ភាគទី19:ប្រុសរបស់ខ្ញុំ

4.1K 241 0
                                    

<<គីម ថេយ៉ុង យើងទុកពេលឲ្យម្ដងទៀត ឆាប់មកបើកទ្វាឲ្យលឿន>>
ជុងហ្គុកដកដង្ហើមវែងៗ ដើម្បីរង្វាប់អារម្មណ៍ឲ្យស្ងប់ជាងមុន រងចាំថេយ៉ុងមកបើក តែងាប់ហើយ គេឈរចាំផុតជាង2នាទីទៅហើយ គន្លឹះទ្វាមិនទាន់នឹងឃើញកាច់រង្គើអីបន្ដិច ទើបមិនអាចទ្រាំបន្ដ យកស្មាប៉ះទង្គិចនឹងទ្វាខ្លាំងៗ3-4ដង ក៏បើកបានសម្រេច។ កែវភ្នែករឹងកព្រឹស សម្លឹងមើលទៅអ្នកដេកលើគ្រែ ទាំងខឹង ទាំងខ្នាញ់ ខឹងត្រង់ថា មិនព្រមចុះចាញ់រឹងក្បាល មិនព្រមបើកទ្វាឲ្យ ហើយក៏ខ្នាញ់ ព្រោះដេកមិនពាក់អាវ ទាំងដែលអាកាសធាតុវាមិនអំណោយផល ព្រិលធ្លាក់ត្រជាក់ចង់ងាប់ទៅហើយ។
<<យ៉ាងម៉េច សប្បាយចិត្តណាស់ហ្អេស?>>
គេដើរទៅឈរជិតគ្រែ ច្រត់ចង្កេះ សម្លឹងមើលទៅថេយ៉ុងមិនព្រិច។
<<ដូចដែលឃើញ អត់បានសោកសៅ យំអីផង!>>
ថេយ៉ុងញាក់ស្មា ឆ្លើយហីៗ មានស្អីទៅត្រូវខូចចិត្ត យំបោកខ្លួនបោកប្រាណ សោកសៅ ទឹកភ្នែកហូររហាមដូចមានមនុស្សស្លាប់នោះ គ្រាន់តែប្ដីលេងស្រី ហើយចូលមកផ្ទះយប់ជ្រៅប៉ុណ្ណឹង ក៏ជាមនុស្សចិត្តទូលាយ ចែករបស់ប្រើហ្នឹងណា។
<<សម្ដីហំ>>
<<មិនបានផ្អែមដូចស្រីលោកឯណា ពូកែយកចិត្តយកថ្លើម តោងពីមុខពីក្រោយ>>
<<គីម ថេយ៉ុង!!>>
ថេយ៉ុងមិនបានខ្លាចដោយសារសម្លេងគំហករបស់គេអីបន្ដិច ព្រោះជាមនុស្សចិត្តរឹង មិនងាយចុះចាញ់ចុះញ៉មងាយៗ។
  ជុងហ្គុកជាប្រភេទមនុស្ស ឆ្កួតអំណាច ឥទ្ធិពល កំពូលបង្ខំ កំពូលបញ្ជាគ្រប់សព្វបែបយ៉ាង សម្ដីរមោករបាំង ព្រាននារី ចិត្តចង្អៀតចង្អល់ ឈរបាននៅចំពោះមុខភរិយាបាន គឺដោយសម្រស់ ដោយសាររាងកាយស្អាតផូផង់សន្ធឹកសន្ធាប់ ហើយនោះគឺជាភាពឃូឃៅរបស់គេ គឺស្រឡាញ់ឃើញតែបានខ្លួនប្រាណច្រើន គ្មានចិត្តស្មោះត្រង់អីបន្ដិច។ ដូច្នេះហើយ ចង់បង្រា្កបគេកុំយកវិធី ជីកឬសជីកគល់ តាមគ្រប់ជំហាន ហាមនេះហាមនោះ គេអាចកាន់តែធុញផ្គើនលើសដើម យល់ល្អ ស្ងៀមៗលេងខ្លួន លេងល្បិចរំអួយវាសមហេតុផលច្រើនជាង។
<<ឬមួយចង់ឲ្យខ្ញុំផ្អែមដាក់ដែល?>>
សម្លេងនិយាយបន្លឺឡើង ស្របពេលដែលយោងខ្លួនក្រោកចុះពីពូកគ្រែ ដើរមករកព្រះស្វាមី។ ជុងហ្គុកភាំង ពេលម្រាមដៃតូចៗ ដោះលេវអាវគ្រ័ហ្សេរបស់គេ ដឹងថាវាគ្រាន់តែ ជាល្បិចមួយរយៗរបស់ថេយ៉ុង ប៉ុន្តែគេមិនអាចឃាត់ចិត្តញាប់ញ័របាន ព្រោះសាច់ស៎ខ្ចីនៅចំពោះមុខហ្នឹងណា។
<<ធ្វើស្អី?>>
គេធ្វើជាសួរដោយសម្លេងគម្រោះគម្រើយ រងចាំមើលប្រតិកម្មរបស់ថេយ៉ុង តែមិនឃើញអីក្រៅពីភាពស្ងៀមស្ងាត់ នឹងទាល់តែអាវក្រៅ ដោះរួចរាល់ ទើបថេយ៉ុងនិយាយតមាត់ត-ក-ជាមួយ។
<<ទៅងូតទឹក ក្លិនស្រីសម្បើមណាស់>>
<<ហើយយ៉ាងម៉េច?>>
<<ក៏វាពិបាកទទួលយក>>
<<ប្រចណ្ឌ?>>
<<ណូ បើប្រចណ្ឌមែន ខ្ញុំច្បាស់ជាតាមលោកគ្រប់ជំហានហើយ ប៉ុន្តែគ្រាន់តែមានអារម្មណ៍ថាខ្ពើមរអើម ដែលប្រើរបស់រួម>>
សម្ដីធម្មតាៗ តែជុងហ្គុកដូចត្រូវទះថ្ពាល់ដប់កំផ្លៀងអ៊ីចឹង។
<<របស់រួមហើយយ៉ាងម៉េច អ្នកផ្សេងមិនឃើញរើសអើងដូចឯង>>
<<គេផ្សេង ខ្ញុំផ្សេង សរុបមោ ទៅងូតទឹកទៅ ខ្ញុំងងុយដេក ស្អែកចេញដំណើរទៅហាន់នីម៉ូន>>
<<ហាន់នីម៉ូនស្អី?ប្រាប់ហើយតើមិនអ៊ីចឹង ថាទៅមិនចឹង មិចក៏នៅតែនិយាយដដែលៗ>>
<<បើមិនទៅ ក៏មិនបាច់ទៅ ខ្ញុំទៅម្នាក់ឯង នៅទីនោះជួបប្រុសល្អៗ ស្អាតៗ មានជាងលោកពេលណា ខ្ញុំហ្នឹងយកប្ដីថ្មីនៅទីនោះ>>
និយាយធ្វើមើលតែស្រួល!!!
<<ឯងគ្មានសិទ្ធិទៅយកអាណាទាំងអស់ ទាល់តែលែងលះជាមួយយើងសិន>>
<<ក៏ខ្ញុំគ្មានប្ដីហ្នឹងណា មានតែប្រុសកំដរលើគ្រែ>>
ស្អីគេ ប្រុសកំដរលើគ្រែ?អ្នកណាប្រុសកំដរលើគ្រែ?គេហ្នឹងឬ?
<<អ្នកណាប្រុសឯង?>>
ជុងហ្គុកជ្រួញចិញ្ចើម ស្រវ៉ាច្របាច់ដើមដៃតូចថេយ៉ុងខ្លាំង មុខក៏ក្រម៉ូវ ពេលត្រូវទម្លាក់ជាតួនាទីប្រុសកំដរលើគ្រែរបស់ក្មេង។
<<គឺលោកហ្នឹងហើយ មានអ្នកណាទៀត>>
<<ឯងអាចជាមនុស្សកំដរលើគ្រែបាន តែយើងមិនអាចជាមនុស្សកំដរលើគ្រែឯងបានទេ គីម ថេយ៉ុង ក្មេងល្ងីល្ងើ>>
<<ហើយម៉េចក៏ថាមិនបាន?ខណៈដែលលោកដេកជាមួយខ្ញុំហើយមិនព្រមអោយលុយតាមដែលសន្យា ដូច្នោះលោកគឺជាប្រុសរបស់ខ្ញុំ>>
<<ប៉ុន្មាន?>>
<<ស្អីគេ?>>
<<លុយប៉ុន្មានដែលឯងត្រូវការ>>
<<គិតមើលទៅពីម្សិលប៉ុន្មានដង>>
ជុងហ្គុកខាំធ្មេញក្រតៗ កាន់តែក្នាញ់លើសដើម  ឃើញមុខស្បើកៗបែបនឹងទេ តែសម្ដី ហៅគេ សុតតែប្រុសលើគ្រែ អឺ ឲ្យចឹងចុះ។
គេដើរតាំងៗទៅរកថតតុ យកលេកថប់មកបើក ចុចចូលកន្លែងគនណី រួចដើរមករកថេយ៉ុងវិញ។
<<ប្រាប់លេខកុងមោ>>
ថេយ៉ុងពេបមាត់ជ្រេញចរឹករបស់គេ តែក៏ព្រមប្រាប់លេខកុង រួចដើរទៅរកទូរស័ព្ទ ឃើញថាចំនួនទឹកប្រាប់វាច្រើនលេខ ទើបបើកភ្នែកធំ ប៉ុនពងមាន់។
<<ម៉េចក៏ច្រើនម៉្លេះ?>>
<<មិនមែនហ្រ្វី ព្រោះយើងត្រូវការ ត្រេកកាមដាក់ឯងអីឡូនេះ បើតាមស្មានទឹកលុយមួយចំនួនដែលបានបាញ់ចូលក្នុងកុង ទំនងបានជាង6-7ដងឯណោះ ដូច្នេះឡើងទៅដេកលើគ្រែ ត្រៀមលើកជើងឲ្យយើង ពេលចេញពីងូតទឹកវិញ>>
និយាយហើយ គេក៏ដើរទៅរកតុ ទុកលេកថប់វិញ រួចដោះអាវសមីលើដងខ្លួនចេញ ប្រលែងល្វែងលើ បង្ហាញសាច់ដុំកង់ៗហាប់ណែន។
<<ណែ...ខ្ញុំមិនបានព្រមជាមួយលោកទេណា?>>
<<កុំមកចង់កិកកុក យកលុយគ្រប់ចំនួនហើយ ត្រៀមខ្លួនទៅ>>
ជុងហ្គុកមិនខ្វល់ កាន់កន្សែងដើរចូលបន្ទប់ទឹកធ្វើប្រងើយ ធ្វើឲ្យថេយ៉ុងចំហរមាត់ធ្ងុង 7ទឹកយ៉ាងមិច?គេឆ្កួតទេឬ?គេឆ្គួតមែនហើយ មែនហើយ ប្រហែលជាឆ្គួតមែនហ្នឹង អ្នកណាគេទៅទ្រាំបានបើច្រើនម្លឹងៗនោះ?

ចំណាយពេលសម្អាតខ្លួន មិនដល់10នាទីផង ក៏រួចរាល់ ទើបយកកន្សែងមករុំចង្កេះប្របេះៗ ដើរចេញទៅវិញ នឹងឃើញថា ថេយ៉ុងដេករុំខ្លួនក្នុងភួយ កព្រោលៗដូចដង្កូវឌុកឌឿ គួរឲ្យអស់សំណើច ប្រហែលខ្លាចគេចាប់រំលោភទេ ដឹង។
<<រុំម្លឹងៗ ប្រយ័ត្នហប់សន្លប់បាត់ មុនធ្វើទៅ>>
<<ខ្ញុំរងា>>
<<មុននេះ មិនឃើញកើតអី>>
<<ក៏វាទើបតែកើត>>
<<ទើបតែកើត?>>
<<ហុឹម វាទើបតែកើតរងា>>
<<កុំមោបោក យើងមុជទឹកមិនឃើញត្រជាក់អីផង>>
<<នោះមកពីសាច់កម្រាស់របស់លោក>>
ថេយ៉ុងនិយាយ ព្រមទាំងខំធ្វើជាញ័រមាត់ ញ័រសម្លេងឲ្យកាន់តែដូច។
<<អ៊ីចឹង ត្រូវចម្លងកម្ដៅ ហាត់ប្រាណជាមួយគ្នា>>
ថេយ៉ុងបើកភ្នែកធំៗ ពេលគេស្ទុះមកឡើងលើគ្រែដែល ដោយពាក្យថាហាត់ប្រាណ វាចាក់ស្ដ្រេសពេញខួក្បាល ត្រឹមប៉ុណ្ណឹងអាចកាត់យល់ន័យបាន មិនបានភ្លឺល្ងង់ដូចកូនក្មេងមិនដឹងខ្យល់អីឯណា។



ល្បែងស្នេហា(ចប់)Tempat cerita menjadi hidup. Temukan sekarang