ភាគ០៨÷ចិត្តបារម្ភ

2.6K 178 0
                                    

      «ហ៊ឹកៗបាយរបស់ខ្ញុំ!» ថេយ៉ុង លុតជង្គង់កកាយប្រមូលសំណល់បាយយកមកដាក់ថាសអាហារទាំងសំឡេងយំខ្សឹកខ្សួរគគ្រូក ជីវិតរបស់គេនៅពេលនេះហេតុអ្វីពិបាកខ្លាំងយ៉ាងនេះ ពិបាកខ្លាំងពេកហើយ គ្មានក្តីសុខសូម្បីតែពេលហូបបាយ ពិបាករស់នៅ ពិភពលោកនេះពិតជាតូចចង្អៀតណាស់សម្រាប់រូបគេ។
      «ហ៊ឹកៗៗ..»
      «ម្តេចមិនស៊ីទៅ នៅយំស្រែកដល់ណាទៀត អាចង្រៃយ៍!»
      «បានហើយៗកុំធ្វើបាបអនាគតប្រពន្ធយើងខ្លាំងពេក មើល៍មានឈឺត្រង់ណាទេចាំបងជួយជូតទឹកភ្នែកឱ្យអូន!» មីនយ៉ុក សំដែងធ្វើជាល្អយកមុខទម្លាក់ខ្លួនចុះ បន្ទន់ជង្គង់លូកដៃទៅជួយជូតទឹកភ្នែកឱ្យ ថេយ៉ុង។
      ផាច់!!!
      «កុំយកដៃថោកទាបរបស់ឯងមកប៉ះពាល់ខ្លួនប្រាណខ្ញុំ!» ថេយ៉ុង ទម្លាក់ដៃដែលទះកំផ្លៀង មីនយ៉ុក ចុះ ព្រមទាំងស្រែកគំហកអស់ពីខ្លួនខ្លាំងៗ បង្ហាញការឈឺចាប់ ស្ទើរស្លាប់ ស្ទើររស់ ឱ្យពួកគេបានឃើញក្នុងពេលនេះ។
      «អាថោកទាបឯងហ៊ានទះកំផ្លៀងយើងផងអ្ហេស!»
      «អាឆ្កែ!» រាងកាយទាំងមូលរបស់ មីនយ៉ុក ស្រាប់តែខ្ទាតខ្ជាត់ទៅម្ខាងបីដូចជាខ្យល់បក់បរិយាកាសទាំងមូលនៅជុំវិញនេះបានបង្កភាពអ៊ូអរខ្លាំងជាងមុន បណ្តាលឱ្យទស្សនីយ៍ភាព កាន់តែទទួលបានភាពគគ្រឹកគគ្រេង។
      «កាងដេ!!» ថេយ៉ុង បើកភ្នែកធំក្រឡោត ដកខ្លួនចេញពីធ្លាវាយតប់មកឈរសម្លឹងមើលសកម្មភាពមនុស្សប្រុសទាំងពីរនាក់ បង្កសម្រែកឮៗដាក់គ្នាទៅវិញទៅមកតាមដោយទឹកមុខចងកំហឹងយ៉ាងខ្លាំង។
      «ពួកឯងស័ក្តិសមជាកូនប្រុសទេហ្អា ព្រួតគ្នាមកជិះជាន់ជេរមើលងាយប្រមាថមនុស្សស្លូតត្រង់តែម្នាក់ យល់ថាត្រឹមត្រូវទេ?»
      «អាចង្រៃ កាងដេ អាឆ្កែលបខាំ!» មីនយ៉ុក ស្ទុះក្រោកកញ្ជ្រោលចូលទៅចាប់ក្របួចកអាវ កាងដេ ហើយក្តាប់ដៃវាយប្រតាយប្រតប់ទៅកាន់នាយសង្ហា ចាប់ប្រទាញប្រទូងគ្នាទៅវិញទៅមកខ្លាំងៗទាល់តែបែកមុខបែកមាត់ខ្ទេច។
      «ឈប់..យើងថាឱ្យឈប់!!» ខណៈគ្រប់គ្នាកំពុងតែចលាចលក្នុងភាពស្វិតស្វាញ លោកនាយកប្រចាំមហាវិទ្យាល័យ ទទួលបានដំណឹងយ៉ាងក្តៅគគុកនេះភ្លាម រហ័សដើរចូលមកតាមដោយទឹកមុខរាបស្មើនិងពេញប្រៀបទៅដោយទំនួលខុសត្រូវ។
      «ថេយ៍..ថេយ៍មានត្រូវត្រង់ណាទេ?» ស៊ូយ៉ុន ចាប់អូសដៃ ថេយ៉ុង ដើរចេញមកខាងក្រៅហ្វូងមនុស្សអ៊ូអរ ប្រញាប់លើកដៃអង្អែលទៅលើផ្ទៃមុខរាងតូចកំពុងតែភិតភ័យខ្លាចញាប់ញ័រខ្លួនទទ្រើក។
      «ខ្ញុំមិនអីទេ!»
      «ពួកអាអស់នោះ រង់ចាំធ្វើបាបថេយ៍មករហូតមិនដឹងថាពេលណាអស់កម្មពៀរជាមួយវាទេ!»
      «ស៊ូយ៉ុន ដឹងរឿងនេះដែរអ្ហេស?» ថេយ៉ុង បង្ហាញទឹកមុខភ្ញាក់ព្រើតប្រញាប់សួរនាំនាងក្រមុំតាមដោយអារម្មណ៍និងទឹកមុខឆ្លេឆ្លា។
      «ថេយ៍មិនបានដឹងអំពីវីដេអូបែកធ្លាយទេអ្ហេស? វីដេអូ ដែលពួកអាចង្រៃនោះវានាំគ្នាចែកចាយក្នុងមហាវិទ្យាល័យទាំងមូលណា?»
      «វីដេអូ ស្អីទៅ ស៊ូយ៉ុន ហ៊ឹកៗ!!» ថេយ៉ុង ភ័យបុកពោះស្រែកយំសួរទៅកាន់នាងខ្លាំងៗ មិនដឹងថាក្រោយខ្នងគេ មានរឿងអ្វីកើតឡើងធ្ងន់ធ្ងរនោះទេ។
      «គឺវីដេអូដែលពួកវាបានកាត់តរូបថេយ៍ ជាឃ្លីបអាសអាភាសនោះអី?»
      «ថាម៉េច? ឃ្លីបវីដេអូអាសអាភាស?»
      «រឿងនេះថេយ៍គួរតែទៅនិយាយជាមួយនឹងលោកនាយកដើម្បីរិះរកវិធីដោះស្រាយស្តារកិត្តិយសឱ្យ ថេយ៍ ឡើងមកវិញ!» ថេយ៉ុង ទប់ទឹកភ្នែកលែងជាប់ ពួកអស់នោះពិតជាអាក្រក់មិនខុសពីសម្តីដែល ជុងហ្គុក បាននិយាយអះអាងពិតមែន។
     
      យប់ដដែល    
      ហាងផឹកស៊ី
      «ស្អែកចាំជួបគ្នាវ្ហើយ ទៅប្រដៅអាកូនអត់ម៉ែនោះឱ្យដឹងដៃម្តង ម៉ែវាងាប់ដោយសារតែដៃយើងប៉ុណ្ណឹងហើយនៅមិនរៀងចាលទៀត!»
      មីនយ៉ុក និយាយបំបែកហ្វូងគ្នាជាមួយនឹងគ្នីគ្នា ដើម្បីធ្វើដំណើរវិលត្រលប់ទៅផ្ទះវិញ បន្ទាប់ពីបានបញ្ចប់កម្មវិធីជួបជុំមិត្ត ទើបតែផឹកស៊ីរួចរាល់មកហើយ។
      ឡានទំនើបក៏បានបើកបញ្ឆេះចេញទៅ នៅតាមផ្លូវស្ងប់ស្ងាត់គួរសម មីនយ៉ុក បើកបរក្នុងសភាពស្រវឹងទ្រេតទ្រោត មិនសូវជានឹងធឹងស្មារតីអ្វីប៉ុន្មានឡើយ គេបើកបណ្តើរ ប្រឹងបើកត្របក់ភ្នែកបណ្តើរ ល្វើយចង់ស្លាប់ទៅហើយ។
      ផាំង!!
      «ស្អីគេវ្ហើយ មកបែកកង់ឡានអីកណ្តាលយប់នេះ?» ដោយសារតែឮសូរសំឡេងផ្ទុះកង់ឡាន អ្នកកំលោះក្នុងទឹកមុខតប់ប្រមល់ រហ័សរហួន ដើរចុះចេញទៅឈរសង្កេតមើល ទើបឃើញថាសភាពកង់ឡានបានបែកធ្លាយខ្ទេចខ្ទីបាត់អស់ទៅហើយ។
      «ថ្ងៃស៊យស្អីទៅវ្ហើយ?» មីនយ៉ុក លើកជើងទាត់កង់ឡាន យប់ជ្រៅថ្មើរណេះទៅហើយ មានជាងខ្មោចយ៍ឯណាមកជួសជុលទៀត។ មួម៉ៅធុញថប់អស់ពេលមួយសន្ទុះ ក៏គេដាច់ចិត្តដកទូរស័ព្ទដៃចេញមកខលទៅរកមិត្តដើម្បីស្នើសុំជំនួយ មួយស្របក់ក្រោយទើបឃើញគ្នីគ្នាប្រមាណជាង ៦ នាក់មកដល់ទីតាំងនេះល្មម។
      «មកជួយគ្នាមើលបន្តិចទៅមើល ជួសជុលបានឬអត់?»
      «ចុះឯងមានយកសំបកកង់ឡានថ្មីមកប្តូរទេ?»
      «មានតើស..នៅឯខាងក្រោយគូទឡាននោះ!» មីនយ៉ុក ធ្វើជានិយាយលើកដៃជ្រងសក់ កំពុងតែងងុយដេកចង់ខ្វាក់ភ្នែកផងយប់ក៏ជ្រៅទៅហើយទៀត។
      «យូរម្លេ៉ះ? ឯណាយកបានហើយឬនៅ?» ឆុនស៊ូ លាន់មាត់ប្រទេចឡើងដោយមិនភ្លេចដើរវាងទៅខាងក្រោយឡានដើម្បីរកមើលមិត្តភក្តិ។
      ក្បាលចាប់ផ្តើមបែកញើសស្រាក់ ទឹកមុខភិតភ័យតក់ស្លុតចាប់ផ្តើម ស្លន់ស្លោកាលបើឃើញថាសពរបស់មិត្តខ្លួន ត្រូវបានកាត់ដាច់ផ្តាច់ជាបីកំណាត់ត្រឹមតែមួយរយៈពេលមួយប៉ប្រិចភ្នែកសោះ។
      «អា..អា..ជីហ៊ុន!!» ឆុនស៊ូ ស្រែកស្ទើរតែផុតដង្ហើម សម្លឹងមើលសាកសពរបស់មិត្តទាំងកែវភ្នែកស្វាងងងុយចែស។
      ខ្វាប់!!!
      ដំណក់ឈាមមិនដឹងជាហូរស្រោចមកពីណាជ្រាបដាបដាលប្រឡាក់គូទខោអ្នកដែលអង្គុយសញ្ជប់សញ្ចឹងជោក។
      យ៉ុងជេយ៍ លើកដៃដែលប្រឡាក់ទៅដោយដំណក់ឈាមបញ្ចាំងពិលទូរស័ព្ទមើលទើបដឹងថាវាជាឈាមដែលហូរស្រោចពីក្រោយឡាន ក្នុងចិត្តចាប់ផ្តើមបុកពោះភ័យញាប់ញ័រស្មារដឹក ទឹកមុខប្រែប្រួលពីធម្មតា លើសពីពាក្យថាធម្មតាទៅទៀត។
      «ឈាមហូរមកពីណា?» មីនសូ ចងចិញ្ចើមតាមដោយអារម្មណ៍ព្រឺព្រួចបន្តិច ខណៈ ហ្យុងហ៊ុន សុងអ៊ុន និង ជុងវ៉ូ រួមទាំង មីនយ៉ុក ក៏បាននាំគ្នា ដើរវាងទៅមើលខាងក្រោយឡាននោះ ដើម្បីបានជាក់និងក្រសែភ្នែកផ្ទាល់ខ្លួនថាទាំងនោះគឺអ្វី។
      សាកសព!! ឆុនស៊ូ !! ហាជូន!!
      «ស្អីគេ?» ពួកវាបានត្រឹមតែស្រែកឆោឡោហៀបនិងរត់គេចចេញ តែគេចជៀសមិនផុតពីការតាមប្រមាញ់រវាងមនុស្សមួយក្រុមទៀតនោះឡើយ។
      «ជុង..ជុងហ្គុក!!» មីនយ៉ុក ភ្ញាក់ផ្អើលក្នុងទិដ្ឋភាពដ៏ព្រឺព្រួច ស្ទើរតែមិនគួរឱ្យជឿ ដៃគូសត្រូវកាលពីមុន ពេលនេះក៏អាចភ្ញាក់ខ្លួន ចាប់ងើបមកតតាំងចំពោះគេយ៉ាងកាចសាហាវ។
      «ឯងភ័យមែនទេ? ជីវិតរបស់ឯងជៀសមិនផុតស្រាប់ហើយ!»
      «ជុង..ជុងហ្គុក ឯងចង់ធ្វេីស្អី? ឯងឆ្កួតហើយមែនទេ?»
      «នៅពេលដែលឯងបំផ្លិចបំផ្លាញជីវិតបងស្រីជីដូនមួយរបស់យើង? ហេតុអី្វឯងមិនព្យាយាមរកនឹកវាផងទៅ អាថោកទាប?» ជុងហ្គុក មកលើកនេះ មកជាមួយនឹងកំហឹងចងគុំនំ មិនអាចបំភ្លេចបាន អតីតកាលឈឺចាប់ធ្វើឱ្យគេដេកពុំដែលលក់ស្កប់ស្កល់ម្តងណានោះសោះ ឥឡូវដល់ពេលហើយដែលគេត្រូវស្រង់ដើមមកវិញ ដើម្បីសងសឹកជួសជុលប៉ះប៉ូវនូវកម្មពៀររបស់មនុស្សដែលខ្លួនឯងស្រលាញ់។
      «បងស្រីជីដូនមួយរបស់ឯង នាងជាអ្នកល្ងង់ដោយខ្លួនឯង មកដេកជាមួយយើងមានកូន ជ្រុលជ្រួលខុសមានកំហុសគឺខុសមកពីនាងដែលល្ងង់ មិនមែនមកពីយើងទេ!»
      «ចម្លើយថោកទាបបែបនេះ ឯងចេះនិយាយចេញមករួច?» ជុងហ្គុក កាន់តែខឹងសង្កួតធ្មេញដូចមនុស្សចង់ស៊ីសាច់ហុតឈាមគ្នាទាំងរស់។
      «គឺពិតមែន! មីស្រីម្នាក់នោះវាល្ងង់ខ្លួនដោយឯង!»
      «អ៊ីចឹងការស្លាប់របស់ឯងក៏បង្កឡើងដោយខ្លួនឯងដូចគ្នា កុំបន្ទោសថាយើងជាអ្នកធ្វើឱ្យសោះ!» មីនយ៉ុក ជៀសខ្លួនរកផ្លូវរត់ តែបើទោះបីជាខំប្រឹងរត់គេចយ៉ាងណាក៏មិនអាចភៀសខ្លួនបានដែរ ព្រោះគ្នីគ្នា ជុងហ្គុក នៅពាសពេញខាងមុខទាំងអស់ គ្រប់គ្នាសុទ្ធតែគុំគួនចំពោះគេ ព្រោះតែគេជាមនុស្សអាក្រក់ ទើបនាំឱ្យគំនុំបានចងរឹតក្នុងចិត្តមនុស្សដែលគេធ្លាប់បានសាងកំហុសឆ្គងដាក់ទាំងអម្បាល់ម៉ានឱ្យវិលបកត្រលប់មកសងសឹកក្នុងភ្លើងកំហឹងវិញទាំងអស់។
     
      តុតុ!!!
      សំឡេងគោះទ្វារបានបន្លឺឡើង កាត់ផ្តាច់ចង្វាក់មនោសញ្ចេតនាអ្នកកំលោះតូចក្នុងទឹកមុខសោកសង្រេង ឱ្យព្រួចចិត្តឆាប់ភ្ញាក់ស្មារតីក្រោកឡើង សន្សឹមលើកខ្នងដៃជូតកៀសទឹកភ្នែក ដើរសំដៅទៅរកបើកទ្វារក្នុងសភាពយ៉ាប់យឺន។
      ក្រាក!!!
      «អ្នកណា?»
      «លោក..ឈាម!!!» ថេយ៉ុង សឹងតែភ្លាត់មាត់ស្រែក ខណៈនោះ ជុងហ្គុក ក៏ស្ទុះលើកដៃដែលប្រឡាក់ទៅដោយឈាមខ្ទប់មាត់កំលោះតូចយ៉ាងជាប់មុននឹងរុញរាងតូចចូលទៅក្នុងផ្ទះភ្លាមៗ។
      «មកជូតឈាមឱ្យយើង!!» ជុងហ្គុក ដកដៃចេញប្តូរទៅចាប់ដោះអាវប្រឡាក់ឈាមក្រាលដាបដាលក្រណាត់សម្លៀកបំពាក់គ្រវែងចោលទៅម្ខាងយ៉ាងឆាប់រហ័ស។
      «លោកកើតអីធ្ងន់ធ្ងរទេ ហេតុអីឈាមប្រឡាក់ខ្លួនលោកច្រើនដល់ម្លឹង?» អ្នកកំលោះតូចរូតរះបិទទ្វារចាក់គន្លឹះស្ទុះស្ទាឡើងទៅជាន់ខាងលើចាប់បានប្រអប់ថ្នាំរួច ទើបវិលត្រលប់មកជួយយកទឹកសម្លាប់មេរោគចាក់ទៅលើសំឡីជូតៗលើមុខរបួសឱ្យ ជុងហ្គុក ដែលមានស្នាមដាច់រលាត់ខ្លះៗនៅលើកំភួនដៃរបស់នាយនោះ។
      «សម្លាប់មនុស្ស!» បន្ទាប់ពីភាពផ្អាកស្ងាត់និយាយមុននេះបន្តិច ពេលនេះគេក៏ព្រមផ្តល់ចម្លើយដែលធ្វើឱ្យ ថេយ៉ុង ទម្លាក់ស្មាទាំងគូស្រុតចុះមួយទំហឹងព្រោះរន្ធត់ចំពោះពាក្យសម្តីទាំងប៉ុន្មានម៉ាត់នោះ។
      «លោក!!!» ថេយ៉ុង ហូរទឹកភ្នែកចុះមកច្រោក នៅនឹងមុខ ជុងហ្គុក ម្តងទៀត ចំជាពូកែយំពិតមែន បន្តិចយំៗ យំរហូតឱ្យតែឃើញមុខគេ។
      «សម្លាប់មនុស្ស ដែលសម្លាប់ម៉ែឯង!»
      «លោកប៉ុន្តែវាមានទោសណា!!!»
      «ប៉ូលិសមិនបានដំណើរការ ស៊ើបអង្កេតរឿងនេះឱ្យឯងនោះទេ ព្រោះពួកវានោះជាកូនមន្ត្រីថ្នាក់ធំ ទោះស៊ើបដល់ស្លាប់ ក៏មិនអាចបំបែករឿងក្តី ហើយស្វែងរកយុត្តិធម៌ឱ្យម្តាយឯងបានដែរ!» ជុងហ្គុក ធ្វើជានិយាយលើកកន្សែងស្អាតមកជូតឈាមលើខ្លួន ពេលជូតស្អាតរួចរាល់ទើបលើកកន្សែងមួយនោះបង្ហាញឈាមដែលប្រឡាក់លើក្រណាត់ឱ្យ ថេយ៉ុង បានសម្លឹងមើលឃើញ។
      «ឯងចង់ដឹងទេ? ថាវាជាឈាមរបស់អ្នកណាទេ?» ថេយ៉ុង លេបទឹកមាត់ក្អឹកភ័យក្នុងចិត្តញាប់ញ័រ ខ្សែភ្នែករបស់គេពេលនេះ ពោពេញទៅដោយចម្ងល់រាប់សែនលានជាខ្លាំង។
      «របស់អ្នកណា?»
      «របស់អាមីនយ៉ុក!»
      «អា៎យ!» បម្រុងតែស្រែក ព្រោះរន្ធត់ចិត្តខ្លាំងពេក តែត្រូវអ្នកម្ខាងទៀតសង្គ្រប់ចាប់ខ្ទប់មាត់ជាប់។
      «ស្ងាត់!!»
      «ហ៊ឹកៗៗ លោក..»
      «បិទមាត់របស់ឯងឱ្យជិត!» ថេយ៉ុង ធ្វើភ្នែកឡិងឡង់ៗ ងក់ក្បាលញាប់ស្អេក ដោយសារតែមុននេះគេភ័យខ្លាចខ្លាំងពេក ទើបចេះតែចង់ស្រែក។
      «ម្តាយរបស់ឯងស្លាប់ដោយសារវា ពួកវាជាអ្នកសម្លាប់ម្តាយរបស់ឯង យើងថាមិនខុសទេ ហើយគម្រោងការបន្ទាប់របស់ពួកវានោះ គឺចង់រៀបចំផែនការមកធ្វើបាបឯងបន្ត!» ជុងហ្គុក និយាយបណ្តើរលូកដៃទៅដកកញ្ចប់បារីចេញមកបម្រុងនិងអុជជក់ បំណងដែលគេចង់ធ្វើស្រាប់តែត្រូវផ្អាកសកម្មភាព កាលបើសម្លឹងឃើញចុងម្រាមដៃស្រឡូនសង្កត់ជាប់លើកញ្ចប់បារីមួយនោះ។
     «ហ៊ឹកៗៗ..ចុះបើមានរឿងអី្វកើតឡើងចំពោះលោកនោះ? លោកចង់សាងបញ្ហាឱ្យខ្លួនឯងមែនទេ?» ថេយ៉ុង ចាប់ទាញកញ្ចប់បារីចេញពីដៃរបស់គេមកកាន់លាក់ទុកទៅក្រោយខ្នង លើកទីមួយហើយ គ្មានអ្នកណាហ៊ានដកយកកញ្ចប់បារីពីដៃរបស់នាយទេ ទោះបីជាមានមិត្តស្រីដែលគេធ្លាប់បានសេពគប់ជាមួយគ្នា ក៏គ្មានអ្នកណាហ៊ានប្រព្រឹត្តទង្វើបែបនេះឡើងមកដែរ។
     «ខ្ញុំចាញ់ក្លិនបារី!» រាងតូចបញ្ជាក់ម្តងទៀត ស្របនឹងពេលនោះដែរអ្នកកំលោះចោះក្រវិលបបូរមាត់ក៏ញោចញញិមសន្សឹមៗ យល់ព្រមមិនជក់បារីក៏បានដែរ។
     «ពួកយើងត្រូវគិតយ៉ាងម៉េចបន្ត បើគេជាកូនមន្ត្រីថ្នាក់ធំ ប៉ារបស់គេប្រាកដជាព្យាយាមស្វែងរកអ្នកដែលបានធ្វើបាបកូនប្រុសរបស់គាត់!»
     «ឯងឈប់ខ្លាចទៀតបានទេ? ឈប់និយាយផ្តេសផ្តាស!!» ជុងហ្គុក គំហកទាំងកំហឹងក្នុងចិត្ត មិនដឹងជាភ័យខ្លាចស្អីយំស្រែកធ្វើមើលតែគេជាអ្នកចាប់ខ្លួនយកទៅសម្លាប់ចោល។ មែនហើយ គេជាអ្នកសម្លាប់មនុស្សដោយគ្មានការភ័យខ្លាចញញើតញញើម គេជាអ្នកប្រព្រឹត្ត រឿងខុសច្បាប់ និងរឿងដែលសង្គមស្អប់ខ្ពើមខ្លាំងបំផុត តែសាកស្រម៉ៃទៅថាមនុស្សដែលគេបានសម្លាប់ចោលនោះ វាកាចសាហាវអាក្រក់ឃោឃៅខ្លាំងជាងគេដល់កម្រិតណានោះទៅ?។
     «ខ្ញុំខ្លាចលោកមានបញ្ហា ទើបខ្ញុំចេះតែសួរនាំ!!» ទោះដឹងថាការនិយាយដដែលៗវាអាចមានកំហុសខុសឆ្គងចំពោះ ជុងហ្គុក ប៉ុន្តែ ថេយ៉ុង នៅតែអះអាងដដែលពីទំហំចិត្តដែលបារម្ភខ្លាំងបំផុតចំពោះមនុស្សប្រុសដែលខ្លួនបានស្រលាញ់។
     រឿងរ៉ាវក្នុងយប់នេះជាភាពភ័យខ្លាចគួរឱ្យរន្ធត់ចិត្តណាស់ ព្យាយាមបិទភ្នែកគេងពេលណា ក៏មានអារម្មណ៍ថាសាកសពមនុស្សប៉ុន្មាននោះបង្ហាញនៅក្នុងកែវភ្នែកនិងញាណរបស់គេជានិច្ចដែរ។
     «ហេតុអីឯងមិនព្រមដេក?» ថេយ៉ុង ក្រឡេកមកសម្លឹងមើលមុខបុរសដែលដេកក្បែរខ្លួន។
     «ខ្ញុំគិតដល់ថ្ងៃស្អែក!» ជុងហ្គុក សម្លឹងមេីលពិដាននិងភ្លើងស្រមោលចាំងព្រាលៗសឹងតែមិនភ្លឺអ្វីណាស់ណាសោះ នៅឯចន្លោះប្រហោងតូចៗតាមមាត់ទ្វារផ្ទះ រួចលើកដៃឡើងគងលើថ្ងាស់ ញញិមចុងមាត់ដូចមនុស្សគ្មានទុក្ខកង្វល់។
     «ទោះគេចមិនផុត យើងមានតែជាប់គុកហ្នឹងឯង!» ថេយ៉ុង ស្ទុះងើបពីដំណេកក្រេស ហេតុអីគេនិយាយស្តីអពមង្គលយ៉ាងដូច្នេះ?។
     «លោកនិយាយបែបហ្នឹងធ្វើអី? ខ្ញុំខ្លាចណាស់លោកដឹងទេ?»
     ជុងហ្គុក ក្រោកតាមមកអង្គុយតទល់មុខកំលោះតូច ហើយសម្លឹងមើលផ្ទៃមុខទួញសោកក្រោមពន្លឺភ្លើងគោមស្រាលបំផុត។
     «ខ្លាចរឿងអី?» កំលោះតូចដកដង្ហើមញាប់ដង្ហក់ មានរឿងអ្វីគួរឱ្យភ័យខ្លាចទៀតទៅ បើជាគេ ដែលជាអ្នកប្រព្រឹត្ត ហើយជាអ្នកទទួលខុសត្រូវទៅលើរឿងទាំងនោះសោះ។
     «ខ្ញុំមិនអាចទ្រាំមើលឃើញលោកមកពិបាកដោយសារតែខ្ញុំទេ!»
     «បើយើងសម្លាប់ពួកវា ធ្វើឱ្យឯងគិតច្រើនដល់ម្លឹង អ៊ីចឹងយើងក៏មិនចង់ធ្វើដែរ ហើយបើឯងចង់ឱ្យម្តាយឯងស្លាប់ទៅ ទាំងព្រលឹងរបស់គាត់មិនស្ងប់សុខយ៉ាងនេះ..»
     «តែម៉ែមិនដែលបង្រៀនខ្ញុំឱ្យចេះសងសឹកអ្នកណាម្នាក់ក្នុងផ្លូវអាក្រក់នោះទេ ព្រោះកម្មពៀរ..»
     «កម្មពៀរ? កម្មពៀរដែលម្តាយរបស់ឯងស្លាប់ទៅ ទាំងមិនអស់ចិត្តនេះអ្ហេស?»
     «មិនមែនអីច៊ឹងទេ!»
     «មិនមែនយ៉ាងម៉េច? ទោះឯងមិនចង់ឱ្យយើងសម្លាប់ ក៏យើងត្រូវតែសម្លាប់ ព្រោះពួកវាជាអ្នកបំផ្លាញជីវិតបងស្រីជីដូនមួយរបស់យើង!»
     ជុងហ្គុក ខំប្រឹងប្រកែកចាប់កញ្ឆក់ដើមដៃស្រឡូនទាញកន្ទ្រាក់មកជិតខ្លួនមួយទំហឹង សង្កៀតថ្គាមនិយាយទាំងកំហឹង។
     «ខ្ញុំដឹងថាលោកខឹង..»
     «បិទមាត់!» នាយគំហកនាំឱ្យ ថេយ៉ុង ស្ញូញមុខឈឺចុកចាប់ ខំប្រឹងរមួលដើមដៃទាំងទឹកភ្នែករលីងរលោង។
     «ខ្ញុំបារម្ភពីលោក អត់ពីម៉ែទៅ ខ្ញុំនឹកឃើញលោកមុនគេរហូតណា ជុងហ្គុក!» ពាក្យ "បារម្ភ" បានញ៉ាំងឱ្យខ្សែភ្នែកទាំងគូពេញប្រៀបទៅដោយមនោញ្ចេតនា ចោទសម្លឹងមេីលផ្ទៃមុខស្រឡូនទន់ល្មើយម៉ដ្ឋខៃយ៉ាងហ្មត់ចត់។
     «សំងំដេកយំនឹកម៉ែឯងម្នាក់ទៅគ្រប់គ្រាន់ហើយ កុំយកចិត្តមកគិតបារម្ភពីយើង!»
     «គ្រាន់តែខ្ញុំបារម្ភពីលោក..លោកហាមគ្រប់ម៉ាត់ គ្រប់ជំហ៊ានមករហូត ខ្ញុំបារម្ភមិនបានទេអ្ហេស?»
     «ចុះបើឯងធ្លាក់ខ្លួនឈឺ?»
     ថេយ៉ុង លែងមានអារម្មណ៍ថាថប់ដង្ហើម ក្រោយទទួលបានកូនចិត្តបារម្ភដ៏តូចមួយពីបេះដូង ជុងហ្គុក ត្រលប់មកវិញ។ អ្នកទាំងពីរផ្តល់ឱ្យគ្នាតាមរយៈខ្សែភ្នែក ផ្សារភ្ជាប់ទំនាក់ទំនងមួយបែបដែលមិនធ្លាប់បានជួបហើយស្ថិតក្នុងបរិយាកាសដ៏កក់ក្តៅតែមួយក្នុងបន្ទប់បួនជ្រុងនេះតែពីរនាក់។
     ជុងហ្គុក សន្សឹមលូកប្រអប់ដៃទៅកាន់ក្តោបថ្ពាល់ ថេយ៉ុង សងខាង ខណៈអ្នកម្ខាងទៀត ព្យាយាមរៀបចំចលនាដង្ហើមមួយៗយឺតៗតាមការខិតចូលរបស់អ្នកខាងណោះ ចូលមកទាំងកម្សួលក្តៅងុំភាយៗ ប៉ះផាត់នឹងផ្ទៃមុខស្រឡូនរបស់ខ្លួនយ៉ាងកៀកស្និទ្ធ។
     «អ៊ឹម!!» បបូរមាត់ទាំងសង ប៉ះផ្អឹបផ្សារភ្ជាប់គ្នាយ៉ាងស្និទ្ធស្នាល អារម្មណ៍ដ៏ព្រឺព្រួចបានត្រសុលលូនចូលទៅក្រសោបបេះដូងរាងតូចឱ្យមានចិត្តរំភើបនិងដំណក់ទឹកភ្នែកក្តៅឧណ្ហៗ បានហូរចុះមកទន្ទឹមចលនាអណ្តាតត្រជាក់ស្រេងសសៀរលូនចូលទៅខាងក្នុងក្រអូមមាត់ប្លែករស់ជាតិបឺតជញ្ជក់ខ្លាំងៗទាំងខាំនិងគ្រញិច ខណៈនោះប្រអប់ដៃក្រាស់ឃ្មឹកស្រាប់តែក្តោបច្របាច់ត្រគាកតូចមូលក្លំ ដែលធ្វើឱ្យកំលោះតូចភ្ញាក់ផ្តាច់បបូរមាត់យ៉ាងរហ័ស។
     ជុងហ្គុក ភ្ញាក់ខ្លួនឡើងទាំងអារម្មណ៍ព្រឺព្រួច រួចក្រឡេកបែរទៅចាប់យកសោរឡានរហ័សក្រោកទៅបើកទ្វារដើរចេញ មិនខ្ចីសំងំនៅដេកបន្តជាមួយនឹង ថេយ៉ុង ទៀតនោះឡើយក្រោមរាត្រីដ៏ត្រជាក់ស្រេងមួយនេះ។
    
    
    
    
     
     

















   
     
     
     

សង្ឃឹមបេះដូងបងមានអូន ♡Onde histórias criam vida. Descubra agora