#សំណងចិត្តម៉ាហ្វៀ [រដូវកាលទី ៣]
ជុងហ្គុក ម៉ាវើរីក X ដេននីជេន ហារីសសាន់
#ភាគ១២.ឈូៗ
តំណក់ទឹកភ្លៀងហូរមកដូចបាក់ទំនប់ ត្រឹមតែមួយភ្លែតរាងកាយតូចស្តើងក៏ទទឹកជោគទៅហើយ កាយសង្ហាដែលទើបនឹងរួចការសន្ទនាក្នុងទួរស័ព្ទនោះ ក៏ស្ទុះចូលមករកកាយតូចច្រលឹងដោយមិនភ្លេចដោះអាវក្រៅរបស់គេគ្របនាងផង។
« ជេនៗៗ សើមអស់ហើយ! » ជុងហ្គុកគ្របនាងហើយ នាយក៏នាំនាងរត់ចូលវីឡាវិញ មើលសកម្មភាពតែពិននេះក៏ដឹងថាគេបារម្ភនិងមើលថែនាងបានល្អប៉ុណ្ណាដែរ។
« ទៅងូតទឹកទៅ! ឈឺអីឡូវហើយ »
« ហាឈីស! » និយាយមិនទាន់ផុតផង ដេននីជេនក៏កណ្តាសទៅហើយ នាងជាមនុស្សឆាប់ឈឺហើយក៏ឆាប់ជា ពេលនេះផ្តាសាយបានសម្រេចពិតមែន។
« ហឺយ! ឃើញទេ? ទៅងូតទឹកទៅ ចាំយកថ្នាំនិងយកស៊ុបមកអោយញុាំ! » និយាយតែពិននេះ រាងក្រាស់ក៏រត់ចេញទៅ ទុកអោយនាងនៅឈរសម្លឹងផែនខ្នងរបស់គេដោយពេបមាត់តិចៗ ចិត្តក៏គិតថានាងពិតជាសំណាងណាស់ដែលមានគេនៅក្បែរបែបនេះ។
« តាបុិម្នាក់នេះ ល្អជាងសង្សារចាស់របស់ខ្ញុំឆ្ងាយណាស់! គួរអោយស្រលាញ់ដែរតើស! » ដេននីជេនរកកលចង់យំបន្តិច អីបន្តិចដែលបានទទួលការមើលថែថ្នាក់ថ្នមពីគេបែបនេះ! អ្នកណាថាម៉ាហ្វៀសុទ្ធតែអាក្រក់នោះ?
...« ជេន! ងូតទឹកហើយឬ? បងយកស៊ុបនិងថ្នាំមកហើយ! » មិនបានប៉ុន្មាននាទីក្រោយ រាងក្រាស់ក៏ត្រឡប់មកវិញដោយមានថាសមួយមកជាមួយ, នាយងាកទៅក៏ឃើញថាជេនកំពុងបិទម៉ាសមុខ និងផ្លុំសក់ផង មើលទៅដូចជារវល់ណាស់។
« ព្រះនាងអើយ ឈឺផងមិនគិតផ្លុំសក់ប្រញាប់គេងទេ! នៅបិទម៉ាសថែមុខទៀត មុខយើងនឹងទោះអត់ថែក៏ស្អាតស្រាប់ដែរ! » នាយកំលោះនិយាយបណ្តើរ ទាញម៉ាសុីនផ្លុំសក់មកផ្លុំអោយនាងបណ្តើរ និយាយជាមួយនាងបណ្តើរ មិនដឹងថាបន្ទប់របស់នាយក្លាយជាបន្ទប់របស់គេពេលណាទេ ទើបគេចេញចូលសេរីបែបនេះ។
« មិនបាច់សរសើរទេ! គ្មានអីអោយទេ » ស្រីម្នាក់នេះពិតជាមិនចេះផ្អែមល្ហែមពិតមែន បេះដូងនាងថ្មចូលដែកហើយទេដឹង?
« មិនបាច់អោយទេ! ពេលណាចង់បាន គឺយកខ្លួនឯងហើយ ទោះអ្នកខ្លះមិនអោយក៏យកទាល់តែបានដែរ! » ពាក្យសម្តីព្រានៗដែលនាងឮសឹងតែរាល់ថ្ងៃ នាងឮដល់ថ្នាក់សាុំ គេនិយាយចាក់លែងចូលតែម្តង។
« ឡប់សតិ! »
____យប់បន្តិច ពេលនេះសមតែជាពេលដែលមនុស្សម្នាសម្រាក តែរាងតូចខាងនេះវិញ នាងបែរជាចេញមកមិនគិតដេកពួនដៃមានកាន់ទូរស័ព្ទមកជាមួយ នាងដើរមកក្បែរវីឡាតូច ចុចថតទិដ្ឋភាពផ្ទាំងទ្វារវីឡាបំបាំងភ្នែកនេះ ហាក់ទុកជាភស្តុតាងអ្វីមួយអញ្ចឹង។
« ខ្ញុំត្រូវតែដឹងលេខកូដអោយបាន! » ជេនទាញទូរស័ព្ទរបស់នាងចេញមកស្កេន ដោយប្រើក្រយ៉ៅដៃរបស់ជុងហ្គុកដែលនាងផ្តិតទុកនោះ នាងកំពុងតែព្យាយាមរកលេខកូដដោយប្រើក្រយ៉ៅដៃនេះ បច្ចេកវិទ្យាទំនើប វាប្រើពេលយូរបន្តិចហើយ។
« បានហើយ! 130613? លេខនេះខ្ញុំដូចជាធ្លាប់ស្គាល់! ហាស??? លេខនេះជាលេខដែល មេម៉ាហ្វៀធំបំផុតត្រូវបានធ្វើឃាត! ហើយជាថ្ងៃដែលម៉ាហ្វៀលំដាប់ទាំង ៤ ត្រូវបានតែងតាំង កុំប្រាប់ណាថា ២ នាក់គេនេះជាអ្នកធ្វើឃាតលោកចូដេន? ល្អណាស់!! ខ្ញុំដូចជាសំណាងដល់ហើយ! »
« នាងធ្វើអី? »To be continued...
សំណាងណាស់កូនស្រី!
YOU ARE READING
សំណងចិត្តម៉ាហ្វៀ-រដូវកាលទី៣ (ស៊េរីរបាំងមុខម៉ាហ្វៀ)
Randomនាងជំពាក់គេ នាងក៏ត្រូវសង នាងជំពាក់ការទុកចិត្តរបស់គេ នាងក៏ត្រូវតែសងនូវជំនឿចិត្តដែលគេខំលះបង់គ្រប់យ៉ាងដោយសារតែទុកចិត្តនាងនោះ ទោះជារងនូវអ្វីក៏នាងត្រូវតែសងគេអោយអស់...