ថេយ៉ុងចង់តែប្រែខ្លួនក្រឡាជាជន្លេន ចង់គេចពីក្រសែភ្នែកដែលសម្លឹងមក រាងកាយមានអារម្មណ៍ថារឹងកព្រឹស ក្ដៅមុខក្ដៅមាត់ដូចអ្នកគ្រុនចាញ់។
ថេយ៉ុងជាមនុស្សគួរឲ្យស្រឡាញ់មួយបែប តាមបែបផែនឆ្នាសឆ្នើម រឹងក្បាល ពូកែជរជេសយកងាប់យករស់ ដែលជាហេតុធ្វើឲ្យជុងហ្គុកចង់តែយកឈ្នះមករហូត ទោះដឹងថាការប្រកែកគ្នាវាមិនល្អប៉ុន្មាន ប៉ុន្តែអ្នកណាប្រើឲ្យថេយ៉ុងជាមនុស្សបែបនោះធ្វើអី។ ថ្ពាល់ក្រហមងាំង ភ្នែកបើកធំៗទាំងអៀន និងភ្ញាក់ផ្អើល ធ្វើឲ្យគេខ្នាញ់ ថេយ៉ុងជាមនុស្សគួរឲ្យចង់សុី ចង់លេបត្របាក់ គេមើលឃើញបែបហ្នឹង ព្រោះរាងកាយល្អស្អាតតាំងពីក្បាលដល់ចុងជើង សាច់ស៎ទន់ល្មើយ គួរឲ្យថ្នាក់ថ្នម ទោះមិនបានស្រឡាញ់ដូចជាគូស្វាមីភរិយាទូទៅ តែរាងកាយគេប្រាថ្នាចាប់សុីថេយ៉ុង ហើយគេក៏ដឹងថាគេមិនមែនជាសុភាពបុរស អីប៉ុន្មាន។ តែស្បថចុះ ទោះរាងកាយទទួលស្វាគមន៍ថេយ៉ុងមកក្បែរ តែបេះដូងគេមិនត្រូវការទទួល ម្យ៉ាងទៀត ថេយ៉ុងក៏បានដាក់លក្ខខណ្ឌដែល ប្រសិនបើគេមិនទទួលធ្វើជាប្រពន្ធក្នុងបេះដូងទេ ក៏គ្មានអ្វីត្រូវកើតឡើង ដូច្នេះរាល់ពេលគេឡើងគ្រែជាមួយ ក្នុងកម្រិតម្ដង ចំនួនមួយមុឺនដុល្លាដែលថេយ៉ុងដាក់ឲ្យ ប៉ុណ្ណឹងគេចាប់ទុកថាថ្លៃណាស់ទៅហើយ តែគេជឿខ្លួនឯងយ៉ាងយូមិនដល់3ថ្ងៃ គេនឹងធុញថេយ៉ុង ដូចមនុស្សដែលធ្លាប់ឡើងគ្រែជាមួយ ពេលនោះលុយគេក៏ចំណាយមិនអស់ច្រើនទៅលើក្ដីសុខរាងកាយ។
បន្ទាប់ពីសុីញ៉េលើសំបុត្រអាពាហ៍ពិពាហ៍ ចំពោះមុខសាក្សីជាច្រើនដែលបានកោះអញ្ចើញចូលរួម រួចហើយ ក៏នាំគ្នាបណ្តើរ ចុះមករាក់ទាក់អ្នកផ្សេង ដោយថេយ៉ុងមិនសូវបានជាមាត់ក៎ មានតួនាទីត្រឹមតែដើរតាមគេ នឹងសើចញឹមៗដាក់គ្រប់គ្នា។
ជុងហ្គុកអោបចង្កេះតូចច្រឡឹងមិនព្រមលែង ហើយដើម្បីជាការមានមាយាទ គេក៏ទទួលប្រាន់ឌី មកក្រេបតិចៗ ពេលភ្ញៀវហុចឲ្យ ប៉ុន្តែមិនបានផឹក ស្រវឹងដល់ថ្នាក់អីទីនួ ដើរមិនត្រង់ផ្លូវនោះឡើង ព្រោះត្រូវបើកនាំភរិយាទៅ អេ ...ហៅភរិយាមិនត្រូវទេ ហៅថាមនុស្សកំដរលើគ្រែ ទើបត្រូវច្បាស់លាស់។