#សំណងចិត្តម៉ាហ្វៀ [រដូវកាលទី ៣]
ជុងហ្គុក ម៉ាវើរីក X ដេននីជេន ហារីសសាន់
#ផ្តើមរឿង + ភាគ១.ទឹបៗ
ដំណើរបោះជំហានញាប់ៗលាន់ឡើងនៅក្នុងវិមានស្កឹមស្កៃ, នាយសង្ហាបោះជំហានចូលបន្ទប់ធំំមួយដែលមានអ្នកបម្រើនៅឈរត្រៀបត្រាមុខបន្ទប់ ញាប់ដៃញាប់យើងបម្រើម្ចាស់បន្ទប់ឯណោះ។
« បងប្រុសមិនទាន់ភ្ញាក់ទៀតឬ? » កាយសង្ហាកម្ពស់ខ្ពស់ស្រឡះ អោបដៃជ្រឹមចិញ្ចើមសួរទៅកាន់បាវបម្រើ ភ្នែកមុតស្រួចក៏ផ្ចង់សម្លឹងទៅកាន់នាយកំលោះម្នាក់ទៀតដែលដេកទ្រឹងលើគ្រែដោយសភាពស្លេកស្លាំងហាក់ដូចជាហត់នឿយណាស់ទៅហើយ។
« ពេលគាត់ដឹងខ្លួន រាយការណ៍ប្រាប់ខ្ញុំផង! » ភ្នែកដែលសម្លឹងបងប្រុសមុននេះក៏ប្រែជាបែរសម្លឹងទៅកាយតូចច្រលឹងដែលកំពុងតែយួរកាតាបចុះជណ្តើរទៅខាងក្រោមនោះទៅវិញ។
« ជេន! » ជុងហ្គុកហៅសព្វនាមអ្នកម្ខាងទៀត នាងក៏បញ្ឈប់ការដើរដ៏គ្មានកម្លាំងរបស់នាង, ស្រីស្រស់ងាកសម្លឹងមកគេដោយទឹកមុខសោកសៅខ្លាំងណាស់ នាងទើបតែបាត់បង់មិត្តសម្លាញ់របស់នាងម្នាក់ នាងញញឹមមិនចេញទេ។
« នាងចង់ទៅណា? »
« ឆេរីននីមិននៅទៀតទេ ខ្ញុំក៏មិនអាចយកនាងជាលេសដើម្បីស្នាក់នៅទៀតដែរ! ខ្ញុំមិនជិតស្និទ្ធនឹងពួកលោកឬក៏ជាសាច់ញាតិលោក ខ្ញុំនៅមិនបានទៀតទេ! ថែខ្លួនផង លុយដែលខ្ញុំបានលួចពីលោក ចាំខ្ញុំរកមកសងវិញ » ដេននីជេនស្រដីឡើងដោយសម្លេងស្រាលៗ មនុស្សធ្លាប់តែលេងសើចគ្រប់ពេល កាចឆ្នាស់ស្រែកគំហកសម្លក់គេ រញ៉េរញ៉ៃគេគ្រប់ពេល ប្រែមកជាស្រពាប់ស្រពោន នាំអោយនាយកំលោះដែលនៅនឹងមុខនាងមិនសុខចិត្តដែលឃើញនាងបែបនេះ។
« ផ្ទះរបស់ខ្ញុំ! ខ្ញុំនឹងអោយនាងនៅ! ចាត់ទុកថាខ្ញុំធ្វើដើម្បីរីននីចុះ! នៅទីនេះហើយ កុំអោយខ្ញុំអផ្សុកផង »
« តែវាក៏ជាផ្ទះរបស់បងប្រុសលោក...
« គាត់ធ្វើខុសលើរីន គាត់មិនអាចនឹងមិនអនុញ្ញាតអោយមិត្តរបស់រីនទៅណាម្នាក់ទៀតទេ! នៅជាមួយខ្ញុំ ខ្ញុំនឹងទំនុកបម្រុងនាង ជាការអរគុណដល់រីនដែលបានចូលមកកែប្រែបងប្រុសរបស់ខ្ញុំ » ទើបតែលើកនេះពួកគេចេះនិយាយស្រួលជាមួយគ្នា...តែមើលទៅដេននីជេននាងពិតជាមិនសប្បាយចិត្តពិតមែន នាងក៏មិនដឹងថាពេលណាទើបនាងអាចកាត់ចិត្តបាននោះទេ នាងមានតែឆេរីននីនិងខាមីឡា ប៉ុន្តែខាមីឡាជាប់ភារកិច្ចរហូតនាងមានតែរីនអីលូវរីនក៏ទៅចោលនាង នាងមានអ្នកណាទៀតទៅ? នាងគ្មានគ្រួសារ នាងគ្មានមិត្តឯណាទៀតទេ។ជុងហ្គុក ម៉ាវើរីក កំលោះម៉ាហ្វៀដែលលាក់បាំងអត្តសញ្ញាណរបស់ខ្លួនម្នាក់នេះគេជាប្អូនបង្កើតរបស់ជីមីន តែក៏ប្រើត្រកូលក្លែងបន្លំ បង្វែរដានគ្រប់គ្នាដែលសង្ស័យមកលើគេថាគេជាម៉ាហ្វៀលំដាប់ គេនិងជីមីនត្រូវតែលាក់អត្តសញ្ញាណនេះ អ្នកដែលដឹងថាពួកគេជាម៉ាហ្វៀលំដាប់គឺត្រូវតែស្លាប់! ប៉ុន្តែថ្មីៗនេះបងប្រុសរបស់គេបានបាត់បង់មនុស្សស្រីទីស្រលាញ់...ជីមីនក៏ខ្សោយខ្លាំងមែនទែន គេភ័យព្រួយខ្លាចមានអ្នកមកធ្វើឃាតជីមីន...គេភ័យខ្លាចគ្រប់យ៉ាងមិនដឹងទៅរកជំនួយនៅទីណាទេ ជុំវិញខ្លួនគេសុទ្ធតែជាសត្រូវរបស់គេ ពាក់របាំងមុខជា CEO ក៏នៅតែមានមនុស្សមួយចំនួនតូចដឹង។ អារម្មណ៍តានតឹងក៏រសាយបន្តិចពេលដែលគេមកបានឃើញ ដេននីជេន ហារីសសាន់ មនុស្សស្រីដែលគេធ្លាប់ស្អប់ ស្អប់ព្រោះនាងធ្លាប់លួចលុយរបស់គេ នាងក៏សារភាពថានាងជាចោរ ការលួចនេះជាការងាររបស់នាង នាងជា Spy ដែលម៉ាហ្វៀមានអំណាចនៅក្នុងសង្គមងងឹតជួលអោយនាងធ្វើអ្វីមួយ លួចឯកសារ លួចភស្តុតាងផ្សេងៗ លើកនេះនាងមកលួចលុយគេគឺលួចជាការកម្សាន្តតែនាងខុសមួយពេល ខុសត្រង់មិនដឹងអត្តសញ្ញាណរបស់គេ មកលេងប៉ះម៉ាហ្វៀលំដាប់ពិភពលោកម្នាក់នេះ។
« លោកជួយខ្ញុំធ្វើអី? » សំណួរស្រាលមួយតែហាក់ធ្វើអោយបេះដូងរបស់ជុងហ្គុកធ្ងន់ចម្លែក...ព្រោះគេក៏មិនដឹងថាគេជួយនាងដើម្បីអ្វីដែរ នាងធ្លាប់ធ្វើរឿងមិនល្អមកកាន់គេ ហើយក៏មិនដែលនិយាយល្អជាមួយគេដែរ គេគ្រាន់តែឯកាគ្មានមិត្តភក្តិ គេមានអារម្មណ៍ថាចូលចិត្តនាងចម្លែក វាមិនមែនជាអារម្មណ៍ស្រលាញ់តែជាអារម្មណ៍អាណិត និងអារម្មណ៍ដែលខ្វះនរណាម្នាក់មកជាគ្នា។
« ខ្ញុំធ្វើដើម្បីឆេរីន! ហើយខ្ញុំក៏ទើបនឹងផ្តាច់ពាក្យ ខ្ញុំអផ្សុក ខ្ញុំក៏ចង់មានមិត្តដែរ! » គេប្រើឆេរីនមកធ្វើជាលេសដើម្បីអោយនាងនៅហេស? គេមិនច្បាស់នឹងចិត្តខ្លួនឯង! ក៏សំណាងដែលដេននីជេនមិនបានស្រលាញ់គេ កុំអីនាងវិលវល់នឹងភាពមិនច្បាស់លាស់របស់គេស្លាប់មិនខាន។
« លោកមិនខ្លាចខ្ញុំលួចទៀតទេឬ? ខ្ញុំអាចនឹងលួចឯកសារសំខាន់របស់លោកហើយលក់អោយម៉ាហ្វៀផ្សេងទៀត រួចពួកគេនឹងបង្ហាញធាតុពិតរបស់លោក លោកមិនខ្វល់ពីរឿងនោះទេហេស? ជុងហ្គុក! ខ្ញុំដឹងថាលោកជាម៉ាហ្វៀលំដាប់ពិភពលោកណា! លោកគួរតែសម្លាប់ខ្ញុំ...
« ដេននីជេន ខ្ញុំទុកចិត្តនាង! »To be continued...
មើលគេផង គេឡើងល្អជាងបងមីនឆ្ងាយណាស់😭
YOU ARE READING
សំណងចិត្តម៉ាហ្វៀ-រដូវកាលទី៣ (ស៊េរីរបាំងមុខម៉ាហ្វៀ)
Randomនាងជំពាក់គេ នាងក៏ត្រូវសង នាងជំពាក់ការទុកចិត្តរបស់គេ នាងក៏ត្រូវតែសងនូវជំនឿចិត្តដែលគេខំលះបង់គ្រប់យ៉ាងដោយសារតែទុកចិត្តនាងនោះ ទោះជារងនូវអ្វីក៏នាងត្រូវតែសងគេអោយអស់...