ភាគ ១៣.

727 22 0
                                    

#សំណងចិត្តម៉ាហ្វៀ [រដូវកាលទី ៣]
ជុងហ្គុក ម៉ាវើរីក X ដេននីជេន ហារីសសាន់
#ភាគ១៣.

« ខ្ញុំសួរថានាងធ្វើអី? » ជីមីនលេចឡើងពីក្រោយនាង នាំភាពភ័យស្លន់ស្លោមិនចេះតិច នេះជាពេលដែលនាងភ័យបំផុតក្នុងជីវិត នាងដឹងតែមិនរស់ហើយ!

ក្រាក!

ទ្វារវីឡាតូចបើកឡើង បង្ហាញវត្តមានជេឌីចេញមក នាំអោយជីមីនគេប្រែជាភ័យវិញ ព្រោះគេមិនចង់អោយជេនស្គាល់និងដឹងពីវត្តមានជេឌីឡើយ។

« មិនអីទេបងប្រុស! ខ្ញុំស្គាល់បងស្រី! មិនអីទេណា ទុកចិត្តខ្ញុំចុះ » ជេឌីស្រដីមកកាន់ជីមីន នាំភាពធូរស្បើយដល់រាងក្រាស់ខាងនោះ តែក៏មិនប្រាកដថាគេពេញចិត្តនឹងរឿងនេះទាំងស្រុងដែរ។
« បងទៅសម្រាកទៅ! ខ្ញុំជាអ្នករកចេញមកលេងខាងក្រៅ បងស្រីឆ្ងល់ឃើញទ្វាររង្គើទើបគាត់មកមើល! គ្មានរឿងអីទេណា! » ឮជេឌីនិយាយបែបនេះ ជីមីនក៏ងួកក្បាលស្រាលៗ មុននឹងដើរត្រឡប់ទៅវិញ ទុកអោយដេននីជេននៅភ័យមិនស្ទើ តែនាងក៏នៅតែឆ្ងល់ថាហេតុអ្វីបានជាជេឌីគេជួយនាង?
« ហេតុអ្វីលោកជួយខ្ញុំ? » ជេនងាកសួរទៅកាន់រាងក្រាស់ខាងនោះ គេក៏ញញឹមសម្លឹងមកជេនដោយកែវភ្នែកគួរអោយស្រលាញ់។
« ខ្ញុំមិនដឹងថាបងមានបំណងអីមកលើខ្ញុំទេ ដឹងត្រឹមថាខ្ញុំមានអារម្មណ៍ល្អជាមួយបង ទោះជាបងល្អឬអាក្រក់ខ្ញុំទុកចិត្តលើអារម្មណ៍ខ្លួនឯង! បើទោះជាបងអាក្រក់ក៏បងមានហេតុផលដែរ! » និយាយតែពិននេះ ជេឌីក៏ប៉ះស្មានាងស្រាលៗ រួចក៏ដើរចូលទៅក្នុងវីឡាវិញទុកអោយនាង នៅឈរធ្មឹង គិតពីខ្លួនឯងថានាងគួរបន្តវាទៀតទេ?
« ហឹម មិនអីទេ! កុំទន់ចិត្តអោយសោះ! កុំទុកចិត្តនរណាអោយសោះ! » នាងគិតក្នុងចិត្ត តែពិននេះ នាងក៏ដើរត្រឡប់ទៅបន្ទប់វិញ នៅទៀតក៏មិនដឹងធ្វើអីដែរ។
...

« ជុងហា! យើងទៅលេងវិមាន ប៉ាលេស្ទីនបានទេ? » ព្រឹកព្រលឹមឡើង នៅតុបាយនេះ ដេននីជេនក៏និយាយទៅកាន់ជុងហ្គុក នាងនឹកឃើញអីទើបដាក់សំណើរបែបនេះ?
« ឌឺឬក៏សុំមែនទែន? អូនក៏ដឹងថាបងមិនដែលត្រូវជាមួយគ្រួសារនោះទេ »
« នែ! មិនគិតរាប់ញាតិខ្លះទេឬ? លោកខ្លាចបងយ៉ុនហេស? ខ្លាចបែបនេះ មិនដឹងជាលំដាប់ ១ ឬលំដាប់ ៣ ទេ! » នាងនិយាយឌឺដងគេសម្បើមណាស់ មិនគិតថាគេក្តៅក្រហាយប៉ុណ្ណាទេពេលដែល់ឈ្មោះសត្រូវបែបនេះ។
« ម៉េចបានជាសុខៗចង់ទៅ? »
« ឮថាបងលេន មានផ្ទៃពោះ ៤ ខែហើយ! ខ្ញុំចង់ទៅលេងបងឆេរ៉ូលេន! » នាងនិយាយបែបនេះ ទើបជុងហ្គុកគេរៀងទន់ចិត្តបន្តិច នាយក៏ញញឹមទាញនាងមកអោបហាក់ដូចជាការយល់ព្រមនាំនាងទៅអញ្ចឹង។
« បងជូនទៅបាន ទាល់តែអូនយកបេប៊ីអោយបងដែរ! »
( មិនច្បាស់ថាយកបេប៊ីអោយ ឬក៏សម្លាប់លោកទេ ប្រុសល្ងង់! )

To be continued...

ជុងហ្គុកមករកអូនមក កុំនិយាយជាមួយស្រីម្នាក់នឹង🥰😭

សំណងចិត្តម៉ាហ្វៀ-រដូវកាលទី៣ (ស៊េរីរបាំងមុខម៉ាហ្វៀ)Where stories live. Discover now