part 21+22

88 7 0
                                    

" អូ អ្នកបងមកហើយឬ " ម៉ាក់ជុងវ៉ុនក៏និយាយទៅកាន់អ្នកស្រីគីមយ៉ាងទន់ភ្លន់
" អើ....ចា៎សម្ចាស់ស្រីគឺថា.... " លោកស្រីគីមនិយាយអ្វីមិនចេញព្រោះមិនដឹងត្រូវនិយាយថាយ៉ាងម៉េចជាមួយនឹងម្ចាស់ស្រីរបស់បីសាចជញ្ជក់ឈាម
" អ៉ោវ..អ្នកបងហេតុអីក៏នៅតែហៅខ្ញុំថាម្ចាស់ស្រីទៀត ហៅខ្ញុំថាអ្នកដន្លងមកឬក៏អ្នកអូនអ្នកបងអីបែបនេះទៅអ្នកបង " ម៉ាក់ជុងវ៉ុនក៏ប្រាប់ឲ្យអ្នកស្រីគីមហៅគាត់ បែបធម្មតាវិញ បន្ទាប់ពីនិយាយគ្នាបន្តិចហើយពួកគាត់នឹងស្វាមីហើយនិងកូនៗក៏បែកផ្លូវទៅបន្ទប់រៀងខ្លួន

ងាកមកមើលនៅប្រទេសស្វីសវិញម្ដង

" នេះខ្ញុំភ្ញាក់នៅម៉ោង 1:00 យប់ទៀតហើយហ្អេ " នាងតូចដែលគេងលក់បានតែបន្តិចក៏ត្រូវភ្ញាក់មកវិញ
" ហើយចុះបងជុងវ៉ុនទៅណាបាត់ហើយ " នាងតូចក៏ចាប់ផ្ដើមក្រឡេកមើលឆ្វេងមកស្ដាំតែមិនឃើញរាងក្រាស់ឡើយ ហើយក៏ប្រទះនឹងសំបុត្រមួយនៅលើតុ
" សំបុត្រអី?? " នាងតូចក៏ឆ្ងល់រួចក៏ងើបទៅមើលសំបុត្រនោះ

* ក្នុងសំបុត្រ *
  បងមានការត្រូវទៅប្រទេសកូរ៉េវិញដូច្នេះហើយបងមិនបានលាអូននោះទេ។ សុំទោសដែលបងមិនបានលាអូនមុននឹងបងទៅប្រទេសកូរ៉េវិញ..ដោយសារតែបងឃើញអូនគេងលក់ស្រួលទើបបងមិនហ៊ានដាស់បងមានការត្រូវតែទៅចាត់ការ។ដូច្នេះហើយអូនកុំបារម្ភអី..បងនឹងមើលថែខ្លួនបងអោយបានល្អ មួយទៀតបងចង់ប្រាប់ថាបន្ទាប់ពីបងដោះស្រាយកិច្ចការហើយនោះបងនឹងមកយកអូនទៅប្រទេសកូរ៉េវិញឆាប់ៗនេះ ស្រឡាញ់អូនខ្លាំងបំផុត♥️♥️
                                                           ពីបងJungwon

" ហិហិហិ មនុស្សឆ្កួត.( អៀន )...ស្អប់ណាស់ " បន្ទាប់ពីអានសំបុត្ររួចនាងតូចក៏ត្រឡប់គេងវិញ

កន្លងទៅបាន២ សប្ដាហ៍
" ម៉ែដោះ×3 " នាងតូចដែលទើបតែនិងងើបក៏ស្រែកហៅម៉ែទាំងខ្លួននៅលើពូកនៅឡើយ
" អ្នកនាងតូចកើតអីមែនទេ "
" ចា៎ស គឺថ្ងៃនេះទីប៉ុន្មានហើយ ? "
" ថ្ងៃនេះដូចជា....មែនហើយថ្ងៃនេះជាថ្ងៃខួបកំណើតរបស់អ្នកនាង " ម៉ែដោះគាត់ក៏ខំរកនឹកមើល
" ពិតមែនឬម៉ែដោះ អញ្ចឹងខ្ញុំបានទៅលេងប្រទេសកូរ៉េហើយ យ៉េៗៗៗៗៗៗៗៗៗៗ " នាងតូចគ្រាន់តែឮថាដល់ថ្ងៃខួបកំណើតរបស់ខ្លួនភ្លាមក៏នឹកឃើញថានឹងបានទៅប្រទេសកូរ៉េឆាប់ៗដូចនេះក៏សប្បាយរីករាយហើយក៏រាំច្រៀងលេងជាមួយនឹងម៉ែដោះ ប៉ុន្តែក៏ត្រូវផ្អាកសកម្មភាពវិញ
" ប៉ុន្តែហេតុអីក៏មិនទាន់ឃើញបងថេយ៍មកយកខ្ញុំអញ្ចឹង " នាងតូចក៏បង្ហាញទឹកមុខក្រៀមក្រំភ្លាមៗ

អាថ៌កំបាំងបិសាចជញ្ជក់ឈាមWhere stories live. Discover now