យើងកាត់ទៅមើលនៅមុននេះបន្តិច នៅក្នុងបន្ទប់អាហារ បន្ទាប់ពីអ្នកទាំងអស់គ្នាញ៉ាំអាហាររួចពួកគេក៏អង្គុយនិយាយគ្នាលេង
" អ្នកបងគិតថាពីរនាក់នេះអាចជានាគ្នារួចទេ មើលទៅដូចមិននិយាយរកគ្នាសោះ ខ្ញុំខ្លាចតែថ្ងៃពិធីជប់លៀងមកដល់បាត់កូនហ្វូទៅបាត់ " អ្នកស្រី យ៉ាងនិយាយខ្សឹបៗដាក់អ្នកស្រីគីមព្រមទាំងសម្លឹងមើលកូនទាំងពីរ
" ខ្ញុំក៏មិនដឹងដែរ " អ្នកស្រីគីម
" អ្នកម៉ាក់និយាយគ្នារឿងអ្វីដែរបាទ " ថេយ៍ គេអង្គុយជិតអ្នកម៉ាក់ស្រាប់ចឹងហើយទើបគេអាចឮតិចៗដែល
" អ៎រ ម៉ាក់កំពុងគិតថាធ្វើយ៉ាងមិចឲ្យប្អូនឯងនិងជុងវ៉ុនត្រូវគ្នា "
" ងាយស្រួលទេអ្នកម៉ាក់ឲ្យពួកគេគេងបន្ទប់តែមួយទៅ "
" មិនបានទេបើធ្វើបែបនេះកូនយ៉ូ និងរិតតែខឹងនិងជុងមិនខាន " អ្នកស្រីយ៉ាង
" បើចឹងមានតែវិធីមួយទេ ប៉ុន្តែខ្ញុំមិនហ៊ាននិយាយទេខ្លាចម៉ាក់ថាវិធីខ្ញុំឲ្យអាក្រក់ " ថេយ៍និយាយបែបខ្លាចៗ
" វិធីអី/វិធីអី " អ្នកស្រីគីមនិងអ្នកស្រីយ៉ាងនិយាយព្រមគ្នា
" គឺ...អឺ....ម៉ាក់ខ្ញុំមិនហ៊ាននិយាយទេ "
" នៅខ្លាចស្អីទៀតនិយាយឲ្យលឿនមក " អ្នកស្រីគីម
" ដាក់ថ្នាំពួកគេទៅ "
" ថ្នាំអីគេ " អ្នកស្រីគីម លើកចិញ្ចើមសួរទៅកូនប្រុសទាំងឆ្ងល់
" គឺថ្នាំ....ថ្នាំស+ម្+រ+ើ+ប "
" និយាយឲ្យពេញពាក្យមក យីកូននេះ " អ្នកស្រីគីមដាក់ថេយ៍មួយដៃ
" អួយម៉ាក់ឈឺ....គឺថ្នាំសម្រើប "
" គំនិតនេះ * ល្អណាស់ * " អ្នកស្រីគីម គាត់មានអារម្មណ៍រាងទាក់ទ័របន្តិចប៉ុន្តែក៏ត្រូវអ្នកស្រីយ៉ាងនិយាយកាត់
" ល្អមែនហេ្អស អ្នកមីង " ថេយ៍ សួរព្រោះរាងភ្ញាក់ដែរ ដែលចាស់ៗយល់ស្របថាល្អ
" គឺពិតមែនណាក្មួយ មែនទេអ្នកបង " អ្នកស្រីយ៉ាង
" បើនិយាយគ្នាមិនដឹងរឿងមានតែវិធីនេះហើយ " អ្នកស្រីគីម
YOU ARE READING
អាថ៌កំបាំងបិសាចជញ្ជក់ឈាម
VampireYANG JUNGWON X KIM YUFU នេះជារឿងដែលខ្ញុំសរសេរដំបូងបើខុស ឬខ្វះខាត់ត្រង់ណាកុំប្រកែប្រកាន់ 🙏🏻 សុំទោសរាល់កំហុសខុសឆ្គងនិងការសរសេរពាក្យមិនសមរម្យ 🙏🏻 ( Version បែបមិនចំជាបិសាចដែលសាហាវកាប់ចាក់អីឃោរឃៅទេ it's like vampire, Romantic )