ភាគទី8:ការជួបជុំ
នៅទីធ្លាធំទូលាយ ឈៀងផ្ទះ កំពុងតែរីករាយពីសមាជិកក្រុមគ្រួសារ ដោយជុងហ្គុកនិងលោកយាយអង្គុយជិតគ្នា សន្ទនាមិនដឹងជារឿងអ្វីខ្លះ ចំណែកអឺនសង រ៉ាប់មុខអាំងសាច់ ស្វាមីរបស់នាងអង្គុយនៅតុ ក្បែរ ហ្វូឆឹង បានត្រឹមសើចញឹមៗ នឹងកាយវិការស្និតស្នាលរវាងចៅនិងលោកយាយ នឹងលួចសប្បាយចិត្ត នឹកអរគុណព្រះ ដែលអ្នកម៉ាក់ក្មេករបស់លោក មិនបានរើសអើង ជុងហ្គុក ដែលមានលោកជាប៉ាក្រីក្រ មានតែស្រឡាញ់ចូលចិត្តថ្នាក់ថ្នមមើលថែតាំងពីតូចក្រូចឆ្មា។
<<ម៉ាក់ឯង គួរតែមោ យូៗទៅឃើញការងារសំខាន់ ជាងយើងឬយ៉ាងមិច>>
លោកជំទាវរអ៊ូរទាំដាក់ហ្វូឆឹង ដែលអ្នកម៉ាក់របស់គេឆ្លៀតមកមិនបាន បានត្រឹមតែផ្ញើរកាដូនឹងពាក្យសម្ដីសួរសុខទុក្ខ តាមរយះកូនប្រុស។
<<ការងារសំខាន់ពិតមែន លោកយាយ>>ហ្វូឆឹងនិយាយការពារម្ដាយភ្លាម។
<<គួរឲ្យខឹងពិតមែន>>
<<កុំខឹងអីលោកយាយ ប្រយ័ត្នចាស់លែងស្អាត>>
ជុងហ្គុកនិយាយឡើង ព្រមទាំងញញឹមដាក់ដើម្បីយកចិត្តយកថ្លើម ទើបលោកយាយអាចញញឹមចេញវិញបានភ្លាមៗ។
<<សួរស្តី លោកជំទាវ>>
នៅខណៈនោះ លោកគីម ក៏ដើរចូលមកព្រមជាមួយភរិយានិងកូន ទាមទារចំណាប់អារម្មណ៍អ្នកគ្រប់គ្នាងាកទៅមើលភ្លាម។
<<អូ គីមឬ ងាប់ហើយ នៅតែសង្ហាដូចដើម មិនប្លែកសោះន៎>>
<<អីយ៉ា សរសើរពេកហើយ លោកជំទាវ>>
លោកគីម ក្រវីក្បាល បន្ទាប់មកក៏ដើរទៅជិត ហុចកាដូឲ្យ សម្រាប់ការវិលត្រឡប់មកវិញ រួចដើរចូលអង្គុយរួមតុ តាមការគួសម។
<<ហើយនោះអ្នកណា? >>
សំណួរបូតចេញពីមាត់លោកជំទាវ ធ្វើឲ្យអ្នកដែលត្រូវសម្លឹងមើល ងើបមុខឡើង សើចញឹមៗទាំងមិនសូវសម ហើយពេលក្រវាសភ្នែកសម្លឹងមើលទៅអ្នកដែលអង្គុយក្បែរលោកយាយ ចៃដន្យគេងាកមុខមកល្មម ទើបក្លាយទៅជាប្រសព្វភ្នែកមួយរំពេច។ ថេយ៉ុងសម្លឹងជុងហ្គុកដោយការចង់ដឹង នឹងឆ្ងល់ក្នុងពេលតែមួយ ចិញ្ចើមស្អាតជ្រួញចូលគ្នា ឆ្ងល់ហេតុអ្វីជុងហ្គុកមកអង្គុយនៅត្រង់នេះបាន ក្រែងលើកមុនជួបគេនៅឡុនដុនមិនអ៊ីចឹង?ឬមួយគេមានឈាមជា អាស៊ីបូព៌ាពាក់កណ្ដាល?
<<នេះ គីម ថេយ៉ុង កូនប្រុសរបស់ខ្ញុំ ទើបតែបញ្ចប់ការសិក្សារនៅឡុនដុនហើយថ្មីៗនេះឯង>>
លោកគីម ណែនាំកូនប្រុសឲ្យស្គាល់ ទើបថេយ៉ុងត្រូវធ្វើរឹកពាតាមកាលៈទេសៈ លែងខ្វល់ពីជុងហ្គុក។
<<ជម្រាបសួរ លោកយាយ ខ្ញុំគីម ថេយ៉ុង>>
លោកយាយ មើលថេយ៉ុងដោយការចាប់អារម្មណ៍ ហើយញញឹមស្រស់ដាក់ ក្នុងកែវភ្នែកមានពន្លឺផ្លេកៗ ព្រោះតែការស្រឡាញ់ចូលចិត្ត។
(ស្អាតណាស់ ស្អាតពិតមែនហើយ ស្អាតជាងស្រីមួយចំនួនទៅទៀត)
គាត់លួចសរសើរក្នុងចិត្ត ហាក់ស្ញើចសរសើរសម្រស់ផូផង់របស់ថេយ៉ុងពន់ពេក ព្រោះមិនដែលប្រទះ ប្រុសស្អីស្អាតដូចស្រីថ្នាក់នេះ។ មុខមាត់ស៎រលោងចែងចាំង ស្បែកភ្លឺថ្លា ពណ៍ទឹកដោះគោ គ្មានស្នាមអុចខ្មៅ ខ្ចីរលោង។ ភ្នែកធំៗគួរឲ្យស្រឡាញ់ រោមភ្នែកវែងង៎ខ្ទើត ប្រក់ពីលើភ្នែក ខ្ពង់ច្រមុះស្រួចឡែម បបូរមាត់តូចច្រមិចទម្រង់បេះដូង ស្អាតដូចគេគូសបែបនេះ មិនសរសើរមិនបានឡើយ។