<<ខ្ញុំមោ តែលោកមិនដឹង ហត់ខ្លាំងឬ ធម្មតាលោកមិនដល់ថ្នាក់នេះទេ?>>
រីកាតា សួរនាំដោយសម្លេងស្រាលៗ ផ្ដល់ភាពផ្អែមល្ហែមដល់ ដៃក៏នៅតែមិនឈប់ច្របាច់ស្មាដោយការយកចិត្តទុកដាក់ ពេលមិនឃើញគេបដិសេដ ធ្វើឲ្យនាងសប្បាយចិត្ត។
<<ការងារច្រើន>>
<<បើហត់ ក៏មិនបាច់បង្ខំទេ ស្អែកឬខានស្អែកនៅច្រើនណាស់មិនអស់ បារម្ភពីសុខភាពខ្លួនឯងផង>>
ព្រោះនាងជាមនុស្សបែបនេះ ទើបគេមិនដាច់ចិត្ត។ នាងបញ្ចេញអាការៈព្រួយបារម្ភ យកចិត្តទុកដាក់ មើលថែគេដោយចេញពីចិត្ត ចេញពីបេះដូង គ្រប់យ៉ាងរបស់នាង ទន់ភ្លន់គួរឲ្យស្រឡាញ់ ដោយខុសពីថេយ៉ុងឆ្ងាយហៅមិនឮ ចូលចិត្តបង្កររឿងឲ្យគេស្មុកស្មាញ ពូកែងរងក់ ឲ្យគេតាមលួង តាមទ្រ យល់តែចិត្តខ្លួនឯង។
<<មករកដល់ទីនេះ មានការអីឬ?>>
គេចាប់សួររឿងផ្សេង ព្រមទាំងងើបអង្គុយត្រង់ខ្លួន ទើបរីកាតា ឈប់ច្របាច់ស្មាឲ្យ ដើរទៅឈរខាងមុខតុធ្វើការ។
<<នឹក ទើបមករក>>
<<តែរវាងពួកយើងចប់ហើយ ខ្ញុំគិតថា ពួកយើងមិនបាច់ជួបគ្នាទៀតអីបើគ្មានការសំខាន់>>
<<បងស្រលាញ់គេមែនឬ?>> រីកាសួរទាំងអស់សង្ឃឹម ក្រសែភ្នែកបញ្ជាក់ពីភាពសោកសៅនឹងស្ដាយក្រោយយ៉ាងច្បាស់ ទើបជុងហ្គុកគេចក្រសែភ្នែក សម្លឹងមើលទៅអ្វីផ្សេង ព្រោះខ្លាចចិត្តទន់ចំពោះនាងសាជាថ្មី។
<<ទោះស្រឡាញ់ឬមិនស្រឡាញ់ក៏ជាប្រពន្ធ>>
<<ប៉ុន្តែបងអាចលែងលះបានតើជុង ហេតុអីចាំបាច់ខ្វល់ពីវាធ្វើស្អី?>>
ជុងហ្គុកមិននិយាយ តែងាកមកសម្លឹងមុខនាង ដោយចិញ្ចើមចងចូលគ្នា ធ្វើឲ្យនាងដឹងខ្លួនភ្លាម ថាមិនគួរនិយាយប៉ះពាល់ពីរឿងលែងលះគ្នា។
<<សុំទោស អូននិយាយលើសបន្ដិច>>
<<មិនអីទេ ខ្ញុំមិនប្រកាន់>>
<<ពួកយើងអាចដូចដើមវិញបានជុង អូនសុខចិត្តលួចលាក់សិនក៏បាន ពេលបងព្រមពេលណាយើងរស់នៅជាមួយគ្នា>>
<<អរគុណ ប៉ុន្តែ សុំទោសផង ខ្ញុំមិនក្បត់ចិត្តប្រពន្ធទេ>>
សម្ដីរបស់គេ ឮច្បាស់ៗពេញត្រចៀក ថាមិនក្បត់ថេយ៉ុងដើម្បីបានក្បែរនាង ត្រឹមប៉ិននឹងបញ្ជាក់បានទៅហើយ ថាគេស្រឡាញ់នឹងផ្ដល់ទំនុកចិត្តដល់ប្រពន្ធប៉ុណ្ណា ជាហេតុដែលធ្វើឲ្យស្រងាកចិត្តបន្ដិច ប៉ុន្តែប្រឹងសើចញញឹមទាំងមិនសូវសម។
<<អាចគិតសាថ្មីវិញបាន អូននៅតែត្រូវការបង ស្រឡាញ់បងដូចដើម>>
<<ចុះមានគេផ្សេងតើ
មិនរកអ្នកផ្សេងទៀត?គេអាចល្អជាងខ្ញុំរាប់រយដងក៏ថាបាន>>
<<ធ្លាប់រកដែល កាលដែលឮបងប្រាប់ថា រៀបការហើយ ព្រោះគិតថាខ្លួនឯងវាមិនខ្វះមនុស្សចង់បាន ប៉ុន្តែអារម្មណ៍វាមិនដូចគ្នា វាគ្មានមនោសញ្ចេតនា ដូចមនុស្សដែលយើងស្រឡាញ់>>
<<សុំទោស!!>>
ជុងហ្គុកពោលឡើង សុំទោសនារីចំពោះមុខ បើមិនព្រោះតែគេ នាងក៏មិនឈឺបែបនេះដែល គ្រប់យ៉ាងគេជាអ្នកខុសទាំងអស់។
<<អ៎ហឹម អត់អីទេ>>
<<មិនខឹងក៏ល្អ>>
<<ហើយនេះ អង្គុយធ្វើការបានញាំអីឬនៅ?>>
<<នៅទេ ញាំតែស៊ុបពេលព្រឹក>>
<<មិនចេះស្រឡាញ់សុខភាពខ្លួនឯង មោះទៅញាំបានពីនាក់ អូនក៏ឃ្លានដែល>>
ពេលបានការបបួលបែបនោះ ក៏បដិសេធមិនបាន ខ្លាចនាងអន់ចិត្ត ទើបក្រោកព្រមទៅជាមួយ បណ្ដើរគ្នាចុះទៅជាន់ក្រោម រួចជ្រើសរើសហាងអាហារក្បែរនោះ ដើម្បីចម្អែតក្រពះ។
<<ញាំទៅ តាមចាំបាន បងចូលចិត្តមុខម្ហូបមួយនេះ>>
ជុងហ្គុកញញឹម លួចអរក្នុងចិត្តបន្ដិច ព្រោះនាងនៅចាំគ្រប់យ៉ាងពីគេ ប៉ុន្តែចៃដន្យ បច្ចុប្បន្ននេះ គេលែងចូលចិត្តវាដូចពីមុនទៅហើយ តែបើនាងជ្រុលដួសដាក់ចានឲ្យហើយ ក៏មានតែព្រមញាំហ្នឹងឯង។
<<សុខសប្បាយឬអត់ទាំងការងារ>>
<<សុខសប្បាយតាមធម្មតា>>
គេឆ្លើយមួយម៉ាត់ៗ តាមទម្លាប់តាំងពីដើម មិចក៏នាំនឹងធឹងហាក់ដូចគ្មានអារម្មណ៍អ្វី។
<<ល្អហើយ បើបែបហ្នឹង អូនសប្បាយចិត្តពេលបងមានក្ដីសុខ>>នាងសើចញឹមៗដាក់គេ រួចបន្ដនិយាយ<< អ៎ថ្ងៃមុន អូនទៅធ្វើការ ជួបភរិយាបងដែល គេស្អាតណាស់ ហើយក៏សុិចសុីណាស់ដែល អូនឃើញហើយចង់កើតច្រណែន>>
<<គេស្រលាញ់ស្អាត>>
ឮហើយ នាងខាំធ្មេញខ្លួនឯងក្រតៗ ដៃដែលដាក់ក្រោមតុ ក៏ក្ដាប់ណែន ខឹងដែលជុងហ្គុកសរសើរថេយ៉ុងបានពេញមាត់បែបនេះ។
<<មែនហើយ ទំនងជាបែបនឹងបានជាចូលសិល្បះខាងតារា>>
<<គេចូលធ្វើតារាតាំងពីក្មេងម្ល៉េះ ប៉ុន្តែមិនមែនតារានៅអាសុីទេ>>
<<មានន័យថាគេជាជនជាតិអ៊ឺរ៉ុប>>
<<ហាសិបៗ>>
<<យល់ហើយ ជាកូនកាត់>>
<<បាទ>>
<<ញាំឆ្អែតហើយទៅដើរលេងបន្ដឬអត់?>>
<<មានការងារត្រូវធ្វើជាបន្ទាន់ ទៅមិនបានទេ>>
<<ហុឹម...អ៊ីចឹង បំបែកគ្នាត្រង់នេះក៏បាន អូនក៏រាងរវល់ដែល មានពេលទំនេរជួបគ្នាម្ដងទៀត ជុងហ្គុកអូនស្រលាញ់បង>>
និយាយហើយ នាងក៏ចាប់កាបូប ដើរវៀងមករកជុងហ្គុក ហើយថើបថ្ពាល់គ្រើមទាំងសងខាង រួចញញឹមពព្រាយដាក់។
<<ទៅសិនហើយ>>
<<ហុឹម>>
គេមិនបានងើបឈរភ្លាមៗ នឹងទាល់តែនាងដើរចេញផុតហើយ ទើបលើកដៃស្ទាបថ្ពាល់ដែលត្រូវនាងថើប ទាំងមិនអាចយល់ពីអារម្មណ៍ខ្លួនឯងបាន។ គេងើបឈរ ទុកលុយនៅលើតុជាថ្លៃអាហារ បន្ទាប់មកដើរចេញទៅក្រៅហាង ឡើងឡាន បើកចេញសម្ដៅទៅផ្ទះ ដោយសារការងារនៅក្រុមហ៊ុនមិនសូវជាសំខាន់បន្ទាន់ណាស់ណា កាលនិយាយជាមួយរីកាតា វាគ្រាន់តែជាលេសប៉ុណ្ណោះ។ពេលមកដល់ផ្ទះ អ្វីដែលត្រូវធ្វើមុនគេ គឺឡើងទៅខាងលើ ចូលក្នុងបន្ទប់ ទាំងមិនយល់ពីខ្លួនឯង មិនដឹងជារហន់អីណាស់ណា។
ក្រាក!!
គេបើកទ្វាចូលក្នុងបន្ទប់ ប៉ុន្តែមិនបានឃើញថេយ៉ុងនៅលើគ្រែ ភួយក៏រាយជ្រួលគ្នានៅកណ្ដាលគ្រែ បញ្ជាក់ថាអ្នកដេកទើបតែចុះមិញនេះ។ គេឮសម្លេងទឹកហូរចេញពីបន្ទប់ទឹក ស្មានបានថា ថេយ៉ុងកំពុងតែងូទទឹក ទើបដើរទៅដាក់ខ្លួនអង្គុយនៅចុងគ្រែ ដើម្បីរងចាំ។
<<អុះ..លោក>>
ថេយ៉ុងបើកទ្វាចេញពីបន្ទប់ទឹក ក៏ត្រូវភ្ញាក់ព្រើត ពេលឃើញវត្តមានជុងហ្គុក។
<<កើតអី?>>
គេសួរ ចិញ្ចើមក៏ចងចូលគ្នា ក្រសែភ្នែកមុតស្រួច សម្លឹងមើលទៅសាច់ស៎ស្គុសរបស់ថេយ៉ុង ដែលលេចចេញតាមរយះ ប្រហោងអាវដែលពាក់គ្មានរបៀប។
<<គឺភ័យនឹងណា មិនដឹងលោកចូលមកតាំងពីអង្គាល់ណា>>
<<មកដល់យូ ហើយក៏ចាំយូដូចគ្នា>>
<<លោកចាំខ្ញុំធ្វើអី?>>
<<មកនេះមក>>
ថេយ៉ុង ដើរទៅរកគេ ទាំងឆ្ងល់ក្នុងចិត្ត ប៉ុន្តែពេលទៅឈរជិតកៀកប្រកិក ចិញ្ចើមក៏ចងចូលគ្នាដោយស្វ័យប្រវត្តិភ្លាម។
<<ក្រេមប្រលាក់ថ្ពាល់របស់លោក?វាមិនសូវដិត តែអាចមើលឃើញ លោកកំពុងព្យាយាមលាក់បាំងខ្ញុំឬក៏អត់?ស្រីនោះជាអ្នកណា រីកាតា ឬអ្នកផ្សេង?>>បានដេកក្រៅបន្ទប់អីឡូវហើយប្រូ👽