3:គីម ថេយ៉ុង

4.6K 266 1
                                    

ភាគទី3:គីម ថេយ៉ុង

ថេយ៉ុងក្ដាប់ដៃណែន រត់សម្ដៅមកឡានខ្លួនឯង រហ័សបើកទ្វាចូលអង្គុយខាងក្នុងភ្លាម ជ្រុបមុខនឹងចម្កូតឡាន ដកដង្ហើមដង្ហក់ ដោយមុខនៅតែក្រហមងាំង ដូចម្ទេសទុំជូ។
<<ងាប់ហើយ...វាកើតឡើងដោយរបៀបណា>>
សម្លេងរអ៊ូៗរបស់ក្មេងតូចបន្លឺឡើង ទាំងខឹងខ្លួនឯង ដែលបណ្ដោយឲ្យគេលូកលាន់បាន ទៅវាមិនបានអីណាស់ណា ត្រឹមតែថើប ប៉ុន្តែខ្លួនប្រកាន់ ម្យ៉ាងទៀត ស្នាមថើបដំបូង ដែលតែងគិតស្រមៃចង់ផ្ដល់ទឹកសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ បែរជាមានអ្នកមកលួចឆក់ ទាំងមិនដែលស្គាល់គ្នាពីមុនសោះ។ ថេយ៉ុងងើបមុខឡើង ភ្នែកម្ដងបិទ ម្ដងបើក យូៗទៅកែវភ្នែកពណ៍ទឹកឃ្មុំ ហាក់ដូចគ្រាប់ពេជ្យ ប្រែក្លាយទៅជារឹងកព្រឹស ឆាបឆេះដោយភ្លើងទោសះ។
<<ជួបម្ដងទៀត ខ្ញុំមិនទុកលោកទេ>>
ស្បថក្នុងចិត្តទុក ថាមិនលើកទោសសម្រាប់មនុស្សពាលដូចគេ បើមានឧកាសជួបលើកក្រោយ នឹងប្រដៅឲ្យរាង ដើម្បីកុំឲ្យគេបានទៅ ធ្វើបាបអ្នកដទៃតាមទម្លាប់បែបនេះទៀត។
រីង!!រីង!!
សម្លេងទូរស័ព្ទបន្លឺឡើង ទើបអ្នកដែលកំពុងតែខឹងសម្បារ ដកដង្ហើមធំ លូកយកក្នុងកាបូប ចុចទទួល ផ្អឹបនឹងត្រចៀក។
<<នៅឯណា?ម៉េចក៏មិនមកធ្វើការ?>>
(អីយ៉ា...កុំទាន់អាលខឹង នេះកំពុងតែរវល់ ដោះខ្លួនមិនរួចសោះ)
<<ប្រាប់សិនមកនៅឯណា>>
(នៅក្លិប ក្បែរខនដូនឹងឯង មកយកបងបន្ដិចមក)
<<ផឹកស៊ី ក្រៅពីមិនមកធ្វើការហើយ នៅប្រើទៀត គួរតែបញ្ឃប់ការងារឬអត់>>ថេយ៉ុងនិយាយទាំងមួម៉ៅមិនចេះតិច ប៉ុន្តែបានឮសម្លេងសើចតិចៗនៅក្នុងប្រព័ន្ធទូរស័ព្ទ។
(តែម្ដងនេះទេ)
<<បានហើយ កុំភ្លេចកំហុសខ្លួនឯងផងលើកក្រោយ>>
និយាយហើយក៏ចុចបិទ ដាក់ទូរស័ព្ទចូលក្នុងកាបូបវិញ។ រួចកាច់សោឡាន បើកចេញពីចំណត ដើម្បីទៅយក ម៉ា កាំងឈុល ដែលជាអ្នកចាប់ការរបស់ខ្លួន។

ប្រើពេលមិនយូរប៉ុន្មានក៏បានមកដល់ ទើបចុះពីលើឡាន ដើរចូលទៅខាងក្នុង ក្រសែភ្នែកក្រលេករកមើលតុដែល កាល់ឈុលផឹក ពេលរកឃើញហើយ ក៏ដើរទៅរកភ្លាម។
<<ខ្ញុំមកហើយ>>
ថេយ៉ុងនិយាយទាំងសម្លេងរឹងកព្រឹស ហើយងាកមុខចេញ ព្រោះសម្លឹងមើលឃើញក្រសែភ្នែកអ្នកក្នុងទុកនោះមិនគួរឲ្យទុកចិត្តប៉ុន្មាន។ ពួកគេ សើចញញឹម បែបលាក់កំណួច កែវភ្នែកឲ្យស្អប់ ទាំងគឃ្លើន នឹងត្រេកកាម។
<<ឆាប់ទៅម្ល៉េះ មកស្គាល់មិត្តភក្តិបងបន្ដិចទៅ>>
មិនត្រឹមតែមិនព្រម កាំងឈុល នៅទាញដៃជីមីន ទាមទារឲ្យអង្គុយទៀត។ ដោយសារមិនចង់ឲ្យបាក់មុខ ណាមួយមានចរឹកមាយាទផង ទើបបដិសេធមិនបាន ត្រូវញញឹមមិនសូវសមទាំងបង្ខំចិត្ត ទោះចង់ឬមិនចង់ក៏ដោយ។
<<នេះថេយ៉ុង អីយ៉ា...ពួកឯងច្បាស់ជាស្គាល់ហើយ មិនបាច់យើងណែនាំឲ្យស្គាល់ទេហ្ន៎ ថេយ៉ុងចំណែកនេះ ថៃកែសាន នេះម៉ាទីន ចំណែកម្នាក់នេះ ម៉េត>>
កាំងឈុលនិយាយមិនសូវច្បាស់ ភ្នែកធ្លាក់ តាមបែបអ្នកស្រវឹង ថែមទាំងដៃរវាមមកដាក់លើស្មាថេយ៉ុងទៀត តាមបែបអ្នកស្រវឹងដែលមានសតិមិនសូវគ្រប់ប៉ុន្មាន ដោយសារជាតិអាកុល។
<<ដើម្បីជាការស្គាល់គ្នា ជល់កែវបានម្ដងទៅ>>
ម៉ាទីននិយាយឡើង រហ័សចាក់ស្រាចូលក្នុងកែវ ហុចឲ្យ ប៉ុន្តែត្រូវថេយ៉ុងបដិសេដភ្លាម ដោយមិនបាច់គិតច្រើន។
<<ខ្ញុំមិនផឹកបៀរទេ>>
ម៉ាទីន សើចមិនសូវសម ទុកកែវចុះ អាម៉ាសមុខមិនចេះតិចដែល ពេលត្រូវបដិសេដកណ្ដាលហ្វូងបែបនេះ។
<<អីចឹង ផឹកទៅសុតធម្មតាទៅ>>
ដើម្បីកែប្រែស្ថានភាពតានតឹង ម៉េត ក៏និយាយឡើង ឃើញថេយ៉ុងងក់ក្បាលយល់ព្រម ក៏ហៅអ្នករត់តុ ឲ្យយកមកឲ្យ ព្រោះថាពួកគេមិនបានផឹកទឹក មោក្លិបត្រូវតែផឹកស្រា។
ថេយ៉ុងលើកទឹក ជល់កែវជាមួយអ្នកផ្សេង ដំបូងត្រឹមតែផឹកជិបៗប៉ុណ្ណោះ ប៉ុន្តែពួកនោះចេះតែឌុករហូត ទើបលើកអកមួយអស់កែវ។
<<ពេលនេះ ខ្ញុំសុំនាំ កាំងឈុលទៅមុនហើយ មើលទៅគេស្រវឹងណាស់>>
<<បាទ>>
ថេយ៉ុងងើបឈរពេញកម្ពស់ បន្ទាប់មកចាប់ក្រៀកដៃ កាល់ឈុលឲ្យងើបឡើង បណ្ដើរចេញទៅក្រៅ នាំឡើងឡាន រួចបិទទ្វាហើយ ចំណែកខ្លួនដើរវៀងមុខឡាន ឡើងម្ខាងទៀត។
ថេយ៉ុងមិននិយាយអ្វីទាំងអស់ កាំងឈុលវិញស្រវឹងទន់ក ទើបសភាពក្នុងឡាន ស្ងាត់ជ្រៀប។ ថេយ៉ុងបើកទៅសណ្ឋាគារ បើកបន្ទប់ឲ្យ ព្រោះមិនចង់បើកជូនទៅផ្ទះ ខ្លាចថាមានបញ្ហារប៉ាម៉ាក់គេស្ដីឲ្យ យ៉ាងណាបើកបរយប់វាក៏មិនល្អប៉ុន្មានដែល ប្រសិនបើឲ្យកាល់ឈុល ទៅដេកខនដូជាមួយ វាមិនស្រណុកណាស់។ ច្បាស់ហើយ ថាកាល់ឈុល គ្រាន់តែមានចរឹកទន់ៗ ប៉ុន្តែគេជាភេទប្រុស មានមាឌធំដូចយក្ស ដៃជើងមានសាច់ដុំ មិនឃើញត្រង់ណាថាទន់ខ្សោយដូចខ្លួន មួយរយះនេះគេតែងបញ្ចេញចរឹកប្លែកៗ ចូលចិត្តមកក្បែរខ្លួន អោបស្មា កាន់ដៃ លើសពីអ្វីដែលនឹកស្មានមិនដល់ ប៉ុន្តែខ្លួនមិនបានធ្វើប្រហេស តែងតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
ថេយ៉ុង គ្រាកាំងឈ្លុល ចូលទៅខាងក្នុង ពេលរកបន្ទប់បានហើយ ក៏គ្រាសម្ដៅទៅជណ្ដើរយន្ដ ស្របពេលនោះគូស្នេហ៍វ័យក្មេងមួយគូ បណ្ដើរគ្នាចេញក្រៅល្មម។
<<អេនោះ គីម ថេយ៉ុង ដារាល្បីតើ>>
នារីសក់មាសនិយាយឡើង បែរខ្លួន ចង្អុលទៅថេយ៉ុង ដោយចិញ្ចើមក៏ចងចូលគ្នា ទើបអ្នកដែលបណ្ដើរមកជាមួយ រហ័សងាកទៅមើល ហើយអ្វីដែលឃើញ ធ្វើឲ្យគេល្វីងមុខ។
<<អាស !!ហិចហើរ>>
<<ជុងហ្គុក បងនិយាយអីមិញ?>>
<<គ្មានអីទេ>>
ជុងហ្គុកក្រវីក្បាល រួចចាប់ដៃនារីនោះមកក្ដោប កាន់ដើរចេញទៅក្រៅ ទាំងខួក្បាលមិនទាន់នឹងជ្រះស្រឡះនឹងរូបភាពមិញនេះផង។ ឃើញមុខស្លូតៗ ចរឹកដូចកូនក្មេង តែស្មានមិនដល់ថាហ៊ាននាំប្រុសចូលសណ្ឋាគារ ពពាក់ពពូនតាមផ្លូវ គួរឲ្យស្អប់ខ្ពើមបំផុត។ គេគិតដោយការខឹងមួម៉ៅ។

ល្បែងស្នេហា(ចប់)Tempat cerita menjadi hidup. Temukan sekarang