#សំណងចិត្តម៉ាហ្វៀ [រដូវកាលទី ៣]
ជុងហ្គុក ម៉ាវើរីក X ដេននីជេន ហារីសសាន់
#ភាគ៩.« ខ្ញុំមិនខ្វល់ថានាងស្រលាញ់ខ្ញុំឬក៏អត់ទេជេន! សំខាន់ខ្ញុំស្រលាញ់នាង! »
« ប្រុសអាត្មានិយ- » មិនអោយនាងបានថាអោយគេទាន់ទេ នាយកំលោះក៏អោនថើបបំបិទមាត់នាងជិតឈឹង ដៃមាំទាំទាំងសងខាងក៏លើកបីនាងឡើងច្រកគៀវ ដើរចូលទៅខាងក្នុងវិញដោយមាត់ពួកគេនៅជាប់គ្នានៅឡើយ, ដេននីជេនខាងនោះមិនដឹងជាត្រូវគេប្រើថ្នាំអីសណ្តំបានទេ នាងលើកដៃស្រាក់ករបស់គេភ្លាមតែម្តង, មកដល់ខាងក្នុងជុងហ្គុកក៏ទម្លាកើនាងលើសាឡុងធំកណ្តាលវិមានល្វឹងល្វើយ មានត្រឹមពន្លឺបន្តិចបន្តួចពីព្រះចន្ទចាំងឆ្លុះផ្ទៃអាងទឹកបាញ់ចូលមក...
« ជុងហ្គុកនេះកណ្តាលផ្ទះណា! លោកមិនខ្លាចមានគេឃើញទេហេស? យ៉ាងណាក៏គួរតែទៅក្នុងបន្ទ...
« ផ្ទះរបស់ខ្ញុំ អ្នកណាមកឃើញ? » ឆ្មក់ថើបមាត់នាងបន្តិចហើយ នាយកំលោះក៏ញញឹមចុងមាត់បន្តសកម្មភាពរបស់គេបន្តទៀត យប់នេះបើនាងមិនក្លាយជារបស់គេ គេមិនមែនជា ជុងហ្គុក ម៉ាវើរីក ទេ!
______ថ្ងៃថ្មីដ៏សែនខុសប្លែកពីរាល់ដង, នាយកំលោះដែលធ្លាប់តែងើបឡើងមកដោយភាពស្រពិចស្រពិលងងឹតមុខ ស្រ្តេស ធុញថប់តែថ្ងៃនេះនាយបែរជាងលបមកដោយស្នាមញញឹមស្រស់ថ្លាទៅវិញ។ ជុងហ្គុកច្រត់ដៃនឹងខ្នើយ សម្លឹងមុខតូចច្រមិចដែលបានប្រលោមស្នេហ៍នឹងគេយប់មិញនេះទាំងដែលមិនដឹងថាពួកគេជាអ្វីនឹងគ្នាអោយពិតប្រាកដ ទំនាក់ទំនងច្របូកច្របល់តែក៏សប្បាយ។
« អាយយយ » សម្រែកស្រែកវ៉ាសហើយក៏ងើបឆ្ងក់ឡើងភ្លាម ធ្វើអោយជុងហ្គុកភ្ញាក់ព្រើតសម្លឹងទៅស្រីស្រស់ដែលនៅស្ងៀមច្រងាងប្រៀបដូចជាទើបតែត្រូវខ្មោចលងនោះ។
« morning អូនសម្លាញ់! » មួយប្រយោគនេះ នាំអោយភាពស្រពិចស្រពិលរបស់ដេននីជេនរលាយអស់បាត់ នាងងាកមកសម្លក់គេ រួចក៏ទាញភួយមកដណ្តប់គ្របខ្លួន ងើបឈរលើកខ្នើយវាយប្រទេចគេមិនចេះស្រាលដៃ។
« អូនសម្លាញ់ក្បាលលោក! អាប្រុសឆ្កួត! » គប់គេជាលើកចុងក្រោយហើយនាងក៏បែរខ្លួនដើរទៅបន្ទប់ទឹកយឺតៗ ព្រោះបើនាងដើរលឿននាងអាចនឹងទាក់ភួយរុំខ្លួននោះដួលផ្កាប់មុខអោយគេសើចជាមិនខាន។
« ធ្លាប់តែត្រូវមីអូនងើបមកថើប តែមីអូននេះងើបមកក៏ប្រើហិង្សាតែម្តង! តែមិនអីទេ! ប្លែកអារម្មណ៍! »
...« លោកប្រុស! អ្នកនាងចុះមកហើយ! » មួយម៉ោងក្រោយ ជុងហ្គុកក៏បានចុះមកចាំញុាំអាហារពេលព្រឹកជាមួយដេននីជេន ហើយពេលនេះនាងក៏ទើបតែរៀបចំខ្លួនរួចរាល់ចុះមកខាងក្រោម។
« យកចិត្តស្អី? » នាងមកដល់ភ្លាម ជុងហ្គុកក៏ស្ទុះមកទាញកៅអីអោយនាងអង្គុយ តែស្រីជេននេះមិនខ្ចីទន់ចិត្ត មិនដឹងថានាងបេះដូងដែកឬក៏បេះដូងសិលាអោយប្រាកដទេ។
« ក្រែងលោអូនស្រលាញ់ខ្លះ...
« ដេកចាំទៅខ្ញុំគ្មានថ្ងៃស្រលាញ់មនុស្សឆ្កួតដូចលោកទេ! » សម្តីនាងស្តាប់ទៅសមតែធ្វើអោយគេឈឺចាប់ តែគេបានជាសើចអោនមកខ្សឹបត្រចៀកនាងទៅវិញ។
« ដូច្នេះមនុស្សឆ្កួតម្នាក់នេះនឹងធ្វើអោយអូនលង់ស្រលាញ់វិញទាល់តែបាន មិនថាប្រើពេលយូរប៉ុណ្ណាក៏ដោយ! »To be continued...
សម្តីសុភាពបុរសឬក៏សម្តីប្រុសព្រាន?😔
YOU ARE READING
សំណងចិត្តម៉ាហ្វៀ-រដូវកាលទី៣ (ស៊េរីរបាំងមុខម៉ាហ្វៀ)
Randomនាងជំពាក់គេ នាងក៏ត្រូវសង នាងជំពាក់ការទុកចិត្តរបស់គេ នាងក៏ត្រូវតែសងនូវជំនឿចិត្តដែលគេខំលះបង់គ្រប់យ៉ាងដោយសារតែទុកចិត្តនាងនោះ ទោះជារងនូវអ្វីក៏នាងត្រូវតែសងគេអោយអស់...