ភាគ ៧.

919 28 1
                                    

#សំណងចិត្តម៉ាហ្វៀ [រដូវកាលទី ៣]
ជុងហ្គុក ម៉ាវើរីក X ដេននីជេន ហារីសសាន់
#ភាគ៧.

« សម្លាប់មនុស្ស? ខ្ញុំទៅយកបងមីន! មិនដឹងជាគាត់បានធ្វើអីទេ ខ្ញុំប្រឡាក់ពីដៃគាត់ដែរទេ! នាងមិនទុកចិត្តខ្ញុំហេស? » ជុងហ្គុកក៏រៀបរាប់តាមត្រង់ គេមិនដឹងត្រូវកុហកនាងធ្វើអីទេបើនាងដឹងថាគេជាម៉ាហ្វៀទៅហើយនឹង។
« ម៉ាហ្វៀលំដាប់ទី ១ ស្ងប់ស្ងាត់មិនសូវចេញទៅបាញ់សម្លាប់នរណាឡើយ បើបងប្រុសរបស់លោកចូលចិត្តសម្លាប់មនុស្សបែបនេះ ហើយលោកមិនសូវសម្លាប់មនុស្សឡើយ ដូច្នេះលោកជាម៉ាហ្វៀលំដាប់ទី ១? » នាងនិយាយចប់មួយប្រយោគនេះភ្លាម រាងក្រាស់ក៏សើចតិចៗដើរចូលមករកនាង នាំអោយនាងកាន់តែភ័យខ្លាចមួយកម្រិតទៀត គេថាម៉ាហ្វៀលំដាប់មួយសម្លាប់មនុស្សមិនបន្សល់ស្លាកស្នាម សម្លាប់ដូចមិនសម្លាប់ គឺថាស្ងប់ស្ងាត់បំផុត! នេះបើគេជាម៉ាហ្វៀលំដាប់មួយពិតមែន នាងត្រូវគេសម្លាប់ពេលណាក៏គ្មានអ្នកដឹងដែរ។
« នាងមិនឆ្លាតសោះដេននីជេន! នាងចាំតែអង្គុយទាយគ្រប់ពេលហេស? » ជុងហ្គុកសើចបន្តិច មុននឹងលើកដៃច្បិចចង្កាស្រីស្រស់អោយនាងបានសម្លឹងមុខគេពេញភ្នែក ហើយពិចារណាចុះថាក្រសែភ្នែកគេនិងទឹកមុខគេពេលនេះសមជាម៉ាហ្វៀលំដាប់ប៉ុន្មាន?
« ហូយយយ ប្រាប់បន្តិចក៏មិនបាន! » ឃើញនាយកំលោះដើរចេញដោយនៅទុកចម្ងល់របស់នាងបែបនេះ នាងមិនសុខចិត្តឡើយ នាងដេកមិនលក់ទេបើម៉ាកៗនេះ។
...

« ថ្ងៃនេះយើងនឹងចូលទៅកូនវីឡាតែឯង! ពួកឯងអាចសម្រាកមុនបាន! » ងាកមកកាន់នាយសង្ហាដែលអង្គុយស្រងូតស្រងាត់ក្នុងបន្ទប់នេះវិញ នាយក៏និយាយទៅជំនិតដោយទឹកមុខស្មើធេងមិនប្តូរ គេលែងចេះញញឹមហើយទេដឹង? គេខានញញឹមជាច្រើនសប្តាហ៍មកហើយ។
« អោយខ្ញុំសុំទោសណាចៅហ្វាយ តែខ្ញុំគិតថាចៅហ្វាយគួរតែកុំទាន់ទៅវីឡាតូចអី អ្នកនាងដេននីជេននៅទីនេះយើងពិបាកនឹងចូលវីឡាតូចណាស់! នាងបានទៅរកបើកសោរវីឡាតូចថ្ងៃមុន...ពួកយើងមិនអាចទុកចិត្តនាងបានទេ » បានឮជំនិតនិយាយបែបនេះ ជីមីនក៏ក្តាប់ដៃបិទភ្នែកសម្រួលអារម្មណ៍ បើសិនជាដេននីជេនជាអ្នកផ្សេងគេប្រាកដជាបាញ់សម្លាប់បាត់ហើយ តែគេតែងតែគិតថានាងជាមនុស្សស្រីដែលប្អូនប្រុសរបស់គេស្រលាញ់! ទើបគេមិនចង់ធ្វើអ្វីមិនល្អលើនាងឡើយ ហើយនាងក៏ជាមិត្តជិតស្និទ្ធរបស់ឆេរីននីទៀត។
« សាកនិយាយជាមួយជុងហ្គុកទៅមើល គេមានគម្រោងនាំនាងទៅណាទេ? យើងចង់ទៅវីឡាតូចអោយបានឆាប់! » នាយកំលោះផ្តេកក្បាលលើកៅអី គេហត់នឿយនឹងរឿងច្រើន គេតែងតែយកវីឡាតូចជាទីកន្លែងស្ងប់សុខអាចអោយគេបានធូរចិត្តខ្លះ មិនដឹងជានៅក្នុងនោះមានអីខ្លះទេដឹងត្រឹមថាគេចង់ទៅដោយសម្ងាត់។
« សល់តែ ២ ឆ្នាំទៀតអ្នកប្រុសតូចហ្វឹកហាត់ចប់សព្វគ្រប់ហើយ លោកប្រុសមានចង់បង្ហាញគាត់ទេ...
« យើងមិនដែលមានគំនិតចង់បង្ហាញជេឌីអោយសង្គមម៉ាហ្វៀដឹងទេ! »

To be continued...

អ្នកណាជា ជេឌី?🤣

សំណងចិត្តម៉ាហ្វៀ-រដូវកាលទី៣ (ស៊េរីរបាំងមុខម៉ាហ្វៀ)Where stories live. Discover now