#សំណងចិត្តម៉ាហ្វៀ [រដូវកាលទី ៣]
ជុងហ្គុក ម៉ាវើរីក X ដេននីជេន ហារីសសាន់
#ភាគ១០.ថ្ងៃថ្មីក្រោមពន្លឺផ្ទៃមេឃដ៏ភ្លឺស្រស់ថ្លា តែមិនបាននាំទឹកមុខនាយកំលោះអោយមានភាពស្រស់ស្រាយដូចនោះទេ កាយសង្ហាឈរនៅទីលានបញ្ចុះសព សម្លឹងទៅរូបនិងឈ្មោះមនុស្សស្រីម្នាក់ដែលបានកែប្រែជីវិតរបស់គេទាំងស្រុងនោះ។
« បងនឹកអូន...បងមិនអាចដាក់អ្នកណាចូលក្នុងបេះដូងរបស់បងបានទៀតទេរីន! » ជីមីនឈរកាន់ផ្កា សម្លឹងទៅរូបថតសខ្មៅដែលមានស្នាមញញឹមដ៏ស្រស់របស់នាង គេអាចធ្វើអីបានទៅ គេមានតែភាពស្តាយក្រោយទេនៅពេលនេះ។
« បងនឹងទុកអូនក្នុងបេះដូងប្រៀបដូចជាអូននៅក្បែរបងរហូតអញ្ចឹង » ជីមីនដាក់ផ្កាលើផ្នូរហើយគេក៏នាំខ្លួនដើរចេញទៅដោយភាពសោកសៅមិនដឹងថាថ្ងៃណាដែលគេអាចកាត់ចិត្តបាននោះទេ ដឹងត្រឹមថាគេនឹងចាំ ចាំទាំងគ្មានសង្ឃឹមសូម្បីមួយភាគរយ។
...« លោកអោយខ្ញុំចេញមកដើរលេងធ្វើអី បើលោកតាមខ្ញុំមិនលោះសូម្បីមួយជំហានបែបនេះ! » ងាកមកអ្នកទាំងពីរខាងនេះវិញ ជុងហ្គុកក៏បាននាំដេននីជេនមកដើរផ្សារទំនើបដោយអះអាងថាគេអោយនាងមានសេរីភាពមួយថ្ងៃ តែគេបែរជាតោងទាមនាងស្អិតមិនលែងដដែល។
« គេតាមការពារសោះ! នៅអោយស្ងៀមហើយដើរទៅ ចង់ទិញអីទិញនឹងទៅ បានប៉ាស្ករនៅពីក្រោយហើយរអ៊ូច្រើនណាស់! » ជុងហ្គុកផ្ទាត់ថ្ងាសរាងស្តើងបន្តិច មុននឹងលូកស្រាក់ដៃនាងជាប់ ធ្វើដូចជាគេសង្សាររបស់នាងអញ្ចឹង ទាំងដែលនាងនៅបដេិសេធស្នេហ៍គេសោះ។
« កាន់ដៃលោកឯងស្អី? មើស៎! កុំប៉ះខ្ញុំ! អូយយ » រវល់តែវីវក់ជាមួយគេ នាងក៏បុកនឹងវត្តមានបុរសម្នាក់ គ្នាគេខាងនោះក៏មានអង្គរក្សពីរបីនាក់ពីក្រោយមិនខុសពីជុងហ្គុក ទាស់ត្រង់ថាដេននីជេនបានឃើញគេហលយ នាងហាក់មានប្រតិកម្មចម្លែក! មុខនាងប្រែជាស្លេក ហាក់ដូចជាភ័យមិនស្ទើទេដែលបានឃើញវត្តមានរបស់នាយម្នាក់នេះ។
« សុំទោសណាបាទ! » ប្រុសម្នាក់នោះញញឹមដាក់នាង ស្នាមញញឹមមួយនោះហាក់ដូចជាស្នាមញញឹមមិនធម្មជាតិ ស្នាមញញឹមដែលមើលទៅស្រស់ប៉ុន្តែកប់ទុកអ្វីមួយ គេសម្លឹងទៅជេនយូរបន្តិចទើបគេដើរហួសទៅ នាំអោយជុងហ្គុកមានអារម្មណ៍មិនល្អសង្ស័យលើគេម្នាក់នោះយ៉ាងខ្លាំង ហើយក៏មានអារម្មណ៍ថាដូចជាធ្លាប់ឃើញគេលេចមុខនៅកម្មវិធីធំដុំអ្វីមួយ មើលទៅគេមិនមែនតូចតាចទេ។
« អូនកើតអី? អូនស្គាល់គេទេ? » ឃើញដេននីជេនគាំងធ្មឹងមួយកន្លែង ជុងហ្គុកក៏ចោទសួរដោយមានអារម្មណ៍មិនល្អថែមទៀត នាងមានអ្វីលាក់នឹងគេទៀតហើយមែនទេ?
« អត់ទេ តោះយើងទៅ! » ថាតែពិននេះនាងក៏អូសដៃគេចេញទៅ នាងមិនចង់នៅគិតពីប្រុសម្នាក់នោះទៀតទេ ហើយអាថ៍កំបាំងរបស់នាងក៏មិនទាន់អាចនឹងស្រាយពេលនេះបានដែរ។
« ឈប់សិន! បងចង់ទិញរបស់នេះមួយ! ទុកអោយមនុស្សម្នាក់ » ដើរបានពាក់កណ្តាលទី ជុងហ្គុកក៏ទាញនាងចូលទៅហាងកាំភ្លើង នាំអោយនាងភ៧យមិនស្ទើ ក្រែងគេក៏មានកាំភ្លើងច្រើនមិនអញ្ចឹង។
« ខ្ចប់ limit edition នេះមួយ! ហើយចំពោះមួយទៀត ខ្ញុំសុំពេលអោយនាងមើលសិន! » ជុងហ្គុកនិយាយទៅបុគ្គលិកហើយគេក៏បែរផ្តល់សញ្ញាអោយដេននីជេនរើសកាំភ្លើងមួយសម្រាប់ទុកជាប់ខ្លួននាង កាំភ្លើងសុទ្ធតែស្អាតៗមានគ្រប់ពណ៍ គេនឹងធ្វើអោយកាំភ្លើងនេះនៅជាប់ការពារនាងអោយខុសពីកាំភ្លើងធម្មតា។
« ចុះរបស់ខ្ចប់នោះ? »
« បងនឹងនាំអូនទៅជួបគេ ពេលដែលយើងរួចរាល់! »To be continued...
YOU ARE READING
សំណងចិត្តម៉ាហ្វៀ-រដូវកាលទី៣ (ស៊េរីរបាំងមុខម៉ាហ្វៀ)
Randomនាងជំពាក់គេ នាងក៏ត្រូវសង នាងជំពាក់ការទុកចិត្តរបស់គេ នាងក៏ត្រូវតែសងនូវជំនឿចិត្តដែលគេខំលះបង់គ្រប់យ៉ាងដោយសារតែទុកចិត្តនាងនោះ ទោះជារងនូវអ្វីក៏នាងត្រូវតែសងគេអោយអស់...