#សំណងចិត្តម៉ាហ្វៀ [រដូវកាលទី ៣]
ជុងហ្គុក ម៉ាវើរីក X ដេននីជេន ហារីសសាន់
#ភាគ១១.មិនបានប៉ុន្មានម៉ោងក្រោយ ជុងហ្គុកក៏ត្រឡប់មកវិញជាមួយនឹងដេននីជេន ហើយគេត្រឡប់មកគេក៏ឆ្ពោះទៅវីឡាតូចភ្លាមតែម្តង នេះគេសម្រេចចិត្តច្បាស់ហើយហេស ថានឹងទៅវីឡាតូចជាមួយនឹងនាង?
« វីឡាតូច? មានគេប្រាប់ខ្ញុំថាជីមីនមិនអនុញ្ញាតអោយនរណាចូលក្រៅពីលោកនិងគាត់ទេ! » មិនមែននាងមិនចង់ចូលទេ តែនាងខ្លាចថានាងមានបញ្ហានៅពេលនេះ នាងចង់ចូលជាយូរមកហើយប៉ុន្តែមិនមែនបែបនេះទេ តែថា...បានឪកាសហើយចាំអង្កាលទៀត។
« មិនអីទេ! » រាងក្រាស់តបតែពិននេះ គេក៏ស្កេនក្រយ៉ៅដៃភ្លាម នាំអោយវីឡាតូចបើកឡើង...ទ្វារមាសបើកឡើងភ្លាម ភាពស្រស់ស្អាតនៅខាងក្នុងក៏នាំអោយនាងភ្ញាក់មិនស្ទើ តាមពិតទៅវាមិនមែនត្រឹមតែវីឡាទេ តែវាគឺជាវីឡាមួយខាងក្នុងមួយទៀត នៅកណ្តាលទីលានហ្វឹកហាត់ ដែលមានការបាញ់កាំភ្លើង ធ្នូរនិងការហ្វឹកហាត់ផ្សេងៗទៀត តាមពិតទៅជញ្ជាំងវីឡាគ្រាន់តែជាផ្ទាំងបំភាន់ភ្នែកប៉ុណ្ណោះ នេះដូចជាអនាគតឆ្នាំ 2060 ទៅហើយ។
« បងប្រុស... » សម្លេងស្រែកមកហើយក៏រៀងបន្ថយសម្លេងវិញកាលបើបានឃើញវត្តមានជនប្លែកមុខចូលមក, កាយសង្ហាក៏ជ្រឹមចិញ្ចើមសម្លឹងទៅដេននីជេនតែជុងហ្គុកក៏គោះស្មាគេតិចៗបញ្ជាក់ថាមិនអីទេ។
« ជេន! នេះជេឌី! ជាប្អូនប្រុសពៅរបស់បង តែអូនត្រូវលាក់ការសម្ងាត់នេះណា គ្មានអ្នកណាអាចស្គាល់ជេឌីបានទេ ជាដាច់ខាត! មិនថានរណាក៏ដោយគេនឹងស្លាប់បើសិនជាគេដឹងពីវត្តមានជេឌី! » ប្រយោគនេះជុងហ្គុកនិយាយដោយមុខស្មើ ហើយក៏សង្កត់សម្លេងធ្ងន់ៗហាក់បញ្ជាក់ថាមិនបានលេងសើច ហើយក៏ដូចជាប្រមាននាងដូចគ្នា គេទុកចិត្តនាង បង្ហាញអាថ៍កំបាំងបំផុតរបស់គេអោយនាងដឹង បើនាងហ៊ានតែថ្លោះធ្លោយ មើលទៅវាមិនមែនជារឿងល្អឡើយទោះជាគេស្រលាញ់នាងប៉ុណ្ណាក៏ដោយ។
« សួស្តីបងស្រី! » កំលោះវ័យ ១៨ ឆ្នាំរាក់ទាក់ដេននីជេនទោះជាចិត្តគេរៀងភ័យក៏ដោយ គេភ័យព្រោះផ្លូវចិត្តរបស់គេមិនល្អតាំងតែពីឪពុកម្តាយស្លាប់ទៅ គេប្រើពេលជាង 10 ឆ្នាំដើម្បីព្យាបាលផ្លូវចិត្តនៅវីឡាតូចនិងហ្វឹកហាត់តាមត្រកូលម៉ាហ្វៀដើម្បីការពារខ្លួននេះ គេនៅទីនេះដោយមិនអាចទៅណាបាន ហើយមនុស្សដែលគេបានឃើញក៏មានតែ ជីមីន ជុងហ្គុក និងអ្នកបម្រើម្នាក់តែពិននេះឯង។
« បងប្អូនរបស់លោកឡូយណាស់ JM JK JD ឡូយមែនណា! សួស្តីប្អូនប្រុស! » បានឮនាងនិយាយបែបនេះ ជេឌីក៏លែងសូវមានអារម្មណ៍ភ័យខ្លាចនឹងនាង តែគេក៏នៅតែមិនទុកចិត្តនាង គេអាចមើលដឹងថានាងខ្លះទៅហើយគ្រាន់តែគេមិនច្បាស់ប៉ុណ្ណោះ។
« បងយករបស់នេះមកអោយ ហើយប្រញាប់ទៅវិញខ្លាចបងមីនដឹងថានាំមនុស្សប្លែកមុខចូល! បន្តធ្វើអ្វីដែលឯងធ្វើបន្តទៀតចុះ » និយាយតែពិននេះជុងហ្គុកក៏ហុចប្រអប់មួយទៅអោយជេឌីហើយគេក៏អូសដៃដេននីជេនចេញមកវិញតែម្តង បើអោយជីមីនដឹងថាគេនាំអ្នកណាចូលមកទីនេះ គេស្លាប់មិនខាន។
« ចាំបន្តិចណា បងលើកទូរស័ព្ទបន្តិច! » ចេញមកដល់ខាងក្រៅ ជុងហ្គុកក៏ទុកជេននៅមុខវីឡា មុននឹងដើរទៅរៀងឆ្ងាយដើម្បីនិយាយទូរស័ព្ទ។
« សុំទោសណា ជុងហ្គុក! » រាងស្តើងគិតក្នុងចិត្តសម្លឹងទៅរាងក្រាស់ខាងនោះបន្តិច មុននឹងបែរមកទ្វារវីឡា ដកវត្ថុមួយមកស្កេនយកក្រយ៉ៅដៃរបស់ជុងហ្គុកដែលនៅជាប់លើសោរអេឡិចទ្រិចនោះ...To be continued...
YOU ARE READING
សំណងចិត្តម៉ាហ្វៀ-រដូវកាលទី៣ (ស៊េរីរបាំងមុខម៉ាហ្វៀ)
Randomនាងជំពាក់គេ នាងក៏ត្រូវសង នាងជំពាក់ការទុកចិត្តរបស់គេ នាងក៏ត្រូវតែសងនូវជំនឿចិត្តដែលគេខំលះបង់គ្រប់យ៉ាងដោយសារតែទុកចិត្តនាងនោះ ទោះជារងនូវអ្វីក៏នាងត្រូវតែសងគេអោយអស់...