បន្ទាប់ពីនិយាយជាមួយរីកា បានមួយសន្ទុះ នាងក៏ត្រឡប់ទៅវិញ ទើបគេឡើងទៅលើតាមក្មេងកំពូលឆ្មាស ប៉ុណ្ណឹងប្រហែលយំលិចពូកខ្នើយហើយទេដឹង។
ក្រាក!!!
ទ្វាបានបើកដោយបាតដៃក្រាស់ ធ្វើឲ្យអ្នកដែលកំពុងតែអង្គុយរាប់លុយ ងើបមុខឡើង ជ្រួញចិញ្ចើមដាក់ភ្លាម។
<<មិននៅជាមួយស្នេហាស្នេហ៍ហឺតរបស់លោកទៅ មកធ្វើស្អី?>>
ថេយ៉ុងនិយាយទាំងពេបមាត់ ពេលជុងហ្គុកដើរចូលមកឈរកណ្ដាលបន្ទប់ សម្លឹងមើលខ្លួនមិនព្រិច។
<<យ៉ាងមិច ប្រចណ្ឌ?>>
<<អូយ...ខ្ញុំមិនទៅប្រចណ្ឌជាមួយអុីមុខចាស់ហ្នឹងទេ ស្រីស្អី គ្មានស្អាតអីបន្ដិច សម្បត្តិខ្ញុំប៉ុណ្ណឹងដែល មិនទៅច្រណែនឈ្នានីស ដើម្បីប្រុស ឲ្យខូចក្រចកដៃទេ💅>>
គិតមើលទៅ ថេយ៉ុងកំពុងមើលងាយគេឬអត់? លេងសម្ដីដល់ម្ល៉ឹង សូម្បីតែមុខគេមិនចង់មើលផង ឈ្ងោកមុខឈ្ងោកមាត់ អង្គុយរាប់លុយធ្វើប្រងើយ ទាំងដែលគេស្មានថា ខឹងដាច់ក្បាលដាច់កន្ទុយបែបហ្នឹង ប្រហែលជាយំលិចបន្ទប់ តែនេះស្អី ញញឹមសើចជាមួយលិចឲ្យព្រឹមប្រិយដល់ហើយ។
<<ហើយលុយនេះបានមោពីណា?>>
<<លុយដែលលោកបាញ់ឲ្យ>>
<<ហើយរាប់ទៅណា?>>
<<ទៅដើរលេង ទិញអ៊ីវ៉ាន់ ធ្វើម៉េចមានលុយច្រើន មិនដឹងទុកធ្វើស្អី ខ្លាចក្រែងកណ្ដុរកាត់ អ៎ហើយកាលនៅលើយន្ដហោះ 3ដង 3មុឺន កុំភ្លេចបាញ់ចូលកុងឲ្យផង>>
ថេយ៉ុងជួយរំលឹក ក្រែងលោគេភ្លេច ធ្វើឲ្យជុងហ្គុកខាំធ្មេញក្រតៗ ក្នក់ក្នាញ់លើសដើម ចង់តែចាប់វៃគូទឲ្យហើមទេ។
<<លោកមានដែលឲ្យលុយអុីនោះខ្លះឬអត់>>
<<អត់>>
<<អ៊ីចឹងតើ គ្រាន់តែឃើញមុខស្អាតៗរបស់ខ្ញុំតែមួយភ្លែតសោះ ច្រណែនឈ្នានីសអីដល់ថ្នាក់ យល់ល្អ ឲ្យលុយសង្សារផង ខ្ញុំអាណិត ខ្លាចថានាងច្រណែនវាសនាខ្ញុំ ដល់គាំងបេះដូង ចូលប្រអប់មុនបានលោកជាប្ដីបាត់ទៅ>>
គិតៗទៅ ថេយ៉ុងពិននិយាយឌឺមែនន៎ ឌឺតាំងពីដើមដល់ចប់ សូម្បីតែរីកាមិនឈរត្រង់នៅត្រង់នេះផង នៅតែនិយាយដងផ្លែផ្កាដាក់ មិនចប់ហើយ អួតសម្អាងថានាងច្រណែនវាសនា កាន់តែផ្ដាសមែនហើយ។
<<លេកថប់ទុកនៅឯណា?>>
<<នៅក្នុងវ៉ាលីរបស់លោក>>
<<ម៉េចក៏មិនយកចេញ?>>
<<មានដៃដូចតែជាគ្នា ម្យ៉ាងទៀតខ្ញុំមានតួនាទីត្រឹមអ្នកកំដរលើគ្រែ មានសិទ្ធិអីទៅប៉ះពាល់របស់លោកនោះ បើចង់ប្រើណាស់ អញ្ចើញទៅហៅនាងសង្សាររបស់លោកមោ>>
<<គីម ថេយ៉ុង ឈប់និយាយពី រីកាតា ភ្លាម>>
<<អ៎ឈ្មោះពិរោះ តែមុខមិនអំណោយផល>>
<<នាងស្អាត>>
<<ខ្ញុំក៏ស្អាត សាច់ក៏ស៎ខ្ចីជាងនាងទៀតផង>>
មិនត្រឹមតែនិយាយ ថេយ៉ុងនៅទាញអាវសំយេះស្មាឲ្យមើលទៀត បង្ហាញសាច់ស៎ខ្ចីល្អក់ ដែលមានស្នាមធ្មេញរបស់គេ បន្សល់ខ្លះៗ វារឹតតែសុិចសុីលើសដើម ទើបត្រូវជុងហ្គុកងាកមុខចេញភ្លាម។
<<យ៉ាងមិច ញាប់ញ័រហ្អេស?>>
<<គ្មានស្អាតអីបន្ដិច>>
<<ឲ្យតែដូចមាត់ទៅ>>
ថេយ៉ុងពេបមាត់ បន្ទាប់មកក៏ដាក់ខ្លួនអង្គុយចុះវិញ ញាត់លុយចូលកាបូបស្ពាយ ទំនងជាចេញទៅក្រៅ បើតាមមើល។
<<ទៅណា>>
<<ទៅរកប្រុសស្នេហ៍ទេដឹង>>
<<គីម ថេយ៉ុងកុំមកផ្គើនជាមួយយើងឲ្យសោះ>>
<<ប្ដីជាប់ស្រី ប្រពន្ធត្រូវទៅរកប្រុសមកក្រេបទឹកឃ្មុំជាមួយ អូខេទេ នៅចាំផ្ទះហ្នឹងហើយ មិនបាច់ទៅណាទេ>>
និយាយរួច ក៏ដើរចេញទៅក្រៅ បិទទ្វា ដោយក្នុងដៃមានកាន់កាបូបលុយនិងអាវរងា មិនខ្វល់ពីវត្តមានជុងហ្គុកអីបន្ដិច គឺមនុស្សស្រឡាញ់លុយហ្នឹងណា។