ភាគ ៨.

889 23 0
                                    

#សំណងចិត្តម៉ាហ្វៀ [រដូវកាលទី ៣]
ជុងហ្គុក ម៉ាវើរីក X ដេននីជេន ហារីសសាន់
#ភាគ៨.

« អ្នកប្រុសតូចជេឌី...ខ្ញុំក៏គិតដូចចៅហ្វាយដែរ! » អ្នកជាជំនិតនិយាយតែពិននេះ គេក៏នាំខ្លួនដើរចេញទៅបាត់ ទុកអោយជីមីននៅអង្គុយបង្ហុយបារី គិតវែងឆ្ងាយ គិតពីសុវត្ថិភាពប្អូនប្រុសសម្ងាត់របស់គេ វាមិនទាន់ដល់ពេលដែលគួរបង្ហាញជេឌីឡើយ បើមិនបាច់បង្ហាញរឹតតែល្អ តែគេម៉េចនឹងអាចនៅការពារលាក់បាំងមនុស្សម្នាក់រៀងរហូតនោះ?
...

យប់បន្តិច មេឃថ្ងៃនេះងងឹតខុសពីធម្មតា ព្រះចន្ទមិនសូវជាបញ្ចេញពន្លឺភ្លឺត្រចះត្រចង់ដូចរាល់ដង វាក៏ដូចជាបង្ហាញពីភាពមិនសូវសប្បាយចិត្តរបស់មនុស្សម្នាក់ដែលអង្គុយសំយោគជើងចូលអាងទឹក សម្លឹងទៅព្រះចន្ទមូលក្រឡង់ដែល មូលមានរាងស្អាតតែពន្លឺក៏ស្រអាប់មិនខុសពីគេ។

« សេដម្ល៉េះលោកបង? » មិនបានប៉ុន្មាន កាយតូចច្រលឹងក៏ចូលមក ហាក់បំភ្លឺគេអោយមានអារម្មណ៍ក្នុងខ្លួនខ្លះ តាំងពីមាននាងមកគេមិនសូវជាស្រ្តេសគិតច្រើនដូចមុនឡើយ នាងហាក់ដូចជាថ្នាំបន្សាបអារម្មណ៍មិនល្អរបស់គេអញ្ចឹង។
« ហេតុអ្វីនាងមិនគេង? » ជុងហ្គុកសួរទៅកាន់នាងវិញជំនួសដោយការឆ្លើយនូវសំណួររបស់នាង គេញញឹមស្រាលៗសម្លឹងមុខតូចច្រមិចរបស់នាង ពេលដែលនាងមកបែបនេះ គេហាក់មានអារម្មណ៍សប្បាយផង តានតឹងផង ព្រោះរឿងក្នុងចិត្តរបស់គេចំពោះនាង គេមិនទាន់ដោះស្រាយជាមួយខ្លួនឯងរួចរាល់ឡើយ ខុសពីនាង នាងមិនដែលគិតអ្វីលើគេដូចដែលគេគិតលើនាងឡើយ។
« លោកកើតអី? ប្រាប់ខ្ញុំបានទេ? ទុកចិត្តខ្ញុំម្តងហើយប្រាប់ខ្ញុំមក! » នាងនិយាយដោយកែវភ្នែកស្រទន់ៗ  , សម្លឹងទៅកាន់គេដោយមិនគិតអ្វីទាំងអស់ ចិត្តនាងពេលនេះគឺចង់ជួយសម្រួលបន្ទុករបស់គេមិនបានគិតចង់បានប្រយោជន៍ពីគេដូចពេលខ្លះទេ។
« នាងច្បាស់ទេថានាងចង់ដឹង? » ជុងហ្គុកខិតខ្លួនទៅក្បែរនាង គេមិនសូវនិយាយរឿងនេះប្រាប់អ្នកណាទេ ឃើញគេមិនសូវប្រាស្រ័យទាក់ទងជាមួយអ្នកណាតែគេក៏មានមនុស្សដែលធ្លាប់ធ្វើអោយគេមានអារម្មណ៍ថាគេបានរស់នៅពេញលេញ ពេលនេះគេគ្រាន់តែនឹកនាងហើយក៏នឹកឃើញអនុស្សាវរីយ៍ខ្លះៗ នឹកកាលដែលគេទុកចិត្តនាង មនុស្សស្រលាញ់នរណាម្នាក់ខ្លាំង ទោះជាគេធ្វើដាក់ខ្លួនអាក្រក់យ៉ាងណាក៏នៅមានចិត្តនឹកពីគេខ្លះដែរ...គេប្រើពេលរាប់ឆ្នាំទម្រាំតែព្យាបាលខ្លួនឯងបាន ហើយមានជេនមកបែបនេះទៀតគេកាន់តែផ្សះផ្សាថ្នេរដែលដេររួចនោះអោយជាសះស្បើយតែម្តង តែបើនាងបដិសេធនឹងគេ...នោះថ្នេរមិនកាន់តែប្រេះហើយទេហេស?
« ខ្ញុំនឹកអតីតគូដណ្តឹងរបស់ខ្ញុំ...ពួកយើងបែកគ្នា ២ ឆ្នាំហើយ ពេលនេះនាងមានគ្រួសារមានកូនហើយ ប៉ុន្តែខ្ញុំពិបាកនឹងកាត់ចិត្ត ព្រោះនាងជាមនុស្សដែលខ្ញុំទុកចិត្តជាងខ្ញុំទុកចិត្តខ្លួនឯងទៅទៀត...នាងទៅចោលខ្ញុំដោយហេតុផល នាងមិនអាចនៅជាមួយមនុស្សដែលកាចសាហាវ សម្លាប់មនុស្ស បង្ហូរឈាមមនុស្សដូចបង្ហូរទឹកបែបនេះទេ...ខ្ញុំនៅតែស្រលាញ់នាង តែរឿងនេះវាគ្មានថ្ងៃអាចត្រឡប់មកវិញទេត្រូវទេ? » បើតាមទឹកមុខរបស់គេ ការរៀបរាប់របស់គេក៏បញ្ជាក់ថាគេមិនបានកុហក...ដេននីជេនមិននិយាយអ្វីបានត្រឹមគោះស្មាគេស្រាលៗហើយក៏ទាញគេមកអោបបន្តិច កាន់តែធ្វើអោយគេអួលដើមក, នាយកំលោះអោបតបនាងវិញ បិទភ្នែកក្រាបនឹងស្មារបស់នាងហាក់ចង់យកស្មានាងជាទីកន្លែងសម្រាប់គេការពារផ្លូវចិត្តរបស់គេ...បើគេនិយាយនូវអារម្មណ៍របស់គេពេលនេះទៅកាន់នាង ពេលវេលាវាសមស្របទេ?
« ជេន...
« wow លោកមិនយំទេហ៎? រឹងមាំពិតមែនសមជាម៉ាហ្វៀពិតៗ » នាងព្យាយាមនិយាយអោយគេសើចតែគេបែរជាលេងមុខស្មើហាក់ដូចជាប្រាកដប្រជាខ្លាំងណាស់ ដល់តែបែបនេះនាងចង់ខ្លាចទៅវិញហើយ។
« ខ្ញុំស្រលាញ់នាង! ហើយខ្ញុំក៏មិនទុកពេលអោយនាងគិតច្រើនដែរ ខ្ញុំត្រូវការចម្លើយពីនាងវិញពេលនេះ អីឡូវនេះ! ខ្ញុំអោយពេលនាង 30 វិនាទី! »
« ជុងហ្គុក...លោកថាម៉េច? ខ្ញុំ...ជុង! ខ្ញុំនិយាយមិនចេញទេ! »

To be continued...

ចង់បានចម្លើយពីអូនជេនបែបណាដែរ?👀👉👈

សំណងចិត្តម៉ាហ្វៀ-រដូវកាលទី៣ (ស៊េរីរបាំងមុខម៉ាហ្វៀ)Where stories live. Discover now