#សំណងចិត្តម៉ាហ្វៀ [រដូវកាលទី ៣]
ជុងហ្គុក ម៉ាវើរីក X ដេននីជេន ហារីសសាន់
#ភាគ១៨.ប្រាវ!
ថូផ្កាតម្លៃថ្លៃ ត្រូវដួលព្រូសទៅលើដីដោយសារកម្លាំងរុញច្រានរបស់នាយសង្ហា , ជុងហ្គុករុញថូផ្កាដោយភាពក្រេវក្រោធហើយនាយក៏ដាក់ខ្លួនអង្គុយចុះ ព្យាយាមសម្រួលអារម្មណ៍ ទឹកភ្នែកស្រក់ហូរដោយសារតែកំហឹងនិងភាពឈឺចាប់ដិតដាមពេញដើមទ្រូងនោះ។
« រកនាងឃើញពេលណា យើងនឹងទៅរកនាងភ្លាម! » បោះសម្តីបង្គាប់បញ្ជាទៅកាន់ជំនិតតែពិននេះ កាយសង្ហាក៏ងើបឈរអស់កម្ពស់លូកដៃជូតទឹកភ្នែក ហាក់បង្ហាញថា គេជូតទឹកភ្នែកដ៏ឈឺចាប់នេះចោល ចាប់ផ្តើមខ្លួនគេម្តងទៀត...
« ប្រយ័ត្ននឹងសកម្មភាពរបស់ឯងបន្តិចទៅ! ព្រោះទង្វើរបស់ឯងអាចបង្ហាញថាឯងជាម៉ាហ្វៀលំដាប់ប៉ុន្មាន! » កាយសង្ហាម្នាក់ទៀតស្រដីឡើង កាលបើឃើញថាប្អូនប្រុសរបស់គេ ត្រៀមរួចជាស្រេចនឹងប្រឈមមុខនឹងរឿងឆាប់ៗនេះ គេអាចមើលដឹងពីជុងហ្គុកច្បាស់ណាស់។
« ខ្ញុំលែងខ្វល់ហើយ! ហើយជេឌីក៏ដល់ពេលដែលគេចេះការពារខ្លួនឯង និងធ្វើការងារនេះដែរ! » នាយកំលោះនិយាយដោយកែវភ្នែកបង្ហាញពីភ្លើងគំនុំមិនចេះស្រាល, គេពាក់របាំងមុខជាសុភាពបុរសយូរហើយ ល្មមដល់ពេលដែលគេដើរលើវិថីរបស់គេហើយត្រូវទេ។
« ក៏បាន...តាមចិត្ត! »
« បងពិតជាធ្វើដូចគ្មានរឿងអីកើតឡើងពិតមែន! » ជុងហ្គុកស្រដីទៅកាន់បងប្រុស ដែលជីមីននោះគេពិតជាឈាមត្រជាក់ពិតមែន ធ្វើដូចជាគ្មានរឿងអីកើតឡើង ខុសពីគេរសាប់រសល់ នៅមិនសុខស្ទើស្លាប់ទៅហើយ។
« ជេឌីគេរកឯង! »
...« យ៉ាងម៉េចហើយ? » ដើរមកដល់បន្ទប់ស្កឹមស្កៃ , នាយកំលោះក៏សួរទៅកំលោះសង្ហាដែលអង្គុយលើគ្រែខាងនោះ, ជេឌីញញឹមក្រវីក្បាលបង្ហាញថាមិនអីទេ។
« មិនអីទេបង ខ្ញុំចុចប៊ូតុង ចុះទៅក្រោមដីទាន់! តែអាយសៀរ៍ នាងរបួសដៃ! សំណាងហើយដែលនាងនៅឆ្ងាយ មិនមានរបួសធ្ងន់ » និយាយហើយគេក៏ងាកទៅគ្រែមួយទៀតដែលមានកាយតូច គេងយ៉ាងស្កប់ស្កល់, នាងជាមនុស្សតែម្នាក់ដែលគេធំធាត់ឡើងមកជាមួយ គេបានឃើញតែនាងម្នាក់គត់នៅក្នុងវីឡាតូច នាងនៅជាមួយគេបម្រើគេ ធ្វើម្ហូបអោយគេ ព្រោះនាងជាកូនរបស់ម៉ែដោះ នាងធំធាត់ឡើងនៅក្នុងវីឡានេះទើបពួកគេទុកចិត្តនិងអោយនាងនៅជាមួយជេឌីតាំងពីតូចមកនោះ។
« អឹម មិនអីទេ »
« បងកុំសម្លាប់បងជេនបានទេ? » ឮឈ្មោះស្រីម្នាក់នេះភ្លាម ទ្រូងរបស់ជុងហ្គុកក៏ឆួលជាថ្មី អារម្មណ៍ខឹងនិងអារម្មណ៍ឈឺចាប់បុកទម្នេញពេញខ្លួនរបស់គេ ហើយគេក៏កាន់តែមិនយល់ថាហេតុអីជេឌីនៅអាណិតនាងទៀត។
« នាងសឹងតែសម្លាប់ឯង! ឯងនៅមានចិត្តអាណិតនាងទៀត? »
« ខ្ញុំមិនដឹងថាយ៉ាងម៉េចទេ តែកូនចិត្តខ្ញុំនៅតែច្បាស់ថានាងមិនមែនជាអ្នកខុសទាំងស្រុងទេ! » ជេឌីគេនៅតែមានចិត្តអាណិតស្រលាញ់ដេននីជេន គេក៏មិនយល់ដូចគ្នា គេទុកដេននីជេនដូចជាបងស្រីរបស់គេ...ហើយមកមានរឿងបែបនេះកើតឡើង ពិបាកនឹងទទួលយកណាស់។
« វត្តមានរបស់ឯងត្រូវបានផ្សព្វផ្សាយពាសពេញសង្គមម៉ាហ្វៀ! ហើយឯងក៏គ្មានសុវត្ថិភាពដែរ! បងនឹងបញ្ជូនឯងទៅកោះសម្ងាត់របស់ពួកយើងអីឡូវនេះ! ដាស់អាយសៀរ៍មក! ហើយរឿងស្រីម្នាក់នោះឯងមិនបាច់លូកដៃទេ! បងធ្វើបែបណាលើនាងវាជាការសម្រេចចិត្តរបស់បង! »To be continued...
ស'ជេនត្រៀមទៅ😔
YOU ARE READING
សំណងចិត្តម៉ាហ្វៀ-រដូវកាលទី៣ (ស៊េរីរបាំងមុខម៉ាហ្វៀ)
Randomនាងជំពាក់គេ នាងក៏ត្រូវសង នាងជំពាក់ការទុកចិត្តរបស់គេ នាងក៏ត្រូវតែសងនូវជំនឿចិត្តដែលគេខំលះបង់គ្រប់យ៉ាងដោយសារតែទុកចិត្តនាងនោះ ទោះជារងនូវអ្វីក៏នាងត្រូវតែសងគេអោយអស់...