើរទៅរកថេយ៉ុងសាជាថ្មី។
<<នែ...ហួសហេតុពេកហើយ កុំមោបៀតឲ្យសោះ ប្រយ័ត្នខ្ញុំសម្លាប់ក លោកចោលទៅ>>
សម្លាប់ក?ចុះខ្លួន?ថេយ៉ុងប្រុងសម្លាប់តែ-ក ទេឬ ប្រសព្វនិយាយណាស់។
<<បើឯងស្អាតស្អំពិតមែន មិនខ្លាចញញីរញញ័រ ដូចយាយចាស់បែបនេះទេ គីម ថេយ៉ុង យល់ល្អ មិនបាច់រក្សារមុខមាត់ខ្លួនឯងក៏បាន ម្យ៉ាងទៀតក្នុងបន្ទប់នេះ មានតែយើងពីរនាក់>>
<<មាត់ស្មោគគ្រោក>>
ថេយ៉ុងសម្លក់សម្លឹង ជេគេផង ទាំងខ្លួនឯងកំពុងខឹងញ័រខ្លួនផង តែងាប់ហើយ មើលគេធ្វើចុះ បេះបួយសម្បើយណាស់។ ជុងហ្គុកយកដៃមកផ្អុំដាក់ រួចយកមកហិត ជាច្រើនដង ដើម្បីផ្គើនថេយ៉ុងមាត់គេមិនបានស្មោកគ្រោកដូចដែលថា។
<<នៅល្អ មានក្លិនក្រអូបទៀតផង ចង់ភ្លក្សទេ ផ្អែមណាស់>>
<<បើខ្ញុំដឹងថាលោកជាមនុស្សបែបនេះ ខ្ញុំមិនខ្ចីច្រើនយល់ព្រមរៀបការទេ គម្រក់ហួសហេតុ>>
<<គម្រក់ហើយយ៉ាងមិច រឿងរកលុយក៏ចេះ ពូកែក៏ពូកែ អ្វីដែលសំខាន់ រឿងលើគ្រែ ចង់បានក្បាច់អី ចិតត្រសក់ លុតជង្គង់ អង្គុយនៅមុខទូកញ្ចក់ ឬមួយក៏ លើកជើង...ផាច់>>
និយាយមិនទាន់ចប់ផង ផ្ទៃមុខសង្ហាងាកទៅម្ខាងមួយទំហឹង តាមដោយកម្លាំងដៃមួយទំហឹងរបស់ថេយ៉ុងហ្នឹងហើយ។
ជុងហ្គុកបែរមុខមកវិញយឺតៗ យកអណ្តាតទល់ថ្ពាល់ ព្រោះស្ពឹកខ្លាំងពេក ស្នាមម្រាមដៃច្បាស់នៅក្រឡាញលើថ្ពាល់គ្រើម។
<<បានដៃសម្បើមណាស់ហ្ន៎>>
គេជញ្ចក់មាត់ ដោយការមួម៉ៅមិនចេះតិច។
<<មោពីលោកឈ្លើយ មិនសុភាព>>
<<ចុះឯងសុភាពត្រង់ណា ដើរដេកហែកជើងឲ្យប្រុសគ្រប់គ្នានោះ>>
ផាច់!!
ម្ដងនេះមុខជុងហ្គុកឡើងក្រហមងាំង ស្នាមម្រាមដៃនៅច្បាស់ៗ ដោយម្ចាស់ដៃ មិនខ្ចីដឹងខ្លួន បន្ដឈរសម្លក់គេថ្លែ។
<<គីម ថេយ៉ុង>>
<<កុំយកដៃស្មោគគ្រោករបស់លោកមកប៉ះខ្លួនឯងខ្ញុំឲ្យសោះ>>
ឮហើយ គេងក់ក្បាលតិចៗ ខាំធ្មេញក្រតៗ សឹងតែបាក់ថ្ពាម ពន្លឺភ្នែកក្ដៅគគុកដូចភ្នក់ភ្លើង ក្នុងទ្រូងពរពេញដោយភ្លើងទោសះ ចង់តែវៃថេយ៉ុងដាល់តាមបែបប្រុសៗ ឲ្យបែកឈាម ប៉ុន្តែធ្វើមិនបាន ថេយ៉ុងមិនសាកសមក្នុងនាជាគូប្រកួតរបស់គេ តាមរយះរាងកាយតូចដូចចង្រិត ខុសពីគេមាឌធំដូចយក្សា។
គេបោះជំហានទៅកៀក ថេយ៉ុងក៏រហ័សគេច តែគេចមិនផុត ត្រូវគេស្រវ៉ាអោបចង្កេះ ទាញយកទៅអឹបនឹងរាងកាយមាំរបស់គេ រួចប្រើដៃចាប់ក្រសោបកញ្ចឹងកជាប់ ហើយអោនមុខទៅរក ប្រថាប់បបូរមាត់លើបបូរមាត់តូចច្រមិចដូចទឹកឃ្មុំ។
ស្នាមថើបមានតែភាពព្រៃផ្សៃ គ្មានភាពផ្អែមល្អែម កក់ក្តៅត្រង់ណាសូម្បីតែបន្ដិច គេទាំងខាំទាំងជញហចក់ខ្លាំងៗ ហាក់ដូចជាបបូរមាត់ថេយ៉ុងដូចជាក្លែបក្រូចផ្លែមដែលត្រូវលេបត្របាក់ញាំទាំងក្លែបៗ។ ថេយ៉ុងរើបម្រាស់ខ្លាំងៗ ងាកមុខចេញ តែត្រូវគេងាកទៅតាមថើប នៅប្រើកម្លាំងដៃចាប់កញ្ចឹងកជាប់មិនព្រមឲ្យងាកទៅណាបានទៀត។
ជុងហ្គុកថើបយកងាប់យករស់ មុនដំបូងគិតថាគ្រាន់តែចង់ដាក់ទោស ឲ្យរាលចាល កុំពិនថ្លោសសម្ដីជាមួយគេពេក តែបបូរមាត់ផ្អែមពន់ពេក ទន់ល្មើយ ក្លិនក៏ក្រអូប ធ្វើឲ្យប្រែក្លាយគេញៀនញ៉ាមមួយរំភេច ថើបមិនចង់ដកមាត់ ទោះថេយ៉ុងគក់ខ្ញាំឈឺយ៉ាងណាក៏មិនអើពើ។
<<អុះ...>>
សម្លេងមួយបន្លឺឡើងនៅក្រោយខ្នង តាមដោយសម្លេងធ្លាក់របស់ ជាហេតុអ្នកដែលកំពុងថើបគ្នា ភ្ញាក់ព្រើត នឹងវត្តមានរបស់នារីម្នាក់នោះ។
<<មោរកស្អី>>
ជុងហ្គុកសួរដោយសម្លេងកាច ក្រសែភ្នែករឹងកព្រឹស គួរឲ្យខ្លាចរអាជាទីបំផុត ទើបអ្នកដែលចូលមក ញ័រខ្លួនទទ្រើក។
<<អឺ..អឺ គឺថា ខ្ញុំយកឯកសារមកឲ្យលោកប្រធានសុីញ៉េរ បើលោកប្រធានរបស់ ខ្ញុំថាចាំពេលក្រោយក៏បាន>>
<<យកមោនេះមក>>
គេឆ្លើយតប រួចទាញថេយ៉ុងមកអោបចង្កេះណែន អោនខ្សឹបដាក់ត្រចៀកតិចៗ ដោយកាយវិការស្អិតស្នាល ព្រោះមិនចង់ឲ្យមានរឿងនិយាយពេញក្រុមហ៊ុន។
<<ទៅអង្គុយចាំនៅសាឡុង>>
<<ខ្ញុំទៅផ្ទះ>>
<<មិន ទៅអង្គុយតាមសម្រួល ឬចង់បានធម៍ក្ដៅជាមុនសិន>>
គេបញ្ជាក់ដោយសម្លេងរឹង ទើបថេយ៉ុងព្រមដើរទៅអង្គុយនៅសាឡុង ដើម្បីរងចាំគេឃ្លារឿងការងាររួចរាល់សិន។
ជុងហ្គុកសម្លឹងមើលទៅអ្នកអង្គុយនៅសាឡុង រួចដើរទៅអង្គុយនៅតុធ្វើការ ឲ្យនាងយកសារមកឲ្យសុីញ៉េ ពេលរួចរាល់ហើយ ក៏ក្រោកឈរវិញ ស្របពេលដែលបុគ្គលិកចេញទៅវិញល្មម។
<<ខ្ញុំថាយើងអស់អីនិយាយជាមួយគ្នាហើយ ខ្ញុំសុំទៅផ្ទះវិញ>
<<ប្រញាប់ម្ល៉េះ>>
<<មកពីមិនចង់នៅ>>
ថេយ៉ុងឆ្លើយតាមត្រង់ ព្រោះមិនចង់នៅពិតមែន នៅក្បែរគេលើកណាក៏ត្រូវមើលងាយមើលថោក ហើយថែមទាំងត្រូវលូកលាន់ទៀត។
<<ថី?>>
<<មោ ពីលោកត្រេកកាមពេក នៅក្បែរហើយភ័យខ្លួន>>
និយាយហើយ ក៏ក្រោកឈរឡើង យកកាបូបមកកាន់នឹងដៃ ប្រុងនឹងដើរចេញទៅហើយ ប៉ុន្តែដៃត្រូវចាប់ជាប់។
<<អីឡូវ ដូចជាចង់ត្រេកកាមដាក់ឯងហើយ>>

ន៎ក រកតែប្រលោះសុីកំផ្លៀងមែននឹងហាស😂🤏

ល្បែងស្នេហា(ចប់)Where stories live. Discover now