#សំណងចិត្តម៉ាហ្វៀ [រដូវកាលទី ៣]
ជុងហ្គុក ម៉ាវើរីក X ដេននីជេន ហារីសសាន់
#ភាគ២១.រសៀលចាងឡើងមក ងាកមកកាន់អ្នកទាំងពីរដែលទើបនឹងប្រយុទ្ធសង្រ្គាមលើគ្រែរួចរាល់នៅក្នុងបន្ទប់ក្រោមដីនេះវិញមើលទៅដីចជាមិនល្អប៉ុន្មានទេជាពិសេសគឺដេននីជេន! កាយនាងទក់ទីដូចក្រណាត់ចាស់ នាងមានឈាមដាបដួសពេញរាងកាយដោយកើតឡើងពីស្នាមឈើគូសនោះផង និងស្នាមឡាមអំបែងកែវដែលបែកខ្លះ ដែលនាងត្រូវជុងហ្គុកផ្តួលផ្តេកពីលើមុននេះផង ហើយក៏ជាពិសេសគឺត្រូវគេលេងយ៉ាងចាស់ដៃដល់ថ្នាក់កម្រើកខ្លួនមិនរួច...
« ងើបឡើងមកបន្ត 2-3 ទឹកទៀត! » រាងសង្ហាដែលដេកលើគ្រែប្រណីតក្នុងបន្ទប់ក្រោមដីនោះក៏និយាយឡើង ដោយបង្ហុយបារីយ៉ាងព្រងើយខុសពីនាងដែលត្រដាបត្រដួសលើឥដ្ឋយ៉ាងសង្វេគ ឮតែមួយប្រយោគនេះចេញពីមាត់របស់គេ នាងក៏ចង់សន្លប់បាត់ទៅហើយ។
« ខ្ញុំទៅមិនរួចទេ » ជេនស្រដីឡើងតិចៗ រាងក្រាស់ក៏ដកដង្ហើមធំមិននិយាយអ្វីបន្តទៀតជំនួសដោយការដើរចេញទៅយ៉ាងស្ងាត់ស្ងៀម នាំអោយនាងងឿងឆ្ងល់តែក៏ស្បើយចិត្តខ្លះដែលមិនបាននៅដកដង្ហើមខ្មៅងងឹតជាមួយគេ។
...ប៉ុន្មាននាទីក្រោយមក គ្រូពេទ្យនិងអ្នកបម្រើជាច្រើនក៏បានចូលមក ពួកគេគ្រាដេននីជេនដាក់លើគ្រែប្រណីតស្រួលបួលមុននឹងអោយពេទ្យពិនិត្យនិងលាងរបួសនាង គេអោយនាងសម្រាកសិនព្រោះចិត្តដែលស្រលាញ់នោះវានៅធំជាងចិត្តស្អប់...
« អ្នកនាងញុំាបបរសិនទៅ! » ឃើញថាអ្នកបម្រើដែលយកមកគឺសុទ្ធតែជាអ្នកបម្រើដែលធ្លាប់បម្រើនាងពីមុន ហើយពួកគេក៏នៅតែហៅនាងបែបនេះដដែល នាំអោយនាងញញឹមស្រស់ឡើង តែក៏រសាយស្នាមញញឹមទៅវិញអស់ពេលដែលទទួលដឹងវត្តមានអ្នកម្ខាងទៀតចូលមក នាងខានញញឹមយូរហើយតាំងពីមកទីនេះ អីឡូវនាងបានញញឹមក៏ញញឹមមិនបានយូរដែរ។
« រួចការងារហើយចេញទាំងអស់ទៅ! » ជុងហ្គុកបោះសម្តីធ្ងន់ៗ គ្រប់គ្នាក៏រត់ចេញអស់នាំអោយបរិយាកាសអាប់អួរជាថ្មី, មិននិយាយលេងទេនៅជាមួយគេ ជីវិតនាងស្រអាប់ខ្លាំងណាស់។
« ពេលដែលខ្ញុំរួចរាល់បេសកកម្មរបស់ខ្ញុំទើបខ្ញុំអាចច្បាស់ថាលោកជាម៉ាហ្វៀទីប៉ុន្មាន...ស្តាយណាស់ដែលមិនដឹងលឿនជាងនេះ! កុំអីជីវិតលោកនឹងរញ៉េរញ៉ៃជាងនេះទៅហើយ ស្តាយៗៗ » ដេននីជេនស្រដីប្រយោគនេះឡើងនាំអោយនាយកំលោះឆ្ងល់ពីររឿងក្នុងពេលតែមួយ គឺថានាងទទួលបេសសកម្មពីនរណាហេស? ហើយគេក៏ចង់ដឹងថាការប៉ាន់ស្មានរបស់នាងមកលើគេត្រឹមត្រូវឬអត់ដូចគ្នា។
« ស្តាយដូចគ្នា...ព្រោះនាងរាយការណ៍អោយនរណាលែងបាន! បើនាងប្រាប់យើងពីមេក្លោងរបស់នាង នាងមិនគិតថាជីវិតនាងនឹងងាយជាងនេះទេហេស? » ស្តាប់គេនិយាយមកគឺគេចង់ជួយនាង ហើយនាងក៏ចង់ប្រាប់គេតែមិនអាចទេ! បើចូដេនដឹងថានាងប្រាប់ការពិត គ្រួសាររបស់នាងនឹងត្រូវពួកគេចាប់ជាថ្មីក៏ថាបាន! នាងសុខចិត្តមកស្លាប់រស់នៅទីនេះព្រោះនាងធ្វើការងារចប់ គ្រួសារនាងត្រូវបានចូលដេនដោះលែងហើយពេលនេះពួកគេក៏ត្រូវបានខាមីឡាការពារ នាងស្លាប់រស់នាងលែងខ្វល់ហើយអោយតែគ្រួសាររបស់នាងមានសុវត្ថិភាព។
« មេក្លោងអី? ខ្ញុំចង់សម្លាប់លោកដោយខ្លួនឯង គ្មានអ្នកណាមកបញ្ជាខ្ញុំទេ! »To be continued...
តឹងទ្រូងឡាប់ហ្មងម៉ាកៗនឹង😭
YOU ARE READING
សំណងចិត្តម៉ាហ្វៀ-រដូវកាលទី៣ (ស៊េរីរបាំងមុខម៉ាហ្វៀ)
Acakនាងជំពាក់គេ នាងក៏ត្រូវសង នាងជំពាក់ការទុកចិត្តរបស់គេ នាងក៏ត្រូវតែសងនូវជំនឿចិត្តដែលគេខំលះបង់គ្រប់យ៉ាងដោយសារតែទុកចិត្តនាងនោះ ទោះជារងនូវអ្វីក៏នាងត្រូវតែសងគេអោយអស់...