ភាគ២៨÷អាសម្រែ

2.3K 142 1
                                    

       ជុងហ្គុក ពុំបានសណ្តាប់នូវសម្តីទាំងប៉ុន្មានម៉ាត់ដែល ថេយ៉ុង បានពោលពាក្យវាចាយ៉ាងមានចិត្តភ័យព្រួយបារម្ភនោះឡើយ។ ទៀតសោតនាយថែមទាំងបានប្រើដៃទាំងគូក្តោបលើ.កដៃស្រឡូនលើកឡើងសង្កត់សងខាងត្រចៀកកំលោះតូច ធ្វើឱ្យសំឡេងផតពូកបានបន្លឺស្រេវរសើបព្រួចដល់ប្រព័ន្ធប្រសាទមួយប៉ប្រិចភ្នែក។
       «លោកចង់ធ្វើអ្វីក្រោកចេញទៅ!» ខ្យល់ដង្ហើមដកញាប់ស្អេកលឿនរន្ថាន់កែវភ្នែកទាំងគូព្យាយាមធ្មេចរម្ងាប់អារម្មណ៍ភ័យបុកពោះទាំងបបូរមាត់ញ័រចលនាចំប្រប់។
       «ចង់បានកូនម្នាក់ទៀត ចង់មានប្អូនឱ្យ ចាងហ្វា!» អ្នកដែលត្រូវគេនិយាយបំភ័យឆ្លេឆ្លាដូចជាមាន់រកពង ធ្វើភ្នែកផ្សើមសំណើមជោកសម្លឹងមើលផ្ទៃមុខកំហូច តាមដោយឫកពាខ្លាចសព្វពាសពេញរាងកាយរកថាមិនត្រូវ។
       «អត់ទេ..កុំអីលោក ឆាប់ក្រោកទៅ!» ថេយ៉ុង អង្វរផង យំផង ខំរើបម្រះទាល់តែក្រហមមុខឆិលនិងទធាក់ដៃជើងនិយាយដេញរាងក្រាស់ក្នុងទឹកមុខតក់ស្លុតជាខ្លាំង។
       «ជាប្រពន្ធរបស់យើង ហេតុអីយើងប៉ះពាល់ខ្លួនឯងមិនបាន? ទោះបីថ្ងៃនេះមិនផ្សំដំណេកយកកូនម្នាក់ទៀត លើកក្រោយយើងច្បាស់ជាប្រឹងប្រែងយកកូនបួនដប់នាក់មកថែមទៀតជាមិនខាន!» ថ្ពាល់សម៉ដ្ឋភ្លឺរលោងប្រែជាឡើងសីតុណ្ហភាពក្តៅភាយៗ អារម្មណ៍អៀនស្ទើរជ្រែកដី បានធ្វើឱ្យនាយកំលោះតូចខ្ជឹបបបូរមាត់ខាំព្យាយាមគេចក្រសែភ្នែកចេញពីផ្ទៃមុខកំលោះសម្តីព្រាន ដោយអារម្មណ៍រំជើបរំជួលរំភើបភ័យអរក្នុងចិត្តអនេក។
       «ហ៊ឹកៗប៉ាប៉ា!» ចង្វាក់អារម្មណ៍កំពុងស្លុងចំពោះគ្នាបែរជាត្រូវកាត់ផ្តាច់ភ្លាមៗ ដោយសារតែអាល្អិតតូចក្នុងទឹកមុខស្រងូតស្រងាត់ទួញយំពាក់កណ្តាលអាធ្រាត្រស្ទុះក្រោកឡើងអង្គុយឈ្ងក់យំកិកកុកទាំងព្រលប់។
       «លោកឃើញទេ!» ថេយ៉ុង បម្រុងនឹងហាមាត់បន្ទោសនាយរួចក្រោកទៅចាប់ទាញកូនប្រុសមកបីបមបំពេរឱ្យគេងលុងលក់ទាំងដែលខ្លួនស្ងាបហាមាត់ មិនព្រមឈប់រហូតដល់ភ្លេចគិតថាយប់នេះ ជាយប់ដ៏កក់ក្តៅបំផុតដែលបានគេងនៅក្បែរកូនអស់ពេលពេញមួយរាត្រី។
       «មាំមី!» ចាងហ្វា ហៅ ថេយ៉ុង ច្បាស់ចែសថែមទាំងសើចកក្អឹកមិនព្រមដេកពួនសោះ ក្រោកមកក៏បបួលរកគ្នាប្រលែងសើចកាច់កកាច់ខ្លួនបីដូចជាមានក្តីសុខណាស់។
       «កុំមាត់..គេងទៅកូន!»
       «មាំមី ដេតឌី មាំមី ដេតឌី!»
       «នៅហៅអ៊ីចឹងទៅកុំបាច់ដេកពួន!» ជុងហ្គុក សើចលើបបូរមាត់យ៉ាងស្រស់ឱនឈ្ថោកទៅថើបលើថ្ពាល់ទន់ល្មើយរួចបឺតខាំយ៉ាងក្នាញ់ដែលធ្វើឱ្យកូនតូចកិកកុកយំរំអួយធ្វើមាត់ស្រួចៗដាក់កាន់តែគួរឱ្យក្នាញ់លើសដើម។
       «ហ៊ឹកៗ..ដេតឌី!!»
       «ដេតឌីធ្វើលេង កុំខឹងណាកូនណា គេងទៅយប់ជ្រៅហើយ ប៉ាទៅគេងវិញហើយ!» នាយដាក់ដៃអង្អែលលើក្បាលកូនថ្នមៗ ព្រមទាំងងាកមកសម្លឹងមុខរាងតូចមុនលោមុខទៅចាប់បឺតសាច់បបូរមាត់សិចស៊ីមួយដង្ហើមធំទើបដាច់ចិត្តដោះលែងឱ្យមានសេរីភាពរួចក៏ចាកចេញទៅបាត់។
      
       ព្រឹកថ្ងៃថ្មី
       ព្រឹកព្រលឹមមិនទាន់អាល្អិតតូចភ្ញាក់ឡើងស្រែកចេចចាចតម្លង់ដេកមិនបាន ខណៈ ថេយ៉ុង ក៏ភ្ញាក់ក្រោកទៅចាប់ពរកូនមកកណ្តៀតជាប់ចង្កេះ រួចរៀបចំងូតទឹកស្លៀកពាក់ឱ្យគេយ៉ាងស្អាតបាតសឹមនាំចេញទៅចម្អិនបបរសមកបញ្ចុកកូនមិនមាត់រអ៊ូនឿយហត់មួយក្អឹកណាសោះ។
       ពេលមកដល់ជាន់ខាងក្រោមភ្លាម ខ្សែភ្នែកនារីរូបស្រស់ក្នុងឈុតពណ៌ក្រហមឆើតបានបង្ហាញខ្លួនឡើងនិងអង្គុយគងអន្ទាក់ខ្លាលើសាឡុង ព្រមទាំងប្រើទឹកមុខពេបជ្រាយសម្លឹងមើលឃើញអ្នកបម្រើដទៃយកចិត្តទុកដាក់ចំពោះសមាជិកថ្មី ទាំងដែលជានាងរស់នៅជាមួយរាល់ថ្ងៃ ពួកនាងអស់នោះពុំសូវបានខ្វាយខ្វល់ពីវត្តមានរបស់ខ្លួនបន្តិចនោះសោះ។
       «នាង ហេរីម!»
       «ចាស៎អ្នកនាង!» ហេរីម ក្រឡេកមកសម្លឹងមើលមុខនាង ម៉ូយ៉ុង ក្នុងទឹកមុខងឿងឆ្ងល់បន្តិច។
       «ទៅប្រមូលខោអាវយើងយកមកបោក គឡើងដូចភ្នំទៅហើយ ចំណែកឯអ្នកដទៃចេញទៅធ្វើការរៀងខ្លួនឱ្យអស់ទៅ មិនបាច់នៅទៀតទេ!» គ្រប់គ្នាស្រាប់តែធ្លាក់ទឹកមុខចុះចំពោះពាក្យសម្តីគំរោះគំរើយរបស់អ្នកនាង រួចក៏ម្នីម្នាចាកចេញទៅរកការងារធ្វើ នៅសល់តែ ថេយ៉ុង ដែលនៅអង្គុយបញ្ចុកបបរកូនប្រុសរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ដដែល។
       «ជាក្មួយខាងអ្នកម៉ាក់សាច់ឆ្ងាយមែនទេ? ទើបបានជាមិនសូវឮសូរអ្នកម៉ាក់និយាយណែនាំពីមុនមកសោះ ទើបតែមកពីស្រែមែនទេ? មើលទៅក៏ដឹងថាជាក្មេងខេត្តដែរ ព្រោះការស្លៀកពាក់ឡើងសម្រែ!»
       «.......» ថេយ៉ុង ស្ងាត់មាត់ច្រៀប មិនមាត់តបតចំពោះសម្តីនាង រួចក៏ព្យាយាមបញ្ចុកបបរកូនតូចបន្ត។
       «ន៎ែឮយើងសួរដែរទេ?» ម្តងនេះនាងស្រាប់តែស្រែកយ៉ាងខ្លាំង ហើយយកជើងឈូសទាត់កំប៉ុងទឹកដោះគោក្មេងឱ្យខ្ទាតមកបុកនឹងត្រគាក ថេយ៉ុង។
       «ម៉ូយ៉ុង!!» ខណៈស្រីស្រស់កំពុងតែស្រែកឆោឡោក្តៅទ្រូងដូចជាបាយពុះ ស្នូរសម្រែកដ៏មានឥទ្ធិពលបានបន្លឺយ៉ាងរន្ទឺអស់សំឡេងមនុស្សប្រុសមាឌដំបង ដែលធ្វើឱ្យនាងក្រមុំហាក់នៅស្ងាត់ស្ងៀមមួយកន្លែងពុំបានស្រដីចេញមក។
       ជុងហ្គុក ដើរបង្ហួសនាងជាប្រពន្ធ ស្ទុះទៅចាប់កដៃ ថេយ៉ុង មកកាន់ដែលធ្វើឱ្យគ្រាប់ភ្នែកទាំងគូរបស់នាងខំប្រឹងបើកសឹងតែជ្រុះស្របនឹងពេលបានឃើញពីរូបភាពស្និទ្ធស្នាលស្ទើរតែមិនគួរឱ្យជឿនៅចំពោះមុខខ្លួន។
       «មានឈឺត្រង់ណាទេ?» គេសួរដូចបារម្ភណាស់ ហើយស្ទុះស្ទារដូចខ្លាចថា ថេយ៉ុង រង់របួសធំដុំណាស់ណាអ៊ីចឹង។
       «ខ្ញុំមិនអីនោះទេ!» ថេយ៉ុង គ្រវីក្បាលបញ្ជាក់ប្រាប់ថាមិនឈឺរួចបែរទៅយកក្រណាត់ស្អាតមកជូតលើបបូរមាត់កូនប្រុស។
       «អូនធ្វើស្អីហ្អាស ម៉ូយ៉ុង?» ពេលដែលបានដកឃ្លាចេញពីរឿងបារម្ភបាន ក្នុងចិត្តគេស្រាប់តែនឹកគិតដល់ភាពខុសឆ្គងនាងប្រពន្ធមួយរំពេចឡើងមកយ៉ាងគួរឱ្យស្អប់។
       «អូនមានធ្វើស្អីឯណា?» នាងនិយាយប្រកែកទាំងដែលខ្សែភ្នែករបស់គេចាប់បានថានាងបង្ហាញអាកប្បកិរិយាមិនសមរម្យទៅលើ ថេយ៉ុង អម្បាញ់មិញនេះយ៉ាងច្បាស់ក្រឡែត។
       «តែបងមើលឃើញជាក់ផ្ទាល់នឹងភ្នែក!» ជុងហ្គុក ស្រែកដាក់នាងអស់មួយទំហឹងសំឡេងរហូតដល់ធ្វើឱ្យនាងក្រមុំចាប់ផ្តើមស្ទុះក្រោកឈរស្រែកតបតនឹងនាយវិញ។
       «ប្អូនប្រុសបងជាមនុស្សមានចរិតឈ្លើយ អូនសួរនាំស្រែកឮៗកកោកវាធ្វើពើស្តាប់មិនឮ!» មកនិយាយបង្កាច់បង្ខូចឈ្មោះ ថេយ៉ុង នៅចំពោះមុខគេ ខុសទាំងស្រុងហើយ គេមិនជឿ រឹតតែពិបាកនឹងជឿខ្លាំងណាស់ គេស្គាល់ចរិត ថេយ៉ុង ច្បាស់ជាងពន្លឺថ្ងៃរះចំកណ្តាលក្រយ៉ៅក្បាលទៅនោះទៀត។
       «មិនមែនអូន សួរនាំប្រើប្រាស់ពាក្យសម្តី មិនសមរម្យទៅកាន់គេឯណាមែនទេ ស៊ុន ម៉ូយ៉ុង?» នាងស្រាប់តែធ្វើឫកពាចំហមាត់ឡើងធ្លុង ស្ទើរតែមិនជឿថាស្វាមី មិនជឿជាក់ទៅលើសម្តីនាង ហើយថែមទាំងបានរករឿងនាងនិយាយចង់ឈ្នះទៀត។
       «ចុះបងចង់ឱ្យអូនសួរនាំវាយ៉ាងម៉េច បើវាជាក្មេងមកពីស្រែ អាសម្រែម្នាក់នេះ និយាយបែបនេះពិរោះស្តាប់ខ្លាំងពេកហើយ!»
       «ពិរោះស្តាប់? អូនរៀនបានចេះដឹងជ្រៅជ្រះច្រើនខ្លាំងណាស់ ម៉ូយ៉ុង មុននឹងនិយាយស្តីអ្វីមួយចេញមក អូនមានយកខួរក្បាលមកគិតខ្លះទេ? មុខមាត់រូបរាងស្អាតបាត អន់ចរិត មិនសមជាស្រី មិនដឹងថាជាស្រីម៉ាកស្អី និយាយស្តីគ្មានដើម គ្មានចុងអត់ពូជអំបូរខ្លាំងណាស់!»
       «ចន ជុងហ្គុក!»
       «នាងសាកលោមើលទៅ!» ជុងហ្គុក ស្រែកគំហកតបនឹងស្រីល្អ រួចលើកដៃចង្អុលមុខនាងតាមដោយខ្សែភ្នែកសស្គូស។
       ម៉ូយ៉ុង បាក់ស្បាតលែងហ៊ានប្រើទម្ងន់សម្តីស្រែកតាមតែអំពើចិត្តទៅកាន់នាយកំលោះក្នុងទឹកមុខរលីងរលោងព្រមទាំងដើរគេចចេញពាំនាំអារម្មណ៍ចុកចាប់ឆ្អល់ពេញដើមទ្រូងអួលណែនហើយក៏ចាកចេញទៅបាត់ស្រមោលសូន្យឈឹងដែរ។
       «មាំមី!!»
       «កុំហៅនាងបែបនេះ នាងមិនមែនម៉ាក់កូនទេ!» ជុងហ្គុក បញ្ចេះកូនក្នុងទឹកមុខមាំទាំរាបស្មើ ខឹងនាងនោះអម្បាញ់មិញចង់ឡើងឈាមកកក្នុងខួរក្បាលអស់ទៅហើយ ព្រោះតែងតែនិយាយមកជារឿយៗមកថា ក្រៅពីគេម្នាក់គ្មាននរណាអាចហ៊ានប៉ះពាល់ជាន់ឈ្លី ថេយ៉ុង បាននោះទេ។
       ចាងហ្វា ធ្វើភ្នែកសខ្មៅឡិងឡង់ៗគួរឱ្យអាណិត មុននេះគេក៏បានមើលឃើញនាងជើងល្អម្នាក់នោះ តាំងចិត្តរករឿងធ្វើបាប ថេយ៉ុង ដែររឹតតែឃើញថា ថេយ៉ុង ស្លូតបូតមិនជាហ៊ានមាត់.ក តបតនឹងគេទៀត។
       «មានដៃជើងដែរម្តេចមិនចេះត?» រាងក្រាស់ធ្វើជាសួរ លើកដៃប៉ះទៅលើថ្ពាល់ស្រឡូន។
       «នាងខុស លោកប្រាប់នាងស្រួលបួលក៏បាន កុំគំហករករឿងគ្នានៅចំពោះមុខក្មេងអ៊ីចឹងអី!» ថេយ៉ុង មិនយកខ្លួនទៅប្រយុទ្ធតបតវាយតប់នឹងនរណាម្នាក់ទេ ព្រោះគេមានម្តាយ មានចំណេះដឹង មានគំនិតចេះគិតយល់ដឹងច្រើន មិនមែនជាក្មេងគ្មានម៉ែឪប្រិតប្រៀនប្រដៅនោះទេ។
       «ពេលណាទើបឯងឈប់ស្លូត តាំងចិត្តជាព្រះស្អីបែបនេះទៀត? អាយុប៉ុណ្ណឹងហើយ កូនមួយហើយ នៅឱ្យគេតាមធ្វើបាបទៀត!» ជុងហ្គុក យកចង្អុលដៃរុញលើថ្ងាស់ ថេយ៉ុង ដូចជាឪពុកប្រៀនប្រដៅកូន និយាយទាល់តែរោយមាត់ ខ្លាចគេធ្វើបាប បង្រៀនឱ្យចេះកាច ចេះតបត មិនមែនធ្មឹងៗដូចរូបចម្លាក់ ដូចថ្មអ៊ីចឹងនោះទេ។
       «សូមទោស!» ថេយ៉ុង ឆ្លើយយ៉ាងល្ងីល្ងើ រួចឱនទៅចាប់ទាញកូនមកថើបឱបជាប់នឹងដើមទ្រូងយ៉ាងណែនណាន់។
       «ល្ងង់ណាស់!»
       «ដេតឌី!!!» ចាងហ្វា ស្រែកចាចកាលបើឃើញ ជុងហ្គុក វាយលើកំប៉េះគូទ ថេយ៉ុង។
       «យ៉ាងម៉េច? ចេះស្រែកឱ្យប៉ាផងហ្អេ កាន់ជើងម៉ែកូនឯងមែនទេ?»
       «ដេតឌី..» ចាងហ្វា ស្រែកម្តងទៀត លើកដៃវាយខ្វៃៗទៅលើមុខ ជុងហ្គុក នាំឱ្យ ថេយ៉ុង ញោចបបូរមាត់សើចញឹមៗ។
       បន្ទាប់ពីបានសំណេះសំណាលគ្នាចប់ ជុងហ្គុក ក៏ប្រញាប់ប្រញាល់រៀបចំខ្លួនចាកចេញទៅធ្វើការបាត់ស្រមោលឈឹង។
      
       ឈានចូលដល់ពេលថ្ងៃរសៀល ..
       ថេយ៉ុង មកបម្រើការងារ នៅឯខាងក្នុងហាងអាហារដដែលដោយទុកឱ្យចាងហ្វានៅលើលោកស្រី ហេវ៉ុន ជាអ្នកមើលថែវិញម្តង។ នៅពេលដែលភ្ញៀវកំពុងតែដើរចូលយ៉ាងណែនណាន់ពេញហាង ការងារកាន់តែមមាញឹក គ្រប់គ្នារូតរះដុតដៃដុតជើង ធ្វើការយ៉ាងសកម្មឱ្យតែមែនទេន។
       «ប្អូនខាងណេះ!» ថេយ៉ុង ក្រឡេកទៅសម្លឹងមើលតុលេខ ១២ ដែលមានភ្ញៀវប្រុសម្នាក់ស្រែកហៅខ្លួន ព្រមទាំងប្រញាប់ប្រញាល់ដើរទៅ យកបង់ទៅគិតថ្លៃអាហារជាប់នឹងដៃទៅជាមួយផងដែរ។
       «អស់ប៉ុន្មានដែរប្អូន!»
       «នេះបង វិក្កយបត្រ!» ថេយ៉ុង ហុចចុងសន្លឹកទៅឱ្យភ្ញៀវ ពេលគិតប្រាក់ចប់ក៏ត្រលប់ទៅធ្វើការបន្ត ស្រាប់តែមានភ្ញៀវស្រីម្នាក់មិនស្គាល់មុខ លើកទូរស័ព្ទចេញមកថតរូបគេ ពេលកំពុងបម្រើការងារនៅខាងណោះ។  
       ( វាធ្វើការនៅក្នុងហាងអាហារចិនមួយកន្លែង!)
       អាសម្រែ!!
       នារីបបូរមាត់ពណ៌ក្រហមឆាបឆួល ស្រាប់តែញញិមរួចសង្កួតធ្មេញក្នាញ់ក្នុងចិត្ត កាលបើបានដឹងពីដំណឹងកន្លែងការងាររបស់ ថេយ៉ុង រួចមកហើយ ធ្វើឱ្យនាងអន្ទះសារចិត្តពេកក្រៃ។
       ម៉ូយ៉ុង ចាប់ផ្តើមរៀបចំមធ្យោបាយដើម្បីរករឿងគាបសង្កត់ ថេយ៉ុង ឱ្យចាញ់ច្រាបនាង ខឹងកាលដែលគេហ៊ានប្រហើនមិនព្រមឱនក្បាលចំពោះនាង ខឹងនិងស្វាមីខ្លួនដែលទៅកាន់ជើង ការពារក្មេងសម្រែដែលនាងចាប់មានចិត្តស្អប់ក្នុងចិត្តខ្លាំងទៅៗ។
      
       ម៉ោងជាង ៧:៣០ នាទីយប់..
       ហាងអាហារបិទបញ្ចប់លក់រួចរាល់ បុគ្គលិកដទៃរូតរះចាកចេញពីកន្លែងធ្វើការរៀងៗខ្លួន សូម្បីតែ ថេយ៉ុង ក៏រៀបចំម្នីម្នាទៅនឹងគេម្នាក់ដែរ។
       នៅតាមផ្លូវស្ងាត់គួរសម គេត្រូវដើរទៅរកផ្លូវបំបែកមួយទៀត ទម្រាំអាចរកតាក់ស៊ីជិះធ្វើដំណើរត្រលប់ទៅកាន់ភូមិគ្រឹះ ចន បាន។ 
       «ស្ងាត់ណាស់ ខ្ញុំធ្វើយ៉ាងម៉េចអាចធ្វើដំណើរត្រលប់ទៅផ្ទះវិញបានទៅ?» ថេយ៉ុង ឈររារេនៅចំជ្រុងផ្លូវបំបែកជាបួន ហើយងាកឆ្វេងស្តាំ រកហៅឡានជិះ ទាំងទឹកមុខស្ងួត ថ្មើរនេះមិនដឹងថាអាល្អិតតូច ចាងហ្វា យំកិកកុកយ៉ាងណានោះទេ។
       គេដើរបន្តទៅខាងមុខទៀត មកដល់ហាងស្រាមួយកន្លែង ហាងនោះមានសុទ្ធតែភ្ញៀវប្រុសៗនិងពពួកអ្នកលេង ចាក់សាក់ស្រោបសាច់ពាសពេញខ្លួនប្រាណ ទឹកមុខមាំទាំ គួរឱ្យព្រួចក្នុងចិត្ត មានខ្លះអង្គុយជាហ្វូងៗ ជក់បារី ធ្វើឫកពាគ្រហើកម្លាចចិត្តគេឱ្យមានអារម្មណ៍មិនសូវស្រួលក្នុងចិត្តសោះ ទើបប្រញាប់ប្រញាល់រូតរះដើរចាកចេញទៅពីម្តុំនេះទៅមុខបន្តទៀត។
       ប្រឹកៗ!!
       សំឡេងសម្រឹបជើង បុរសក្នុងកម្ពស់កម្ពរខ្ពស់ពីរនាក់ដែលមានមាឌមាំធំដំបងខ្ពស់ស្រឡះ ជាអ្នកចាក់សាក់ប្រហាក់ប្រហែលទៅនឹងអ្នកលេងនិយមក្នុងសង្គមងងឹតដែរ។ បានដើរលបតាមពីក្រោយកំលោះតូចយ៉ាងញាប់ជើងរន្ថាន់ ខណៈរាងតូចក៏ប្រឹងបន្ថែមនូវល្បឿនជើងដើរទាល់តែលាន់សំឡេងស្បែកជើងទង្គិចនឹងសាបឮខ្លាំងទៅៗ ក្នុងទ្រូងញ័រភ័យបេះដូងលោតបោកនឹងដើមទ្រូងលាន់ស្នូរប៊ឹបៗញាប់រន្ថើន។
       ថេយ៉ុង ដើរផង រត់ផង ក្រឡេកទៅដៀងភ្នែកសម្លឹងមើលមុខបុរសពីរនាក់នោះ ក្នុងទឹកមុខភ័យទាល់តែស្លេកស្លាំងនឹងមានអារម្មណ៍ថាមិនសូវស្រួលកាន់តែខ្លាំង ហើយបែកញើសជាំពពិចពេញទាំងថ្ងាស់។
       «អ៎េ!» សម្រែកមួយទំហឹងនុះលាន់ហឹងត្រចៀកអ្នកស្តាប់កើតចិត្តភ័យចំប្រប់ពេញទាំងរាងកាយកាន់តែញញីញញ័រខ្លួនទទ្រើកខ្លាំងឡើងៗ។
       «បាទបង!» ថេយ៉ុង ងាកមកឆ្លើយតប ហើយបុរសទាំងពីរនាក់នោះស្រាប់តែញញិមចុងមាត់។
       «ហ្អៃយ៉ា មុខមាត់វានេះល្អគ្រាន់បើណាស់តើស..» សម្តីគួរឱ្យខ្លាចតម្រូវឱ្យប្រអប់ជើងស្រឡូនទាំងគូ ញ័រចលនាខ្លាំងទៅៗនឹងមានចិត្តភិតភ័យអស់ពីពោះពីពុងរហូតដល់កែវភ្នែករលីងរលោងជ្រាបនូវសំណើមសឹងតែស្រក់ទឹកភ្នែកហូរចុះមករហាមទៅហើយ។
       «ចាត់ការទៅ!»
      
      
      
      
      

      

សង្ឃឹមបេះដូងបងមានអូន ♡Donde viven las historias. Descúbrelo ahora