13:មិនបានស្រឡាញ់

3.6K 223 0
                                    

<<និយាយស្អីឆ្គួតៗ ថយចេញទៅ ប្រយ័ត្នខ្ញុំចាប់ទះម្ដងទៀត>>
ថេយ៉ុងនិយាយដោយទឹកមុខកាច គំរាមដាក់ជុងហ្គុក ព្រោះបើមិនអ៊ីចឹងទេ ថាមិនត្រូវជុងហ្គុកត្រូវបានមួយកំផ្លៀងទៀតក៏ថាបាន។
<<មិនថយ>>សម្លេងមាំ រឹងកំព្រឹសឆ្លើយឡើង ថែមទាំងនាំខ្លួនឯងទៅបៀតលើសដើមទៀតផង។
<<ចន ជុងហ្គុក>>
<<យ៉ាងមិចហៅញាប់បែបនេះ នឹកប្ដីឬអត់>>
សម្ដីបេះបួយ ទឹកមុខញញឹមខិលរបស់គេ ធ្វើឲ្យថេយ៉ុងទ្រាំមិនបាន ទើបលើកដៃចង់ទះថ្ពាល់គ្រើមម្ដងទៀត ប៉ុន្តែគេហាក់ដូចដឹងជាមុន ចាប់កដៃតូចជាប់ មិនឲ្យបាតដៃដល់ផ្ទៃមុខទាន់។ បន្ទាប់មកក៏រុញថេយ៉ុង ឲ្យឈានថយក្រោយ អឹបនឹងជញ្ចាំង រួចប្រញាប់នាំខ្លួនទៅឃុំឃាំងមិនឲ្យរើបម្រាស់ទៅណារួច។
<<លែង...លែងខ្ញុំ បើលោកហ៊ានតែធ្វើបាបខ្ញុំតែបន្ដិច ខ្ញុំនឹងប្រដៅលោកឲ្យរាលចាលមិនខានទេ>>
<<ក៏ចង់ដឹងដែលថាឯងប្រដៅយើងរបៀបម៉េច>>
គេនិយាយផ្គើន ហើយលោមុខសង្ហាទៅជិតផ្ទៃមុខស្រស់ស្អាត ធ្វើឲ្យខ្យល់ដង្ហើមក្ដៅស្រោចលើគ្នា ច្រមុះស្រួចនៅបិះនឹងប៉ះថ្ពាល់រលោងទៅហើយ។
<<ម៉េចមិនរើ?>>
គេចងចិញ្ចើមសួរ ពេលថេយ៉ុងមិនរើបម្រាស់ ប៉ុន្តែបែរជាឈរស្ងៀមដូចរូបបដិមា សូម្បីតែដង្ហើមក៏មិនចង់ដកផង។ ថេយ៉ុងក្រវីក្បាលតិចៗ ព្រិចភ្នែកញាប់ៗ ភ្នែកក៏រលីងរលោង បបូរមាត់តូចច្រមិចពេបចូលគ្នាបន្ដិច ធ្វើឲ្យជុងហ្គុកភ្ញាក់ព្រើត រហ័សព្រលែងដៃ នាំខ្លួនឯងចេញឆ្ងាយ។
គ្រាន់តែនិយាយធម្មតា ហេតុអ្វីត្រូវយំ?
គេសួរខ្លួនឯងក្នុងចិត្ត ព្រោះមិនបានធ្វើខុសអីណាស់ណា ម្យ៉ាងទៀតថេយ៉ុងមិនមែនជាមនុស្សទន់ជ្រាយ ចេះពេបមាត់យំដូចកូនក្មេងអីបែបនេះដែល ឆ្គួតទេឬយ៉ាងមិច។
<<កើតស្អី?>>
គេសួរម្ដងទៀត ពេលថេយ៉ុងងើយមុខសម្លឹងមើលមកគេ ហើយដើរមករក ទើបចាប់ភ្លឹកបន្ដិច នេះវាមានរឿងកើតឆ្គួតស្អីទៅ?
ផាច់!!!
ថេយ៉ុងដើរទៅរកជុងហ្គុកយឺតៗ ហើយរហ័សលើកដៃទះថ្ពាល់គេមួយទំហឹង រួចរហ័សរត់ចេញទៅក្រៅភ្លាម ធ្វើឲ្យជុងហ្គុកគាំងស្ញេញ ខាំធ្មេញក្រតៗ យកដៃស្ទាបថ្ពាល់ខ្លួនឯងដែលស្ពឹកមួយចំហៀង។
<<ពូកែល្បិចណាស់តើ កញ្ច្រោងតូច>>
គេនិយាយរអ៊ូៗ កែវភ្នែកខ្មៅនិល សម្លឹងមើលទៅទ្វាដែលបានបិទមិញនេះ ក្នុងចិត្តលួចនឹកស្ដាយ ដែលត្រូវចាញ់កលល្បិចរយជំពូករបស់ថេយ៉ុង។ រៀនតែមួយជំពូកមេរៀន មើលចង់បែកក្អួតទៅហើយ ចុះទម្រាំតែមនុស្សដូចថេយ៉ុងមានកលល្បិចមួយរយជំពូក...ងាប់ហើយ គួរឲ្យខ្លាចរអាបំផុត។
ជុងហ្គុកដើរទៅអង្គុយនៅតុវិញ ដោយដៃនៅតែស្ទាបអង្អែលថ្ពាល់ម្ខាងដដែល ព្រោះវាមិនទាន់បាត់ឈឺនៅឡើយ នេះនៅនឹកសង្ស័យផង ថាត្រូវទៅពេទ្យធ្មេញឬអត់ បើលេងទះដៃធ្ងន់ម្លឹងៗ។

ល្បែងស្នេហា(ចប់)Where stories live. Discover now