ភាគទី10:ព្រោះពាក្យថាគុណស្រ័យ
<<ពួកឯងដេកជាមួយគ្នាហើយមែនទេ?ជុងហ្គុកឆាប់បែរខ្នងមោវិញភ្លាម ឯងត្រូវតែទទួលខុសត្រូវរឿងនេះ កុំចង់គេចវេសឲ្យសោះ ចំណែកថេយ៉ុង ឯងក៏ដូចគ្នា គ្មានសិទ្ធិប្រកែកការរៀបការទេ ទោះយ៉ាងណានឹកដល់គុណបុណ្យ ដែលយាយធ្លាប់ជួយពេលគ្រួសារឯងធ្លាក់ខ្លួនផង>>
លោកយាយនិយាយយ៉ាងវែង ធ្វើឲ្យជុងហ្គុក ចង់គាំងបេះដូង មិននឹកស្មានថាលោកយាយប្រាកដប្រជាអីជាមួយនឹងថេយ៉ុងថ្នាក់នេះសោះ។
<<ខ្ញុំមិនបានដេកជាមួយ ខ្ញុំគ្រាន់តែឆ៎លេង>>
ជុងហ្គុកបកស្រាយភ្លាម ព្រោះមិនចង់ឲ្យអ្នកណាយល់ច្រឡំជាងនេះ ជាពិសេសអ្នកម៉ាក់របស់ខ្លួន។ ប៉ុន្តែបែរជាត្រូវលោកយាយសម្លក់មុខ ងាកទៅមើលថេយ៉ុង ក៏ដូចជាមិនឃើញប្រកែកអីបន្ដិចសោះ ប្រហែលចង់បានគេធ្វើប្ដីញ័រខ្លួនហើយទេដឹង!!
<<ក៏បាន ខណៈដែលអ្នកគ្រប់គ្នា ចង់ឲ្យខ្ញុំរៀបការថ្នាក់នេះទៅហើយ ខ្ញុំព្រមក៏បាន>>
គេនិយាយយ៉ាងឈាមត្រជាក់ ទឹកមុខពោរពេញដោយភាពកំណាច កែវភ្នែកមានភ្នួកភ្លើង សម្លក់មើលទៅថេយ៉ុងដូចចង់ហែកសុីទាំងរស់។ គេនឹងសម្រេចតាមគោលបំណងទៅចុះ ការបាន លែងគ្នាក៏បាន ប៉ុន្ដែមុននឹងលែងលះ គេនឹងធ្វើឲ្យថេយ៉ុងភ្លឺភ្នែកដែលមិនដូចកាគិតថាមានក្ដីសុខ ពេលបានគេជាប្ដី...ថេយ៉ុងត្រូវហ្វូឆឹង អោបស្មាបណ្ដើរទៅលោកគីមវិញ ទងទន់ខ្លួនល្អោក ទឹកមាត់បញ្ជាក់ពីភាពតក់ស្លុត ស្លេកស្លាំង ភ្នែករលីងរលោងរកយំ។
<<អរគុណ>>
លោកគីម ចាប់ដៃកូនប្រុសមកកាន់វិញ បន្ទាប់មកនិយាយអរគុណ រួចដើរទៅលាម្ចាស់ផ្ទះ ដើរកាត់ជុងហ្គុក សម្ដៅទៅឡានដែលចងទុកនៅរោងឡាន ដោយមិននិយាយអ្វី ព្រោះត្រូវកាគិតពិចារណាអំពីរឿងមួយរយះ ចំណែកថេយ៉ុងប្រហែលជាស្លុត ពេលដឹងថាគ្រួសារខ្លួនឯងធ្លាប់ធ្លាក់ខ្លួន ប៉ុន្តែមិនបានឮសូរដំណឹងព្រោះរស់នៅប្រទេសផ្សេងគ្នា។ពេលមកដល់ផ្ទះ ថេយ៉ុងនៅតែមានកង្វល់ដដែល ទើបដកខ្លួនចេញពីលោកប៉ា ដាក់ខ្លួនអង្គុយនៅសាឡុងវែង ឈ្ងោកមុខឈ្ងោកមាត់ មើលជើងខ្លួនឯង។
<<ម៉ាក់ថា កូនហត់ហើយ ឡើងទៅសម្រាកទៅណា>>
លោកស្រី និយាយឡើង តែថេយ៉ុងក្រវីក្បាលតិចៗបដិសេដ។
<<ប៉ាម៉ាក់ កូនសុំសួរមួយសំណួរបានទេ?>>
លោកគីមនិងភរិយាសម្លឹងមុខគ្នា ដកដង្ហើមធំរៀងខ្លួន គិតថាលាក់ត៎ទៅមុខក៏លែងបានទៅហើយ បើថេយ៉ុងចង់ដឹង គាត់ក៏ឆ្លើយសំណួរទាំងអស់ មិនថាជាសំណួរអ្វីក៏ដោយ។
<<គ្រួសារយើងធ្លាប់ធ្លាក់ខ្លួនមែនទេ?>>
<<វាមិនដល់ថ្នាក់ត្រូវប្រើពាក្យនោះទេ>>
លោកគីមចូលទៅអង្គុយក្បែរថេយ៉ុង ដាក់ដៃលើក្បាលកូនប្រុសតិចៗ ដើម្បីលួងលោមគិតច្រើន ទោះជាថេយ៉ុងធំពេញវ័យទៅហើយ ប៉ុន្តែថេយ៉ុងមិនធ្លាប់ទទួលដឹងពីរឿងអាក្រក់អីបែបនេះ ក្រៅពីការសប្បាយហឺហារតាមបែបតារាៗ។
<<គឺ...កាលពី3ឆ្នាំមុន ប៉ាទាល់ច្រក ម្ចាស់ភាគហ៊ុននាំគ្នាដកហ៊ុនចេញពីក្រុមហ៊ុនយើងអស់រលីង បន្ទាប់មកក្រុមហ៊ុនក៏ចាប់ផ្ដើមចលាចល ប្រាប់ដើមទុនបន្ដគ្មាន លុយប្រាក់ខែបុគ្គលិកក៏គ្មានបើក ខែដំបូងប៉ាព្យាយាមពន្យាពេល តែខែ2ពីរ ពួកគេក៏លាឈប់សឹងតែអស់ ហើយចំណូលប៉ាក៏គ្មានពីរខាងក្រៅ ទើបទាល់ច្រក ត្រូវការលុយមកដាក់ទុនដើម្បីដំណើរការក្រុមហ៊ុនបន្ដ កូនដឹងមែនទែន ថាលុយត្រូវការធ្វើរឿងជាបន្ទាន់ដើម្បីកសាងក្រុមហ៊ុនវាមិនមែនតិចតួច ទើបពេលនោះអ្នកស្រីចន ចេញមុខជួយប៉ា ព្រមឲ្យប៉ាខ្ចីប្រាក់មួយចំនួនធំ ហើយថែមទាំងដាក់បណ្ដាក់ភាគហ៊ុនក្នុងក្រុមហ៊ុនយើងជាង10%ផងដែល រហូតជោគជ័យមកដល់សព្វថ្ងៃនេះ ទើបប៉ាចាប់ទុកគាត់ជាអ្នកមានគុណ>>
<<ចុះប៉ាម៉េចមិនប្រាប់កូន?>>
<<កាលនោះកូននៅក្មេងពេកនឹងណា មិនសាកសមនឹងទទួលដឹងរឿងនេះ ទើបប៉ានឹងម៉ាក់មិនចង់ប្រាប់>>
អ្នកស្រីជួយនិយាយបន្ថែម ដោយថេយ៉ុងយល់គ្រប់សាច់ការ ងក់ក្បាលតិចៗ។
<<យើងត្រូវសងគុណគ្រួសារត្រកូលចន ត្រូវទេ?>>
<<មែនហើយ ប៉ុន្តែបើកូនមិនចង់រៀបការក៏មិនអីដែល ចាំប៉ារកដំណោះស្រាយប្រាប់ដោយខ្លួនឯង>>
<<មិនអីទេលោកប៉ា ខ្ញុំព្រមរៀបការជាមួយម្នាក់ប្រុសនោះ ប៉ានិងម៉ាក់កុំបារម្ភអី ខ្ញុំរឹងមាំល្អណាស់ គេមិនអាចធ្វើបាបខ្ញុំបានទេ បើហ៊ានតែលើកដៃធ្វើបាបខ្ញុំតែបន្ដិច ឲ្យវាដឹងគ្នាទៅចុះ ថាគីម ថេយ៉ុង មិនមែនជាមនុស្សស្លូត>>
លោកគីមសម្លឹងមើលមុខភរិយា ទឹកមុខភ័យព្រួយ បង្ហាញឲ្យឃើញ។ ថេយ៉ុងមានចរឹកយ៉ាងណា គាត់មិនសូវដឹងច្បាស់ ព្រោះរស់នៅបែកផ្ទះគ្នាតាំងពីតូច ទើបមករស់នៅជុំគ្នាវិញកាលពីប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ។ ហើយជុងហ្គុក ក៏មិនមែនណយដែល តាមការមើលឃើញល្ងាចមិញ ថ្នាក់គាត់នៅត្រង់នេះច្រង៉ោៗហើយ នៅធ្វើបាបថេយ៉ុងបានទៀត ប្រសិនបើរៀបការជាមួយគ្នា មិនហ៊ានស្រមៃទេថាហេតុការណ៍អីខ្លះកើតឡើងចំពោះថេយ៉ុង។