#សំណងចិត្តម៉ាហ្វៀ [រដូវកាលទី ៣]
ជុងហ្គុក ម៉ាវើរីក X ដេននីជេន ហារីសសាន់
#ភាគ៥.ថ្ងៃថ្មីព្រឹកនេះចម្លែកជាងរាល់ដង ដោយកាយតូចច្រលឹងខាងនេះងើបឡើងមកនាងក៏អង្គុយអោបខ្នើយសម្លឹងកាយសង្ហាដែលដួលសន្លប់លើឥដ្ឋក្នុងបន្ទប់របស់នាងនោះ។
« ងើបមកកុំបន្ទោសខ្ញុំ! មាឌពិនដំរីខ្ញុំគ្រាទៅបន្ទប់ម៉េចនឹងរួច? បន្ទប់ជាប់គ្នាក៏ដោយ! នៅដេកលើឥដ្ឋនឹងទៅអួយ » រអ៊ូរទាំមិនបានប៉ុន្មាននាងក៏ភ្ញាក់បន្តិចកាលបើឃើញថាជុងហ្គុកបានដឹងខ្លួនទៅហើយ។
« ហេតុអីខ្ញុំនៅទីនេះ? » នាយកំលោះសួរមកកាន់ដេននីជេនដោយដៃលើខ្ទប់ក្បាលដ៏ធ្ងន់កណ្តុកដែលដើមហេតុមកពីការផឹកចង់ឈ្នះគ្នាជាមួយថេយ៉ុងកាលពីយប់មុននោះ។
« នៅរំលោភខ្ញុំទេដឹង? ឆឹស! បើលោកដឹងខ្លួនហើយទៅងូតទឹកងូតអីទៅ ខ្ញុំអោយគេរៀបចំអាហារពេលព្រឹកអោយ! » និយាយតែពិននេះ នាងក៏ងើបខ្លួនដើរចេញព្រោះមិនចង់នៅឆ្លើយសំណួរគេច្រើនជាងនេះឡើយ។
...« ម៉ែដោះ រៀបចំអាហារពេលព្រឹកអោយលោកប្រុសផងណា ខ្ញុំសុំដើរមើលផ្ទះបន្តិច! » ដេននីជេនចុះមកខាងក្រោមនាងក៏និយាយទៅកាន់ម៉ែដោះដោយទឹកមុខញញឹមស្រស់ស្រាយគួរអោយស្រលាញ់។
« ចាស៎ អ្នកនាង! »
« អ្នកនាង? » បានឮសព្វនាមនេះហើយនាងក៏ឆ្ងល់ព្រោះមិនដែលមានអ្នកណាហៅនាងបែបនេះពីមុនមក ហើយក៏កាន់តែមិនយល់ថានាងមានឋានៈអីជាមួយជុងហ្គុកទើបគាត់ហៅនាងបែបនេះ។
« ចាស៎! លោកប្រុសអោយហៅអ្នកនាងបែបនេះ » ឮតែពិននេះដេននីជេនក៏ញញឹមងក់ក្បាលស្រូតដើរចេញទាំងចម្ងល់ពេញខួរក្បាលតែក៏មិនចង់សួរនាំច្រើនអ្វីឡើយ ខ្លាចជាការរាំងស្ទះដល់ការងាររបស់ម៉ែដោះទើបនាងរត់ចេញមកក្រៅតែម្តងទៅ។
« ផ្ទះនោះជាផ្ទះអ្វីទៅ? ឃើញយូរហើយតែមិនអាចចូលបាន ដាក់ខ្សែហ៊ុមព័ទ្ធដូចជាសម្ងាត់និងហាមប្រាមម្ល៉េះ? » សម្តីឧទានក្នុងចិត្ត ភ្នែកថ្លាឆ្វង់ក៏បាញ់ឆ្ពោះទៅកូនផ្ទះបឹងហ្គាឡូតូចមួយដែលនៅក្បែរសួនច្បារនិងបឹងស្រស់ស្អាតជាទេសភាពខាងក្រោយ វីឡាធំមួយនេះមានកន្លែងស្រស់ស្អាតជាច្រើន ហើយក៏សម្បូរអាថ៍កំបាំងដូចគ្នា! មនុស្សនៅទីនេះហាក់ដូចជាមានរឿងលាក់បាំងគ្រប់យ៉ាងដែលធ្វើអោយនាងកាន់តែចង់រស់នៅ! ព្រោះរឿងកាន់តែច្រើនដែលនាងបានដឹង ប្រយោជន៍កាន់តែច្រើនក៏នាំអោយនាងដូចគ្នា។
« សោរមួយតង់ហើយមានលេខកូដទៀត...ក្នុងនោះមានអ្វីទៅណ៎? » ដេននីជេនដើរចូលទៅជិតកូនវីឡានោះហើយក៏ព្យាយាមកន្រ្តាក់សោរហាក់ដូចជាចង់ចូលទៅខាងក្នុងណាស់ នាងអង្រួនសោរសឹងតែជ្រុះទ្វារទាំងផ្ទាំងមកក៏វាមិនបើកដែរ។
« វាគ្មានអីនៅក្នុងនោះទេ! នេះគ្រាន់តែជាវីឡាគំរូ ជាផ្ទះតាំងអោយស្អាតនិងទាក់ទាញតែប៉ុណ្ណោះ! » សម្លេងគ្រលរធំឮឡើងក្បែរត្រចៀកនាំអោយស្រីស្រស់ភ្ញាក់ក្រញាង, នាយសង្ហាទាញដៃនាងចេញពីសោរនោះ ញញឹមដាក់នាងតិចៗ បើមើលតាមក្រសែភ្នែកគេ ទឹកមុខមួយនេះដូចមិនមែនធម្មតាឡើយ។
« ចាំបាច់កាន់ដៃ? » រាងក្រាស់ចាប់ក្រសោបដៃនាង ប្តូរប្រធានបទរឿងផ្ទះវិញ, នាងក៏ឈរសម្លក់គេហាក់មិនយល់នឹងអាការៈចម្លែកៗរបស់គេមកលើនាងមួយរយៈក្រោយនេះ។
« នៅជាមួយខ្ញុំ ចិត្តល្អជាមួយខ្ញុំបន្តិចទៅ! »
« ជុងហ្គុក! »
« បាទ? »
« លោកអាចទៅទិញសំឡីអោយខ្ញុំមួយដុំបានទេ? ខ្ញុំភ្លេចទិញហើយពេលនេះគឺថាជោគឈាមដើរមិនកើតទេ... » បានឮបែបនេះនាយក៏ចំហរមាត់តែម្តង នាងនិយាយលេងច្បាស់ណាស់! អោយគេនេះហេសទៅទិញ?
« ថាម៉េច? អ...ខ្ញុំអោយកូនចៅខ្ញុំទិញអោយ! នាងប្រើម៉ាកអី »
« អត់ទេ! ខ្ញុំខ្មាសពួកគេ! លោកទៅទិញបន្តិចទៅណា ណាណា ខ្ញុំទុកចិត្តលោកខ្ញុំមិនចង់អោយប្រុសផ្សេងដឹងទេ! »
« នែ ខ្ញុំមិនមែនជាប្តីនាងទេ! »
« អនាគតប្តី! »To be continued....
ប្រើសម្តីលួងច្បាស់ណាស់😔😔
YOU ARE READING
សំណងចិត្តម៉ាហ្វៀ-រដូវកាលទី៣ (ស៊េរីរបាំងមុខម៉ាហ្វៀ)
Randomនាងជំពាក់គេ នាងក៏ត្រូវសង នាងជំពាក់ការទុកចិត្តរបស់គេ នាងក៏ត្រូវតែសងនូវជំនឿចិត្តដែលគេខំលះបង់គ្រប់យ៉ាងដោយសារតែទុកចិត្តនាងនោះ ទោះជារងនូវអ្វីក៏នាងត្រូវតែសងគេអោយអស់...