ភាគ ១៧.

643 20 0
                                    

#សំណងចិត្តម៉ាហ្វៀ [រដូវកាលទី ៣]
ជុងហ្គុក ម៉ាវើរីក X ដេននីជេន ហារីសសាន់
#ភាគ១៧.

...

« អូនមិនអីទេហេស? ក្តៅខ្លួនទៀតហើយឃើញទេ? បងលេងខ្លាំងបន្តិចសោះក៏អូនក្តៅខ្លួនបានដែរ » នាយសង្ហាញញឹមស្រស់អង្អែលក្បាលរាងតូចដែលគេទើបតែប្រលោមស្នេហ៍ហើយ, ជុងហ្គុកទាញថ្នាំមកអោយនាងលេបដោយស្នាមញញឹមពោរពេញដោយក្តីស្រលាញ់និងទំនុកចិត្ត។
« ហឺ បងធ្វើបាបអូនរហូត! » ដេននីជេនខាំមាត់សម្លក់គេដោយភាពគួរអោយស្រលាញ់ នាំអោយចិត្តនាយកាន់តែទន់ជ្រាយចំពោះនាង , គេអាចជាម៉ាហ្វៀកាចសាហាវមែនប៉ុន្តែសម្រាប់នាង គេនឹងធ្វើគ្រប់យ៉ាងអោយតែប្រាកដថានាងសប្បាយចិត្ត។
« បងកែខ្លួនហើយហេស? អីឡូវមិនដែលឃើញបងសម្លាប់មនុស្សទេ » ឮនាងសួរបែបនេះ គេស្រាប់តែសើចឡើង មិនសម្លាប់ហេស? នាងដឹងមកពីណា?
« ថ្ងៃនេះបងសម្លាប់អស់ ៤ នាក់... តែបងមិនអោយអូនឃើញមិនអោយអូនដឹងទេ baby របស់បងឃើញបងជាជុងហ្គុកបែបនេះបានហើយ បងមិនចង់អោយអូនស្គាល់ផ្នែកអាក្រក់របស់បងទេ » ការសម្លាប់មនុស្សជាការងាររបស់គេ មនុស្សអាក្រក់ច្រើនណាស់នៅសង្គមក្រៅនោះ គេសុខចិត្តជាប់ឈ្មោះជាមនុស្សអាក្រក់សម្លាប់មនុស្សអាក្រក់ ក៏មិនអោយមនុស្សមិនដឹងខ្យល់អីត្រូវរងទុក្ខដោយសារការបំពានពីពួកមានអំណាចដែរ។
« ការងារអូនមិនសូវជាបានធ្វើទេ! យូរៗមានម្តង អផ្សុកណាស់!! »
« អូនជា spy មិនអញ្ចឹង? អីឡូវបងជួលអូនអោយទៅសុើបពីគ្រួសារប៉ាលេស្ទីនហើយមកប្រាប់មក! ថាយ៉ុនហ្គីគេធ្វើអីខ្លះបានជាបានកូនលឿនម្ល៉េះ? » និយាយដល់នេះនាយក៏សើច នាំអោយជេនសម្លក់គេភ្លាមៗ មនុស្សស្អីបែបនេះ។
« រោគចិត្ត! »

ប៉ុន្មានសប្តាហ៍ក្រោយ...

(ខ្ញុំរៀបគម្រោងការយប់នេះហើយ! រូបនិងប្រវត្តិរូបរបស់គេលោកទទួលបានហើយត្រូវទេ? បើទទួលបានហើយមិនបាច់អោយគេរស់ក៏បានដែរ! បើគេស្លាប់ជីមីននិងជុងហ្គុកក៏កាន់តែបាក់ស្បាត លោកអាចដណ្តើមតំណែង ២ លំដាប់នេះបានហើយនិងរកឃើញម៉ាហ្វៀលំដាប់មួយហើយ!) សារចុចផ្ញើទៅ ទឹកភ្នែកក៏ស្រក់ចុះមក, ស្រីស្រស់ទម្លាក់ទូរស័ព្ទចុះ បន្តរៀបចំខោអាវអោយរួចរាល់អាលនឹងបានចេញទៅអោយឆាប់រហ័សទាន់គ្មាននរណានៅ...
...

ផាំងៗៗ

កាមេរ៉ាត្រូវបានគ្រាប់កាំភ្លើងបំផ្ទុះបំបែក អង្គរក្សដែលនៅយាមវីឡាតូចក៏ត្រូវបានបាញ់សម្លាញ់, កាយតូចច្រលឹង សៀតកាំភ្លើងនឹងចង្កេះមុននឹងបំពាក់គ្រាប់បែកជាប់នឹងរបងវីឡាតូច គ្រាប់បែកធុនធ្ងន់ដែរ បើផ្ទុះប្រាកដណាស់ថាខ្ទេចវីឡាខាងក្នុង! នាយភ្ជាប់រួចនាងក៏ចុចកុងតាក់លោតនាទី គ្រាប់បែកនឹងផ្ទុះនៅរយៈពេលមួយនាទីទៀត ដូច្នេះនាងអាចរត់ទៅកន្លែងសុវត្ថិភាពបាន។

« សុំទោសជេឌី! ហើយក៏អរគុណចំពោះរឿងគ្រប់យ៉ាងណា ជុងហ្គុក! » និយាយតែពិននេះ កាយតូចក៏ផ្លោះរបងចេញទៅ នាងរត់ទៅបាត់ស្រមោល វីឡាតូចក៏ផ្ទុះខ្ទិចខ្ទី រាលដាលសឹងតែដល់វីឡាធំទៅទៀត តែប្រព័ន្ធបង្ហូរទឹកក៏ពន្លត់វាបានភ្លាម គ្រាន់តែថា...ជេឌីដែលនៅក្នុងវីឡាតូចនោះ នឹងទៅជាយ៉ាងណាទៅ?

To be continued....

សំណងចិត្តម៉ាហ្វៀ-រដូវកាលទី៣ (ស៊េរីរបាំងមុខម៉ាហ្វៀ)Where stories live. Discover now