Part 32

61 5 2
                                    

( នាងឯងសប្បាយសិនចុះដល់ថ្ងៃកម្មវិធីពេលណា បងជុងវ៉ុននិងក្លាយជារបស់យើង ) យីអ៊ឹនក៏គិតក្នុងចិត្ត

បន្ទាប់ពីគិតហើយនាងក៏ញ៉ាំបាយទាំងស្នាមញញឹមពិសពល

* បញ្ចប់អាហារពេលល្ងាច *
ចាស់ៗនិងបងៗ របស់ជុងវ៉ុននិងយ៉ូហ្វូ គឺនៅអង្គុយនិយាយគ្នាលេងនៅឯបន្ទប់អាហារដដែល មានតែ យ៉ូហ្វូនិងជុងវ៉ុនទេ ដែលសុំខ្លួនទៅអង្គុយលេងនៅបន្ទប់ទទួលភ្ញៀវ

" បងជុងវ៉ុន អឺគឺថា " យីអ៊ឹន ក៏ដើរមកបន្ទប់ទទួលភ្ញៀវរកជុងវ៉ុន

" យ៉ាងមិចបានហៅគេមិនឈប់និង " មិនមែនជុងវ៉ុនជាអ្នកនិយាយទេតែជា ម្ចាស់បេះដូងរបស់ជុងវ៉ុនជាអ្នកនិយាយ

" យើងហៅបងជុងវ៉ុន នាងកុំចេះ " យីអ៊ឹន ក៏សម្លក់ ( សុំហៅតួស្រី អាយ៉ូ ហើយ ) អាយ៉ូចង់ចេញមកក្រៅហើយ

" ហៅគាត់ក៏ដូចជាហៅខ្ញុំដែរអ្នកនាង 😊 " អាយ៉ូក៏ធ្វើមុខឌឺ

" យើងមានរឿងត្រូវនិយាយជាមួយបងជុងវ៉ុន " យីអ៊ឹន នៅតែមានះចង់នៅជិតជុងវ៉ុនឲ្យទាល់តែបាន

" ក៏និយាយមក ខ្ញុំទៅណាមិនបានទេ នាងមិនឃើញទេហ្អេស ថាគាត់កំពុងអោបខ្ញុំ " នាងតូចឌឺដងកាន់តែខ្លាំងបើឃើញថាគូសត្រូវវាយលុកមិនឈប់

" បងជុងវ៉ុន~~~ " យីអ៊ឹន នាងក៏ហៅឈ្មោះរបស់នាយបែបមាយា

" ហេតុអីក៏នាងមិនព្រមនិយាយឲ្យចប់ៗ មក នៅដេញប្រពន្ធខ្ញុំទៅណា " ម្ដងនេះនាយលែងទប់ទៀតហើយ

" នេះ.... ក៏បានខ្ញុំនិយាយក៏បាន " នាងគាំងបន្តិចពេលដែលជុងវ៉ុននិយាយថាឲ្យនាង

" គឺរឿងរបស់ពួកយើងប៉ាម៉ាក់ព្រមព្រៀងគ្នាអស់ហើយហេតុអីបងនៅយកស្រីនេះមកធ្វើប្រពន្ធទៀតឬ.... " ជុងវ៉ុននិយាយកាត់មុនមិនទុកឲ្យនាងនិយាយរឿងអត់ប្រយោជន៍នេះចប់ឡើយ ព្រោះគេទើបត្រូវគ្នាយប់មិញនេះទេ

" ខ្ញុំ និង ប៉ាម៉ាក់មិនទាន់និយាយព្រមព្រៀងរឿងស្អីជាមួយនាងនោះទេ Yieun កុំមកនិយាយរឿងអត់ប្រយោជន៍នៅមុខប្រពន្ធខ្ញុំ ហើយមួយវិញទៀតខ្ញុំមិនបាននិយាយអ្វីឬព្រមអ្វីជាមួយគ្រួសារនាងឡើយ សូមបញ្ជាក់ឲ្យច្បាស់ កុំនិយាយរឿងដែលវាមិនអាចទៅរួចជាមួយខ្ញុំទៀត ហើយឈប់គិតទៅម្យ៉ាងទៀត កុំយករឿងនេះទៅនិយាយសុំឲ្យប៉ាម៉ាក់របស់អ្នកនាងជួយអី ព្រោះវាគ្មានបានផងទេ យល់ " ជុងវ៉ុន គេខឹងខ្លាំងណាស់ព្រោះនាងនៅតែនិយាយរឿងដដែលៗនេះច្រើនដងហើយ

អាថ៌កំបាំងបិសាចជញ្ជក់ឈាមWhere stories live. Discover now