បន្ទាប់ពីរឿងរ៉ាវទាំងអស់ ត្រូវបានបកស្រាយបំភ្លឺប្រាប់ទៅកាន់លោកស្រី ហេវ៉ុន ឱ្យបានដឹងរួចរាល់។ យប់នេះ ជុងហ្គុក នៅគេងជាមួយ ថេយ៉ុង មិនទាន់ចង់សម្រេចចិត្តទៅផ្ទះទេ ព្រោះនៅមិនយូរទៀតទេ សល់ពេលប៉ុន្មានថ្ងៃទៀត ពិធីរៀបការបានរៀបចំធ្វើឡើងហើយ ឱកាសបាននៅក្បែរគ្នា ក៏ត្រៀមផុតរលត់ទៅម្តងបន្តិចៗ គ្មានសូម្បីតែពេលបានជួបមុខគ្នាទៀតផង។
ថេយ៉ុង ឈរកាន់ក្រដាសពិនិត្យសុខភាពទៅម្ខាងគ្រែ សម្លឹងមើលផែនខ្នងរាងក្រាស់ដែលកំពុងតែគេងផ្អៀងខ្លួនស្ងាត់មាត់ច្រៀប ក្នុងចិត្តចង់ប្រាប់រឿងនេះទៅកាន់គេឱ្យបានដឹង ឯចិត្តមួយទៀតខ្លាចថាគេមិនជឿ ទទួលយកមិនបាន។
«នៅឈរអលឯកចិត្តដល់ពេលណាទៀត ម្តេចមិនព្រមឡើងមកដេក?» ជុងហ្គុក បង្ហើបមាត់និយាយស្របពេល ថេយ៉ុង ក៏ស៊កក្រដាសមួយសន្លឹកចូលទៅក្នុងសមីវិញ ហើយឡើងទៅដាក់ខ្លួនដេកក្បែរនាយ ប្រើក្រសែភ្នែកសម្លឹងទៅមើលកញ្ចឹង.កប្រុសកំលោះ ខណៈរាងក្រាស់ក៏រហ័សបង្វិលខ្លួនងាកមកសម្លឹងចំផ្ទៃមុខស្រឡូនកំលោះតូចវិញម្តង។
«លោកស្គមច្រើនណាស់!» ថេយ៉ុង និយាយទាំងលើកដៃប៉ះអង្អែលលើទ្រូង ជុងហ្គុក មិនដឹងថាគេទៅជួបបញ្ហាអ្វីមកទេ ស្ងៀមស្ងាត់មិនសូវនិយាយស្តីដូចមុន រាងកាយស្គមច្រើនគួរសម មុខមាត់ក៏មិនសូវស្រស់បស់ទៀតដែរ។
«ឃើញយើងប្លែកអ្ហេរ?» ជុងហ្គុក លើកចុងម្រាមដៃយកទៅច្បិចលើថ្ពាល់ទន់ល្មើយថ្នមៗ ទាញរាងតូចមកឱបរួចដាក់ចង្កាសង្កត់លើក្បាល ថេយ៉ុង។
«លោកប្លែកច្រើនណាស់ ខ្ញុំបារម្ភខ្លាចលោកឈឺ!»
«បើឈឺដល់ថ្នាក់ស្លាប់ក៏ល្អ!»
«ហេតុអីលោកនិយាយបែបនេះទៀតហើយ?» ថេយ៉ុង ចាប់អង្រួនស្មានាយទាំងចិត្តភ័យព្រួយម្នាក់ៗនិយាយតែរឿងអពមង្គលក្នុងជីវិតរហូត ហើយគិតតែពីចង់រត់រកសេចក្តីស្លាប់ មិនចេះភ័យខ្លាច មិនចេះសោកស្តាយពេលវេលាសោះ។
«ក៏យើងធុញទ្រាន់និងជីវិត!» ជុងហ្គុក ឈ្ងោកឱនមុខ ឈ្មុលទៅរកបបូរមាត់ទន់ល្មើយ តែចុងច្រមុះបែរជ្រុលទៅប៉ះនឹងសំណើមទឹកក្តៅឧណ្ហៗហូរជ្រាបចេញមកមិនដល់ពេលមួយនាទីផង។
«ឯងយំទៀតហើយ?» ដឹងថាពេលដែលខ្លួននិយាយ សម្តីតែងតែជះឥទ្ធិពលក្នុងបេះដូងកំលោះតូចជានិច្ច តែគេនៅតែមានៈរឹងនិយាយស្តីផ្តេសផ្តាស់ចេញមកទៀត។
«វាពិបាកណាស់ ទម្រាំអាចនៅក្បែរលោកបាន ខ្ញុំពិតជាបានខិតខំប្រឹងប្រែង ដើម្បីបានស្វែងយល់ចិត្តថ្លើមរបស់លោក!» ថេយ៉ុង អណ្តឺតអណ្តក់ បែរខ្នងមិនចង់ឱ្យគេឃើញទឹកភ្នែក នាំតែគេលែងមានអារម្មណ៍ល្អ ប៉ុន្តែ ជុងហ្គុក ក៏កញ្ជ្រោលទៅចាប់ឱបគេពីខាងក្រោយហើយដាក់បាតដៃអង្អែលលើក្បាលពោះរាងតូចសើរៗ ដែលអាចផ្តល់កម្តៅឈ្មោះជាឪពុកទៅដល់កូនទារកតូចក្នុងផ្ទៃនោះដែរ។
«យើងមិននិយាយវាម្តងទៀតទេ!» ជុងហ្គុក សន្យាព្រមទាំងឱប ថេយ៉ុង យ៉ាងណែនហើយថើបថ្នមៗទៅលើថ្ពាល់កំលោះតូចជាថ្មីម្តងទៀត។
«កុំប៉ះពោះខ្ញុំ ខ្ញុំឈឺក្រពះណាស់!» ព្រោះតែខ្លាចគេនោះសង្កត់កូន ទើបនិយាយដេញនាយទាំងអារម្មណ៍ខុសឆ្គងបន្តិច។
ជុងហ្គុក ស្តាប់ឮហើយលើកដៃប៉ះទៅលើត្រគាក ថេយ៉ុង វិញម្តង បន្ទាប់មកអ្នកទាំងពីរក៏សំងំគេងលុងលក់។ រាត្រីស្ងប់ស្ងាត់ក៏បានរំពេរដំណេកពួកគេរហូតដល់មេឃប្រែជាភ្លឺចែសសារជាថ្មីម្តងទៀត។
ស្អែកនេះ
ហាងអាហារ..
ម៉ោង ១២:២៥ នាទីរសៀល
«មកដល់ល្មម មកណេះមក មកជួយយើងគិតបន្តិច ស្អែកនេះមានពិធីមង្គលការមួយកន្លែងបានកក់ហាងអាហារយើងទៅចម្អិនម្ហូបក្នុងពិធីរបស់ពួកគេ គឺម៉ោងជាង ៥ ភ្លឺ ឯងដាក់ច្បាប់សម្រាករៀនមួយថ្ងៃទៅ មកជួយការងារយើងណា ព្រោះមានអា លីអាន តែម្នាក់ វាជួយយើងមិនអស់ដៃអស់ជើងទេ!» អ្នកស្រី លីហ្សូ បាននិយាយរាយរ៉ាប់ប្រាប់ ថេយ៉ុង ព្រមទាំងហុចបញ្ជីម្ហូបទៅឱ្យគេបានមើល និងរហ័សរហួនទៅជួយរៀបចំត្រៀមខ្លួន សម្រាប់ថ្ងៃស្អែក ដើម្បីទៅបំពេញតួនាទីភារកិច្ចការងារ។
«បាទ ខ្ញុំនិងទៅត្រៀមខ្លួនឱ្យបានល្អជានិច្ច!» ថេយ៉ុង វាចាចប់ដាក់កាបូបទៅម្ខាងកន្លែងចាស់ រួចប្តូរទៅចាប់ការងារមកធ្វើជំនួស។
«អ៎េ ថេយ៍ កុំលើក!» លីអាន ស្រែកសឹងតែភ្លាត់សំឡេង កាលបើឃើញថា ថេយ៉ុង បម្រុងនឹងលើកកន្ធន់ដាក់ទឹកយកទៅជះចោលក្នុងសភាពភ័យស្លន់ស្លោ។
«ឯងកំពុង មានពោះ មានពុង កុំទៅធ្វើការធ្ងន់អី មកជួយយើងចិតបន្លែបានហើយឱ្យអ្នកផ្សេងគេចាត់ចែងការងារទៅចុះ!» គាត់ភ្លេចឱ្យឈឹង ថាក្មេងនោះកំពុងតែពរពោះកូនតូច បើកុំតែបាន លីអាន ស្រែកមុននេះកុំអីមានរឿងពិបាកកើតឡើងមកទៀតហើយ។
ថេយ៉ុង ដើរមកអង្គុយចិតបន្លែជាមួយនឹងគាត់ លើឥដ្ឋក្នុងបន្ទប់ចម្អិនអាហារក្រាលដោយតង់នោះ មុខមាត់របស់គេដូចជារៀងស្រស់បស់ជាងសព្វមួយដង ទើបបានជា អ្នកស្រី លីហ្សូ ក៏ញញិមពេលបានឃើញគេរីករាយជាងរាល់ថ្ងៃ។
«ឪអាកូនតូចក្នុងពោះម្នាក់នេះជាអ្នកណា? ឬមួយក៏ជាអាម្នាក់ ដែលមកស៊ីផឹកនៅក្នុងហាងយើងកាលពីថ្ងៃមុនហ្នឹងមែនទេ?» ថេយ៉ុង ឮស្ត្រីចំណាស់សួររួច គេក៏ងក់ក្បាល គាត់បានដឹងអ៊ីចឹងក៏រៀងស្ងាត់សម្តីបន្តិច។
«នេះម៉ែ..បញ្ជីម្ហូបនៅថ្ងៃស្អែក ខ្ញុំព្រីនរួចហើយ!» មុននេះ លីអាន ក៏បានស្តាប់ឮពាក្យសន្ទនា រវាងម្តាយខ្លួននិងក្មេងប្រុសម្នាក់នោះដែរ តែទឹកមុខគេក៏ស្ងួតខ្លាំងជាងរាល់ថ្ងៃទៅទៀត។
«អើរ ល្អហើយ..យើងនេះវាចង់ដឹងណាស់ ថាអាពិធីមង្គលការនោះវាធំសម្បើមអីណាស់ណា ម្តេចក៏ហ៊ានមកកក់កុម្មង់ម្ហូបហាងយើង ឬមួយរស់ជាតិនៅហាងរបស់យើងវាឆ្ងាញ់ជាងចុងភៅទេវតាទៅទៀត?»
ថេយ៉ុង ស្រាប់តែផ្ទុះសំណើច ឮសូរគាត់និយាយបែបហ្នឹង គេរៀងមានអារម្មណ៍កំប្លែងក្នុងចិត្តបន្តិចណាស់ដែរ។
«បើមិនឆ្ងាញ់ ម្តេចនិងអាចលក់អស់រាល់ថ្ងៃទៅ អ្នកស្រី!» គាត់សើចរៀងមានអំនួតគេនិយាយត្រូវណាស់ គាត់លក់ដាច់អស់ៗបាយម្ហូបរាល់ថ្ងៃ រឿងអី ហេតុអី រស់ជាតិអាចអន់បាននោះហាងល្មមៗយកឈ្នះទឹកដៃគាត់មិនបានទេ។
«ហើយចុះឯងមកធ្វើការជាមួយនឹងយើងរាល់ថ្ងៃ ចេះអីខ្លះហើយ? មានរៀនពីយើងខ្លះទេ?»
«កាលពីម៉ែនៅរស់ ម៉ែកម្រមានពេលបង្រៀនខ្ញុំធ្វើម្ហូបណាស់ តែចាប់តាំងពីពេលខ្ញុំបានមកធ្វើការនៅទីនេះមក ខ្ញុំរៀនបានច្រើនគួរសមពីអ្នកស្រីដែរ!»
«ល្អហើយ ឱ្យតែប្រសព្វពូកែខាងធ្វើម្ហូប ចិញ្ចឹមកូនរស់ហើយ!» ថេយ៉ុង និងគាត់សើចញឹមៗដាក់គ្នា បន្ទាប់មកទើបរៀបចំអីវ៉ាន់ដាក់លក់ដូរ ភ្ញៀវក៏ចូលមកណែនៗហាងដូចដើម។
ភូមិគ្រឹះចន
មនុស្សចាស់កំពុងអង្គុយពិភាក្សាគ្នារឿងរៀបការឱ្យក្មេងក្មាង ថ្ងៃស្អែកនេះ សាច់ញាតិមកពេញផ្ទះទាំងអស់ សូរសំណើចសើចឮក្អាកក្អាយ បន្លឺលាន់ឱ្យទ្រហឹងអឺងកងរំពងពេញផ្ទះឥតស្ងប់ស្ងាត់ពីត្រចៀកសោះ។
ក្មេងៗឯណោះវិញ រវីរវល់រូតរះរៀបចំតុបតែងគ្រឿងលម្អផ្ទះ យ៉ាងមមាញឹកគគ្រឹកគ្រេង ចំណែកឯម្ចាស់ពិធីបែរជាអង្គុយស្ងៀមទ្រឹងក្នុងបន្ទប់សរសេរសំបុត្រយ៉ាងស្ងៀមស្ងាត់ទៅវិញ។
( វាពិបាកណាស់ ទម្រាំអាចនៅក្បែរលោកបាន ខ្ញុំពិតជាបានខិតខំប្រឹងប្រែង ដើម្បីបានស្វែងយល់ចិត្តថ្លើមរបស់លោក!)
ជុងហ្គុក កំណត់ចុងប៊ិក នៅស្ងៀមក្នុងទឹកមុខស្ងួតជ្រើង អារម្មណ៍របស់គេថ្ងៃនេះមិននៅនឹងខ្លួនសោះ នឹកដល់សម្តីប៉ុន្មានម៉ាត់នោះពេលណាខ្លួនប្រាណឡើងស្រាលស្ញើកដូចជាសំឡីគ្មានអ្វីមកទ្រទម្ងន់ចិត្តដែលកំពុងតែសោកសង្រេងខ្លាំងនោះទេ។
តុ/តុ/តុ/
«បងជុង?» សំឡេងស្រួយស្រែះបន្លឺ ដាស់ញាណអ្នកកំលោះទូលទុក្ខក្រៀមក្រំឱ្យរហ័សដកខ្លួនចេញពីភាពងងឹតងងុលក្នុងគំនិត ក្រោកឡើងដើរចេញទៅបើកទ្វារក្នុងទឹកមុខស្មឿគដដែល។
«មានការអី ម៉ូយ៉ុង?»
«បងមិនទៅល.ឈុតរៀបការទេឬ? នៅឯខាងក្រោម ជាងសម្ពាងគេយកសម្លៀកបំពាក់មកដល់ហើយ!» ម៉ូយ៉ុង ត្រេកអររំភើបក្នុងចិត្តណាស់ ខុសប្លែកពីគេដែលឈរស្លក់ស្លើតដូចមនុស្សគ្មានវិញ្ញាណក្នុងខ្លួនសោះ។
«បងឮអូននិយាយទេ?» នាងថាទាំងចាប់អង្រួនដើមដៃគេស្ទើរតែរលេះជ្រុះក្បាលពីស្មា។
«អរ..ឮហើយតោះទៅអ៊ីចឹង!» ជុងហ្គុក ទាញទ្វារបន្ទប់បិទដើរចេញទៅតាមនាងពីខាងក្រោយ ខណៈមនុស្សចាស់ក៏មានទឹកមុខញញិម បីដូចជាពេញចិត្តរកពាក្យពេចន៍អីថ្លែងពុំចេញនោះទេ ពេលឃើញក្មេងៗបណ្តើរគ្នាសមចិត្តពួកគាត់ខ្លាំងណាស់។
«មកល.ឈុតមកកូន!» លោកស្រី ហេវ៉ុន ធ្វើជានិយាយទាំងដែលគាត់បានដឹងច្បាស់ថា ជុងហ្គុក កំពុងមានចិត្តអាក់អន់ចំពោះគាត់ជាខ្លាំង តែគាត់មិនអាចរារាំងពិធីទាំងមូល នៅពេលនេះមិនបានទេ គាត់គ្មានជម្រើស ហើយក៏មិនហ៊ានជំទាស់ជំទើសចិត្តលោកប្តីដែរ ព្រោះតែគាត់បានគិតវែងឆ្ងាយចំពោះរឿងទាំងនេះ ពេលក្រោយសឹមគិតបន្តទៅមុខទៀត។
«ម៉ាក់!» ជុងហ្គុក ហៅម្តាយទាំងកែវភ្នែកចាប់រលីងរលោង។
«ស្តាប់សម្តីម៉ាក់ណាកូនណា» គាត់ខ្សឹបនិយាយលួងលោមចិត្តកូន ពេលពិធីបញ្ចប់អ្វីៗក៏លែងមានបញ្ហារាំងស្ទះទៀតដែរ។
ថ្ងៃស្អែក
ថ្ងៃមង្គល...
ភ្លេងកំដរខាងក្នុងពិធីមង្គលការ លាន់បន្លឺយ៉ាងទ្រហឹង និងបំពេរអារម្មណ៍ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញមកចូលរួមផ្តល់ជាកិត្តិយសយ៉ាងវិសេសវិសាលក្រៃលែង។
គ្រប់គ្នាលាន់មាត់សរសើរថ្វីដៃចុងភៅធ្វើម្ហូបឆ្ងាញ់គ្រប់ៗគ្នា ខណៈពិធីទើបតែបើកក្បាលចាប់ផ្តើមពេលក្បាលព្រលប់នេះឯង។
«ម៉ែភ្ញៀវសួររកអាស័យដ្ឋានហាងយើងច្រើនណាស់ម៉ែ!»
«អ៊ីចឹងអ្ហេស?» អ្នកស្រី លីហ្សូ និង ថេយ៉ុង នាំគ្នាញញិមរំភើបត្រេកអរ ដ្បិតទទួលបានការងារថ្មីមកបន្ថែមទៀតជាក់ជាមិនខាន។
«បាទម៉ែ ! ខ្ញុំគេនិយាយមកតៗគ្នាសរសើរថាម្ហូបហាងយើងធ្វើឆ្ងាញ់ណាស់ ទាំងបង្អែម ម្ហូបផ្សេងៗ និងនំ សុទ្ធតែចាប់ជាតិត្រូវមាត់គេទាំងអស់ណាម៉ែ!»
«ម៉ោះ..មកជួយម៉ែលើកម្ហូបទៅឱ្យតុភ្ញៀវបន្ទាប់ទៅ!» គាត់ថាចប់ហុចថាសដាក់ម្ហូបធំៗទៅឱ្យកូនប្រុសបម្រើភ្ញៀវខាងក្នុងពិធី។
នៅពេលមេឃកាន់តែងងឹតជាងនេះបន្តិច ក្នុងពិធីទាំងមូលបានចាប់ផ្តើមបន្តទៅមុខឥតឈប់ឈរ ខណៈភ្ញៀវកំពុងតែពិសារអាហារហើយរួចរាល់ពិធីករក៏បានសំដែងការស្វាគមន៍ និយាយអត្ថាធិប្បាយអមដំណើរពេលវេលាខ្លីៗបន្ថែមទៀតឱ្យកាន់តែមានភាពសប្បាយរីករាយអ៊ូអរខាងក្នុងពិធីបន្តទៀត។
«ថេយ៍ មកជួយចងខ្សែប្រអប់នំឱ្យយើងបន្តិច ភ្ញៀវខាងណោះគេសុំយកបន្ថែម!»
«បាទ!» ថេយ៉ុង ដើរចូលទៅចាប់ការងារមកធ្វើ ខណៈពិធីករក៏ចេះតែនិយាយជារឿយៗទៅមុខរហូត ស្តាប់ផង ញញិមផង ជួយអរ ជួយរំភើប កូនកំលោះ កូនក្រមុំ ក្នុងចិត្តអនេក។
«ឥឡូវនេះ ពេលវេលាដ៏សំខាន់ កាន់តែខិតជិតចូលដល់ពេលវេលាពិសេសទៀតហើយ សូមអបអរសាទរដល់ គូស្នេហ៍ស្វាមីភរិយាថ្មីថ្មោង គឺ កូនក្រមុំឈ្មោះ ស៊ុន ម៉ូយ៉ុង និងកូនកំលោះឈ្មោះ ចន ជុងហ្គុក!»
ប្រាវវវវ!!!!
ចានបែរជាធ្លាក់បែកប្រាវ ទង្គិចនឹងសាប ប្រអប់ដៃស្រឡូនញ័រឡើងតតាត់ ទឹកភ្នែកស្រាប់តែស្រក់ហូរបុកច្រាលចេញមកផ្ទួនៗ អង្រួនបេះដូងមួយកណ្តាប់ឲ្យញ័រចលនាលោតបុកញាប់ឡើងស្ទើរតែធ្លុះធ្លាយដើមទ្រូង។
«អម្បាញ់មិញនេះ ខ្ញុំស្តាប់ច្រឡំទេដឹង?» ថេយ៉ុង ក្រឡេកទៅសម្លឹងមើលខាងលើឆាកវេទិការ ទិដ្ឋភាពខណៈពេលនេះ បានពុះកាប់ចិញ្ច្រាំចិត្តខ្លួនទាល់តែសុះ សឹងតែមិនជឿជាក់នឹងកែវភ្នែក គេយំយកៗ យំយ៉ាងរហាមអាណោចខ្លោចផ្សារជីវិតខ្លួនឯងជាខ្លាំង។
«ហ៊ឹកៗៗ..ហ៊ឺៗៗ!» សំឡេងខ្សឹកខ្សួរចាប់ផ្តើមដោលច្រាលឡើងក្នុងដើមទ្រូង បបូរមាត់ខាំកកិតស្បែក ស្ទើរតែដាច់រហែកហូរឈាមសស្រាក់ បើពេលនេះគេអាចនិងគិតខ្លី មិនគិតឃើញដល់កូន កាំបិតដែលដាក់នៅក្បែរដៃត្រង់នេះច្បាស់ជាអាចចាក់ទម្លុះដើមទ្រូងខ្លួនឯងស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ។
«ថេយ៍..ថេយ៍តាំងស្មារតីណា!» លីអាន កញ្ជ្រោលស្ទុះទៅចាប់ស្មាស្រឡូនកំពុងតែញ័រចំប្រប់ក្នុងរោងចម្អិនអាហារ។
«ហ៊ឹកៗៗ មិនពិតទេ..មិនពិតទេបង..មិនពិតទេ!!» ថេយ៉ុង ស្រែកយំគ្រវីក្បាលមិនជឿជាក់អ្វីដែលបានឮក្នុងត្រចៀករបស់ខ្លួនឯងឡើយ ទាំងនេះមិនមែនជាសុបិនទេ ហើយគេក៏មិនមែនស្តាប់ឮតែម្នាក់ឯងនោះដែរ។
«ថេយ៉ុង នេះជាការពិត មិនមែនជាការកុហកទេ គេពិតជាបានរៀបការនិងគ្នាពិតមែន បងក៏បានស្តាប់ឮ ម៉ែក៏បានស្តាប់ឮដែរ!» អ្នកស្រី លីហ្សូ យំរលីងរលោង ងក់ក្បាលបញ្ជាក់ប្រាប់ ថេយ៉ុង ឱ្យបានជឿចិត្តខ្លួនឯង ពេលគ្រប់គ្នាអះអាងបែបនេះ គេចាប់ទន់ជង្គង់ចុះម្តងបន្តិចៗ រហូតដល់លុតជង្គង់ឱបពោះយំស្រែក ស្ទើរឆ្កួតស្ទើរជាចំពោះមុខម្តាយកូនទាំងពីរ សំដែងការឈឺចាប់ចេញមកទាំងបេះដូងលោតបោកកន្ទ្រាក់។
«ហ៊ឹកៗៗ..កូន!!!» ក្មេងទើបតែចាប់កំណើតមកសោះឥឡូវមកឮសូរដំណឹងថាឪពុកកូនបានរៀបការចោលទៀត គេស្រែកទាំងទឹកភ្នែក ស្រែកទាំងចិត្ត ឈឺចុកចាប់ ព្រមទាំងលើកដៃមកញីសក់ក្បាលដូចមនុស្សមានបញ្ហាសតិ ប៉ះទង្គិចអារម្មណ៍ធ្ងន់ធ្ងរ ម្តាយស្លាប់ បុរសជាទីស្រលាញ់ក៏រៀបការចោល ពេលនេះមកមានកូន គ្មានប្តី ជីវិតអើយហេតុអីក៏កម្សត់ទូលរែកទុក្ខលំបាកឈឺចាប់ពេកពន់យ៉ាងនេះ?។
«ខ្ញុំនិងទៅសួរគេ ខ្ញុំមិនសុខចិត្តទេ ហេតុអីគេហ៊ានគេចកែពីខ្ញុំ ហេតុអី? កូនរបស់ខ្ញុំមិនអាចកំព្រាឪពុកបានទេ!» ថេយ៉ុង ស្លន់ស្លោដូចមនុស្សឆ្កួត ស្ទុះក្រោកឈរយំសស្រិកសស្រាក់សំដែងអាការៈឈឺចាប់ ពាក់កណ្តាលស្លាប់ ពាក់កណ្តាលរស់ ទៅឱ្យម្តាយកូនទាំងពីរបានឃើញខ្លោចចិត្តអាណិតគេជាខ្លាំង។
«សាច់ញាតិរបស់គេនៅពេញទីនេះទាំងអស់ បើ ថេយ៍ ចូលទៅ ច្បាស់ជាត្រូវគេចោទប្រកាន់ មានរឿងប៉ះពាល់ដល់កូនទៀត!» លីអាន ចេះគិតជ្រៅរាក់ជាង ខំតាមទៅស្រវាចាប់ទាញ ថេយ៉ុង ឃាត់គេកុំឱ្យទាន់ចូលទៅរករឿងពេលនេះអី ព្រោះស្ថានភាពកំពុងតែអ៊ូអរខ្លាំង ណាមួយខ្លាចមានបញ្ហាធំទៀត។
YOU ARE READING
សង្ឃឹមបេះដូងបងមានអូន ♡
RomanceJungkook Top / Taehyung Bottom ប្រភេទ : high school ប្រភពរឿង : ប្រទេសកូរ៉េខាងត្បូង