ភាគ ១៥+១៦.

877 21 0
                                    

#សំណងចិត្តម៉ាហ្វៀ [រដូវកាលទី ៣]
ជុងហ្គុក ម៉ាវើរីក X ដេននីជេន ហារីសសាន់
#ភាគ ១៥+១៦.

« ចង្រៃយ៎អើយយ កុំអោយយើងដឹងអោយសោះ! ថាជានរណា! » បានឮបងប្រុសនិយាយពីក្នុងទូរស័ព្ទមកហើយ រាងក្រាស់គេបោកទូរស័ព្ទចោលដោយភាពក្រេវក្រោធតែម្តង ហេតុអីក៏ព្យាយាមចូលមកជិតជេឌីម្ល៉េះ??
« មានរឿងអី? » យ៉ុនហ្គីនិងថេយ៉ុងក៏សួរនាំ ទោះជាមិនត្រូវគ្នាក៏មិនប្រាកដថាពួកគេមិនបារម្ភពីគ្នាដែរ។
« ផ្ញើមើលជេនផង! យើងនឹងមកយកនាងវិញ! » និយាយតែពិននេះ ជុងហ្គុកក៏រត់ចេញទៅតែម្តង គេមិនអាចទុករឿងនេះនៅស្ងៀមបានទេ ជេឌីមិនដែលមានបញ្ហាម្តងណាឡើយ ហេតុអីក៏ពេលនេះបញ្ហាគ្រប់ពេលបែបនេះ?
...

« យ៉ាងម៉េចហើយ? » មកដល់វិមានវិញ ជីមីនក៏ឈរអោបដៃសម្លឹងទៅកាន់ជាងកំពុងជួសជុលសោរអេឡិចត្រូនិកនោះ គាត់កំពុងតែដោះការ hack ចេញនិងចាប់ផ្តើមដាក់លេខកូដថ្មីផង។
« លោកប្រុស! លោកចង់ដាក់លេខកូដលេខប៉ុន្មានដែរ? »
« ទុកអោយយើងជាអ្នកដាក់ខ្លួនឯង! ហើយដូរការស្កេនក្រយ៉ៅដៃចេញទៅ យើងចង់ស្កេនមុខវិញ! » ជីមីននិយាយដោយអារម្មណ៍ខឹងមិនចេះតិច បើគេដឹងមុខជនបង្កគេមិនទុកដាច់ខាត!
« បងគិតថាអ្នកណាជាអ្នកបង្ក? »
« យើងគួរតែសួរឯងវិញទើបត្រូវ! តាំងពី ដេននីជេន ហារីសសាន់ ចូលមកក្នុងវិមាននេះបញ្ហាកើតមិនចេះចប់ ហើយបញ្ហាទាំងនោះសុទ្ធតែពាក់ព័ន្ធនឹងវីឡាតូចនិងជេឌី! ឯងមិនសង្ស័យលើនាងសូម្បីបន្តិចហេស? » ជីមីនស្រដីឡើងម៉ាត់ៗ ធ្វើអោយជុងហ្គុកគាំងធ្មឹងនិយាយមិនចេញ គេមិនមែនមិនសង្ស័យនាងទេ តែគេទុកចិត្តនាង គេស្រលាញ់នាង គេមិនចង់គិតអវិជ្ជមានលើនាងឡើយ។
« បងកុំទាន់វាយតម្លៃមនុស្សបានទេ? ចុះបើចាត់ការនាងហើយ ការពិតមិនមែនជានាង? បងនឹងស្តាយក្រោយជាថ្មីដូចកាលដែលបងធ្វើលើឆេរីននីអញ្ចឹង! » ជុងហ្គុកនៅតែព្យាយាមបកស្រាយ ឆ្លើយតបជំនួសជនសង្ស័យ អោយគេធ្វើបែបណា? ប្រុងអោយគេប្រឆាំងនឹងចិត្តខ្លួនឯងហេស?
« មិនថាឯងនិយាយយ៉ាងណាក៏យើងនៅតែសង្ស័យនាង! »
« ខ្ញុំមិនខ្វល់ទេ ខ្ញុំទុកចិត្តនាង! នាងគ្មានថ្ងៃធ្វើបែបនេះដាក់ខ្ញុំឡើយ! » បន្លឺប្រយោគមួយនេះគេឈឺមិនស្ទើ បើសិនជានាងជាអ្នកបង្កមែន គេស្បថតែម្តងគេលែងមានអារម្មណ៍លើនរណាម្នាក់ហើយ។
« គិតទៅ! យើងអោយឯងគិត! កុំយកស្នេហាធំជាងជីវិតឯងក្នុងសង្គមនេះ! » និយាយតែពិននេះជីមីនគេក៏ដើរចេញទៅបាត់ គេមិនចង់មកឈ្លោះជាមួយជុងហ្គុកឡើយ ពួកគេមិនដែលឈ្លោះគ្នាទេ កុំដោយសារស្រីម្នាក់បង្កជម្លោះក្នុងគ្រួសារហើយថែមទាំងបង្កបញ្ហានាំឈឺក្បាលទៀត។
...

យប់បន្តិចជុងហ្គុកក៏ធ្វើដំណើរទៅយកដេននីជេនតាមសម្តីរបស់គេ, គេនឹកឍើញនាង ហើយនឹកឃើញសម្តីបងប្រុសរបស់គេ ខួរក្បាលគេសឹងតែប្រេះជាពីរ ទ្រូងចាប់ឈឺមិនស្ទើទេ គេស្រលាញ់នាងខ្លាំងណាស់ គេសុំត្រឹមតែនាងមិនធ្វើអោយគេខកចិត្តទៅបានហើយ។

« ហេឡូ! » ឈប់សំចតភ្លាម ទ្វារឡានក៏បើក កាយតូចច្រលឹងក៏ចូលមកដោយស្នាមញញឹមស្រស់ ស្នាមញញឹមដែលបង្ហាញពីភាពរីករាយដែលឃើញពីវត្តមានគេ បែបនេះហើយដែលគេកាន់តែច្បាស់ថានាងមិនអី។
« ជេន...អូនចូលមកក្នុងជីវិតបងមិនមែនដោយសារតែអូនគ្មានកន្លែងនៅទេត្រូវទេ? ជេន អូនមានអីលាក់នឹងបងទេ? » ទឹកមុខពោរពេញដោយទុកកង្វល់សួរស្រដីទៅកាន់នាង នាំអោយនាងត្រូវស្ងាត់ នាងមិនដែលឃើញគេសោកសៅដល់ថ្នាក់នេះទេ...
« បងគិតថាអូនលាក់អីនឹងបង? » ជេនមិននិយាយច្រើន បានត្រឹមសួរតបគេវិញ នាងមិនដឹងឆ្លើយបែបណាទើបសមឡើយ។
« ឆ្លើយនឹងបងមក! »
« ខ្ញុំគ្មានអ្វីត្រូវឆ្លើយទេ! »
« ឆ្លើយមក!!! បងអាចទុកចិត្តអូនបានទេជេន! ហឹក » រាងក្រាស់ចាប់អង្រួនកាយនាងខ្លាំងៗ ទាមទារចម្លើយពីនាងទាំងទឹកភ្នែកស្រក់ចុះមក នាងមិននិយាយអ្វីបែបនេះគេកាន់តែឈឺ គេមិនចង់ដឹងថានាងជាមនុស្សអាក្រក់ឡើយ នាងតែងតែជាមនុស្សល្អបំផុតសម្រាប់គេ។
« បងមិនបាច់ទុកចិត្តអូនក៏បាន...តែត្រូវចាំថាអូនតែងតែទុកចិត្តបង ទើបអូនចូលមកក្នុងជីវិតបងណាជុង! » ត្រឹមតែមួយប្រយោគនេះ នាងក៏អាចបង្រ្កាបចិត្តឆេះឆួលរបស់ជុងហ្គុកបាន, នាងទាញគេមកអោបដោយទឹកភ្នែកហូរមិនខុសពីគេ...នាងកំពុងតែកុហកខ្លួនឯងនិងកុហកគេក្នុងពេលតែមួយ អ្នកណាមានសម្ពាធជាងអ្នកណាអោយប្រាកដទៅពេលនេះ?
(សុំទោស!)
...

ប៉ុន្មានម៉ោងក្រោយ ជុងហ្គុកក៏នាំដេននីជេនមករុីសតឯកជនរបស់គេដែលនៅក្បែរភ្នំនិងសមុទ្រនេះ គេគិតថាគេប្រាកដជានៅទីនោះជាមួយនាងមួយរយៈធំហើយដើម្បីគេចពីជីមីន។

« ជុងហ្គុកលោកអាចនឹងសម្លាប់ខ្ញុំនៅថ្ងៃណាមួយទេ? បើសិនជាខ្ញុំធ្វើអីខុស? » ដើរនៅតាមឆ្នេរមាត់សមុទ្របណ្តើរកាន់ដៃគ្នាបណ្តើរមើលទៅគួរអោយស្រលាញ់ណាស់, ជេនសួរទៅកាន់គេដោយកែវភ្នែកស្រទន់ស្រស់ថ្លាមិនសមជាកែវភ្នែកដែលមានល្បិចសោះ។
« ខ្ញុំគ្មានថ្ងៃសម្លាប់មនុស្សដែលខ្ញុំស្រលាញ់ទេ! » រាងក្រាស់តបទៅនាងមួយប្រយោគនេះនាំចិត្តនាងអោយឈឺខ្ទោកៗ បើជ្រើសយកស្លាប់បាននាងប្រាកដជាទៅស្លាប់ហើយ! រស់នៅជីវិតដែលមិនមែនជាជីវិតនាងបែបនេះ នាងឈឺខ្លាំងណាស់ នាងត្រូវធ្វើគ្រប់យ៉ាងប្រឆាំងនឹងខ្លួនឯងគ្រប់ពេល...
« លោកនឹងស្តាយក្រោយ! បើលោកស្រលាញ់អ្នកផ្សេង វាប្រាកដជាល្អណាស់! »

To be continued...

សំណងចិត្តម៉ាហ្វៀ-រដូវកាលទី៣ (ស៊េរីរបាំងមុខម៉ាហ្វៀ)Where stories live. Discover now