ភាគ ១៤.

721 20 0
                                    

#សំណងចិត្តម៉ាហ្វៀ [រដូវកាលទី ៣]
ជុងហ្គុក ម៉ាវើរីក X ដេននីជេន ហារីសសាន់
#ភាគ១៤.

-វិមានប៉ាលេស្ទីន

ប៉ុន្មានម៉ោងក្រោយ ជុងហ្គុកនិងដេននីជេនក៏ធ្វើដំណើរមកដល់វិមានប៉ាលេស្ទីន ដោយមានឆេរ៉ូលេនចាំស្វាគមន៍ ទោះជានាយសង្ហាទាំង ២ មិនត្រូវគ្នាក៏មើលទៅដូចជាមិនអាចឈ្នះប្រពន្ធបានដែរ។

« បងស្រី! ខ្ញុំនឹកបងដល់ហើយនៀក » ដេននីជេនចុះពីលើឡានរត់ទៅអោបកាយតូចម្នាក់ទៀតដែលពរពោះពង់ មើលទៅសែន cute ហើយក្បែរនាងក៏មានរាងសង្ហាឈរទទួលដោយមុខមិនខ្ចីរីក គេមិនមែនមិនពេញចិត្តនឹងដេននីជេនទេ គេស្អប់ម្នាក់ដែលដើរក្រោយជេននោះ។
« ចូលមកក្នុងញុាំអាហារសិនមកអូន! បងរៀបចំរួចរាល់អស់ហើយ! » ឆេរ៉ូលេនស្រដីឡើងដោយទាញជេនចូលទៅក្នុងមុនទុកអោយកាយសង្ហាដែលនៅក្រោយនេះធ្វើខ្លួនមិនត្រូវ មិនដឹងថាគួរលើកកាំភ្លើងភ្ជុងគ្នាឬនិយាយរាក់ទាក់គ្នាទេ។
« ផ្ទះយើងមិនស្វាគមន៍ឯងទេ! »
« យើងក៏មិនចង់ជាន់ផ្ទះឯងដែរ! » មួយប្រយោគបន្លឺម្នាក់ម្តង បន្ទាប់មកពួកគេក៏ស្ងាត់ជំនួសដោយការសម្លឹងមុខគ្នាសឹងតែចាប់ហែកគ្នាទាំងរស់ទៅវិញ។
« បើចង់បាញ់គ្នា ប្រាប់មក! ទៅរៀបទីធ្លាក្រោយផ្ទះជូន! » កាយសង្ហាម្នាក់ទៀតដើរកាត់ពួកគេ រួចក៏ជ្រើសនិយាយឌឺដងផងមុននឹងបន្តដំណើរទៅទៀត នាំអោយជុងហ្គុកកាន់តែខឹងព្រោះនោះជាវត្តមានរបស់ថេយ៉ុង!
« ឯងមកធ្វើអី? » យ៉ុនហ្គីក៏ឆ្លៀតងាកទៅសួរលោកម៉ាហ្វៀលំដាប់ ២ ខាងនោះដែលជាប្អូនជីដូនមួយបង្កើតរបស់គេផ្ទាល់ដែលដើរចូលមកវិមានយ៉ាងរំភើយ ធ្វើដូចជាកម្មសិទ្ធរបស់គេអញ្ចឹង។
« ទ្វារបើកធម្មតា...ហើយក៏មិនឃើញបិទផ្លាកមិនអោយមកផង...ហិហិ បងប្រុសខ្ញុំមកលេងក្មួយរបស់ខ្ញុំដែលនៅក្នុងពោះនោះ » ថេយ៉ុងនិយាយដោយសើចបន្តិច តែច្បាស់ណាស់ថាពីរនាក់ខាងនេះមិនសើចជាមួយគេ ទើបគេបន្តដើរទៅក្នុងបាត់ទុកអោយកំលោះម៉ាហ្វៀឥតលេខលំដាប់ម្នាក់នេះនិងលោកម៉ាហ្វៀលំដាប់ទី ៤ នៅឈរសម្លក់គ្នាធម្មតា។
« ចូលទៅអាចង្រៃ! យើងស្អប់មុខណាស់ កុំមកឈរសម្លក់យើង! »
« ស្អប់យើង? ហើយយើងទៅស្រលាញ់ឯងពីពេលណាទៅ? »
_____

« នែ! ប្តូរលំដាប់លេខរៀងទេ? » ឈរសុខៗ ជុងហ្គុកក៏ស្រដីឡើងទៅកាន់នាយសង្ហាពីរនាក់ទៀតដែលឈរអមនាយ, ពួកគេត្រូវបានដេននីជេននិងឆេរ៉ូលេនដេញអោយមកឈរនៅក្រៅបីនាក់នេះ តែគ្មានអ្នកណានិយាយអីទើបជុងហ្គុកគេហារស្តីលេងទៅ។
« យើងខ្ចិលប្រកួត! ហើយក៏ខ្ចិលទៅអោយលោកពូ ហាក្រីដសម្រេច » ថេយ៉ុងតបទៅជុងហ្គុកភ្លាម, គេនិយាយក៏ត្រូវ ពួកគេដូរលេខលំដាប់គ្នា២ ដងមកហើយ! តែលើកទីមួយគឺថេយ៉ុងគេនៅលំដាប់មួយឯ យ៉ុនហ្គីគេនៅលំដាប់ ២ រីឯលើកទី ២ ដែលជាបច្ចុប្បន្ននេះ ពួកគេក៏ដូរម្តងទៀតដើម្បីបំភ័ន្តភ្នែកសង្គមម៉ាហ្វៀ ប៉ុន្តែជុងហ្គុកនិងជីមីនបានជ្រើសលាក់ការមិនអោយថេយ៉ុងនិងយ៉ុនហ្គីដឹងថារវាងពួកគេ ម្នាក់ណាជាម៉ាហ្វៀលំដាប់ ១ និងអ្នកណាជាម៉ាហ្វៀលំដាប់ទី ៣ ពួកគេទទួលបានការជ្រើសរើសពីមាត់ហាក្រីដដែលជាមេម៉ាហ្វៀធំបំផុតនៅលើពិភពលោក ប៉ុន្តែហាក្រីដពេលនេះគឺមិនអាចធ្វើអ្វីបានក្រៅពីដេកលើគ្រែដោយសារតែជម្ងឺ ទើបពួកគេមិនចង់រំខានសិស្សច្បងទៀត។
« ដូរក្បាលឯងស្អី? ឯងមិនប្រាប់ពួកយើងថាអាចង្រៃឯងនេះលំដាប់ប៉ុន្មានផង » យ៉ុនហ្គីនិយាយឡើងដោយភាពក្តៅក្រហាយ! នឹកឃើញរឿងនេះគេខឹងជុងហ្គុកនិងជីមីនណាស់! រឿងជុងហ្គុកនិងជីមីនលាក់ការនេះហើយ ទើបពួកគេឈ្លោះគ្នា! ខំទុកចិត្ត ខំប្រាប់គេមុនតែគេបែរជាលាក់ទៅវិញ! លាក់ធ្វើអីទៅ?
« គ្រួសារយើង! ឯងមិនទាន់ដឹងច្បាស់ឯងកុំទាន់សន្និដ្ឋាន! បើគេដឹងថានរណាលំដាប់មួយ គ្រួសារយើងវិនាសមិនខាន! » ជុងហ្គុកនិយាយតែពិននេះ ទូរស័ព្ទរបស់គេក៏រោទ៍ឡើង ទើបគេរហ័សចេញមកទទួលសិន។
( ហាឡូ? ជុងហ្គុក!! លេខកូដទ្វារវីឡាតូច ត្រូវមានគេ hack! យើងបើកមិនបានទេ!!! )
« ចង្រៃយ៎អើយ! »

To be continued...

ស្អប់មែនតើស🤡

សំណងចិត្តម៉ាហ្វៀ-រដូវកាលទី៣ (ស៊េរីរបាំងមុខម៉ាហ្វៀ)Where stories live. Discover now