<<យើងទៅណា>>
ថេយ៉ុងសួរ ភ្នែកក៏បិទព្រឹមៗ ហាក់ដូចត្របកភ្នែកមានកម្រាស់ ជាងមួយទឹកទ្រទម្ងន់មិនរួច។
<<ទៅ ស្វីស>>
គេឆ្លើងហីៗ តែថេយ៉ុងមិនបានបដិសេធ ព្រោះមានបំណងទៅស្វីសដូចគ្នា នៅទីនោះស្រស់ស្អាត ធម្មជាតិពណ៍បៃតងត្រជាក់ភ្នែក មានភ្នំខ្ពស់ៗជាច្រើនរាប់ពាន់ម៉ែត្រ កាលពី3ឆ្នមុធ្លាប់ទៅបានម្ដង ជាមួយមិត្តភក្តិ លើកនេះមិនស្មានថាបានទៅជាព្រះស្វាមីសោះ។
<<លោកធ្លាប់នាំស្រីទៅទីនោះឬអត់>>
នេះចាប់ទុកថាសំណួរហួសហេតុឬអត់ ក៏មិនខ្វល់ អ្វីដែលសំខាន់ ចង់ដឹងចម្លើយ បើគេថាមានក៏មាន បើគេថាអត់ក៏អត់ទៅ មិនសូវជាខ្វល់អីប៉ុន្មានទេ ប៉ុន្តែក្នុងចិត្តបន់កុំឲ្យតែគ្មានទៅចុះ។
<<សួរអ៊ីចឹងធ្វើស្អី?>>
<<គ្រាន់តែចង់ដឹង!!>>
<<មិនធ្លាប់ កន្លែងនោះជាកន្លែងទៅដើរលេងផ្ទាល់ខ្លួន ទើបមិនអនុញ្ញាត នាំស្រីទៅជាមួយ>>
<<មានន័យថាលោកមានផ្ទះនៅទីនោះ?>>
<<ហុឹម..>>
គេត្រឹមដើមក ផ្ដល់ចម្លើយ។ ប្រទេសស្វីស ដែលមានឈ្មោះថា សហព័ន្ធស្វីស ជាទឹកដីដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក ទីតាំងសម្បូរពណ៍ធម្មជាតិ ជាពិសេសនៅលើភ្នំ ប៉ុន្តែបើទៅខែនេះ ច្បាស់ជាព្រិលកក់ស្ទះពេញនោះ មិនអាចចេញទៅក្រៅបាន ព្រោះសីតុណ្ហភាពត្រជាក់។
<<ខ្ញុំចង់ឃើញផ្ទះរបស់លោក>>
<<គង់តែបានឃើញ>>
<<ខ្ញុំរំភើប>>
<<ដឹងហើយ>>
ថេយ៉ុងលោមុខមកថើបថ្ពាល់គ្រើមមួយខ្សឺត ជាការអរគុណ ដោយជុងហ្គុកក៏មិបានភ្ញាក់ផ្អើលនឹងស្នាមថើប ព្រោះដឹងថាថេយ៉ុងចង់ម្ញិក់ម៉ក់ដាក់គេ បែបយកចិត្តយកថ្លើម។ប្រើពេលអស់ជាច្រើនម៉ោងក៏បានមកដល់ស្វីល ដោយឧទ្ថម្ភាកចក្រចុះចត នៅជិតផ្ទះស្រាប់មិនបាច់ពិបាកធ្វើដំណើរ។
<<វ៉ោយ ស្អាតដល់ហើយ>>
ថេយ៉ុងនិយាយទាំងញ័រ ឈរអោបដៃ សម្លឹងមើលទៅវាលដែលក្រសោបដោយទឹកកក ក្ដីស្រមៃដែលសង្សឹមថាបានមកថតរូបស្អាតៗត្រូវបានរលាយខ្ចីខ្ទេច។
<<ចូលផ្ទះ>>
និយាយត្រឹមប៉ុណ្ណឹងក៏ដើរចូលក្នុងផ្ទះបាត់ ទើបថេយ៉ុងរហ័សរហួន ដើរចូលតាមពីក្រោម ចំណែកវ៉ាលីចាំគេយកឲ្យ។ នៅខាងក្នុងមានផ្ទៃក្រឡាធំទូលាយ ក្រាលដោយឥតការ៉ូ ជញ្ជាំងបាំងដោយឈើល្អ លាបពណ៍ក្រហមក្រម៉ៅ ដំបូលប្រក់ក្បឿង ដូចជាផ្ទះទូទៅធម្មតា។ និងមួយផ្នែកទៀត ជាផ្នែកផ្ទះបាយ គ្រប់យ៉ាងរៀបចំបានល្អ ផ្ទះគ្មានធូលីហាក់ដូចមានអ្នកមើលថែជូតសម្អាត របស់របរប្រើប្រាស់ទំនើបទាន់សម័យ ទូរទស្សន៍ទំហំធំព្យួរនឹងជញ្ជាំង នៅខាងមុខនោះ មានសាឡុងសម្រាប់អង្គុយលេងពីរជាប់គ្នាផងដែល។
<<យ៉ាងមិច?>>
<<លោកមានជួលគេសម្អាតឬអត់?>>ថេយ៉ុងងាកមកសួរ ព្រោះឆ្ងល់។ ធ្វើឲ្យជុងហ្គុកអាចមើល មុខស្លេករបស់ថេយ៉ុងបានច្បាស់ ដៃជើងក៏ញ័រ គួរឲ្យអាណិត។
<<ធម្មតាអ្នក គេមោបោសសម្អាត2ថ្ងៃម្ដង>>
<<អ្នកបោសចាស់ឬក្មេង?>>
<<សួរធ្វើស្អី?>>
គេជ្រួញចិញ្ចើម ខណៈជើងកំពុងបោះជំហានទៅអង្គុយនៅលើសាឡុង ធ្វើប្រងើយ។
<<គ្រាន់តែចង់ដឹង>>
<<ឬថាប្រចណ្ឌ?>>
<<ជុងហ្គុក ខ្ញុំរងា>>
ថេយ៉ុងមិនឆ្លើយ បែរជាដើរទៅរក ដាក់ខ្លួនអង្គុយនៅភ្លៅ ត្បុលមុខមាត់ចូលក្នុងអាវរបស់គេ ជើងក៏ខំអង្រុញ ព្រោះត្រជាក់ខ្លាំងពេក។
<<ប្រាប់ធ្វើស្អី យើងមិនមែនអាកាសធាតុ>>
<<គ្មានម៉ាស៊ីនកម្ដៅទេឬយ៉ាងមិច?>>
<<នៅទីនេះគេដុតភ្លើង បើរងាទៅដុតខ្លួនឯង>>
<<មិនចេះ>>
<<មិនចេះត្រូវរៀន>>
<<ខ្ញុំមិនចេះកេះ>>
<<មិនរៀនក៏អត់ ហើយអង្គុយរងាទៅ>>
គេនិយាយធម្មតាៗ តែក៏លួចអស់សំណើចក្នុងពោះ ព្រោះអាណិតក្មេងដែលកំពុងញ័រខ្លួន ញ័របបូរមាត់តតាត់ ប្រឹងអោបរឹតរាងកាយគេ ដើម្បីចង់បានភាពកក់ក្ដៅ។
<<ខ្ញុំយកស្រោមជើងមកដែល នៅក្នុងវ៉ាលី មិនបាច់ដុតភ្លើងក៏បាន>>
និយាយហើយ ក៏រំកិលចុះពីលើខ្លួនគេ ដើរទៅយកវ៉ាលីរបស់ខ្លួន ដែលទុកនៅជិតមាត់ទ្វា ហូតបើករូង រើសរកមើល ស្រោមជើងស្រោមដៃ ពេលឃើញហើយ ក៏ដើរទៅរកគេវិញ ដាក់ខ្លួនអង្គុយនៅលើភ្លៅមាំ។
<<ពាក់ឲ្យបន្ដិច>>
<<ម៉េចក៏ពាក់ខ្លួនឯង?>>
<<ចង់ម្ញិកម្ញក់ដាក់>>
នេះឬកាយវិការម្ញិកម្ញក់របស់ថេយ៉ុង?អង្គុយធ្វើខ្លួន ចេញបញ្ជាដូចកូនង៉ែត គួរឲ្យធុញ ប៉ុន្តែក៏គួរឲ្យស្រឡាញ់ម្យ៉ាង។
<<ហើយយ៉ាងមិចទៀត?>>
គេសួរ ពេលយកស្រោមជើងមកពាក់ឲ្យ រួចពាក់ស្រោមដៃឲ្យម្ដង។
<<ហើយលោកនឹងស្រឡាញ់ខ្ញុំ>>
<<ជឿជាក់ម្ល៉េះ>>
<<ព្រោះខ្ញុំស្អាតហ្នឹងណា>>
<<ស្អាតងាប់ហើយ មុខដូចគូទស្វា>>
<<ដូចគូទស្វា អ៊ីចឹងតើបានលោកចេះតែថើបញិចរហូត>>
<<មោពីអត់ស្រីលេង>>
<<ហើយថ្ពាល់ខ្ញុំក្រអូបអត់>>
ថេយ៉ុងនិយាយ ធ្វើសម្លេងតូចផងធំផង យកម្រាមដៃដែលស្រោបដោយស្រោមដៃ ចាក់ថ្ពាល់ទន់ខ្លួងតិចៗ។
<<អត់ ស្អុយណាស់ដូចទឹកលូស្អុយ>>
<<ក្រអូបមិនគិត>>
<<បើដឹងហើយសួរធ្វើស្អី?>>
<<សួរចង់ឲ្យលោកឆ្លើយ>>
<<ឆ្លើយតែខ្លួនឯងមិនគិត>>
<<មោពីលោកថាថ្ពាល់ខ្ញុំស្អុយធ្វើស្អី>>
ឃើញទេ ទន់ភ្លន់ ម្ញិកម្ញក់បានទៅប៉ុន្មានទឹក ក៏មោតមាត់តក៎ជាមួយគេវិញទៀតហើយ នៅសម្លឹងសម្លក់គេ ដោយក្រសែភ្នែកឆ្នាសឆ្នើម ដូចខ្លាទៀត។
<<មោពីវាស្អុយមែន>>
<<ឈប់អោយថើប>>
<<ថើបថ្ពាល់ស្រី>>
<<ស្មានខ្ញុំខ្វល់ ថើបក៏ថើបទៅ ប្រចណ្ឌងាប់ហើយ>>
ថេយ៉ុងឆ្លើយទាំងមុខស្អុយ ក្រម៉ូវ តែសុខចិត្តក្រាញនៅលើភ្លៅគេដដែល ជ្រុបមុខនឹងទ្រូងហាប់ណែន ទើបជុងហ្គុកអត់ក្នាញ់មិនបាន លើកដៃទះគូទផាច់ៗ។
ផាច់!!
<<មិនដឹងឈឺទេឬយ៉ាងម៉េច?>>
មុខសង្ហាឡើងក្រហម ម្រាមដៃថេយ៉ុងនៅក្រឡាចលើថ្ពាល់ គិតទៅក្មេងនេះមិនមាត់ បានដៃពិតមែន ទះគេរហូតតែម្ដងហើយ។
ពេលជុងហ្គុកធ្វើមុខកាច គ្រហឹមដាក់ដូចខ្លា ថេយ៉ុងក៏មិនបានខ្លាចអីបន្ដិច អ្នកណាប្រើឲ្យមោវៃគូទធ្វើស្អី អាមនុស្សកំពុងឈឺគូទស្រាប់មោ វៃថែម ឈឺលេងអី។
<<កុំប្រហើនដាក់យើងឲ្យសោះ គីម ថេយ៉ុង>>
<<ខ្ញុំគ្រាន់តែទះលោកដើម្បីដាស់តឿន>>
អុឹម...
បបូរមាត់ប្រថាប់លើបបូរមាត់ទន់ល្មើយខ្លាំងៗ ថើបបឺតជញ្ចក់ នឹងកូនអណ្ដាតចូលក្នុងប្រអប់មាត់ កេវជាមួយអណ្ដាតទន់ល្មើយ ក្រេបយករសជាតិផ្អែមដូចទឹកឃ្មុំ។
<<លោកថើបខ្ញុំធ្វើស្អី?>>
ថេយ៉ុងសួរ ពេលគេដកមាត់ចេញ ប៉ុន្តែមិនទាន់នឹងបានដកដង្ហើមស្រួលផង គេក៏សង្គ្រប់ថើបម្ដងទៀត ថើបហាក់ដូចអត់ឃ្លានមកពីណា ទាំងខាំបបឺត រហូតដល់សាច់ខ្លេបបូរមាត់តូចឡើងក្រហមជាំមានជ្រាបចេញឈាម។
<<យើងថើបឯងដើម្បីដាស់តឿន កុំឲ្យរឹងក្បាល តមាត់ជាមួយយើងពេក>>
<<លោកទេ ជាមនុស្សរឹងក្បាល ក្រៅពីរឹងក្បាលហើយ នៅមានខួលាមកទៀត មិនឃើញអីត្រង់ណាល្អ ល្មោភកាម ឆ្គួតអំណាច យល់តែចិត្តខ្លួនឯង>>
<<គីម ថេយ៉ុង ស្ងាត់>>
<<ខ្ញុំនឹងស្ងាត់ ពេលដែលលោកក្លាយជាកូនឆ្មាដ៏ស្លូតរបស់ខ្ញុំប៉ុណ្ណោះ>>
<<ចន ថេយ៉ុង>>
<<យ៉ាងមិច ហៅឈ្មោះប្រពន្ធត្រូវហើយឬ?>>
<<ឯងទ្រោមខ្លួនមិនខានទេ>>
<<យ៉ាងមិច ចង់រំលោភខ្ញុំហ្អេស ក្រែងថាស្អប់ខ្ពើមខ្ញុំណាស់មិនអ៊ីចឹង ឬមួយមកពីស្នេហ៍ខ្ញុំខ្លាំង ទើបទាក់លោកបានលឿនសម្បើមម្ល៉េះ>>
គ្រាន់តែនិយាយចប់ រាងកាយថេយ៉ុងក៏ត្រូវចាប់សង្គ្រប់លើសាឡុងមួយទំហឹង តាមដោយរាងកាយមាំក្រាស់តាមមកទ្រោបពីលើ។
<<នែ លោកចង់ធ្វើឆ្គួតស្អី កុំគិតឲ្យសោះណាថាចង់លើសាឡុងនេះ?>>
<<ហេងសយអាចភ្លោះក៏ថាបាន បើឯងមិនឈប់ប៉ិចខុសរឿង>>
គេនិយាយទាំងឈាមត្រជាក់ ស្របពេលដែលរាងកាយក៏សសុលមកបៀតថេយ៉ុងជាការគម្រាម បើហ៊ានតែជេគេប្រាវៗ គ្មានទាក់មាត់ពេលណា បានទ្រោមខ្លួនពេលនោះពុំខាន។ថេយ៉ុងហា...កូនជេគេសម្បើមមែនហ្នឹង គេខឹងត្រូវហើយកូន😩