បន្ទាប់ពីនិយាយគ្នាចប់ហារ៉ូតូក៏បានប្រាប់ឲ្យបងប្រុសទៅលួងប្អូនស្រី
" បងថេយ៍...បងឆាប់ដឹងទៅលួងប្អូនទៅបើមិនអញ្ចឹងទេនោះមិនទាន់ជើងយន្តហោះទេ "
" បានៗបងទៅលួងក៏បាន ឯងនេះ " ថាហើយគេក៏ងើបឡើងទៅជាន់ខាងលើបន្ទប់ yufu
តុកៗ
" អាយូ.....បើកទ្វារអោយបងបន្តិចបានអត់ "*មិនមានការឆ្លើយតប*
" អាយូ...អោយបងសុំទោសណាបងគ្រាន់តែនិយាយលេងទេបងចង់ញោះឯងតែប៉ុណ្ណោះ "
បន្ទាប់ពីឮបែបនេះហើយទ្វារក៏បានបើកឡើង
" មានការអីមែនទេ " * និយាយដោយមុខងរងក់ *
" ឆាប់រៀបចំអីវ៉ាន់ហើយស្លៀកពាក់មកពួកយើងដល់ម៉ោងត្រូវទៅព្រលានយន្តហោះហើយ " ថេយ៍ និយាយដើរយកដៃអង្អែលក្បាលប្អូន
" ខ្ញុំលែងចង់ទៅហើយ "
" ហេតុអី? ន៎ែប៉ានិងម៉ាក់ខំចាំនៅផ្ទះណា មិនគិតទៅសួរសុខទុក្ខបា៉ម៉ាក់ខ្លះទេហេស "
" ខ្ញុំ....... "
" ទៅណាឈប់ខឹងទៅណា...បងសុំទោសណា...ឆាប់រៀបចំអីវ៉ាន់និងស្លៀកពាក់មកពួកបងចាំនៅខាងក្រោម អូខេណា "
" ចឹងក៏បាន "
" អញ្ចឹងបងចូលទៅចាំនៅខាងក្រោមណាដែលមានមកជិតដល់ម៉ោងហើយ "
" ចា៎ស " នាងតូចក៏ប្រញាប់ប្រញាទៅរៀបចំខ្លួន ហើយក៏ហៅមែ៉ដោះឲ្យមកជួយរៀបចំអីវ៉ាន់របស់ខ្លួនផងដែរម៉ោង 6ល្ងាច " នៅព្រលានយន្តហោះ "
" បងថេយ៍តើពួកយើងត្រូវចេញដំណើរបងប៉ុន្មាន ? " នាងតូចដោយសារចង់យូរពេកក៏សួរទៅកាន់បងប្រុស
" 6:30 ចេញហើយ "
" ហ៊ើយយូរណាស់ " នាងតូច ក៏ត្អូញត្អែរបន្ទាប់ពីលើម៉ោងដែលត្រូវចេញដំណើរនោះ
" យូរស្អីទៅហ្អាស តែប៉ុន្មាននាទីទៀតចេញហើយ " ថេយ៍ គ្រាន់តែឮប្អូននិយាយបែបនេះក៏ចាប់ផ្ដើមនិយាយញោះប្អូនទៀត
" បងថេយ៍!!! បងរ៉ូតូ ☹️ " នាងតូច គ្រាន់តែលើបងថេយ៍របស់ខ្លួនញោះភ្លាមក៏ដើរសំដៅទៅរកបងប្រុសទីពីររបស់ខ្លួន
" អាៗម៉ោះៗៗៗមកនេះមកបងអោប "
" 😛 " នាងតូច ក៏ឆ្លៀតងាកទៅរកថេយ៍ហើយក៏ធ្វើទឹកមុខឌឺដងដល់ថេយ៍
" ចាំមើលណា " ថេយ៍គ្រាន់តែឃើញប្អូនធ្វើទឹកមុខឌឺបែបនេះភ្លាមក៏ចង់តែទៅចាប់ហើយថ្ពាល់តែម្ដងទេ ប៉ុន្តែក៏ត្រូវផ្អាកសកម្មភាពវិញដោយសារតែប្អូនប្រុសទី 2 របស់ខ្លួនមើលមុខ
ប្រហែលគន្លងទៅបានប៉ុន្មាននាទីក្រោយមកពួកគេក៏ដល់ជើងយន្តហោះដែលត្រូវហោះទៅប្រទេសកូរ៉េ
ការធ្វើដំណើរពីស្វីសទៅកាន់ប្រទេសកូរ៉េត្រូវប្រើរយៈពេល 16 ម៉ោង ទៅ17ម៉ោង
YOU ARE READING
អាថ៌កំបាំងបិសាចជញ្ជក់ឈាម
VampireYANG JUNGWON X KIM YUFU នេះជារឿងដែលខ្ញុំសរសេរដំបូងបើខុស ឬខ្វះខាត់ត្រង់ណាកុំប្រកែប្រកាន់ 🙏🏻 សុំទោសរាល់កំហុសខុសឆ្គងនិងការសរសេរពាក្យមិនសមរម្យ 🙏🏻 ( Version បែបមិនចំជាបិសាចដែលសាហាវកាប់ចាក់អីឃោរឃៅទេ it's like vampire, Romantic )