<<នែ លោក...>>
ថេយ៉ុងហៅគេខ្សឹបៗ សម្លេងរៀងក្រងួរៗតាមបែបអ្នកស្រវឹង តែអ្នកដែលឈរក្បែរស្ដាប់បានច្បាស់ ណាស់ឡើយតែខ្ជិលតប។
<<លោកមែនទេ ដែលជាអាចោរលួចស្នាមថើបដំបូងរបស់ខ្ញុំ>>
ជុងហ្គុកឲ្យមុខចុះ នឹងប្រហែលជាថេយ៉ុងតូច កម្ពស់ទាបពេក ទើបគេត្រូវធ្វើបែបនោះ។ គេលើកចិញ្ចើមម្ខាងដាក់ ខណះដែលថេយ៉ុងធ្វើមាត់ជេបអូច សើចមិនសមជាសើច ភ្នែកបើកមិនចង់រួច ហាក់ដូចត្របកភ្នែកមានទម្ងន់មួយតោន។
<<ខ្ញុំធ្លាប់និយាយហើយ បើជួបលោកលើកក្រោយ ខ្ញុំនឹងប្រដៅលោកឲ្យរាង មោនេះមោ ខ្ញុំនឹងប្រដៅលោកចេញម្ដង>>
មិនត្រឹមតែនិយាយ ថេយ៉ុងនៅពពាយម៉ាយ ស្រវ៉េស្រវ៉ាមករកគេ ទើបគេខិតទៅម្ខាង ជិតជញ្ជាំង មិនរវីរវល់ជាមួយ តែងាប់ហើយ...ក្មេងទើបធំ ពេលស្រវឹងគួរឲ្យស្អប់អីយ៉ាងនេះ។
ជុងហ្គុកជ្រួញចិញ្ចើម ពេលថេយ៉ុងដើរមករក បន្ទាប់មកទទួលកំណាប់ដៃតូចៗដែលវាយលើទ្រូងរបស់គេ 2-3ដៃ ដោយម្ចាស់ដៃហាក់ដូចស្រវឹងគ្មានសតិអ្វីសោះ មុខឡើងក្រហមងាំងរាលដល់ត្រចៀក រាងកាយទន់ដូចចាហួយគ្មានលំនឹងឈរខ្លួនឯង។
<<ខ្ញុំនឹងដាក់ទោសលោកឲ្យរាងចាល>>
ថេយ៉ុងរអ៊ូរងូវៗ មុខជ្រុបនឹងទ្រូងរបស់ជុងហ្គុក ហើយមិនទាន់នឹងបានប៉ុន្មានវិនាទីផង ក៏ត្រូវទន់ល្អោកនៅក្នុងរង្វង់ដៃមាំបាត់ទៅហើយ។
<<គិតត្រូវឬខុសដែលដើរតាមនោះ>>
ជុងហ្គុកនិយាយខ្សិបៗ មួម៉ៅដាក់ខ្លួនឯង ស្របពេលនោះ ទ្វាជណ្ដើរយន្ដក៏បានបើក ទើបគ្រាអ្នកស្រវឹងចេញ ហើយសើរើយកកាបូបរបស់ថេយ៉ុង រកមើលកាត ដើម្បីទៅបន្ទប់។ ពេលរកឃើញហើយ គេក៏ចាប់ឡើង ប៉ុន្តែត្រូវភ្ញាក់ព្រើត ព្រោះទម្ងន់របស់ថេយ៉ុង ដែលអាចនិយាយថាស្រាលជាងក្មេងកូនង៉ែតទៅទៀត។
<<មិនដែលញាំបាយទេឬយ៉ាងមិច ទើបស្រាលយ៉ាងនេះ>>
គេនិយាយ ហើយប្រហែលជាថេយ៉ុងជាតារា ទើបត្រូវតមអាហារ តមចំណី ដើម្បីយករាងស្អាតតូចច្រឡឹងបែបនេះ។ គេបីថេយ៉ុងទាល់តែដល់បន្ទប់ ទើបឆូតកាត បើកចូលខាងក្នុង រួចចុចបើកភ្លើងឲ្យភ្លឺ ដោយមិនភ្លេចងាកខ្លួនបិទទ្វាវិញដោយជើងរបស់គេ។
<<អឺ...>>
ថេយ៉ុងថ្ងូរបន្ដិច ពេលរាងកាយត្រូវដាក់នៅលើគ្រែ ញើសហូរជោគខ្លួន មុខនៅតែក្រហមងាំងដដែល។ ជុងហ្គុកងាកមុខចេញ ពីសម្រស់ស្រស់ស្អាតនៅចំពោះមុខ ធ្វើដូចមើលមិនឃើញ ទាំងដែលឈាមក្នុងខ្លួនគេកំពុងតែរត់ប្រចាសទិសគ្នា នៅចន្លោះជើងឈឺខ្ទោកៗ ស្ទើរតែផ្ទុះ។
<<ងាប់ហើយ ទៅចាប់អារម្មណ៍ មនុស្សបែបនឹងធ្វើស្អី>>
គេព្យាយាមដាស់តឿនខ្លួនឯង យករឿងដែលគេធ្លាប់ឃើញថេយ៉ុងពពាក់ពពូនប្រុសចូលសណ្ឋាគារលើកមកមុន ដើម្បីធ្វើជាខែលការពារចិត្តគំនិត ប៉ុន្តែកាន់តែហាម កាន់តែមានចំណង់ ហើយប្រហែលជាគេទប់លែងជាប់ ប្រសិនបើថេយ៉ុងនៅតែបន្ដដេកមិនដឹងខ្យល់អីបែបនេះ ព្រោះថាគេមិនមែនជាអ្នកតាក្នុងអាស្រមឯណា។
ក្រសែភ្នែកមុតស្រួច សម្លឹងមើលទៅបបូរមាត់ដែលលាបលីបស្ទីក ពណ៍ក្រហមស្រាល ដែលកំពុងតែបើកម្ហបៗ ដូចត្រីខ្វះទឹកជិតនឹងស្លាប់ វាទាំងទាក់ទាញនឹងសុិចសុី ទើបគេអត់បាននឹងការចង់ភ្លក្សរសជាតិ។ គេអោនមុខចុះយឺតៗ រហូតដល់បបូរមាត់ប៉ះបបូរមាត់ទន់ល្មើយ ទើបលូនអណ្ដាតចូលទៅក្នុងប្រអប់មាត់ ក្រេបជញ្ជក់យករសជាតិផ្អែមដូចទឹកឃ្មុំ។ គេនឹកសរសើរដល់បបូរមាត់នេះ វាហាក់ដូចជាស្ដេចនៃឈើរីទុំ ទាំងក្រហមនិងផ្អែមទាក់ចិត្តមែនទែន។
<<ហ៊ឹម...>>
សម្លេងក្រហឹមនៅដើមបំពង់ក ឮតិចៗ មុននឹងរាងកាយតូចល្អឹង ប្រែខ្លួនដេកចម្រៀង ធ្វើឲ្យអ្នកដែលកំពុងតែញៀនជាមួយស្នាមថើប ត្រូវដកបបូរមាត់ចេញ ជញ្ចក់មាត់តិចៗ អត់ក្ដៅក្រហាយមិនបាន។
<<ចង្រៃយ៎ បិះភ្លេចខ្លួនទៅហើយ>>
គេបន្ទោសខ្លួនឯង ដែលធ្វើអ្វីភ្លេចខ្លួន មិញនេះបើកុំតែក្មេងក្ដិបមនុស្សបម្រាស់ខ្លួនទេ ម្ល៉េះគេលុងខ្លួនកាន់តែជ្រៅជាងមុនដកថយលែងកើតទៅហើយ។ គេងើបឈរឡើងក្រេស បន្ទាប់មកបែរខ្នងដើរចេញ មិនចង់មើលរូបភាពសុិចសុីបន្ដ ព្រោះខ្លាចទប់ចិត្ត ទប់អារម្មណ៍ត្រេកត្រអាលមិនបាន នឹងលោតហក់ត្របាក់សុីនៅលើគ្រែនោះ បើអ៊ីចឹងមែនគេស្លាប់មិនខានទេ។ក្រោយពេលចេញពីបន្ទប់ ជុងហ្គុកបើកឡានទៅក្លិប អង្គុយផឹកស្រានៅតុបារ៍តែម្នាក់ឯង ដែលនៅខាងមុខជាអ្នកក្រឡុកនិងចាក់ស្រាយ៉ាងស្ទាត់ជំនាញ។ គេលើកមួយកែវហើយមួយកែវទៀត ព្យាយាមរុញច្រានរូបភាពឆ្អួតៗអស់នោះចេញពីខួក្បាល ប៉ុន្តែវាគ្មានបានផល រាងកាយគេប្រែក្លាយទៅជារឹងកព្រឹស ហាក់ដូចចរន្ដអគ្គិសនីឆក់ ឈាមរត់ប្រើច្រាសទិស នៅផ្នែករាងកាយខ្លះ វាក្ដៅគគុក ទាមទារការបោលអង្អែល។
<<ឆ្គួតពិតមែនហើយ>>
គេគ្រហឹមដើមក៎ដោយការមួម៉ៅ ពិបាកនឹងទប់ទល់អារម្មណ៍ ទើបស្ទុះស្ទាក្រោកឡើង ដើរទៅរកស្រីៗ ទៅបន្ទប់ជាមួយ ដើម្បីដោះទុក្ខមួយគ្រាសិន។នៅម៉ោង5ជិតភ្លឺ សម្លេងទូរស័ព្ទរោទិ៍ឡើង ទើបអ្នកដែលកំពុងតែដែកនៅលើគ្រែ ជាមួយស្រីស្អាត បើកភ្នែកព្រឹមៗ ស្ងាបហោមៗ ងងុយដេកពេញបន្ទុប់។
<<មិនមើលម៉ោងទេឬយ៉ាងមិច?>>គេសួរកូនចៅដោយការមួម៉ៅមិនចេះតិច។
(សុំទោសផងដែលរំខាន ប៉ុន្តែថ្ងៃនេះ លោកជំទាវត្រឡប់មកវិញហើយ នឹងធ្វើដំណើរនៅព្រឹកនេះ ដោយសារតែយប់មិញមិនឃើញថា ចៅហ្វាយចូលផ្ទះ ទើបខ្ញុំបារម្ភ តេតឿន ខ្លាចខកខានដំណើរ)
<<គ្រាន់តែរឿងបន្ដិចបន្ដួចសោះ>>
គេចងចិញ្ចើម រួចបោះទូរស័ព្ទទៅលើពូក មិនខ្វល់ពីវាទៀត ដោយការស្រវ៉ារាងកាយតូចល្អិតរបស់ស្រីស្រស់ដែលគេប្រកាសសង្គ្រាមស្នេហ៍ជាមួយមកអោបជាប់ទ្រូង បន្ទាប់មកក៏បិទភ្នែកដេកលង់លក់បន្ដ រហូតដល់ព្រឹក។