ភាគ ៦.

851 28 0
                                    

#សំណងចិត្តម៉ាហ្វៀ [រដូវកាលទី ៣]
ជុងហ្គុក ម៉ាវើរីក X ដេននីជេន ហារីសសាន់
#ភាគ៦.

ក្នុងកំឡុងពេលជុងហ្គុកមិននៅផ្ទះ គឺថាគេពិតជាទៅទិញសំឡីអោយនាងពិតមែន អំឡុងពេលនេះដេននីជេនក៏នៅបន្ទប់នាយកំលោះតែឯង, ដៃតូចច្រលឹងកាន់ទូរស័ព្ទចុចថតរបស់ខ្លះៗដែលនាងសង្ស័យហើយក៏ជាភស្តុតាងខ្លះៗដែលអាចដឹងពីអាថ៍កំបាំងរបស់គេ...នាងចូលមកក្នុងជីវិតគេគោលបំណងធំបំផុតគឺនាងចង់ដឹងថាគេជាម៉ាហ្វៀលំដាប់ទីប៉ុន្មាន! អ្នកមិនគិតទេហេស? ថាការលុបបំបាត់សង្គមម៉ាហ្វៀអាចជារឿងល្អ? វាមិនល្អប៉ុន្មានឡើយក្នុងការសម្លាប់មនុស្ស និងធ្វើរឿងឃោរឃៅជាការងារផ្ទាល់ខ្លួន ហើយបើម៉ាហ្វៀលំដាប់ ១ និង ៣ ត្រូវបានបង្ហាញសង្គមម៉ាហ្វៀនិងចលាចល ក្រុមម៉ាហ្វៀផ្សេងៗនឹងរកគ្រប់មធ្យោបាយមកដណ្តើមអំណាចរបស់ម៉ាហ្វៀលំដាប់ពិភពលោកទាំង៤! តែនាងចង់ដឹងនេះមិនមែនគិតពីរឿងទាំងអស់នេះទេ ប៉ុន្តែបើនាងដឹង វានឹងក្លាយជាប្រយោជន៍ផ្ទាល់ខ្លួនរបស់នាងផ្ទាល់។

« អេ! ឈប់សិនខ្ញុំនៅសល់ពេលច្រើនទេតើ យកភស្តុតាងតែពិននេះសិនបានហើយ! ខ្ញុំចង់ដឹងរឿងមួយទៀតជាង! » និយាយតែពិននេះរាងស្តើងក៏រៀបចំរបស់ទុកដាក់នៅកន្លែងដើមមុននឹងដើរមើលជុំវិញថតតុ និងថតទូរក្រែងលោរកឃើញរបស់ដែលនាងចង់បាន។
« ខ្ញុំមិនជឿថាកូនវីឡានោះជាវីឡាតាំងធម្មតាទេ! ធ្វើជា spy រាប់ឆ្នាំហើយវើយ! សុំអង្វរអោយខ្ញុំរកឃើញសោរមក ខ្ញុំគ្រាន់តែចង់ដឹងថាគេដាក់អីក្នុងនោះ! ក្រែងលោជាកំណប់មាសប្រាក់នឹងណា លួចទៅតែមួយថង់រស់បានមួយជីវិតមិនបាច់ពិបាកអោយគេចិញ្ចឹម » រាងស្តើងដើរបណ្តើររេភ្នែករកមើលសោរកូនវីឡាក្រែងលោនាងបានដឹងខ្លះៗពីគេជាងនេះ ពេលខ្លះមកនៅជាមួយមនុស្សអាថ៍កំបាំង តាមរកអាថ៍កំបាំងរបស់គេក៏សប្បាយដែរ។
...

ផាំង!

ស្នូរកាំភ្លើងលាន់ឡើងមួយគ្រាប់ហើយក៏ស្ងាត់ឈឹងទៅវិញ, នាយកំលោះបាញ់សំលេសប្រុសម្នាក់ដោយមកនិយាយអ្វី គេធ្លាប់ជាមនុស្សឈាមត្រជាក់បំផុត បន្ទាប់មកគេក៏រៀងស្បើយភាពឃោរឃៅប៉ុន្តែមួយរយះក្រោយនេះគេក៏ក្លាយទៅជាដូចពីមុនវិញបន្ទាប់ពីបាត់បង់មនុស្សស្រីជាទីស្រលាញ់របស់គេ។

« លោកប្រុស! ចុះអ្នកដែលពាក់ព័ន្ធជាមួយថៅកែម៉ា? » នាយជំនិតក៏ងាកសួរទៅកាន់ជីមីន , ពួកគេទើបតែធ្វើការសម្លាប់ថៅកែលក់គ្រឿងញៀនដែលក្បត់ពួកគេ លក់រឿងពត៍មានដែលប្រាប់ថាគេជាម៉ាហ្វៀនោះ។
« សម្លាប់ចោលកុំទុកសូម្បីតែម្នាក់! »
« ចុះគ្រួសាររបស់គេ? »
« ថ្លង់ឬយ៉ាងម៉េច? បើស្តាប់មិនឮឯងចង់ធ្វើអីធ្វើទៅ » និយាយតែពិននេះនាយសង្ហាក៏នាំខ្លួនដើរចេញទៅដោយមិននិយាយអ្វីទៀត គេមិនចូលចិត្តនិយាយអ្វីច្រើនទេ ទម្លាប់របស់គេគឺបែបនេះទៅហើយ មកបានឆេរីននីចាកចេញទៅទៀតគេកាន់តែឈាមត្រជាក់។
...

« នេស ព្រះនាង! » មិនបានប៉ុន្មាននាយសង្ហាខាងនេះក៏ត្រឡប់មកវិញ ជុងហ្គុកមកវិញដោយមានថង់ខ្មៅធំមួយមក មើលក៏ដឹងថាគេទិញមិនចេះតិចអ្វីដែលកាន់តែកត់សម្គាល់នោះគឺគេទៅយូរគួរសម គឺថាមួយព្រឹកធំតែម្តង។
« អាវលោកប្រឡាក់អីក្រហមៗនោះ? »
« ពូកែមើលម្ល៉េះ? គ្មានអីទេគ្រាន់តែជាទឹកប៉េងប៉ោះនឹងណា! »
« លោកសម្លាប់មនុស្សហេស? »

To be continued...

សម្លាប់អ្នកណា? ប្រឡាក់ឈាមអូនទេដឹង?😔 ភាគក្រោយកាន់តែគួរអោយសង្ស័យ like ច្រើនៗមកខ្ញុំនឹងផុសអោយរាល់ថ្ងៃមិនរំលងថ្ងៃណាឡើយ🤣

សំណងចិត្តម៉ាហ្វៀ-រដូវកាលទី៣ (ស៊េរីរបាំងមុខម៉ាហ្វៀ)Where stories live. Discover now