#សំណងចិត្តម៉ាហ្វៀ [រដូវកាលទី ៣]
ជុងហ្គុក ម៉ាវើរីក X ដេននីជេន ហារីសសាន់
#ភាគ៤.ប៉ុន្មានម៉ោងក្រោយជុងហ្គុកនិងដេននីជេនក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញ ទាស់ត្រង់ថាលើកនេះគឺជេនជាអ្នកបើកមកផ្ទះព្រោះកំលោះខាងនោះស្រវឹងជោគជាំទៅហើយ។
« ដូចឆ្កួតអញ្ចឹង! ទៅឈ្លោះគ្នាហើយក៏ភ្នាល់ផឹក! អាសូរតែរកឃើញអ្នកឈ្នះមិនថាទេ! តែសន្លប់ទាំងពីរនាក់! ហូយយ ម៉ាហ្វៀលំដាប់ម៉ូដស្អីផឹកអន់ៗបែបនេះ? » កាយតូចច្រលឹងចូលទៅគ្រានាយកំលោះចេញពីឡាន ដោយមិនភ្លេចរអ៊ូរទាំផង នាងនិយាយក៏ត្រូវដែរ នាមសុទ្ធតែជាម៉ាហ្វៀលំដាប់ពិភពលោកតែផឹកទើបតែបានប៉ុន្មានដងក៏សន្លប់ទាំងថេយ៉ុង និង ជុងហ្គុក! ពួកគេជាម៉ាហ្វៀ fake fake ទេដឹង។
« នាំទុក្ខដល់គេឯងទៀត! ហូយយ ខ្ញុំទម្លាក់ចោលមុខផ្ទះនេះអីឡូវហើយ! អង្គរក្សក៏ដេកអស់ទៀត! ខ្ញុំសំណាងល្អឬក៏អាក្រក់ដែលមកនៅជាមួយលោកនេះ? »
...ព្រូស!
កាយមាំទាំដួលព្រូសទៅលើពូកទន់ៗដោយសារតែអ្នកខាងនេះទម្លាក់គេដូចទម្លាក់បាវខ្សាច់...គេធ្ងន់គេធំជាងនាង បាននាងយកមកដល់បន្ទប់បែបនេះក៏អរគុណនាងទៅ។« ខ្ញុំ...ក្តៅ! ជេនជូតខ្លួន- អោយបន្តិចមកកក » ការនិយាយស្តីបែបស្រវឹងៗបន្លឺឡើង នាំអោយជេនឮហើយនាងសើចតែម្តង ជូតខ្លួនអោយគេហេស? ស្រមៃបីជាតិទៅ!
« ក្តៅមែនទេ? ចាំបើកម៉ាសុីនត្រជាក់អោយលោកត្រជាក់កកតែម្តង! » និយាយរួចនាងក៏លើកទឹកមកញុាំ សើចខខឹកសម្លឹងមើលមុខក្រហមព្រឿងៗរបស់គេ ពេលខ្លះគេក៏គួរអោយស្រលាញ់គ្រាន់តែគេមិនមែនជា type របស់នាងទេ! ឮពាក្យចចាមអារ៉ាមមកគេក៏សាហាវមិនធម្មតាដែរ នាងម៉េចនឹងប្រថុយជីវិតទៅស្រលាញ់ប្រុសឃោរឃៅដូចជាគេទៅ? ទោះមិនដែលឃើញភាពសាហាវឃោរឃៅរបស់គេក៏អាចស្មានដឹងបាន ព្រោះកិត្តិនាមរបស់គេមិនងាយនឹងមានអ្នកយកបានងាយៗទេ។
« គេងអោបខ្ញុំមួយយប់មក! » មួយប្រយោគនេះ ទឹកដែលដេននីជេនបានញុាំមុននេះគឺថាត្រូវព្រួសលើមុខជុងហ្គុកចំស្តែងៗមិនខុសសូម្បីបន្តិច! គេនិយាយបែបនេះមករួចយ៉ាងម៉េច?
« បានហើយ ជុងហ្គុក ម៉ាវើរីក! ឈប់និយាយជាមួយខ្ញុំ! » រាងស្តើងស្រែកទៅកាន់គេតែពិននេះ នាងក៏រហ័សបើកទ្វារចេញ បើនៅទៀតនាងប្រាកដជាស្រ្តេសស្លាប់មិនខាន។
« អ្ហាយយ ម៉េចក៏បើកមិនចេញ? សោរទ្វារចាក់យ៉ាងម៉េចទៅជុងហ្គុក? ទ្វារលោកចាក់សោរអូតូហេស? ទំនើបម្ល៉េះវើយ??? នែ! មកបើកទ្វារអោយខ្ញុំ! » ដៃតូចមួលបើកទ្វារ តែវាមិនចេញ ដូចនាងនិយាយអញ្ចឹង ទ្វារគេទំនើបណាស់ទាល់តែស្កេនក្រយ៉ៅដៃដោះសោរទើបបាន! ហើយដោយនាងហៅគេនោះ គេក៏មកពិតមែន! ដំណើរទ្រេតទ្រោតរបៀបមនុស្សស្រវឹងក៏នាំអោយនាងមួរម៉ៅគុណនឹង ២ តែម្តង។
« មិន-អោយទៅទេ... » ដៃទាំងសងខាងរបស់នាងកំលោះក៏ឃាំងនាងជាប់នឹងទ្វារ! នាយបើកភ្នែកតិចៗមកមើលភក្រ្តស្រស់ស្អារបស់ជេន, ម្រាមដៃក្រាស់លើកមកក្រសោបថ្ពាល់នាងស្រាលៗ ដល់ថ្នាក់នាងភាំងកម្រើកខ្លួនមិនរួចទាល់តែសោះ។
« ជុង...លោក
« នាងគួរអោយស្រលាញ់ណាស់! » និយាយដល់ត្រឹមនេះគេក៏អោនថើបមាត់នាងស្រាលៗ ដៃម្ខាងក៏លើកអង្អែលសក់នាងថ្នមៗ គេស្រវឹងពិតជាចម្លែកពិតមែន មកលេងអីបែបនេះ?
« ព្រះអើយយយ ខ្ញុំមិនទាន់លួចរបស់គេឆ្អែតផង ខ្ញុំមកអោយគេលួចស្នាមថើបលើកដំបូងរបស់ខ្ញុំបានយ៉ាងម៉េចនៀក? អាយយយ »To be continued...
ខាតគុណ 100000 កូនឆី😔
YOU ARE READING
សំណងចិត្តម៉ាហ្វៀ-រដូវកាលទី៣ (ស៊េរីរបាំងមុខម៉ាហ្វៀ)
Losoweនាងជំពាក់គេ នាងក៏ត្រូវសង នាងជំពាក់ការទុកចិត្តរបស់គេ នាងក៏ត្រូវតែសងនូវជំនឿចិត្តដែលគេខំលះបង់គ្រប់យ៉ាងដោយសារតែទុកចិត្តនាងនោះ ទោះជារងនូវអ្វីក៏នាងត្រូវតែសងគេអោយអស់...