<<គឺម្នាក់នេះបានជួយខ្ញុំ>>
ថេយ៉ុងងើបមុខឡើង ដើម្បីប្រាប់គេ រួចសម្លឹងមុខអ្នកកំលោះបន្ដិច គេទំនងជាជនជាតិបរទេស ដែលចូលមកលំហែកាយ ព្រោះបើមើលតាមរូបរាងមាឌធំខ្ពស់ស្រឡះទម្រង់មុខមាត់។
<<ជួយយ៉ាងមិច ឃើញអោបគ្នាខ្វិត>>
<<ខ្ញុំអោបព្រោះខ្លាចរមៀល>>
<<កុំមោចេះលូកមាត់>>
មេតខ្វាអឺបន្លឺសម្លេងឡើង តែត្រូវជុងហ្គុកគំហកដាក់ ទើបឈប់លូកមាត់និយាយ បានត្រឹមសម្លឹងមើលព្រិចៗ មិនសូវជាយល់ពីជុងហ្គុកប៉ុន្មាន។
<<មោទៅផ្ទះវិញ>>
ក្រៅពីមិនសុំទោសដែលនិយាយគ្មានភាពសមរម្យជាមួយមេតហើយ គេនៅបបួលថេយ៉ុងទៅផ្ទះ ចាប់ចង្កេះតូច នាំដើរទាំងមានស្គីជាប់ជើង។
<<ប៉ុន្តែខ្ញុំមិនទាន់អរគុណគេ>>
ថេយ៉ុងជ្រួញចិញ្ចើមដាក់ បន្ទាប់មកក៏ដៃគេចេញពីចង្កេះ ជិះស្គីត្រឡប់ទៅរកអ្នកដែលឈរធ្មឹងមួយកន្លែង ដោយជុងហ្គុកឈរមើលពីចម្ងាយ ទាំងខាំធ្មេញក្រតៗសឹងតែបាក់ថ្គាម។ គេខំតាមមកព្រោះបារម្ភ ណាមួយថេយ៉ុងមិនសូវស្គាល់ភូមិភាគក្នុងតំបន់ ខែត្រជាក់ព្រិលកកថ្នាក់នេះ ច្រើនមានគ្រោះថ្នាក់កើតឡើង ចិត្តមិនដាច់ ក៏ចេញមកតាមមើលពីក្រោម តែមើលចុះ ហិចហើរដាក់ប្រុសសម្បើមណាស់។<<អរគុណដែលបានជួយមិញនេះ>>
ថេយ៉ុងឈរនៅចំពោះមុខមេត ញញឹមតិចៗតាមចរឹករួយរាយ។
<<បាទ មិនអីទេ>>
<<ខ្ញុំគីម ថេយ៉ុង រីករាយដែលបានស្គាល់>>
<<ខ្ញុំ មេតខ្វាអឺ ប៉ុន្តែធម្មតាអ្នកផ្ទះខ្ញុំ ហៅថា ម៉េត ដូច្នេះលោកហៅខ្ញុំថាមេតដែលទៅ រីករាយដែលបានស្គាល់ទៀត>>
<<មែនហើយ ពេលនេះខ្ញុំប្រញាប់ បើមានឱកាសជួបគ្នាម្ដងទៀត>>
ថេយ៉ុងបោះដៃឲ្យគេចាប់ ជាការលា រួចហើយញញឹមដាក់បន្ដិច ជិះស្គីត្រឡប់ទៅរកជុងហ្គុកវិញ ដែលពេលនេះកំពុងតែធ្វើមុខកាចដាក់តាំងពីចម្ងាយម្ល៉េះ។
<<ប្រាប់ឲ្យនៅផ្ទះ>>
ថេយ៉ុងនិយាយ ពេលឈប់នៅចំពោះមុខគេ។
<<បើមិនមោ ម៉េចនឹងដឹងទៅថាឯង លួចលាក់មានប្រុសនោះ>>
<<គេមិនមែនប្រុសស្នេហ៍របស់ខ្ញុំ តែបើលោកចង់គិតបែបនោះ ក៏សុំអញ្ចើញ ព្រោះខ្ញុំមិនអាចឃាត់គំនិតលោកបានទេ>>
<<គីម ថេយ៉ុង!!>>
ជុងហ្គុកអត់នឹងខឹងមិនបាន ទើបស្រវ៉ាក្រសោបដើមដៃតូចមកច្របាច់ខ្លាំងៗ កែវភ្នែកគេឡើងញ័រទទ្រើក មានពន្លឺភ្លើងទោសះក្នុងនោះដូចចង់ដុតកម្លោចថេយ៉ុងទាំងរស់ ពេលធ្វើឲ្យឃ្នើសចិត្ត។
<<ខ្ញុំនៅជិតនេះហើយតើ ចាំបាច់គំហកធ្វើស្អី និយាយតែធម្មតាក៏ស្ដាប់បាន >>
ថេយ៉ុងនិយាយ រួចគ្រវាសដៃគេចេញពីការចាប់ បន្ទាប់មកក៏សម្លក់មុខថ្លែ ដើរហួសទៅមុន យកស្គីទៅឲ្យគេវិញ។ នៅតាមផ្លូវជុងហ្គុកមិនបាននិយាយអ្វី គិតតែពីដើរតាមថេយ៉ុងពីក្រោយ រហូតទៅដល់ផ្សារទំនើប ដែលមានលក្ខណៈធំទូលាយ ទើបដើរទន្ទឹមគ្នា រើសទិញអ៊ីវាន់ដែលត្រូវប្រើប្រាស់។
<<អូ...អានេះស្អាត ជុងខ្ញុំបានវា>>
ថេយ៉ុងចង្អុលទៅអាវរងារ ដែលដាក់ភ្ជួរនឹងម៉ាឡាកាំង ក្នុងហាងទំនើបម៉ាកប្រេនណែន ដែលតម្លៃរបស់វាខ្ទង់ពាន់ឯណោះ។
<<ទិញធ្វើស្អី នៅផ្ទះមានហើយតើ>>
<<ប៉ុន្តែវាស្អាត ពណ៍វាឡូយ>>
<<បំផ្លាយលុយឥតប្រយោជន៍>>
ជុប!!
ថេយ៉ុងញញឹម ហើបជើងទៅថើបថ្ពាល់គេមួយខ្សឺត ប្រើកែវភ្នែកផ្អែមដូចទឹកឃ្មុំសម្លឹងមើលគេព្រិចៗ ធ្វើមាត់ស្រួចៗគួរឲ្យស្រឡាញ់ ឯដៃក៏តោងដៃគេជាប់។
<<ណា...ទិញឲ្យខ្ញុំមួយមក ចង់បាន...>>
ថេយ៉ុងមិនឈប់ម្ញិកម្ញ៉ក់ដាក់ ព្រោះចង់បានអាវធំរងា និងទាល់តែជុងហ្គុក ដកដង្ហើមធំ ងក់ក្បាលយល់ព្រម ទើបអូសដៃគេចូលទៅខាងក្នុង ដើម្បីល៎អាវ។
ជុងហ្គុកដើរទៅអង្គុយនៅសាឡុង ទុកពេលវេលាផ្ទាល់ខ្លួន ឲ្យថេយ៉ុងផ្លាស់អាវ រងចាំមួយសន្ទុះ ក៏ឃើញចេញពីវាំងន៎វិញ ដោយស្លៀកខោខ្លី អាវពណ៍ផ្កាឈូកខាងក្នុង មានម៉ូតស្ទាយ ចំណែកអាវធំក្រៅដែលសុំគេទិញពាក់ពីលើ។ គេមិនដឹងថា ថេយ៉ុងទៅយកអាខោខ្លី អាវរឹបរាងមកពីខាងណា ព្រោះពេលចេញមក ក៏ឃើញឈរកាច់រាងបែបនឹង។
<<ជុងហ្គុក ខ្ញុំស្អាតទេ>>
ថេយ៉ុងឈរសួរ រួចដើរមករកដោយដំណើរសុិចសុី បង្វិលខ្លួនពីរបីជាឲ្យមើល។
គេមិនបានបដិសេដថាថេយ៉ុងមិនស្អាត ធម្មតាថេយ៉ុងតែងតែស្អាតគ្រប់តែពេលនឹង ស្លៀកពាក់ស្អីក៏ស្អាតដែល ក៏គេមិនបានខ្វាក់ភ្នែកមើលមិនឃើញឯណា ប៉ុន្ដែគេមិនចូលចិត្តការស្លៀកពាក់បែបនេះ ទោះវាស្អាតខ្លាំងប៉ុណ្ណាក៏ដោយ។
<<ទៅប្ដូរចេញទៅ>>គេនិយាយយ៉ាងឈាមត្រជាក់បំផុត។
<<អៅ...ស្អាតហើយតើ>>
<<មិនឃើញទេឬយ៉ាងមិចថាវាខ្លី ទៅប្ដូរចេញឲ្យឆាប់ ហើយអ្នកចាប់ការ ជួយរើសខោអាវថ្មីឲ្យផង យកអាណាក្រាស់ៗ មិនបញ្ចេញសាច់ឈាម ថ្លៃប៉ុន្មានក៏ខ្ញុំយកដែល>>
<<វាមិនខ្លីទេជុង ស្មើរជង្គង់តើ>>
<<ខ្លី ឆាប់ទៅប្ដូរចេញឲ្យឆាប់>>
ថេយ៉ុងធ្វើមុខជូ ធម្មតានៅលីវពាក់ខ្លីលើសនោះរាប់រយដង មិនឃើញមានអ្នកណាជំនាស់នាំឃ្នើសចិត្ត ប៉ុន្តែពេលនេះមានប្ដីហើយ ជីវីតក៏ប្រែប្រួល ប្ដីតាមហួងហែងប្រចណ្ឌ អូយ...ទោះនិយាយទៅ អ្នកសុីងហ្គលដូចអ្មកអានក៏មិនយល់ដែល។
<<នៅឈរធ្វើស្អីទៀត ចូលទៅដូរមក ឬចង់បង្ហាញរាងឲ្យអាណាមើលទៀត>>
<<អាណាហ្នឹង ជាលោកនឹងហើយ យ៉ាប់មែន>>
ថេយ៉ុង មិនឈរឲ្យត្រូវគេកំចាយគំហឹងដាក់ម្ដងទៀត ទើបរហ័សដើរចូលទៅក្នុងបន្ទប់វាំងន៎ន ដើម្បីផ្លាស់ខោអាវម្ដងទៀត មួយសន្ទុះក៏ចេញមកវិញ ដោយសម្លៀកបំពាក់ថ្មី។
<<យ៉ាងមិច?>>
ថេយ៉ុងមកឈរនៅចំពោះមុខគេ ឈរកាច់រាង ទាំងមុខក្រម៉ូវមិនឈប់។
<<ល្អ បានហើយមិនបាច់ផ្លាស់ទៀតទេ>>
មកពីឈុតនេះវាស្អាត ត្រូវចិត្តគេហ្នឹងណា។ ស្លៀកពាក់បិទជិតមិនបញ្ចេញសាច់ឈាមទ្រលុកទ្រលុនបែបនេះ វាស្អាតជាង អាអាវសំយេះស្មាស្អីគេនោះទៀត។ជុងហ្គុកងើបឈរឡើង ដើរទៅគិតលុយ ដោយកាតខ្មៅរបស់គេ បន្ទាប់មកក៏នាំថេយ៉ុងទៅទិញរបស់ញាំទុកក្នុងទូទឹកកក។ ថេយ៉ុងមិនមាត់ បានត្រឹមដើរតាមពីក្រោយ ព្រោះមិនដឹងថាត្រូវទិញអ្វីខ្លះ ធ្វើម្ហូបត្រូវការអ្វីខ្លះ ទើបជុងហ្គុកជាអ្នករ៉ាប់មុខ រុញកន្រ្ដក ដើររើសដោយខ្លួនឯង ពេលទិញរួចហើយ ក៏ត្រឡប់ទៅផ្ទះវិញ។
<<ត្រជាក់ខ្លាំងណាស់>>
សម្លេងរអ៊ូវៗ បន្លឺឡើង ស្របពេលដែលអាវធំក្រាស់ ដោះចេញខ្លួន នៅសល់តែអាវវែងដែលជុងហ្គុកទិញឲ្យពាក់កាលនៅផ្សារទំនើប។
<<ថេយ៉ុង មកនេះបន្ដិច>>
<<មានការអី>>
ពេលឮការហៅ ថេយ៉ុងក៏ដើរទៅរក ឃើញថាគេកំពុងតែរៀបចំរបស់ដាក់ក្នុងទូទឹកកក។
<<ជួយរៀបរបស់អស់ទាំងនេះ ដាក់ក្នុងទូទឹកកក ឲ្យអស់ រៀបឲ្យមានរបៀបផង>>
<<ខ្ញុំមិនចេះ>>
<<គ្រាន់តែរៀប>>
<<ខ្ញុំមិនចេះពិតមែន លោកក៏ដឹងថាក្រៅពីការងាររកស៊ី រឿងការងារផ្ទះខ្ញុំមិនដែលជ្រលក់រក>>
<<ដើរមកជិតបន្ដិច>>
<<ធ្វើស្អី?>>
<<ដើរមក>>
ផាច់!!
ពេលដើរទៅរក គូទមូលក្លុំក៏ត្រូវទះខ្លាំងៗ ពីដៃផ្ទួនៗរបស់ជុងហ្គុក គឺគេក្នាញ់នឹងណា សួរអីនិយាយអី ក៏មិនចេះតែទាំងអស់។
<<កុំមោសម្លក់មុខ ប្រយ័ត្នចាប់វាយគូទឲ្យហើម>>ចូលចិត្តសម្លក់ ពេលត្រូវគេវៃគូទ ក៏ប្រឹងសម្លក់ស្ទើរតែជ្រុះគ្រាប់ភ្នែក😂