+ត្រឡប់មកមើលនៅពេលយប់វិញ
អ្នកម៉ាក់ទាំងពីរបន្ទាប់ពីនិយាយគ្នាហើយពួកគាត់ក៏និយាយរាត្រីសួស្តីគ្នាហើយក៏ទៅសម្រាក
ងាកមកមើលមួយគូនេះវិញម្តង
" មានអ្វីញ៉ាំខ្លះ " នាងតូចសួរ រាងក្រាស់ដែលកំពុងបើកទូរទឹកកករកមើលរបស់ញ៉ាំ
" គ្មានទេ បើធ្វើញ៉ាំក៏យូរ ញ៉ាំការ៉េមទេ "
" អឺម * ងក់ក្បាលតិចៗ * " នាងតូចមិនដឹងកើតអ្វីទេ ចេះតែសម្លឹងមើលកនិងរាងរបស់រាងក្រាស់រហូត
" សូកូឡាមែនទេ "
" ចា៎ស "
" ពេលនេះមិចក៏ឆ្លើយពិរោះម្លេះ "
" គ្មានអីទេ ចឹងខ្ញុំទៅបន្ទប់វិញហើយ " ដាក់ការ៉េមចូលមាត់ញ៉ាំបណ្តើរ រៀបនិងដើរឡើងទៅបន្ទប់បណ្តើរ ប៉ុន្តែ.... ត្រូវរាងក្រាស់ហាម
" កុំទៅអី នៅខាងក្រោមជាមួយបងនិងហើយ "
" ហេតុអីខ្ញុំត្រូវស្តាប់បង្គាប់លោកនោះ លែង " * ទៀតហើយឃើញអត់គ្រាន់តែនៅជិតពិននិងខ្ញុំទ្រាំលែងចង់បានទៅហើយ នូវឲ្យខ្ញុំនៅជាមួយទៀត * នាងតូចគិតក្នុងចិត្ត
" យ៉ាងមិចបាននៅជាមួយបងមិនបាន " រាងក្រាស់សួរដោយឆ្ងល់
" ឲ្យខ្ញុំនៅធ្វើអីបើមិនដឹងធ្វើស្អីផង ឡើងទៅបន្ទប់មើលរឿងមិនល្អជាង បិសាចនេះមិនដឹងអីមែន "
" អូនថាបងចាស់កម្រិលហ្អេស "
" ម..មិនបាននិយាយ លោកនិយាយខ្លួនឯង " នាងតូចគ្រាន់តែឮរាងក្រាស់និយាយបែបនេះភ្លាមក៏លើកដៃ បដិសេធ
" ចឹងនៅក្រោមជាមួយបងទៅ នៅអង្គុយមើលmovie ជាមួយបងនៅខាងក្រោមហ្នឹងហើយ " នាយថាហើយក៏ទាញដៃឲ្យរាងតូចអង្គុយចុះ
" អេហើយចុះមិនខ្លាចរំខានអ្នកផ្សេងទេហេ៎សបើមើលនៅខាងក្រោមបែបនេះ "
" មិនអីទេ "
" អូ...ចា៎ស "
" ចង់មើលរឿងអី "
" អឺ...ម...មើល 365days ល្អទេ " នាងតូចនិយាយទាំងមើលមុខរាងក្រាស់
" ល្អ " ថាហើយនាយក៏រករឿង ហើយក៏ចាក់មើល ហើយក៏ដើរមកអង្គុយជិតរាងតូច
YOU ARE READING
អាថ៌កំបាំងបិសាចជញ្ជក់ឈាម
VampireYANG JUNGWON X KIM YUFU នេះជារឿងដែលខ្ញុំសរសេរដំបូងបើខុស ឬខ្វះខាត់ត្រង់ណាកុំប្រកែប្រកាន់ 🙏🏻 សុំទោសរាល់កំហុសខុសឆ្គងនិងការសរសេរពាក្យមិនសមរម្យ 🙏🏻 ( Version បែបមិនចំជាបិសាចដែលសាហាវកាប់ចាក់អីឃោរឃៅទេ it's like vampire, Romantic )