ភាគ ២៣.

887 27 0
                                    

#សំណងចិត្តម៉ាហ្វៀ [រដូវកាលទី ៣]
ជុងហ្គុក ម៉ាវើរីក X ដេននីជេន ហារីសសាន់
#ភាគ២៣.

ព្រឹកថ្ងៃថ្មី សភាពអ្នកប្រមឹកដែលស្រវឹងជោគជាំពីយប់មិញនេះ ក៏ប្រែដឹងខ្លួនឡើង, នាងស្រាប់តែភ្ញាក់ព្រើត ស្វាងចេសដោយសារតែចាប់អារម្មណ៍ថាមិនមែនជាបន្ទប់របស់នាងឡើយ។

« ហូយយ ខ្មោច! » វត្តមានអ្នកណាក៏មិនដឹង ដើរចេញពីបន្ទប់ទឹកមកដោយគ្មានផ្តល់សញ្ញាមុន នាំអោយនាងត្រូវភ្ញាក់ព្រើត ត្រូវលើកដៃបិទភ្នែកដោយសារអ្នកម្ខាងទៀតមានត្រឹមកន្សែងរុំចង្កេះ ដៃក៏រវល់តែលើកកូនកន្សែងញីសក់សើមៗនោះមិនឈប់។
« បិទភ្នែកស្អី? ឃើញឡើងមួយតួខ្លួនមិនបិទភ្នែក មកបិទភ្នែកពេលគេស្លៀកកន្សែងទៅវិញ ពូកែសម្តែងម្ល៉េះ » ជុងហ្គុកស្រដីមកកាន់នាង នាំអោយនាងត្រូវខាំមាត់សម្លក់គេ មនុស្សស្អីនិយាយមិនចូលគ្នាបែបនេះ។
« អត់មាយាទ! មានអ្នកផ្សេងក្នុងបន្ទប់ហើយនៅដើរស្រាតទៀត! » ជេននិយាយតែពិននេះ នាងក៏ងើបចេញ ចង់ទៅបន្ទប់នាងវិញព្រោះនៅជាមួយគេហានិភ័យខ្លួនណាស់។
« នែ! នាងថាម៉េច? ចង់ប្រាប់ថាទីមួយ...នេះជាបន្ទប់ខ្ញុំ ខ្ញុំចង់ស្រាតដើរ ២៤ ម៉ោងក៏មិនខុស ហើយទីពីរ នាងអ្នកក្រៅគ្មានសិទ្ធនិយាយទេ បានខ្ញុំមើលថែមួយយប់ហើយ មិនអរគុណហើយនៅសម្តីឡូយទៀត? » ជុងហ្គុកចាប់ដៃនាងជាប់ ទាញនាងមកនិយាយអោយដឹងសាច់រឿង មិនចង់អោយនាងបង្ខូចឈ្មោះគេបានងាយៗឡើយ។
« លែងខ្ញុំ! ខ្ញុំទៅវិញ! » ស្រីស្រស់កញ្ឆក់ដៃចេញពីនាយសង្ហា ប្រុងនាំខ្លួនត្រឡប់ទៅវិញព្រោះនាងដឹងច្បាស់ថានាងគ្មានសិទ្ធនៅជាមួយគេបែបនេះដូចមុនឡើយ។
« ខ្ញុំចាត់ការចូដេនរួចរាល់ហើយ...ខ្ញុំលួចធ្វើឃាតពួកវាដោយមិនអោយពួកវាដឹងមុន ដូច្នេះវាមកចាប់គ្រួសារនាងដើម្បីគម្រាមនាងមិនទាន់ទេ! ពួកវាស្លាប់អស់បែបនេះ ក៏បិទឈ្មោះវាចោលពីសង្គមម៉ាហ្វៀដូចគ្នា! » ប្រយោគវែងអន្លាយរបស់គេធ្វើអោយជេនឈប់ទ្រឹង បែរមកសម្លឹងគេដោយទឹកមុខនឹកស្មានមិនដល់ ជុងហ្គុកគេមានអំណាច គេមានឬទ្ធិខ្លាំង នាងមិនដែលស្គាល់គេច្បាស់មិនដឹងពីថ្វីដៃរបស់គេច្បាស់ នាងមិនដឹងទេថាការកម្ចាត់ម៉ាហ្វៀដែលនៅក្រោមគេវាស្រួលប៉ុណ្ណា។
« ហេតុអីក៏លោកដឹងថាចូដេនយកគ្រួសារខ្ញុំមកគម្រាមខ្ញុំ? » ជេនទុករឿងនោះមួយឡែក មកសួរគេអោយច្បាស់ ហេតុអីក៏គេដឹងរឿងនាងសព្វគ្រប់បែបនេះ នាងខំលាក់គេ ខំកុហកគេ អ្នកណាទៅប្រាប់គេហាស?
« ខ្ញុំអោយគេសុើប! ហើយខាមីឡាក៏បានប្រាប់ច្រើនដែរ! កំពុងគិតថានាងគួរសុំទោសខ្ញុំឬក៏ខ្ញុំគួរសុំទោសនាង! » និយាយចប់រាងក្រាស់ក៏ញញឹមស្រស់ សម្លឹងទៅដេននីជេនដែលមានទឹកភ្នែកដក់ក្នុងរង្វង់ភ្នែក នាងសម្លឹងកែវភ្នែកគេ កែវភ្នែកដែលបញ្ចាំងអារម្មណ៍ស្រលាញ់យ៉ាងជ្រាលជ្រៅមកកាន់នាងដូចដើម ទាំងដែលនាងបំផ្លាញគេសឹងតែឆ្កួតខ្លួន ពេលខ្លះក៏គិតថាគេល្អដល់ថ្នាក់នេះ នាងអាក្រក់ដល់ថ្នាក់នេះនាងមិនសមនឹងបានមនុស្សដូចជាគេមកទេ។
« សុំទោស! ទោះជាអូនខុសក៏បងសុខចិត្តសុំទោស! អូនអស់បន្លាក្នុងទ្រូងហើយ! ត្រឡប់មករកបងវិញបានទេជេន? »

#សូមរងចាំតាមដានភាគបញ្ចប់

សំណងចិត្តម៉ាហ្វៀ-រដូវកាលទី៣ (ស៊េរីរបាំងមុខម៉ាហ្វៀ)Where stories live. Discover now