ភាគ១៩.

674 21 0
                                    

#សំណងចិត្តម៉ាហ្វៀ [រដូវកាលទី ៣]
ជុងហ្គុក ម៉ាវើរីក X ដេននីជេន ហារីសសាន់
#ភាគ១៩.

« ពួកយើងរកឃើញអ្នកនាងដេននីជេនហើយទាន! ពួកយើងបានយកនាងទៅកោះហើយ! » អង្គុយគ្រលែងកែវស្រាមិនបានប៉ុន្មាន, កាយសង្ហាក៏បានអង្គរក្សរាយការណ៍ដំណឹងនេះមក នាំអោយនាយត្រូវញញឹមចុងមាត់ឡើងភ្លាម ហាក់បានត្រៀមខ្លូនសម្រាប់រឿងនេះយូរណាស់ហើយ។
« ល្អ! ហើយបិទសុំណុំរឿងជេឌីអោយអស់! អ្នកណាចែកចាយ សម្លាប់វាទៅ! » ជុងហ្គុកស្រដីតែពិននេះ នាយក៏ឡើងឡានទៅ ហាក់ដូចជារួសរាន់នឹងរឿងនេះខ្លាំងណាស់។
...

-កោះម៉ាវើរីក

ធ្វើដំណើរតាមផ្លូវអាកាសប្រមាណជា ១ ម៉ោង, នាយកំលោះក៏បានធ្វើដំណើរមកដល់កោះផ្ទាល់ខ្លួនរបស់នាយ ក៏ដូចជារបស់គ្រួសារហ្វរេសស្ទឺ ទីនេះប្រៀបដូចជាផ្ទះសម្ងាត់របស់ពួកគេ ហើយក៏ជាមរតកចុងក្រោយដែលបានពីឪពុកផង។

« ហឺយយយ លែងយើង! » មកដល់ភ្លាម នាយមិនគិតទៅសម្រាកសិន តែបែរជាដើរមកបន្ទប់ក្រោមដី បានឮសម្លេងល្ហៀងៗពីចម្ងាយក៏ដឹងថាជានរណា...
(ជុងហ្គុកលោកអាចនឹងសម្លាបខ្ញុំនៅថ្ងៃណាមួយទេ បើសិនជាខ្ញុំធ្វើអីខុស? ) ដើរសុខៗ ខួរក្បាលស្រាប់តែនឹកឃើញរឿងនេះឡើង ពាក្យសម្តីទាំងប៉ុន្មាននៅដិតដាមក្នុងខួរក្បាលរបស់នាយនៅឡើយ។
( ខ្ញុំគ្មានថ្ងៃសម្លាប់មនុស្សដែលខ្ញុំស្រលាញ់ទេ! ) ពាក្យាម្តីលោតឡើងពេញខួរក្បាលមិនចេះចប់ នេះជាអ្វីដែលពួកគេសន្ទនា…តែពេលនេះគ្រប់យ៉ាងវាក្រឡាប់ចាក់ទាំងស្រុង ជុងហ្គុកគេផ្លាស់ប្តូរដោយសារតែនាង 100%។ ដៃតូចច្រលឹងជាប់ច្រវ៉ាក់ទាំងសងខាង ជើងទាំងគូក៏ជាប់ខ្នោះជើងនាងរើខ្លួនសឹងមិនរួច បានត្រឹមអង្គុយហូរទឹកភ្នែកបន្ទោសខ្លួនឯង ហើយក៏ស្រែកដោយភាពខឹងសម្បារ នាងធ្វើបាបបេះដូងរបស់ខ្លួនឯងខ្លាំងណាស់។
« ជុងហ្គុក...
« អូនសុំទោស ហឹកៗ ដោះលែងអូនទៅជុង… » បានឃើញវត្តមានគេភ្លាម ភាពខឹងសម្បារ ស្រែកទាំងកម្រោលមុននេះ ប្រែជាស្ងប់, ជេននិយាយទៅកាន់នាយសង្ហាដែលញញឹមយ៉ាងមានគំនួចមកលើនាង គេមិនដែលញញឹមបែបនេះមកកាន់នាងទេ! ជុងហ្គុកដែលធ្លាប់តែញញឹមយ៉ាងស្រស់មកលើនាងទៅណាបាត់ហើយ?
« អើយយ ជេន…ចោរយំពេលជាប់គុកមិនគួរអោយស្រលាញ់ទេ! » ពាក្យសម្តីឌឺដងនៅតែចាក់ស្រេះ ប៉ុន្តែទ្រូងរបស់នាយមិនសហការនឹងមាត់ហើយនិងខួរក្បាល ទ្រូងដែលឈឺដូចជាគេចាក់នោះជាដើមហេតុធ្វើអោយនាយត្រូវបង្ខំចិត្តដើរចេញទៅមិននៅឃើញមុខនាងតទៀត។

« យើងមិនទុកចិត្តនរណាទេ ហេតុអីយើងទុកចិត្តនាង? » កាយសង្ហាដើរមកខាងក្រៅ ឈរសម្លឹងទៅសមុទ្រ ភ្នែកនាយមើលសម្លឹងទៅមេឃងងឹតអាប់អួរ ដូចជាចិត្តរបស់នាយពេលនេះអញ្ចឹង។
« តែលោកក៏នៅតែស្រលាញ់នាង? » ស្រីស្រស់ម្នាក់ទៀតក៏ចូលខ្លួនមកសួរតបនាយ បានឭសម្លេងហើយ គេក៏ដឹងថាជានរណា មិនចាំបាច់ងាកមើលនាងឡើយ។
« បើយើងស្រលាញ់នរណាម្នាក់ យើងនឹងស្រលាញ់នាងគ្មានថ្ងៃដកចិត្តឡើយ ពេលនេះយើងគ្រាន់តែចង់អោយនាងស្គាល់មេរៀនដែលនាងហ៊ានធ្វើបែបនេះដាក់យើង! » ជុងហ្គុកឆ្លើយតបទៅអាយសៀរ៍ ដោយចិត្តធ្ងន់កណ្តុក គេស្រលាញ់ជេនណាស់ នាងជាមនុស្សស្រីដែលធ្វើអោយគេដឹងខ្លួនថាគេក៏ជាមានបេះដូងជាមនុស្សធម្មតាមិនមែនឃោរឃៅគ្រប់តែពេលទេ។
« ខ្ញុំស្រ… »
« ទៅមើលជេឌីទៅ! » មិនអោយស្រីស្រស់និយាយចប់ នាយក៏ឆ្លើយកាត់ហើយក៏ដើរចេញទៅ ទុកអោយកាយតូចខាងនេះស្រងាកចិត្តមិនស្ទើ នាងខំក្លាហានហើយនៅគ្មានឪកាសទៀត...
« ខ្ញុំស្គាល់លោកមុន តែខ្ញុំគ្មានសំណាងដូចអ្នកក្រោយទេត្រូវទេ? »

To be continued...

មើលឃើញជេឌីនៅក្បែររហូតផងកូនឆី😔

សំណងចិត្តម៉ាហ្វៀ-រដូវកាលទី៣ (ស៊េរីរបាំងមុខម៉ាហ្វៀ)Where stories live. Discover now