ភាគ០២÷ក្រែងថាស្រលាញ់យើង?

2.9K 208 0
                                    

      ឡានស្ព័រទំនើបបើកសន្សឹមៗបណ្តេញតាមពីក្រោយរទេះនំប៉ាវពីរនាក់ម្តាយកូនជារឿយៗរហូតដល់ផ្ទះជួលតូចមួយ តែដោយសារតែផ្លូវដើរ ចូលមានសភាពតូចចង្អៀត ទើបឡានមិនអាចបរចូលទៅក្នុងជម្រៅនោះបានឡើយ។
      ថេយ៉ុង និងម្តាយ រុញរទេះទៅដាក់ចំពីមុខផ្ទះដូចទម្លាប់ដើម ហើយនាយតូចក៏មិនភ្លេចជួយលើកឆ្នាំងចំហ៊ុយនំប៉ាវធំៗដាក់ទៅក្នុងផ្ទះបន្ថែមដែរ។ អ្នកដែលឈរសម្លឹងមើលពីចម្ងាយ ស្រាប់តែញោចញញឹមចុងមាត់ សម្លឹងមើលឃើញផ្ទះប៉ុនសំបុកកណ្តុរនោះហើយ ធ្វើឱ្យខ្លួនមានអារម្មណ៍ថាឆ្អើមណាស់ ស្នាក់នៅផ្ទះជួល រកស៊ីលក់នំប៉ាវ នៅជំពាក់បំណុលគេជាច្រើនទៀត។
      «កខ្វក់មែន!» បុរសដែលសំដែងខ្លួនជាអ្នកមានចិត្តបរិសុទ្ធ ស្រាប់តែពោលពាក្យគួរឱ្យស្អប់ ហើយប្រើក្រសែភ្នែកម៉ាកងាយសម្លឹងចំទៅផ្ទៃមុខកំលោះតូចដែលដើរចូលមកតត្រុកព្រមទាំងហុចថង់ច្រកនំប៉ាវមកឱ្យខ្លួនថែមទៀត។
      «អរគុណច្រើនណាស់ មីនយ៉ុក!» ថេយ៉ុង ធ្វើជាញញឹមខំហុចនំប៉ាវទៅឱ្យនាយ ខណៈបុរសរាងខ្ពស់ស្រឡះក៏ស្រាប់តែឈរធ្មឹង និងមិនមានប្រតិកម្មអ្វីសោះទើបគេគិតថាហៅឈ្មោះនាយម្តងទៀត÷
      «មីនយ៉ុក!!»
      «អរបាទ!!» ភ្ញាក់ខ្លួនមកវិញ នាយស្រាប់តែឆ្លើយឡើងយ៉ាងផ្អែម រួចលូកដៃចូលទៅទទួលយកថង់នំប៉ាវពីដៃនាយតូចមកកាន់យ៉ាងជាប់។
      «ខ្ញុំគ្មានអ្វីឱ្យលោកក្រៅពីនំប៉ាវទាំងនេះឡើយ!»
      «មិនអីទេ នំប៉ាវនេះឆ្ងាញ់ណាស់បានញាំខ្ញុំច្បាស់ជាសប្បាយចិត្តហើយ!» គេឆ្លើយទំនងដូចមនុស្សសប្បាយចិត្តរកថាមិនត្រូវ មើលទៅចូលចិត្ត ព្យាយាមស្និទ្ធស្នាលជាមួយ ថេយ៉ុង គ្រប់ពេល គ្រប់ជំហ៊ាន បើទោះបីជាខ្លួនបានដឹងរួចទៅហើយថា ការសំដែងមួយនេះគ្រាន់តែជាដើមទុន ក្នុងល្បែងចង់ឈ្នះចាញ់ជាមួយសត្រូវរបស់ខ្លួនតែប៉ុណ្ណោះ។
      «យប់ជ្រៅហើយ លោកទៅសម្រាកវិញចុះ ថ្ងៃស្អែកមិនចាំបាច់មកជួយលក់ទេ ព្រោះខ្ញុំនិងម៉ែមិនបានទៅលក់ដូចរាល់ថ្ងៃទេ!»
      «ហេតុអីទៅ? ហេតុអីថេយ៍និងអ៊ំស្រីមិនទៅលក់ដូចជារាល់ដង?»
      «ព្រោះថាថ្ងៃស្អែកនេះ ម៉ែត្រូវទៅស្រុកកំណើត ទៅសែនផ្នូរដូនតា នៅសល់តែខ្ញុំតែម្នាក់ទេ អ៊ីចឹងហើយទើបម៉ែមិនព្រមធ្វើនំលក់មួយថ្ងៃទៅ លោកទៅវិញបានហើយ!» ពាក្យតែប៉ុន្មានម៉ាត់ដែល ថេយ៉ុង បានប្រាប់ទៅកាន់ មីនយ៉ុក ហាក់ធ្វើឱ្យនាយ បីដូចជាទទួលបានអារម្មណ៍សប្បាយចិត្តប្លែកណាស់ ព្រោះថាស្អែកនេះ ម្តាយចាស់របស់គេមិននៅផ្ទះទេ ទៀតសោត ថេយ៉ុង អាចមានពេលមួយកំណាត់ថ្ងៃ បន្ទាប់ពីរៀនចប់គេក៏មានគំនិតចង់បបួលកំលោះតូចឱ្យទៅដើរលេងស្គាល់កន្លែងសប្បាយៗដែរ។
      «បើអ៊ីចឹង ស្អែកនេះ ថេយ៍ ចង់ទៅដើរលេងល្អទេ? ខ្ញុំមកទទួលបានណា?» ថេយ៉ុង សម្លឹងមើលមុខនាយបែបមិនទុកចិត្តទើបអ្នកខាងណោះព្យាយាមរិះរកមធ្យោបាយយកមកនិយាយបញ្ចុះបញ្ចូលបន្ថែម។
      «ខ្ញុំមិនធ្វេីអី្វផ្តេសផ្តាសទេ ខ្ញុំគ្រាន់តែចង់បបួល ថេយ៍ ទៅស្គាល់កន្លែងថ្មីៗ ឱ្យប្លែកភ្នែកតែប៉ុណ្ណោះ!» មីនយ៉ុក ស្រវាចាប់ប្រអប់ដៃ ថេយ៉ុង តែខណៈរាងតូចក៏ប្រញាប់ប្រញាល់រលាស់ដៃចេញមួយទំហឹងដោយសេចក្តីមិនពេញចិត្ត។
      «ចាំខ្ញុំគិតមើលសិន!»
      «អរ..បាទ!!» កំលោះតូចកាត់ផ្តាច់ការសន្ទនាភ្លាមៗមិនរង់ចាំយូរ ហើយក៏រូតរះដើរបកត្រលប់ទៅក្នុងផ្ទះវិញ។
      បុរសស្នាមមានញញិមបង្កប់ល្បិច ក៏ស្រាប់តែប្តូរមកបើកទ្វារឡានទំនើបខណៈខ្សែភ្នែកក៏ដៀងទៅសម្លឹងមើលឃើញធុងសំរាមរួចចាប់គ្រវែងស្បោងនំប៉ាវបោះចោល ប្រញាប់ចាប់បើកឡានចេញទៅបាត់ស្រមោលសូន្យឈឹង។
      វិលបកត្រលប់មកដល់ផ្ទះវិញម្តងទៀត រាងក្រាស់ក្នុងទឹកមុខមាំស្មើនៅតែអង្គុយសញ្ជប់សញ្ចឹងគិតអំពីហេតុការណ៍ដែលខ្លួនបានជួបប្រទះកាលពីក្បាលព្រលប់នឹកឃើញពេលណាចេះតែមានអារម្មណ៍ថាមួម៉ៅប្លែក រូបភាពអាអ្នកកំលោះកូនអ្នកមានជួយអែបអបយកចិត្ត អាកូនអ្នកក្រលក់នំប៉ាវ វាចេះតែរំលេចឡើង ម្តងហើយ ម្តងទៀត ក្នុងខួរក្បាលរបស់ខ្លួន មិនរលុបជ្រះទៅណាអស់ទាល់តែសោះ កាន់តែព្យាយាមបំភ្លេច វាតែងតែរំឭកមកឡើងដោយខ្លួនឯងជារឿយៗ ឥតពេលរហើយសោះ។
      «ចង្រៃមែន!» ជុងហ្គុក ដាក់ក្បាលផ្តេកដល់ខ្នើយ លូកដៃទៅចាប់ទាញទូរស័ព្ទយកមកចុចសម្លឹងមើលគណនី Instagram ក៏ស្រាប់តែកើនអ្នក Follow ឡើងច្រើនជាងថ្ងៃធម្មតា ទើបគេរៀងភ្ញាក់ផ្អើលបន្តិចនោះដែរ តែរឿងដ៏គួរឱ្យភ្ញាក់ផ្អើល Notifications Group Chat តាម Line ក៏ស្រាប់តែលោតសារម្យ៉ាងចូលមក ដែលធ្វើឱ្យទឹកមុខរបស់គេកាន់តែទទួលបានចម្ងល់ធំដុំខ្លាំងជាងមុនម្តងទៀត។
      "យ៉ាងម៉េចដែរហ្អា?"
      "កំពុងតាមចែចង់!"
      "យូរម្លេ៉ះ?"
      "កំពុងព្យាយាមរកវិធី!"
      "ចរិតអា មីនយ៉ុក វាតែអ៊ីចឹង បានស៊ីហើយក៏បោះបង់ចោលចាំមើលអាកូនអ្នកលក់នំប៉ាវម្នាក់នោះគេចផុតឬអត់? ថាមិនត្រូវ អាមីនយ៉ុក បានខ្លួនប្រាណហើយទេដឹង?"
      "ថាមិនត្រូវដែរ ព្រោះឧស្សាហ៍ឃើញទៅមកជាមួយគ្នាថ្ងៃ សឹងតែរាល់ថ្ងៃ សមតែមនុស្សអានេះវាជាកូនអ្នកមានផង ប្រាកដជាចង់ចាប់គេឱ្យជាប់ហើយ!"
      "តែយើងក៏ចូលចិត្តក្មេងនោះដែរវ្ហើយ បើអាមីនយ៉ុក ព្រមទាត់ចោលពេលណា យើងនិងអាលបានទៅរើសឆ្អឹងយកមកអង្កៀមស៊ីបន្តល្អទេ ហាហាហាហា!!!"
      "ចែកគ្នាផងវ្ហើយ!!"
      ជុងហ្គុក អានសារឆ្លើយឆ្លងក្នុង Group chat បញ្ចប់ទើបរុញទូរស័ព្ទទៅម្ខាងនៃគ្រែ គេស្រាប់តែនឹកអស់សំណើចឡើងហួសចិត្ត បន្ទាប់ពីបាននឹកដល់សម្តីរបស់ ដុងហ៊ូ បាននិយាយកាលពីថ្ងៃរសៀលមិញនោះ។
      «របស់ថោកអាចមានគុណភាពល្អឥតខ្ចោះជាងរបស់ថ្លៃ? អ៊ីចឹងតើសបានជាពួកអាអស់នេះ វាស្រេកឃ្លានខ្លាំងណាស់!» នៅពេលដែលបានដឹងពីការពិត អ្នកដែលគួរឱ្យអាណិតសង្វេគចិត្តខ្លាំងគឺអាក្មេងប្រុសមិនដឹងខ្យល់អីម្នាក់នោះ។
     
      ព្រឹកថ្ងៃថ្មី
      មហាវិទ្យាល័យ
      ព្រឹកនេះមិនចម្លែកអ្វីសោះ ដែលយើងឃើញមានតែ វត្តមាននិស្សិតប្រុសស្រីជាច្រើននាក់មករៀនតាមទម្លាប់ធម្មតាដូចសព្វមួយដងដដែល។ អាកាសធាតុមើលទៅអំណោយផលល្អ មិនក្តៅពេក មិនស្ងួតពេក ខ្យល់ត្រជាក់ក៏ធ្លាក់ចុះមកត្រសៀក បៀតរាងកាយគ្រប់គ្នា បរិយាកាសទាំងមូលពោពេញទៅដោយភាពអ៊ូអរមិនប្លែកចិត្ត។
      ថេយ៉ុង បរកង់យកទៅទុកផ្ញើតាមទម្លាប់ដដែល។ បន្ទាប់មកទើបរូតរះឡើងទៅជាន់ខាងលើតាមដោយដំណើរដ៏ស្វាហាប់ញាប់ជើងត្របាញ់ទន្ទឹមនិងរាងកាយតូចច្រឡឹងស្តើងល្មមក៏ព្យាយាមបោះជំហ៊ានទៅមុខរហូតដល់ខាងមុខថ្នាក់រៀន កែវភ្នែកទាំងគូ ស្រាប់តែរំពៃទៅឃើញក្រដាសណូតមួយសន្លឹក ពណ៌ពងមាន់ស្រាល ដែលដាក់ចោលលើតុរៀន ក្នុងនោះមានសរសេររៀបរាប់ថា÷
      ( យើងព្រមឆ្លើយតបនិងសំបុត្ររបស់ឯង តែត្រូវតាមមកជួបយើងនៅខាងក្រោយអាគារបណ្ណាល័យចាស់ )
      ថេយ៉ុង ក្រឡេកទៅសម្លឹងមើលនាឡិការព្យួរក្នុងបន្ទប់រៀននៅសល់ពេល ១៥នាទីទៀត ទម្រាំដល់ពេលចូលរៀនគឺមានពេលយូរសម្រាប់គេគួរសមដែរ។ កំលោះតូចដាក់កាតាបរៀនចុះខាងលើតុ ព្រមទាំងដើរចេញទៅដោយមិនបានគិតគូរយូរអំពីបំណងម្ចាស់ក្រដាសណូតមួយផ្ទាំងនេះនោះឡើយ។
      មិនបានប៉ុន្មាន គេក៏បានមកដល់ទីតាំងណាត់ជួប ព្រមទាំងចោលខ្សែភ្នែកទៅសម្លឹងមើលម្ចាស់ផែនខ្នងមាំខ្ពស់សង្ហាដែលឈរចោលមុខបែរទៅសម្លឹងមើលស្រះទឹក ក្នុងសភាពស្ងៀមស្ងាត់។
      «ខ្ញុំមកដល់ហើយ!» សំឡេងស្រួយបន្លឺឡើងពីខាងក្រោយខ្នងបុរសឈាមត្រជាក់ ហើយអ្នកដែលស្តាប់ឮក៏រហ័សបែរមកយ៉ាងសន្សឹមនិងសម្លឹងមើលមុខរាងតូចដែលឈរធ្មឹងៗមួយកន្លែង។
      «ឯងត្រូវជាស្អីជាមួយអាមីនយ៉ុក?» មិនចាំយូរ នាយក៏ប្រញាប់សួរសំណួរក្តៅគគុកភ្លាមៗ រឿងដែលគេចង់ដឹងខ្លាំងបំផុត គឺប្រធានបទដែលកំពុងតែក្តៅក្នុងចិត្តខ្លាំងនៅពេលនេះ។
      «ពួកយើងគ្រាន់តែជាមិត្ត..»
      «កុហក!» ជុងហ្គុក ស្រែកគំហក លូកដៃទៅចាប់ច្របាច់កដៃស្រឡូនមួយទំហឹងកម្លាំងកូនប្រុស។
      «ខ្ញុំមិនបានកុហក គេគ្រាន់តែជាមិត្តភក្តិធម្មតាៗ ខ្ញុំគ្មានទំនាក់ទំនងអ្វីជាមួយនិងគេឡើយ!» ថេយ៉ុង ប្រាប់ទាំងរលីងរលោង សម្លឹងមេីលផ្ទៃមុខបុរសជាទីស្រលាញ់តាមដោយខ្សែភ្នែកឈឺចាប់។
      «ឬមួយឯងឃើញវាជាកូនអ្នកមាន ទើបស្រេកឃ្លានរត់ដេញតាមចាប់វាបែបនេះ ឯងមិនចេះខ្មាស់អៀនខ្លះសោះមែនទេ? ដែលទៅធ្វើខ្លួនថោកទាបបែបនោះ?»
      «លោកនិយាយពីអ្វី ខ្ញុំមិនយល់ទេ ខ្ញុំមិនដែលស្រលាញ់ មិនដែលចាប់អារម្មណ៍ពីគេម្តងណានោះទេ ហ៊ឹកៗឈឺ..» ថេយ៉ុង ខំប្រឹងរមួលដៃទាំងខ្សែភ្នែកដិតដាមទៅដោយដំណក់ទឹកសថ្លាហូរចុះមកខ្ជោកៗរហាមដាបដាលពេញថ្ពាល់ម៉ដ្ឋរលោង។
      «កុហក!»
      «ថាខ្ញុំមិនបានកុហកទេហ៊ឹកៗ..ឈឹ..លែងដៃខ្ញុំ!» ថេយ៉ុង យំផង ស្រែកផង ព្យាយាមរមួលដៃទាំងអារម្មណ៍ឈឺ ឈឺទាំងចិត្ត ទាំងកាយដែលត្រូវគេប្រើពាក្យមើលងាយជាន់ឈ្លីនិងប្រើកម្លាំងបាយយកមកញាំញីរាងកាយរបស់ខ្លួនទៀត។
      «កុំយកខ្លួនទៅរវល់ជាមួយអាថោកទាបម្នាក់នោះទៀត បើឯងមិនចង់ឈឺខ្លួន!» ជុងហ្គុក ស្ទុះទៅក្រសោបចាប់ញឹងស្មា ថេយ៉ុង មុននឹងច្រានអស់មួយទំហឹងកម្លាំងបណ្តាលឱ្យរាងតូចបោកខ្លួន បុកខ្នងផ្អឹបជាប់ជញ្ជាំងចុកអួលស្ទើរធ្លាយក្អួត។
      «អូយហ៊ឹកៗ..ហ៊ឺ!!»
      «ឮមកថាម៉ែឯងជំពាក់លុយគេ? ព្រោះខំទៅបុលខ្ចីគេដើម្បីយកមកចិញ្ចឹមក្បាលឯង ឯងគិតអ្ហេស ថាគ្រប់យ៉ាងដែលឯងបានមើលឃើញពេលនៅជាមួយអាម្សៀលនោះ ជាពិភពលោកពណ៌ស៊ីជម្ពូ?» រាងក្រាស់ថារួចបន្ទន់ជង្គង់ចុះ លូកដៃទៅចាប់ច្របាច់ចុងចង្ការាងតូចផ្ងើយឡើង។
      «ហ៊ឹកៗ..ហ៊ឺៗ វាមិនទាក់ទងនិងលោកទេ បើទោះបីជាម្តាយរបស់ខ្ញុំជំពាក់បំណុលគេ តែគាត់បានធ្វើរឿងដ៏អស្ចារ្យ សម្រាប់ខ្ញុំបានច្រើនរឿងខ្លាំងណាស់ បើលោកហៅខ្ញុំមកដើម្បីនិយាយពាក្យផ្ចាញ់ផ្ចាល់ ដោះលែងខ្ញុំទៅ បើទោះបីជីវិតខ្ញុំទៅជួបរឿង ថោកទាបខ្លាំងប៉ុណ្ណា វាក៏ជារឿងរបស់ខ្ញុំដែរ!»
      «ឯងជឿអ្ហេសថាអា មីនយ៉ុក វាស្រលាញ់ឯង?» ជុងហ្គុក ធ្វើជាសួរព្រោះចាប់ផ្តើមជ្រេញសម្តីកូនអ្នកក្រចង់ខ្ជាក់ទាំងកម្អួតចេញមកខាងក្រៅទៀត។
      «ជឿឬមិនជឿ វាគ្មានអ្វីទាក់ទងនិងលោកទេ!» កាលបើឃើញគេសំដែងឫកពា ដូចមនុស្សគ្មានចិត្ត ថេយ៉ុង ក៏មិនអាចទ្រាំទ្រ បើកចិត្ត បើកភ្នែកសម្លឹងមើលទិដ្ឋភាពដ៏គួរឱ្យស្អប់ខ្ពើមយ៉ាងនេះដែរ។
      «អូហ៍ បានតើស..មិនទាក់ទង ក៏មិនទាក់ទង តែឯងត្រូវចាំទុកណាថាការរឹងរូសរបស់ឯងនិងបកមកជាន់ឈ្លីជីវិតរបស់ឯងវិញនៅថ្ងៃណាមួយ អាក្មេងសំរាម!!» ប្រអប់ដៃមាំទាំគ្រវាសផ្ទៃមុខស្រឡូនឱ្យងាកចលនាទៅម្ខាងតាមដោយកម្លាំងធ្ងន់ៗ ខណៈអ្នកដែលត្រូវគេគាបសង្កត់ ប្រើសម្តី មើលងាយ មើលថោក ក៏ចាប់ផ្ដើមទ្រហោយំនិងឈឺខ្លាំងទៅៗដល់ថ្នាក់ចុកអួលណែនពេញទាំងដើមទ្រូង។
      «អូយ ហ៊ឹកៗ!!» ថេយ៉ុង ក្តោបខ្លួនប្រឹងក្រោកឈរទាំងសភាពទុរន់ទុរា គេកំពុងតែពិបាកស្រាប់ហើយ ហេតុអីមកជាន់ឈ្លីគេបន្ថែមទៀត។
      «ក្រោក!»
      «ហ៊ឹកៗៗហ៊ឺៗ!!»
      «ឮថាឱ្យក្រោកទេ ឯងថ្លង់ទេឬយ៉ាងម៉េច?» រាងក្រាស់អស់ការអត់ធ្មត់ ទើបស្រែកគំហកហួសអស់និស្ស័យមនុស្សប្រុសមុននឹងលូកដៃចូលទៅចាប់ទាញកន្ទ្រាក់កញ្ចឹងករាងតូចញ៉ឹងឡើងព្រមទាំងអូសទីងណាត់ទីងណែង គ្រវែងកាយស្រឡូនចូលទៅក្នុងបន្ទប់ចាស់គំរឹលក្នុងបណ្ណាល័យដែលខាងសាលាបានបោះបង់ចោល។
      «លោកចង់ធ្វើអី..លែង..លែងខ្ញុំ ហ៊ឹកៗ!!»
      «ក្រែងថាស្រលាញ់យើង? ម្តេចមិនព្រមធ្វើអ្វីខ្លះដើម្បីយើង?» ថេយ៉ុង ឈរឥតនឹងនរចលនា យំញ័របបូរមាត់សសឹកដាក់នាយខាងណោះ មើលឃើញឫកពាកោងកាចរបស់គេនាំឱ្យរាងតូចកាន់តែភ័យខ្លាចខ្លាំងណាស់។
      «ធ្វើទៅ..»
      «ហ៊ឹកៗ..ទេ..» រាងតូចចាប់គ្រវីក្បាលញ័រតតាត់។
      «មិនធ្វើ ស្មើមិនបានស្រលាញ់ហើយ ក្រែងចង់បានចំណាប់អារម្មណ៍ពីយើង ហេតុអីធ្វើឱ្យយើងទន់ចិត្តមិនបាន?» ជុងហ្គុក ចាប់ញញឹមចុងមាត់ ឈានជើងដើរចូលទៅក្រសោបឱបចង្កេះតូចអង្ក្រងរុញរាងតូចថ្នមៗ ប៉ះផ្អឹបខ្នងជាប់ជញ្ជាំងទាំងយកផ្ទៃមុខឱនសន្សឹមៗ សសៀរៗចូលទៅប្រើច្រមុះត្រដុសលើសាច់ថ្ពាល់កំលោះតូចស្រាលៗបន្ថែមទៀត។
      «លោកកុំអី..កុំធ្វើបែបនេះអី ខ្ញុំមិនចេះទេ!!» ថេយ៉ុង ថាចប់ច្រាន ជុងហ្គុក ខ្ជាត់ចេញ ដោយមិនបានដឹងថាការបដិសេចទាំងនេះកាន់តែធ្វើឱ្យអ្នកកំលោះខាងណោះ កើតចិត្តក្តីក្តៅខឹងពោពេញទៅដោយសេចក្តីពុះពោយ៉ាងណានោះទេ។
      «គីម ថេយ៉ុង អាសំរាម!!!»
      ផាច់!!!!
      «អា៎យ!!!»
      «គ្រាន់តែខ្លួនប្រាណរបស់ឯង ដោះដូរលុយដែលយើងផ្តល់ឱ្យវាច្រើនលើសលប់ជាងកម្រៃដែលម៉ែឯងខិតខំលក់នំប៉ាវអស់ពេញមួយជីវិតទៅទៀត អាក្មេងសំរាម អាកូនអ្នកក្រ អាក្មេងមុខស្លើដូចជាឯងនេះ ល្ងង់ៗអាប្រុសណាក៏បោកបញ្ឆោតបានដែរ ធ្វើជាខ្លួនកំណាញ់ ទាំងដែលព្យាយាម ឱ្យដៃ ឱ្យភ្នែក ប្រុស ភ្លូកទឹក ភ្លូកដី!!»
      «ហ៊ឹកៗ ខ្ញុំស្រលាញ់លោកខ្លាំងពិតមែន តែក៏មិនមែនថារាល់ក្តីស្រលាញ់ ដែលខ្ញុំមានចំពោះលោក សុទ្ធសឹងតែជាការលះបង់ខ្លួនប្រាណទាំងអស់នោះទេ ខ្ញុំឱ្យដៃអ្នកណា ខ្ញុំចាប់អារម្មណ៍បុរសម្នាក់ណា លោកទៅដឹងមកពីណា ថាខ្ញុំបានប្រព្រឹត្ដរឿងទាំងអស់នោះ ហ៊ឺៗ..ខ្ញុំមិនបានធ្វើទេ..ខ្ញុំមិនបានធ្វើទេ!!» ថេយ៉ុង យំគ្រវីក្បាលញ័រតតាត់សឹងតែជ្រុះដាច់ពីស្មា ចង់អ្នកណាមកស្រែកជេរ មកវាយតំជ្រាំធាក់ ក៏គេមិនឈឺស្មើនឹងពាក្យសម្តីមនុស្សប្រុសដែលខ្លួនស្រលាញ់បាននិយាយចេញមកនោះដែរ ស្តាប់ឮពេលណាក៏ឈឺចុកពើតផ្សារ ទ្រាំលេបដង្ហើមទាំងពិបាករហូត។























សង្ឃឹមបេះដូងបងមានអូន ♡Where stories live. Discover now