ភាគបញ្ចប់

1.4K 41 1
                                    

#សំណងចិត្តម៉ាហ្វៀ [រដូវកាលទី ៣]
ជុងហ្គុក ម៉ាវើរីក X ដេននីជេន ហារីសសាន់
#ភាគ ២៤+២៥. (ភាគបញ្ចប់)

( ត្រឡប់មករកបងវិញបានទេជេន? ) សំនួនប្រយោគមួយនេះ ផុសឡើងក្នុងខួរក្បាលស្រីស្រស់ដែលនៅអង្គុយនាមាត់សមុទ្រនេះតែឯង នាងកំពុងសញ្ជឹងគិតពីសំណួររបស់អ្នកខាងនោះ នាងរត់មកដោយមិនឆ្លើយសំណួរគេ គេសួរតាំងពីព្រឹក ពេលនេះក៏ជិតយប់ទៅហើយ។

អ៊ាក់!

សម្លេងក្អួតចង្អោរបន្លឺឡើង ដេននីជេនរហ័សរត់ទៅមាត់សមុទ្រ តែនាងក្អួតគ្មានចេញទេ...គ្រាន់តែចង់ក្អួតនិងរៀងវិលមុខបន្តិចប៉ុណ្ណោះ! នាងក៏ត្រឡប់មកអង្គុយលើខ្សាច់ធម្មតាវិញ ដោយសម្លឹងទៅឆ្ងាយកំពុងគិតពីរឿងរវាងនាងនិងគេនោះ ថាគួរបន្តឬក៏បញ្ចប់ត្រឹមនេះ។

« បងជេន... » វត្តមានស្រីស្រស់ម្នាក់ទៀតចូលខ្លួនមកអង្គុយក្បែរជេន, អាយសៀរ៍ញញឹមស្រាលៗសម្លឹងទៅកាន់ដេននីជេន។
« សៀរ៍! ចប់ម៉ោងនៅជាមួយជេឌីហើយហ៎? »
« ខ្ញុំនៅជាមួយគេតែគ្រប់ពេលនឹង...ទើបចង់មកលំហែកាយខ្លះ ហើយខ្ញុំមានរឿងប្រាប់បង! » និយាយដល់នេះ ទឹកមុខអាយសៀរ៍រៀងស្ទាក់ស្ទើ ទើបនាំអោយជេនរហ័សអង្អែលស្មានាងថ្នមៗ។
« ជេឌីបានសារភាពប្រាប់ខ្ញុំមុននេះ! ថាគេមានចិត្តលើខ្ញុំយូរមកហើយ...
« នេះជាដំណឹងល្អមិនអញ្ចឹង? សៀរ៍គួរតែសប្បាយចិត្តមិនអញ្ចឹង? » ដំណឹងស្តាប់ទៅល្អតែទឹកមុខអាយសៀរ៍ហាក់ដូចជាមិនរីករាយទើបជេនរហ័សសួរឡើង។
« ប្រាប់បងតាមត្រង់ចុះ! ខ្ញុំស្រលាញ់ជុងហ្គុកជាយូរមកហើយ ទើបខ្ញុំមិនអាចផ្តល់ចម្លើយអោយជេឌីបាន តែពេលនេះខ្ញុំគិតថាបងសាកសមនឹងជុងហ្គុកបំផុតទើបខ្ញុំឈប់ស្រលាញ់គេវិញ ហើយចំពោះជេឌីខ្ញុំនឹងព្យាយាមមើលចិត្តគេបន្តិចទៀត! » ឮពាក្យរបស់អាយសៀរ៍ហើយ ជេនមិនបានខឹងតែក៏ញញឹមស្រាលៗងក់ក្បាលយល់ស្របនឹងនាង។
« កុំធ្វើបាបជេឌីពេក! គេទាំងសង្ហាទាំងពូកែ រកឯណាបាន? ហិហិ បងនឹងរងចាំធ្វើបងថ្លៃរបស់សៀរ៍ណា! » ដេននីជេនញញឹមឡើង នាំអោយអាយសៀរ៍ងក់ក្បាល ហើយការសន្ទនារបស់ពួកគេក៏បានកាត់ផ្តាច់ដោយសារតែវត្តមានរបស់មនុស្សម្នាក់ទៀតមក។
« ជេឌីគេរកឯងដល់ថ្នាក់ចង់យំហើយសៀរ៍! » ជុងហ្គុកស្រដីឡើងហាក់តឿនអាយសៀរ៍អោយឆាប់ទៅវិញ , អាយសៀរ៍ក៏សើចឡើងមុននឹងរត់ចូលទៅក្នុងវិញទៅរកជេឌី ទុកអោយមួយគូនេះមានពេលវេលាជាមួយគ្នាខ្លះ។
« ប្រុងគេចមុខពីបងដល់ណា? »
« ខ្ញុំមិនបានគេចមុខទេ! » ជេនរហ័សប្រកែកនឹងពាក្យមិនពិតមុននេះ នាងម៉េចនឹងសុខចិត្តអោយគេមួលបង្កាច់នាងទៅ?
« បងមានដំណឹងពីឆេរីននី! » ឮឈ្មោះឆេរីននី ចំណាប់អារម្មណ៍ដែលនាងមានគឺប្តូរ 360° នាងងាកមកសម្លឹងគេយ៉ាងលឿន គេនិយាយនេះមានន័យថាយ៉ាងម៉េច?
« មានគេសង្ស័យថាឆេរីននីមិនទាន់ស្លាប់ ហើយនៅក្រោមការមើលថែនិងគ្រប់គ្រង របស់គ្រួសារប៉ាលេស្ទីននិងហ្សីខាលលី! បងមីនកំពុងតែព្យាយាមសុើបបន្ត មិនច្បាស់ថាជាពត៍មានពិតឬក៏ប្រតិដ្ឋដើម្បីទាញចំណាប់អារម្មណ៍ទេ » ជុងហ្គុករៀបរាប់ប្រាប់ជេននូវរឿងនេះ គ្មានភស្តុតាងបញ្ជាក់ថាឆេរីននីនៅរស់...ហើយបើសិនជានាងនៅរស់មែនហេតុអីក៏នាងមិននឹកដល់មនុស្សម្នាក់ដែលនាងធ្លាប់ស្រលាញ់ មនុស្សម្នាក់ដែលសឹងតែស្លាប់ខ្លួនដោយសារនាង ហើយក៏ជាមនុស្សតែម្នាក់ដែលចាំនាងទាំងគ្មានសង្ឃឹម មិនអាចបំភ្លេចនាង មិនអាចមានអ្នកមកជំនួសនាងបានឡើយ...
« ហេតុអ្វីលោកមិនទៅជួយបងមីនទៅអញ្ចឹង? »
« គាត់ចាំរីនយូរហើយ...អោយគាត់ធ្វើតែម្នាក់ឯងទៅ បើរឿងនោះពិតឬមិនពិតគាត់អាចនឹងត្រៀមខ្លួនទាន់ បើយើងជួយគាត់ គាត់នឹងរំពឹងខ្ពស់លើរឿងនោះណាស់ ហើយបើគាត់រំពឹងខ្ពស់ហើយវាមិនពិត គាត់នឹងបាក់ស្បាតម្តងទៀតមិនខាន បងមិនចង់ឃើញគាត់បែបនោះទេ » គេនិយាយមានហេតុផល...រឿងរ៉ាវជាច្រើនណាស់ដែលនៅកកស្ទះដោះស្រាយមិនចេញ ទាំងរឿងពួកគេនិងរឿងឆេរីននី...
« តើយើងអាចនិយាយពីពួកយើងសិនបានទេ? ជេន បងដឹងថាអូនដឹងខុស មិនហ៊ានមករកបងវិញខ្លាចថាបងនឹងឈឺម្តងទៀត តែស្តាប់ណា! ចំពោះមនុស្សដែលបងស្រលាញ់ ទោះជាឈឺកម្រិតណា ត្រូវជួបឧបសគ្គនិងរឿងបែបណាក៏បងស្ម័គ្រទ្រាំ បើអូនធ្វើអោយបងឈឺម្តងទៀតបងក៏ព្រមឈឺ អោយតែបានអូនមកអោបក្រសោបម្តងទៀត បើអូនមានគំនិតអាក្រក់មកលើបងម្តងទៀត បងក៏សុខចិត្តធ្វើល្ងង់...សុំត្រឹមមានពេលវេលាសប្បាយខ្លះជាមួយមនុស្សដែលបងស្រលាញ់ទៅបានហើយ » គេបែបនេះទើបនាងខ្លាចរអរានឹងតបស្នងក្តីស្រលាញ់របស់គេ គេល្អខ្លាំងពេកនាងមិនហ៊ានតែម្តង គេសមនឹងទទួលបានមនុស្សល្អជាងនាង តែមិនអាចទេគេគ្មានថ្ងៃស្រលាញ់អ្នកណាជាងនាងទៀតទេ។
« ជុងហ្គុកខ្ញុំមិនហ៊ានទេហឹកៗ លោកកាន់តែល្អខ្ញុំកាន់តែមិនហ៊ាននឹងស្រលាញ់លោក...
« បើអូនមិនហ៊ាន បើបងល្អខ្លាំងពេក បងនឹងបន្ទាបអោយស្មើអូន...មើលមកជុងហ្គុកពេលនេះថាជាមនុស្សអាក្រក់ម្នាក់ ដែលធ្លាប់ធ្វើបាបអូន នឹកថានេះជាម៉ាហ្វៀលំដាប់ម្នាក់ដែលសម្លាប់មនុស្សជាទម្លាប់ឃោរឃៅព្រៃផ្សៃ! នឹកពីគ្រានោះទៅបងនឹងលែងក្លាយជាមនុស្សល្អក្នុងភ្នែកអូនហើយ ឈប់គិតពីរឿងនេះហើយស្តាប់បេះដូងខ្លួនឯង សុំអង្វរណា! » គេកាន់តែនិយាយនាងកាន់តែគ្មានពាក្យឆ្លើយតប គេច្បាស់ជាមិនព្រមអោយនាងបដិសេធគេទេ បែបនេះហើយនាងមានតែងក់ក្បាលទាំងយំសស្រាក់ នាងបានមនុស្សល្អក្នុងដៃហើយសង្ឃឹមថានាងនឹងចេះរក្សាទុកនិងតបស្នងគេនៅអ្វីដែលគេសមតែទទួលបាន។
« បានៗ អូនព្រមហើយ បងជាម៉ាហ្វៀបងកុំសម្រក់ទឹកភ្នែកបានទេ? » ជេនក្រសោបថ្ពាល់គេទាំងសងខាង លើកដៃជូតទឹកភ្នែករបស់គេ នាងមិនដែលឃើញគេទន់ខ្សោយដាក់នរណាទេ គេតែងតែទន់ខ្សោយដាក់នាងម្នាក់គត់។
« បងយំតែចំពោះមុខមនុស្សដែលបងស្រលាញ់ទេ! បងស្រលាញ់អូនខ្លាំងបំផុត! » រាងក្រាស់ទាញនាងមកអោបយ៉ាងណែនតាមចិត្តស្រលាញ់និងភាពជឿទុកចិត្តយ៉ាងពិតប្រាកដនាពេលនេះ ពួកគេសុទ្ធតែមានរឿងមិនល្អពីក្រោយដូចគ្នា ពេលនេះរឿងអាក្រក់ៗចប់អស់ហើយ ពួកគេសមតែទទួលបានភាពរីករាយដូចជាពេលនេះ។

-ក្តីសុខរបស់មនុស្សគឺស្ថិតនៅលើផ្លូវចិត្ត អតីតកាលអាក្រក់ៗគួរតែបោះវាចោលហើយចាប់យកបច្ចុប្បន្នកាលថ្មីដែលជាខ្លួនយើងថ្មី មនុស្សអាក្រក់ពេលខ្លះអាក្រក់ដោយមានហេតុផល យើងមិនអាចវាយតម្លៃថានរណាអាក្រក់ទាំងស្រុងនោះទេបើយើងមិនដឹងពីរឿងរ៉ាវពីក្រោយខ្នងពួកគេច្បាស់! ក្តីសុខគឺស្ថិតនៅផ្នែកបេះដូង ដូច្នេះចូរស្តាប់បេះដូងរបស់អ្នក។-

#ចប់ដោយបរិបូណ៍

នេះរដូវកាលទី ៣ ដែលបញ្ចប់ទៅមួយទៀតរឿងរ៉ាវដែលជាអាថ៍កំបាំងនិងជាភាពងឿងឆ្ងល់នៅតែមិនទាន់បកស្រាយទាំងស្រុងហើយអាចនឹងបង្ហាញនៅរដូវកាលទី ៤ ដែលជារដូវកាលចុងក្រោយ គ្រាន់តែថាខ្ញុំមិនច្បាស់ថាអាចបន្តឬក៏អត់ទេមានតែចាំមើលទាំងអស់គ្នា...ហើយខ្ញុំក៏គ្មានពាក្យអ្វីក្រៅពីពាក្យអរគុណដែលអ្នកទាំងអស់គ្នាបានចំណាយពេលវេលានិងក្តីស្រលាញ់មកកាន់រឿងនេះ សង្ឃឹមថានឹងជួបគ្នាម្តងទៀតណា💜

#អាយរីសផាក

🎉 You've finished reading សំណងចិត្តម៉ាហ្វៀ-រដូវកាលទី៣ (ស៊េរីរបាំងមុខម៉ាហ្វៀ) 🎉
សំណងចិត្តម៉ាហ្វៀ-រដូវកាលទី៣ (ស៊េរីរបាំងមុខម៉ាហ្វៀ)Where stories live. Discover now