37:ប្ដីសម្លាញ់

3.4K 189 0
                                    

ពន្លឺព្រះអាទិត្យចាំងចូលតាមបង្អួត ដាស់ដំណេក អ្មកដែលកំពុងលុងលក់បើកភ្នែកសម្លឹងពិដានពណ៍ស៎។ ជុងហ្គុកគ្រហឹមដើមក៎តិចៗ ចង់បម្រាស់ខ្លួន តែនឹកដល់ភាពស្ពឹកស្រភន់ដៃ ទើបងាកទៅមើលអ្នកដើមហេតុ ដែលកំពុងដេកលក់មិនដឹងខ្យល់អ្វី។ មុខស្អាត គ្មានគ្រឿងសម្អាងពីលើ កាន់តែស្អាត កាន់តែគួរឲ្យមើល ស្បែកមុខស៎ចាំងដូចពន្លឺព្រះអាទិត្យ ផ្លឺរលេករលោង បបូរមាត់ក្រពុំបើកម្ហបៗ តាមចង្វាក់ដង្ហើមថេរ ផ្ទៃមុខប្រាស់ចាសពីភាពឆ្នាសឆ្នើម គ្រប់យ៉ាងរបស់ថេយ៉ុងគួបផ្សំ ជាមួយភាពទន់ល្មើយ សូម្បីតែមួយតួខ្លួន កន្ដុកកន្លៀតណាក៏ទន់ល្មើយ ថែមទាំងក្រអូបផ្អែម ដូចទឹកឃ្មុំ ដែលបង្កើតមកត្រូវតែគេជាអ្នកគ្រប់គ្រងបឺតជញ្ចក់។ គេនឹកដល់ភាពទន់ល្មើយនោះជាខ្លាំង ទើបបណ្ដោយអំណាចនៃពិសភ្លើងប្រាថ្នា រាតត្បាតក្នុងចិត្តនឹងបេះដូង ម្រាមដៃប្រដេញអង្អែល លើស្មាតូចថ្នមៗ កែវភ្នែកមិនអាចដកចេញពីរង្វង់មុខមូលបាន រហូតទាល់តែ ម្ចាស់នៃរាងកាយ ភ្ញាក់កម្រើកត្របកភ្នែកតិចៗហ្នឹងឯង ទើបគេភ្ញាក់ខ្លួនព្រើត រហ័សបិទភ្នែកធ្វើជាដេកលក់មិនដឹងអី។
<<អីឈីស...>>
គ្រាន់តែបើកភ្នែកភ្លាម ក៏ជ្រួញមុខ ព្រួញច្រមុះ កណ្ដាស់ភ្លាម សំណាងល្អ ដែលជ្រុបមុខនឹងទ្រូងគេ កុំអីខ្ទាតពេញមុខអ្នកដេកលក់ទៅហើយ។ ថេយ៉ុងច្រត់កែងដៃ ដើម្បីងើបខ្លួនអង្គុយ បន្ទាប់មកក៏ក្រវីក្បាល បណ្ដេញភាពឈឺក្បាលខ្ទោកៗជាច្រើនដង អាការៈវិលមុខចាប់ផ្ដើមកើតឡើង តែព្យាយាមធ្វើធម្មតា ដោយការជម្នះក្រោកចុះពីលើគ្រែ។
ជុងហ្គុកបើកភ្នែកព្រឹមៗ សម្លឹងមើលរាងកាយននោលគកពីក្រោយ ដែលកំពុងតែដើរត្រេតត្រត ចូលបន្ទប់ទឹកដោយខ្លួនឯង គ្រាន់តែកាយវិការ ដើរធម្មតាៗសោះ ក៏គួរឲ្យខ្នាញ់ គួរឲ្យលេបត្របាក់ដែល។
គេកំពុងគិតស្អីនឹង?
សួរខ្លួនឯងទៀតហើយ ប្រហែលមួយរយះនេះត្រូវសរុបក្ដីខ្លួនឯងញយដង ព្រោះសួរខ្លួនឯងឆ្លើយខ្លួនឯងហ្នឹងហើយ។ កំពុងតែគិត ក៏ឮសម្លេងទឹកហូរ បញ្ជាក់ថាថេយ៉ុងកំពុងតែងូតទឹក គិតហើយ ស្នាមញញឹមនៅលើផ្ទៃមុខរាបស្មើរក៏ញញឹមបន្ដិច ប៉ុន្តែមិនបានមួយវិនាទីក៏បិទវិញ ព្រោះមានសំណួរខ្លួនឯងទៀតហើុ ថា សើចញញឹមអ្វី?កើតឆ្គួតឬអត់?

ល្បែងស្នេហា(ចប់)Where stories live. Discover now