<<លោកវាយគូទខ្ញុំ>>
ថេយ៉ុងនៅសម្លក់មុខគេដោយភាពឆ្នាសឆ្នើមដដែល នឹងមិនភ្លេចពើងទ្រូងដាក់គេ។
<<មោពីឯងខូច ទំនើង ឈ្លើយ>>
<<ខ្ញុំសុភាព>>
<<សុភាពងាប់ហើយ>>
គេពេបមាត់ សុភាពស្អី ត៎មាត់ឲ្យបបោច មិនបាច់ភ័យរឿងធ្លាក់សម្ដីសូម្បីតែបន្ដិច កាចក៏កាច ឆ្នាសក៏ខុសរឿងទៀត។
<<ខ្ញុំឆ្នាសព្រោះត្រូវការពាខ្លួនឯង ព្រោះមិនចង់ទន់ជ្រាយ ខ្ញុំរឹងមាំគ្រប់គ្រាន់ មិនបាច់ត្រូវការអ្នកបារម្ភមើលថែ ខ្ញុំជាខ្ញុំ បើមិនពេញនឹងចរឹកខ្ញុំក៏ហីទៅ ខ្ញុំមិនចង់កែប្រែដើម្បីអ្នកណាស្រាប់ហើយ ខ្ញុំខូចចិត្ត ឆ្អែតឆ្អន់ ទឹកភ្នែកស្រក់មកស្ទេីរជាទន្លេ...ពេលដែលខ្ញុំយល់ថាគ្រប់យ៉ាងគឺជាការកុហក សម្តែង ធ្វេីឱ្យខ្ញុំលែងធ្វេីអ្វីបានព្រោះធ្លាប់តែជឿជាក់ខ្លាំង ប្រែជាអ្វីៗស្មេីសូន្យ....អ្នកដែលបានផ្តល់ការឈឺចាប់មួយនោះ...ថ្ងៃដែលឈឺស្ទេីរស្លាប់ តែចុងក្រោយខ្ញុំក៏អាចក្រោកឈរឡេីងមកបាន រឹងមាំជាងមុន ពូកែជាងមុន ខ្លាំងជាងមុន និងកាន់តែរឹងមានៈជាងមុន....>>
ព្រោះមិនចេះសម្ដែងដូចអ្នកខ្លះ ចរឹកបែបណាក៏បែបនោះ ក្រអឺតក្រទម មិនចេះអែបអម យកចិត្តយកថ្លើម មិនចេះសូម្បីតែពាក្យសម្ដីផ្អែម បើគេគិតថា អាចទទួលយកបានគឺអាចទទួលយកបាន បើគេមិនពេញចិត្តក៏ចប់ ហើយខ្លួនឯងក៏មិនចង់កែប្រែដើម្បីគេដូចគ្នា ព្រោះខ្លាច ខ្លាចគ្រប់យ៉ាងពេលភាគចុងបញ្ចប់ គ្មានគេនៅក្បែរ ខ្លួនឯងក៏លែងក្លាយជាខ្លួនឯងដូចមុន។
<<ធ្លាប់ឈឺចាប់ អ៊ីចឹងតើបានរឹងក្បាល និយាយគ្នាស្ដាប់មិនយល់រឿង>>
<<ព្រោះខ្ញុំខ្លាចចាញ់ ខ្ញុំខ្លាចឈឺចាប់ម្ដងទៀត>>
គេមិនចង់សួរដេញដោលថាហេតុអ្វីត្រូវឈឺចាប់ បើថេយ៉ុងមិនប្រាប់ គេក៏មិនសួរ មិនជ្រៀតជ្រែក ចង់ដឹងខុសរឿង។ គេធ្វើការតែម្នាក់ឯង ដោយមានថេយ៉ុងអង្គុយកំដរនិយាយ កុំឲ្យអក្សុក ពេលរួចរាល់ហើយ នាំគ្នាឡើងទៅខាងលើ ចូលបន្ទប់ដេក ដោយជុងហ្គុកទៅដុតភ្នក់ភ្លើង នៅក្នុងឡ៎ ដើម្បីបានកក់ក្ដៅ ព្រោះមេឃពេលនេះក៏ចាប់ផ្ដើមយប់ហើយដែល។
<<ស្អែកដើរលេង ថ្ងៃនេះសម្រាក>>
ជុងហ្គុកនិយាយ រួចអស់អាវក្រៅធំរួមទាំងអាវយឺតរបស់គេចេញ បង្ហាញល្វែងលើសុតតែសាច់ដុំកង់ៗ ដើរទៅដាក់ខ្លួនអង្គុយនៅសាឡុង ថេយ៉ុងក៏សសុលមកឡើងអង្គុយនៅលើភ្លៅរឹងមាំ ជ្រុបមុខនឹងទ្រូងហាប់ណែន ដែលកម្ដៅចេញពីរាងកាយគេ ធ្វើឲ្យកក់ក្ដៅបានជាងមុន។
<<ព្រិលធ្លាក់ថ្នាក់នេះ នៅមានកន្លែងដើរលេងកើតទៀតហ្អេស?>>
<<មាន>>គេងក់ក្បាលភ្លាម ដោយដៃម្ខាងអោបរាងកាយតូច ម្ខាងទៀតអង្អែលគូទមូលក្លុំថ្នមៗ ដោយថេយ៉ុងក៏មិនបានមានបញ្ហាអីចំពោះដៃរវាមដូចមឹករបស់គេអីដែល។ <<នៅលើភ្នំខ្ពស់ នៅទីនោះស្អាត អាចមើលទេសភាពពីភ្នំផ្សេងៗចម្ងាយបាន ប៉ុន្តែត្រូវធ្វើដំណើរពីព្រលឹម ដើម្បីទាន់ជើងរថភ្លើង>>
<<ប្រាកដជាខ្ពស់ខ្លាំង>>
<<យ៉ាងម៉េច ឬថាមិនចង់ទៅ>>
<<ចង់ មិនចង់ក៏ត្រូវតែចង់ ជាជាងសង្ងុំនៅក្នុងផ្ទះ តែថាលោកមានគម្រោងទៅកន្លែងផ្សេងឬអត់?>>
<<មិនដឹង>>
<<គួរតែមានកន្លែងណាដែលអាចទៅបានច្រើនជាងនៅលើភ្នំ ព្រោះនៅលើនោះត្រជាក់>>
ជុងហ្គុកស្គាល់កន្លែងដើរលេងជាច្រើនទៀត ប៉ុន្តែគេខានទៅទីនោះយូដែលហើយ ជាពិសេសភ្នំមុនរ៉ូសា ដែលពីមុនគេតែងឡើងទៅដេកលេង លំហែកាយតែពីនាក់ រីកាតា។
អង្គុយសង្ងុំក្នុងរង្វង់ដៃកក់ក្ដៅរបស់គេមួយសន្ទុះធំ ក៏ក្រោកឡើង ដើម្បីទៅងូតទឹក។
<<អា...>>
សម្លេងស្រែកឡើងនៅក្នុងបន្លប់ទឹក ធ្វើឱ្យអ្នកដែលកំពុងតែអង្គុយចុចលេកថប់ មើលការងារនៅលើសាឡុង ស្ទុះក្រោកឡើង រត់ទៅមើលភ្លាម។
<<កើតអី?>>
ជុងហ្គុកសួរទាំងចងចិញ្ចើម នឹងកាន់កន្សែងដើរទៅរក រុំខ្លួនឲ្យ ដោយសារតែថេយ៉ុងឈរញ័រខ្លួនបប្រក់ ទាំងខ្លួនននោលគក។
<<ជុង ខ្ញុំរងា ទឹកនេះត្រជាក់ខ្លាំងណាស់>>
និយាយមិនទាន់ចប់ផង រាងកាយថេយ៉ុងក៏ត្រូវលើកពរចេញមកវិញ ដាក់ឲ្យអង្គុយនៅលើគ្រែ ដូចទីងមោង ទាំងមិនទាន់បាត់ញ័រព្រោះរងាខ្លាំងពេក។
<<ពាក់អាវក្រាស់ៗទៅ>>
<<យកឲ្យបន្ដិច ត្រជាក់ណាស់>>
ជុងហ្គុកដកដង្ហើមធំ ដើរទៅយកអាវក្រាស់និងខោ រួមទាំងស្រោមជើងនៅក្នុងទូ យកមកហុចឲ្យ។
<<ពាក់ឲ្យបន្ដិច>>
គេមិនដឹងថាថេយ៉ុងម្ញិកម៉ក់ដាក់គេឬអត់ ព្រោះទាំងសម្ដី ទាំងមុខមាត់ ក្រមិចក្រមើមសម្បើមណាស់ ដោយគេក៏មិនអាចបដិសេដបាន ចំពោះភាពគួរឲ្យស្រឡាញ់ប្លែកៗរបស់ថេយ៉ុង ដែលបង្កើតមកខុសទំនង ប្រហែលមូលហេតុទេដឹង ទើបគេគ្មានអារម្មណ៍ថាធុញទ្រាន់។
<<អោបបន្ដិចផង ខ្ញុំរងាណាស់ រងាឡើងញ័រខ្លួន>>
ពេលគេពាក់ខោអាវឲ្យរួចរាល់ហើយ ឆ្លៀតបញ្ជាឲ្យឡើងមកអោបលើគ្រែទៀត គិតៗទៅថេយ៉ុងកំពុងព្យាយាមរកល្បិចទាក់ចិត្តគេមែនហ្នឹង ប៉ុន្តែមិនព្រមបើកបង្ហាញចំៗ។ គេឡើងទៅលើគ្រែ បន្ទាប់មកក៏ផ្ដួលខ្លួនដេក បោះខ្នើយមួយទៀតទៅចុងជើងភ្លាម។
<<បោះចោលធ្វើអី ខ្ញុំបានអីកើយ>>
<<កើយដៃយើង 3ពាន់ដុល្លា ចង់ឲ្យយើងអោប 5ពាន់ដុល្លា គិតមើលទៅ មួយយប់ទល់ព្រឹកអស់ប៉ុន្មាន?>>
គេធ្វើមុខបេះបួយ ដាក់សំណើរ មិនព្រមអោបថេយ៉ុងតាមសម្រួល គឺមកពីថេយ៉ុងលេងអាស្នៀត ប្រើលុយដាក់គេមុនធ្វើស្អី។
<<បើអ៊ីចឹងមែន លោកជាប្រុសរបស់ខ្ញុំ>>
<<យើងមិនមែនជាប្រុសរបស់ឯង តែឯងជាប្រុសរបស់យើង>>
<<ប៉ុន្តែលោកកំពុងតែស្នើរលក់ខ្លួនអោយខ្ញុំទិញសេវ៉ាកម្មប្រើប្រាស់>>
ងាប់ហើយ!!គេបានប្រកាសលក់ខ្លួន តាំងពីពេលណា ហើយមានសេវាកម្មប្រើប្រាស់ពីពេលណា ឆ្គួតមិនខានទេ គេមិនមែនជាប្រុសលក់ខ្លួន ដូចដែលថេយ៉ុងនិយាយបន្ថែមបន្ថយ។
<<យើងគ្រាន់តែធ្វើដូចឯង ធ្វើដាក់យើង>>
<<ខ្ញុំធ្វើព្រោះលក់ខ្លួនដោះដូនឹងលុយ បើលោកដាក់តម្លៃបែបនោះ មានន័យថាលោកកំពុងលក់ខ្លួនអោយខ្ញុំ>>
<<យើងមិនបានមានន័យបែបនោះ>>
<<កុំមកប្រកែក លោកបាននិយាយហើយ ដូច្នេះលោកជាប្រុសរបស់ខ្ញុំចាប់ពីពេលនេះ មិញថ្លៃខ្លួនប៉ុន្មាន?>>
<<ប៉ុន្មានស្អី?>>
<<ដែលលោកថា អោបខ្ញុំនោះប៉ុន្មាន?>>
<<5ពាន់ដុល្លា កើយដៃ3ពាន់ដុល្លា សរុបមោ 8ពាន់>>
<<ខ្ញុំឲ្យដល់1មុឺនដុល្លា ថ្លៃធីបពីលើ យល់ព្រមទេ>>
មិនទាន់នឹងឆ្លើយផង ថេយ៉ុងក៏ចុះពីលើគ្រែ ទៅដើររកកាបូប កាន់ដើរមកឡើងលើគ្រែវិញ អង្គុយរាប់លុយនៅចំពោះមុខគេ ដូចថៅកែបា ងាប់ហើយ គេចង់ឆ្គួតអីឡូវនៅ!!
<<នេះ1មុឺនដុល្លា លោកក្លាយជាប្រុសខ្ញុំហើយ...ហាមតវ៉ា>>
<<ឯងក៏ជាប្រុសរបស់ខ្ញុំដែល គីម ថេយ៉ុង កុំភ្លេចឲ្យសោះ>>
<<កុំតវ៉ា ហើយមោអោបខ្ញុំអោយលឿន អោបខ្ញុំ ហើយហាមនឹកអុីមុខចាស់ម្នាក់នោះ អោបគឺអោប>>
<<អុីមុខចាស់ម្នាក់ណា?>>
ជុងហ្គុកជ្រួញចិញ្ចើមបន្ដិច ស្របពេលដែលដាក់លើកអោបរាងកាយតូចល្អិត ទាញយកមកណែបនិត្យបៀតនឹងរាងកាយរបស់គេ។
<<សង្សាររបស់លោកនឹងអី ឬមើលមិនឃើញថាចាស់ ស្បែកជ្រួញ?>>
<<នាងស្អាត!!>>
<<ភ្លេចទៅថាមនុស្សគេស្រឡាញ់គ្នា តែងតែមើលគ្នាឃើញតែស្អាតគ្រប់ពេលនឹង ទោះមុខយាដូចឡូទឹកស្អុយ ក៏នៅតែឃើញស្អាត ខ្ញុំនិយាយត្រូវដែលទេ អូយ...>>ឮតែអូយចឹងហើយ ដឹងតែត្រូវប្រុសស្នេហ៍ចាប់សង្គ្រត់លើពូកទៀតហើយ🥺🤏🔞