23:ប្ដីខ្ញុំ ខ្ញុំចង់វៃទះតប់ក៏ជាប្ដីខ្ញុំ

3.9K 216 1
                                    

<<ខ្ញុំគ្រាន់តែនិយាយ មិនបានរប៉ិលរប៉ូចដូចលោកមូលបង្ខាច់>>
ថេយ៉ុងនិយាយតបទៅវិញ បាញ់ក្រសែភ្នែកឆ្នាសឆ្នើមដាក់ មិនព្រមចុះចាញ់។
<<ចុះនេះស្អី ត៎មាត់មិនបាច់មួយម៉ាត់>>
<<ខ្ញុំរកអយុត្តិធម៌ឲ្យខ្លួនឯង>>
<<ធ្វើដូចខ្លួនឯងជាជនរងគ្រោះ>>
<<ក៏វាពិតមែន ព្រោះលោកគាបសង្កត់ខ្ញុំមករហូត មានឱកាសពេលណាខ្ញុំនឹងប្ដឹងលោកឲ្យបោសគូទខោ>
<<ដាក់ពាក្យប្ដឹងថាយ៉ាងមិច?>>
<<លោករំលោភខ្ញុំ>>
<<ពេលនេះមិនទាន់រំលោភ ដូចនេះសុំធ្វើឲ្យដូចមាត់សិន ដើម្បីបានជាប់ទោសដូចដែលឯងបានប្ដឹង>>
និយាយហើយ គេក៏ចាប់ថើបបបូរមាត់ផ្អែមដូចទឹកឃ្មុំម្ដងទៀត ថើបដោយកាយវិការព្រៃៗ មោពីមនុស្សដូចថេយ៉ុងជាមនុស្សច្រកេងច្រកាង គេក៏ត្រូវរបោករមាំងដាក់វិញ ដើម្បីស្មើភាពគ្នា។
អុឹម!!!
ថេយ៉ុងគក់ផងវៃផង ព្យាយាមច្រានក៏គ្មានសកម្មភាពរួចខ្លួន ទើបត្រូវដេកឲ្យគេញាំញី ទាំងឈឺចិត្តឈឺថ្លើម។
<<អុះ...>>
សម្លេងមនុស្សស្រីបន្លឺឡើង តាមដោយសម្លេងរបស់ធ្លាក់ ធ្វើឲ្យជុងហ្គុកភ្ញាក់ព្រើត រហ័សក្រោកចេញពីរាងកាយថេយ៉ុង សម្លឹងមើលទៅមាត់ទ្វា ដែលមានមនុស្សស្រីកំពុងឈរនៅទីនោះស្រកាំងដូចមនុស្សម៉ាឡាំងកាស។
<<រី...>>
ជុងហ្គុកហៅនាងដោយសម្លេងស្រាលៗ ព្រមទាំងងើបឈរពេញកម្ពស់ ធ្វើឲ្យថេយ៉ុងត្រូវងើបអង្គុយ សម្លឹងមើលគេ ដោយអត់ខ្វល់មិនបាន ថាពីនាក់ត្រូវជាអ្វីនឹងគ្នាឲ្យប្រាកដ មើលទៅដូចភ្ញាក់ផ្អើលចំពោះគ្នាដល់ហើយ។
<<រីមកធ្វើអី>>
ជុងហ្គុកដើរទៅរក នាងតូចក៏មិនបានគេច តែក៏លួចដៀងភ្នែកមើលថេយ៉ុងបន្ដិច មុនងាកមើលមុខជុងហ្គុក។
<<អូនឮគេថាបងមកវិញ ទើបចង់មោលេង តែមិននឹកស្មានថាបង...>>
<<អឺ...គឺ>>
<<សួស្តី ខ្ញុំជាភរិយារបស់ ជុងហ្គុក ចៃដន្យយើងទើបតែរៀបការហើយថ្មីៗ ទើបចង់មកក្រេបទឹកឃ្មុំនៅទីនេះ រីករាយដែលបានស្គាល់គ្នា>>
ថេយ៉ុងមិនដឹងក្រោកមកតាំងពីពេលណា ស្រាប់តែនិយាយពោលឡើង ទៅ អារីកាតាហ្គាល់ ទាំងញាប់មាត់ស្អេក បោះដៃចាប់ជារាក់ទាក់ ទាំងដែលក្រសែភ្នែកមុខស្រួចឆ្នាសឆ្នើម បញ្ជាក់ភាពមិនពេញចិត្តយ៉ាងច្បាស់។
<<អឺ...ខ្ញុំ>>
ស្រីតូច ធ្វើមុខមិងមាំង ពែលឮបែបនោះ មិននឹកស្មានថាជូងហ្គុករៀបការមិនប្រាប់នាងសូម្បីតែបន្ដិច ពាក្យមួយម៉ាត់ក៏មិនឮសូរ្យ សូម្បីតែឈរចំពោះមុខគ្នាទៅហើយគេនៅមិនចេញមុខនិយាយ ឬចង់លាក់បាំងនាង?
<<ឡើងទៅបន្ទប់ទៅ>>
ជុងហ្គុកដកដង្ហើមធំ ចាប់ដើមដៃថេយ៉ុងបង្វែរ ទិសឲ្យចូលទៅក្នុងវិញ តែថេយ៉ុងមិនព្រម នៅហ៊ានងាកមកសម្លក់មុខគេថ្លែ។
<<ខ្ញុំមិនឡើង ហើយនាងមករកស្អី?>>
<<ខ្ញុំមករកបងជុង>>
<<គេមកដល់ភ្លាម មករកគេភ្លាម គិតថាល្អមុខណាស់ហ្អេស ខ្លួនជាស្រីទេ តែដើរផ្ទះប្រុស សម្លឹងស្អី ទះវិលក្បុលអីឡូវ>>
ថេយ៉ុងញ៉ែតៗ មុខឡើងក្រហមងាំង ពេលសម្លឹងឃើញថានាងសម្លឹងមើលគេថ្លែ ក៏សម្លក់សម្លឹង ចង់រកទះ ងាប់ហើយ...លេងជាមួយអ្នកណាមិនលេង លេងជាមួយ ចន ថេយ៉ុង ទះវៀចថ្គៀម បោសសក់បច្រាសចុងអីឡូវហើយ។
<<ឡើងទៅបន្ទប់ភ្លាម គីម ថេយ៉ុង>>
<<ដេញៗៗៗៗៗ ខ្លាចខ្ញុំទះថ្ពាល់ស្រីលោកឬយ៉ាងម៉េច>>
<<យើងប្រាប់ឲ្យទៅបន្ទប់!!>>
ផាច់!!
គ្រាន់តែឮសម្លេងសម្លុតភ្លាម ម្រាមដៃតូចៗវាយលើថ្ពាល់គ្រើមមួយទំហឹងភ្លែត ធ្វើឲ្យមុខសង្ហាងាកទៅម្ខាង ស្ពឹកមួយចំហៀងថ្ពាល់ ស្នាមម្រាមច្បាស់ៗ។
<<ជុង...>>
រីកា ប្រុងដើរទៅរកជុងហ្គុក ស្ទាបអង្អែលថ្ពាល់ដែលត្រូវទះ ប៉ុន្តែត្រូវថេយ៉ុងសម្លក់ ចង្អុលមុខ។
<<ហ៊ានយកដៃមកប៉ះប្ដីយើង កុំថាមិនបានប្រាប់>>
<<គីម ថេយ៉ុង ល្មមៗបានហើយ>>
<<លោកគំហកដាក់ខ្ញុំ លោកការពានាង?>>
ថេយ៉ុងជ្រួញចិញ្ចើមចូលគ្នា ទាំងជិនឆ្អន់ក្នុងទ្រូង ពេលត្រូវគំហកសម្លុតដាក់ម្ដងទៀត មែនហើយ មនុស្សគេស្រលាញ់គ្នា គេការពារបែបហ្នឹងហើយ មិនដូចយើង ភរិយាតែឈ្មោះ អុីតាសុីវិលឥតន័យ ពាក់ចិញ្ចៀនធម្មតាៗ មានសិទ្ធិស្អីទៅស្មើរស្រីគេបានទៅ។
<<យើងប្រាប់ឲ្យឡើងទៅខាងលើ>>
<<ក៏បាន ប៉ុន្តែត្រូវចាំ ចន ជុងហ្គុក មនុស្សខ្ញុំបើត្រូវស្អប់ គឺស្អប់មួយជីវីត មនុស្សណាដែលធ្វើល្អដាក់ខ្ញុំ ខ្ញុំល្អដាក់វិញ មនុស្សខ្លះគ្រាន់តែចូលមកយកផលប្រយោជន៍ហើយចេញទៅវិញ ខ្ញុំចង់ស្អប់ដល់ពូជអម្បូរ>>
និយាយចប់ភ្លាម ខ្នងតូចស្អាតក៏បែរដើរសម្ដៅទៅជាន់ខាងលើ ទាំងដំណើរអង់អាច ពោរពេញដោយភាពជឿជាក់ ធ្វើឲ្យជុងហ្គុកអត់ខ្លាចរអាមិនបាន ឆ្នាសហើយសម្ដីនៅរកគូប្រៀបមិនបាន។
<<បងឈឺឬអត់>>
<<មិនអីទេ>>
គេងាកមកមើលរីកាវិញ បន្ទាប់មកក៏បណ្ដើរគ្នាទៅអង្គុយនៅលើសាឡុង អង្គុយបៀតគ្នា។
<<មិញនេះ...ជា>>
<<ជាភរិយាបង ពួកយើងទើបរៀបការជាមួយគ្នាហើយ តែបងស្បថបានថាបងមិនបានស្រឡាញ់គេ បងរៀបការដោយសារតែលោកយាយបង្ខំប៉ុណ្ណោះ ដល់ពេលវេលាសាកសមពេលណា បងនឹងលែងលះជាមួយគេ អូនកុំបារម្ភអី>>
អារីកាតា ជាមនុស្សស្រីដែលគេស្រឡាញ់ តាំងពីចូលមកទឹកដីស្វីលមុនដំបូង បើរាប់មោជាង4-5ហើយ កាលបគេចាំបានថា នាងបានជួយជីវីតគេពីការធ្លាក់ពីចម្លាក់ភ្នំកំពុងពេលដើរកម្សាន្ដ ឲ្យរួចផុតមានជីវីតបន្ដទៀត។ នាងជាមនុស្សស្រីទន់ភ្លន់ ទាំងសម្ដីនិងកាយវិការ តាមបែបផែនរបស់នាង ដែលផ្ទុយខុសពីថេយ៉ុង ពូកែតែនាំឈ្លោះឥយប្រយោជន៍  របោករមាំងខុសរបៀប ជេប្រមាថមិនទុកមុខឲ្យគេចំពោះមុខកិត្តិយស ដែលមិនសមជាតួនាទីប្រពន្ធអីបន្ដិច។
<<អូនជឿបង>>
<<ក៏ល្អ បងនឹងមិនបាច់ខ្វល់ចិត្ត ខ្លាចអូនខឹង>>
នាងខឹង តែព្យាយាមធ្វើជាមិនខឹង ព្រោះដឹងថាគេមិនចូលភាពរករឿងច្រើន ទើបសុខចិត្តខាំមាត់សង្កត់ចិត្ត មិញនេះសឹងតែទ្រាំមិនបាន នឹងហក់ទៅទះថេយ៉ុងឲ្យរាងចាលហើយតើ ប៉ុន្តែសំណាងដែលត្រូវជុងហ្គុកដេញទៅខាងលើទាន់ កុំអីសង្វៀនប្រដាល់ប្រាកដជាកើតឡើងមិនខាន ហើយអ្នកចាញ់មិនមែនជានាង ត្រូវតែជាគីម ថេយ៉ុង ហើយ ជុងហ្គុកត្រូវតែជារបស់នាងម្នាក់គត់ បើនាងមិនបាន អ្នកផ្សេងកុំសង្ឃឹម។

ល្បែងស្នេហា(ចប់)Donde viven las historias. Descúbrelo ahora