ភាគ ២+៣.

1.5K 28 0
                                    

#សំណងចិត្តម៉ាហ្វៀ [រដូវកាលទី ៣]
ជុងហ្គុក ម៉ាវើរីក X ដេននីជេន ហារីសសាន់
#ភាគ ២+៣.

( ដេននីជេន ខ្ញុំទុកចិត្តនាង! ) មួយប្រយោគដែលស្តាប់ទៅសាមញ្ញតែក៏រំខានប្រសៃប្រសាទស្រីតូចមិនអោយគេងលក់ទាល់តែសោះ។ ដេននីជេនងាកសម្លឹងទៅកាន់នាឡិកាលើតុក្បែរដំណេក ទ្រនិចនាឡិកាក៏ចង្អុលទៅម៉ោង 11 អាធ្រាតទៅហើយ។

« ហឺយយ » រាងកាយតូចច្រលឹងងើបចុះពីលើគ្រែបើកទ្វារបន្ទប់ដើរចុះទៅខាងក្រោម វិមានបែងចែកជា ២ ខាង ខាងនេះជាខាងរបស់ជុងហ្គុកមិនមានពាក់ព័ន្ធនឹងជីមីនទើបនាងមិនសូវជាក្រែងចិត្តនឹងដើរចុះឡើង។
« ដេកមិនលក់ទេ ធ្វើយ៉ាងម៉េចទៅ? ចេញឆក់អីឡូវហើយ! » ដេននីជេនបើកទូរទឹកកកទាញផ្លែប៉ោមមួយមកញុាំរួចក៏ឈររអ៊ូតិចៗ សម្លឹងទៅទេសភាពក្រោយផ្ទះយ៉ាងស្រស់ស្អាតនោះ តែបើសួរថានាងចង់ចេញទៅលេងស្មាលនឹងឬអត់? ប្រាកដជាអត់ច្បាស់ណាស់។
« ឆក់ទៅ ខ្ញុំកំដរ! » សម្លេងមាំទាំបន្លឺឡើងពីក្រោយនាង នាំអោយកាយតូចភ្ញាក់ក្រញាង បោះផ្លែប៉ោមខ្ទាតបីម៉ែត្រតែម្តង! ដេននីជេនងាកសម្លក់ទៅម្ចាស់សម្លេងដែលមកមិនផ្តល់ដំណឹងស្មាលនេះ។
« ឆ្កួតអញ្ចឹង! »
« នែ ខ្ញុំក៏អផ្សុកដែរ! ចេញក្រៅទេ? » សម្តីរបស់គេក៏នាំអោយជេនឈប់បន្តិច ហាក់យល់ស្របនឹងគេ ទើបនឹងងាកទៅលើកដៃជាសញ្ញាអូខេ ហើយក៏រត់ទៅពាក់ខោអាវបន្ថែម។
...

« ចង់ទៅណា? » ដេននីជេនចុះមកវិញដោយស្លៀកខោខ្លីនិងអាវ hoodie សាមញ្ញៗតែអាវនោះដូចជាមិនមែនជារបស់នាងទេ!
« នាងទៅលួចអាវខ្ញុំតាំងពីពេលណាមក? »
« តោះទៅលេងខាមីឡា! » ស្រីស្រស់មិនឆ្លើយនឹងសំណួររបស់គេ តែជំនួសដោយការប្តូរប្រធានបទរួចក៏រត់ទៅមុនគេ នាំអោយគេនៅហួសចិត្តនឹងនាងមិនបាត់តែម្តង ព្រោះនាងលួចរបស់គេគ្រប់យ៉ាង មិនលើកលែងសូម្បីតែសម្លៀកបំពាក់របស់គេ។
_____

-បន្ទាយប៉ូលីសម៉ាហ្វៀ

« នែ នាងនាំខ្ញុំមកទីនេះធ្វើអី? ដូចប្រហែលៗ » ជុងហ្គុកមកដល់ទីតាំងដែលនាងបានចង្អុលបង្ហាញគេហើយ នាយក៏ប្រហែលៗកន្លែងនេះដូចជាធ្លាប់ឃើញ តែសំណួរនិងការឆ្ងល់របស់មិនបានចម្លើយទេព្រោះនាងបានចុះពីលើឡានដើរចូលទៅទីធ្លាល្វឹងល្វើយដែលមានគ្រឿងសព្វាវុធជាច្រើន ហើយក៏មានវីឡាតូចមួយនៅខាងក្រោយនោះបាត់ទៅហើយ។
« ចៅហ្វាយមកតាមខ្ញុំធ្វើអី? ខ្ញុំទៅជួបមិត្តខ្ញុំ មិនមែនទៅលក់គ្រឿងញៀនទេ » ងាកមកអ្នកខាងក្នុងនេះវិញ ពួកគេកំពុងតែប្រកែកគ្នាដោយខាមីឡាបានឃាត់មិនអោយនាយសង្ហាម្នាក់នេះមកតាមនាង តែគេមិនទុកចិត្តនាងខ្លាចនាងធ្វើអីផ្តេសផ្តាសទើបមកតាមនាងទាល់តែបាន។
« នាងនាំវាចូលមកធ្វើអី? » ឈរប្រកែកគ្នាសុខៗ វត្តមានអ្នកទាំងពីរខាងនោះក៏បានចូលមកដល់, ថេយ៉ុងបានឃើញកំលោះសង្ហាដែលដើរពីក្រោយជេននោះហើយគេចាន់ផ្តើមម៉ួរម៉ៅតែម្តង។
« នាងនាំខ្ញុំមកទីនេះធ្វើអី? » សំណួរស្រដៀងគ្នាតែអត្ថន័យខុសគ្នា បន្លឺចេញពីមាត់កំលោះសង្ហាពីរនាក់, នាយទាំងពីរបានឃើញមុខគ្នាភ្លាមក៏បែរមុខចេញ ហាក់ទប់កំហឹងរៀងខ្លួន ពួកគេជាសត្រូវរាប់សតវត្សទៅហើយ ជុងហ្គុកគេមកជាមួយដេននីជេនមកលេងមិត្តរបស់នាង អ្នកណាទៅដឹងថាមិត្តរបស់ជេនធ្វើការជាមួយម៉ាហ្វៀលំដាប់លេខ ២ ម្នាក់នេះ។
« ឯងគ្មានសិទ្ធជាន់ទីនេះទេ! » ថេយ៉ុងបោះសម្តីទៅកាន់នាយសង្ហាដែលនៅនឹងមុខនេះ គេនិយាយទាំងក្នុងខួរក្បាលមិនដឹងថាអ្នកនៅនឹងមុខគេនេះឈរនៅលេខរៀងលើគេឬក៏ក្រោមគេអោយប្រាកដ…
« យើងជាន់ហើយៗឯងធ្វើស្អីយើងបាន? យកសាំងមកចាក់លុបដានជើងរបស់យើងហេស? » នាយជុងហ្គុកនេះក៏ហាក់មិនចុះចាញ់ មិនខ្លាចអំណាចម៉ាហ្វៀលំដាប់ ២ ដូចជាថេយ៉ុងសោះ គេនៅលើទឹកដីរបស់ថេយ៉ុងហើយគេនៅព្រហើនទៀត។
« ខ្ញុំមិនបានអោយលោកមកតាមខ្ញុំទេ! » លើកនេះស្រីស្រស់ទាំងពីរក៏និយាយម្តង ហើយវាក៏ជាការពិត! ខាមីឡាក៏មិនបានអោយថេយ៉ុងចេញមកតាមនាង ឯដេននីជេនក៏មិនបានហៅជុងហ្គុកអោយមកតាមនាងដែរ ពួកគេសុទ្ធតែមកដោយខ្លួនឯង។
« នែ! យើងមានសិទ្ធលើនាង! » ជុងហ្គុកនិងថេយ៉ុងបន្លឺឡើងស្មើគ្នា ហាក់ដូចជាទន្ទេញហាត់សមជាមួយគ្នាអញ្ចឹង។
« ឯងឈប់និយាយតាមយើងភ្លាម! » លើកនេះពួកគេក៏និយាយផ្ទួនគ្នាទៀតហើយ ចម្លែកពិតមែន។
« ឃើញសត្រូវបែបនេះតាមការពិតពួកគេជា soulmate ទេដឹង? » ខាមីឡានិងដេននីជេននិយាយតិចៗសម្លឹងទៅពួកគេដែលកំពុងឈ្លោះគ្នាបន្តិច មុននឹងកាន់ដៃគ្នាដើរចេញ ទុកអោយពួកគេបន្តឈ្លោះគ្នាទៀតចុះ។
« ឯងគិតយ៉ាងម៉េចជាមួយការស្លាប់របស់រីន? យើងមានអារម្មណ៍មិនធម្មតាទេ ឬក៏មកពីយើងគិតច្រើន យើងនឹកនាងពេក យើងមិនទាន់កាត់ចិត្តដាច់? » ក្រមុំទាំងពីរបានដើរលំហែកាយក្រោយវីឡា ដែលមានបរិយាកាសបរិសុទ្ធតាមដងទន្លេនោះ នាងដាក់ខ្លួនអង្គុយលើបង់ សម្លឹងទៅព្រះចន្ទហាក់ដូចជានឹកឃើញពីវត្តមាននរណាម្នាក់នៅក្នុងរង្វង់ដួងចន្ទនោះ។
« យើងក៏មិនអស់ចិត្ត...យើងចង់សុើបអោយច្បាស់ តែបងយ៉ុនហ្គីហាក់ដូចជាទុកការស្លាប់របស់រីនសម្ងាត់ណាស់ គាត់មិនអោយនរណាលូកដៃសូម្បីតែប៉ូលីស! ហើយឯងគិតថាចៅហ្វាយរបស់យើងនឹងបកស្រាយប្រាប់យើងហេស? គេមិនអោយយើងសិក្សាពីរឿងក្តីនេះសូម្បីតែបន្តិច គេនៅតែលើកឡើងថាជារឿងរបស់គ្រួសារគេ យើងមិនពាក់ព័ន្ធទាំងដែលយើងក៏ជាមិត្តជិតស្និទ្ធរបស់រីន » ខាមីឡាឆ្លើយតបទៅកាន់ដេននីជេនដោយទឹកមុខសោកសៅ ស្ត្រេស គិតអ្វីមិនចេញ នាងត្រូវគេបង្ខំអោយបំភ្លេចរឿងនេះចោលទាំងដែលខួរក្បាលរបស់នាងគិតពីវាសឹងតែគ្រប់ពេល។
« ពួកយើងធ្វើអីមិនបានទេក្រៅពីបំភ្លេចចោលទៅខា! ឯងស្តាប់គាត់ទៅ ឯងស្រលាញ់គាត់មិនអញ្ចឹង? »
« យើងមិនបានស្រលាញ់អាតាបុិឆ្កួតនឹងទេជេន! »

To be continued...

ចៅហ្វាយក៏ជេរដែរ មិនខ្វល់ៗៗ😔

សំណងចិត្តម៉ាហ្វៀ-រដូវកាលទី៣ (ស៊េរីរបាំងមុខម៉ាហ្វៀ)Where stories live. Discover now